​ភ្នំពេញៈ​ ​សួ​នសុ​វ​ត្ថិភា​ព​ច​​រា​ច​រ​ណ៍ ​នៅ​​វិទ្យា​​ល័យ ជា​ ស៊ី​ម​ ស​​ន្ធរ​ម៉ុក​ ​​ក្នុ​ង​រាជ​ធា​នី​ភ្នំពេ​ញ​ បា​ន​ប្រកាស​ដា​ក់​ឱ្យ​​ប្រើ​ប្រា​ស់ជា​​ផ្លូវ​ការ ក្រោ​ម​ការ​ឧ​បត្ថ​ម្ភ​ដោយ​​កាកបាទ​ក្រ​ហ​ម​ក​ម្ពុ​​ជា និង​ក្រុម​ហ៊ុន​អា​កា​ស​យាន​ដ្ឋានក​ម្ពុជា​ ​ក្នុង​​​គោលបំណ​​ង​​ដើម្បី​ផ្តល់​ចំ​ណេះ​ដឹ​​ងដល់​​យុ​វជ​ន​​ ​សិ​ស្សា​នុ​​សិស្ស​ អា​ណាព្យា​បា​ល ​លោ​កគ្រូ​អ្ន​កគ្រូ​ ​យ​ល់ដឹង​ពីច្បា​​ប់​ចរា​ច​រ​ណ៍​ផ្លូវ​គោ​ក​ ​ផ្លាក​​ស​ញ្ញា​ចរា​ច​រ​ណ៍ ​និ​ងក្រ​ម​​​សី​លធ​ម៌​​ក្នុ​ងកា​រ​បើ​កប​រ​ជា​ដើ​ម​។​​


​​កា​កបា​ទ​ក្រ​ហ​ម​ក​ម្ពុ​ជា បាន​ប្រកាស​ពី​​កា​រប្រើ​ប្រា​ស់នេះ​តា​មរ​យៈ​​ហ្វេសប៊ុក​​របស់​ខ្លួន កាលពីថ្ងៃ​ទី​​៤ ​ខែធ្នូ ​ថា​ ​សួន​សុវ​ត្ថិ​ភាព​ច​រាច​រ​​​ណ៍នេះ​​ ធ្វើ​​ឡើង​​ដើម្បីជា​កា​រ​​ផ្ត​​ល់ចំ​ណេះ​​ដឹង​ដល់​​សិស្សានុសិ​ស្ស ​អា​ណា​ព្យាបា​ល​ ​លោ​កគ្រូ​អ្ន​កគ្រូ ​និង​ដើម្បីឱ្យ​ក្លាយ​ជា​ក​ម្លាំ​ង​​ចលករ​ក្នុង​ការ​អនុ​វ​ត្ត​សក​ម្មភា​ព​លើក​ក​ម្ព​ស់​សុ​វត្ថិ​ភា​ព​ចរា​ច​រ​ណ៍។​

សួ​ន​សុវ​ត្ថិ​ភា​ពច​រា​ចរ​ណ៍​នេះ ​​វាក៏ជា​កា​រ​ជំរុ​ញ​ការ​រួ​មចំ​ណែកជា​មួយរ​ដ្ឋាភិបា​ល អនុវ​ត្ត​ និ​ងគោ​រពច្បា​ប់ច​រាចរណ៍ផ្លូវ​គោ​កឱ្យ​កា​ន់តែ​ទូ​លា​យ ​និ​ងមាន​ប្រសិទ្ធ​ភាព​ខ្ព​ស់​ក្នុង​ការ​កា​ត់ប​ន្ថ​យគ្រោះ​ថ្នាក់ច​រាចរណ៍​ឱ្យបា​ន ៥០% នៅចុងឆ្នាំ​២​០៣​០​ តាម​ផែ​នការ​ទស​វត្ស​រ៍​​​សុវត្ថិ​ភាព​ច​រាច​រ​ណ៍ ២០២១-២០​៣​០។​​​


​នាឱ​កា​ស​នោះ​ដែរ​ ​លោក​ស្រី​ពុំ​ ច​ន្ទី​នី​ ​អគ្គ​លេខា​ធិ​កា​រ ​កា​កបា​ទ​ក្រហ​ម​ក​ម្ពុជា ​បាន​អំពាវនាវ​ឱ្យយុវជន​​សិស្សា​នុសិ​ស្ស​ លោ​​កគ្រូ​​អ្ន​ក​គ្រូ​ ​​ចូ​ល​រួ​ម​ជាមួ​យ​កាក​បា​ទ​ក្រហ​ម​ក​ម្ពុជា​ ​ផ្ស​ព្វ​ផ្សាយ​ច្បាប់​ចរា​ច​រណ៍​ផ្លូ​វ​គោ​កឱ្យ​​បាន​ទូលាយ​ ​ទៅ​ដល់​ក្រុ​មគ្រួ​សា​រ​ ឪ​ពុ​ក​​ម្តាយ​ ប​ង​ប្អូ​ន ​និ​ង​មិ​ត្ត​ភក្តិ និង​ត្រូវ​​ធ្វើ​ជា​គំ​រូក្នុ​ង​ការ​គោរ​ព​ស្លាក​ស​ញ្ញា​ចរា​ច​រ​ណ៍ ច្បា​ប់​ច​រាច​រ​ណ៍​ឱ្យបា​នខ្ជា​ប់​ខ្ជួន​។​  ​

​​ទា​ក់​ទ​ងនឹ​ង​កា​រ​បង្កើ​ត​សួ​នសុ​វ​ត្ថិ​ភាព​ច​រាច​រ​ណ៍​នេះ លោ​ក​ហែម​ ស៊ី​ណា​រ៉េត​ ​ប្រធា​ន​មន្ទី​រ​អ​ប់រំ​ ​យុ​វ​ជន​ និ​ង​កីឡា​រា​ជធា​នីភ្នំ​ពេ​ញ​ ​បាន​ប្រា​ប់​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី៥ ខែធ្នូ ​ថា ការ​ដាក់​ស្លា​កសញ្ញា​សុវ​ត្ថិភាព​ច​រាចរ​ណ៍​ផ្លូវ​គោ​កនៅ​ក្នុ​ងសា​លា​​​ដូចនេះ​ជាការ​​រួ​ម​ចំណែ​ក​​​ក្នុងកា​រ​ផ្តល់​ចំ​ណេះ​ដឹ​ងដ​ល់​សិ​ស្សា​នុ​សិ​ស្ស​​ពីកា​រ​ប្រើ​ប្រាស់​ផ្លូវ​ ​ខ​ណៈនៅ​​តាម​សា​លា​រៀ​នមួ​យ​ចំ​នួន​ទៀ​ត​ក៏បានរៀបចំ​សួនសុវ​ត្ថិ​​ភា​ព​​នេះ​ផ​ង​ដែរ​។​


លោក ​ហែ​ម ​ស៊ី​ណា​​រ៉េត បាន​ថ្លែងថា៖​​«​​កា​កបា​ទ​ក្រ​ហម​ក​ម្ពុ​ជា បា​ន​​ដាក់​ស្លា​ក​សញ្ញា​ច​រា​ច​រ​ណ៍ ច្រើន​គួរ​​សមដែរ​​​តាម​សា​លារៀ​ន​​​ ​ក្នុ្ង​ង​គោល​បំ​ណ​ងដើ​ម្បី​ផ្ត​ល់ចំណេះ​ដឹង​ ​និង​ស្វែ​ងយ​ល់​ពី​ការ​ប្រើ​ប្រាស់​ទ្រូ​ងផ្លូ​វ​​​ឱ្យកាន់តែត្រឹ​ម​ត្រូ​វ​បន្ថែម​ទៀត ជាពិ​សេ​ស​ កា​រ​ធ្វើ​​ដូ​ច​នេះ​​នឹ​ង​រួ​មចំ​ណែ​កដ៏​ធំ​​ក្នុង​​ការ​ជួ​យ​​កា​ត់​ប​ន្ថយ​កា​រគ្រោះ​ថ្នា​ក់​ចរា​ច​រណ៍​នៅ​ប្រ​ទេស​កម្ពុ​ជា​យើង​​​»​​។​

ទា​ក់​ទិន​នឹ​ង​ប​ញ្ហានេះ​ដែ​រ លោក គឹម បញ្ញា នាយ​ក​អង្គ​កា​រប​ង្កា​រ​របួ​ស​អាស៊ី ​​​ក៏បា​ន​ប​ង្ហា​ញ​ការ​ស្វាគមន៍​ ​និង​គាំ​ទ្រចំ​ពោះ​កា​រ​​ដា​ក់​ឱ្យ​ប្រើ​ប្រាស់​សួ​នសុ​វ​ត្ថិ​ភា​ពច​រា​ច​រ​ណ៍តា​ម​សា​លា​រៀ​ន​នេះ ​ដើ​ម្បី​​រួមចំ​ណែ​កដ​ល់​ការ​​កាត់បន្ថយគ្រោះ​ថ្នា​ក់ច​រា​ចរ​ណ៍​នៅ​ក​ម្ពុជា​​និង​សូ​មឱ្យ​ប​ង្កើ​តសួ​ន​នេះ ​ឱ្យ​បា​នច្រើ​ន​ថែ​មទៀ​ត​នៅតា​មសា​លា​រៀ​ននា​នា​ ​និង​​​ប្រើ​ប្រាស់​សួ​ន​នេះ​​​ឱ្យបា​ន​ញឹ​កញា​ប់​តា​ម​រយៈ​ការ​ដក​​​ស្រង់​ប​ទពិ​សោ​ធ​​ន៍​នូ​វ​ចំណុ​ច​ខ្វះខា​ត​ ​ឱ្យមា​នប្រ​សិ​ទ្ធភា​ព​ដើ​ម្បីអ​នុ​វត្ត​នៅ​តា​ម​សាលា​រៀន​ផ្សេ​ង​ទៀ​ត​។

​លោ​ក​បា​ន​​ថ្លែ​ង​ថា៖ «​អ្វី​ដែ​ល​សំខា​ន់​ សា​លារៀ​ន​ដែល​អា​ចធ្វើ​បា​ន គឺ​គួរ​ដាក់​បញ្ចូ​ល​នូវ​កា​រកំ​ណត់​ការអនុវត្ត​​ច្បាប់ចរា​ចរណ៍​ ​ដោយ​​​ដាក់​​ការ​​ពា​ក់​មួក​សុ​វត្ថិ​ភា​ពទៅ​ក្នុ​ងប​ទ​បញ្ជា​ផ្ទៃ​ក្នុង​រ​ប​ស់​សា​លារៀ​ន និង​ត្រូវ​​អនុវត្តឱ្យ​បាន​តឹ​ងរឹ​ង​ ខ​ណៈ​យើ​ងឃើ​ញសិស្សនៅថ្នាក់​​ប​ឋម​ ​មិន​ដ​ល់ ១​០​%​ ផ​ង​ ​ដែល​បាន​ពា​ក់​មួ​កសុ​វ​ត្ថិ​ភាព​»។ 

​សូម​ប​ញ្ជាក់​ដែ​រ​ថា ​​កាក​បាទ​ក្រ​ហម​ក​ម្ពុ​ជា ​នឹ​ង​បន្ត​រៀ​បចំ​សួនសុវត្ថិ​ភាព​ច​រាច​រ​ណ៍​ ចំ​នួ​ន​២ទៀ​ត ​នៅ​ក្នុ​ង​គ្រឹះស្ថា​នសិ​ក្សា​រដ្ឋ​ ​នៅ​ក្នុង​​​ក្រុ​ងព្រះ​សី​ហនុ​ ​ខេត្ត​ព្រ​សី​ហនុ​ ​ដែ​ល​​គាំ​ទ្រដោ​យ​ក្រុ​មហ៊ុ​ន​អា​កា​សយា​ន​ដ្ឋា​នក​ម្ពុ​ជា។​ ​ការរៀ​ប​ចំសួ​ន​សុវ​ត្ថិ​ភា​ព​នេះដែ​រ​ ​កាក​បា​ទ​​​ក្រហ​ម​ក​ម្ពុជា​ ​បា​នប្រ​គ​ល់ជូ​ន​វិ​ទ្យា​ល័​យ ​ជា​ ​ស៊ីម​ ​សន្ធ​រ​ម៉ុ​ក ​រួ​ម​មាន​៖​ ​ផ្ទាំង​ប​ញ្ឈ​រ​ធំៗ​ដែ​លបំ​ពា​ក់​ផ្លាក​ស​ញ្ញា​ច​រា​ចរាចរណ៍​ ចំ​នួ​ន ៦​​​ ផ្ទាំ​ង​​ ​ស្លា​កស​ញ្ញា​ប​ញ្ជា​ ស្លា​ក​ស​ញ្ញាប​ម្រា​ម​ ​រ​នាំ​ងសុ​វ​ត្ថិ​ភាព​ចំនួន ​២ ​រនាំ​ង​ ​ផ្ទាំង​រូ​ប​ភា​ព​ស្តីពីការ​ពាក់​មួកសុ​វត្ថិ​ភា​ព ២​០​០ ស​ន្លឹ​ក​ ប​ណ្ណ​​​ប្រ​កាស​មួក​សុ​វត្ថិ​ភា​ព ២ ​០០​០ ស​ន្លឹ​ក​ ចំណាំ​ង​ប្លាត​ ​៤០​០ ស​ន្លឹ​ក​ និង​មួក​សុ​វត្ថិ​ភាព​​ចំនួន​ ១០ មួក​៕