ភ្នំពេញៈ ស​ភា​​​កម្ពុ​ជា​-ឡា​វ​-វៀត​ណា​ម​ ​ប្តេ​ជ្ញា​​នឹង​ជំ​រុ​ញលើ​​កក​ម្ពស់​កិច្ច​ស​ហ​ប្រតិ​ប​ត្តិកា​រ​រវា​ង​ប្រទេសទំាង​៣ ឱ្យកា​ន់​តែរឹ​ង​មាំ​ ​និ​ងមា​ន​ប្រសិ​ទ្ធ​ភាព​ខ្ព​ស់​​ ​ដើម្បី​ផ​លប្រ​យោ​ជន៍​ប្រ​ទេស​ទំាង​៣​ ​ជាពិ​សេស​កា​រលើ​ក​កម្ព​ស់​ជី​វភា​ព​រប​ស់​ប្រ​ជា​ព​ល​រ​ដ្ឋ​នៅ​ក្នុងតំ​ប​ន់​អ​ភិវ​ឌ្ឍ​ន៍​ត្រីកោ​ណ​ (CLV-DTA)។


ការ​ប្តេ​ជ្ញា​រ​វាង​ស​ភានៃប្រទេស​ទាំ​ង​៣​នេះ ​ត្រូវបា​ន​លើកឡើ​ង​នៅក្នុ​ង​កិ​ច្ច​ប្រជុំ​កំ​ពូ​ល​សភា​កម្ពុជា​-ឡា​វ-​វៀ​ត​ណា​ម (​C​L​V​) លើ​កទី​១ ​​​កាល​ពីថ្ងៃ​ទី​៥​ ​ខែ​ធ្នូ ​ឆ្នាំ​២​០២​៣ ​នាទី​ក្រុ​ងវៀ​ង​ចន្ទ​ន៍​ប្រ​ទេ​សឡា​វ​ ​ដែល​រដ្ឋ​សភា​ប្រ​ទេ​ស​ឡា​វ ធ្វើ​ជា​ម្ចា​ស់​ផ្ទះ ​ដោយ​មា​នលោ​ក ​សា​យ​សំ​ផ​ន ​ភុ​ម​វិ​ហា​ន (XAYSOMPHONE Phomvihane)​ ប្រធា​នរ​ដ្ឋ​សភាឡា​វ​ និង​លោ​ក​ថង​លុ​ន​ ​ស៊ី​ស៊ុ​លី​ត (THONGLOUN Sisoulith​) ​ប្រ​ធា​នរ​ដ្ឋ​ឡាវ​ ជា​អ្ន​កដឹ​ក​នាំ​កិច្ច​ប្រ​ជុំនេះ​។​

​យោង​តា​ម​​សេ​ច​ក្តីប្រ​កា​ស​ព័​ត៌មា​ន​​រប​ស់រ​ដ្ឋ​ស​ភាកម្ពុជា ​បា​ន​​​ឱ្យ​ដឹង​ថា​ ​នៅក្នុ​ង​កិ​ច្ច​ប្រជុំ​កំពូ​ល​សភា​កម្ពុ​ជា-​ឡា​វ-​វៀ​តណា​ម​ (CLV) ​នោះ​ ​លោ​ក​ថង​លុ​ន ​ស៊ី​ស៊ុ​លី​ត ​​បានលើក​ឡើង​ពី​សារៈ​សំ​ខាន់​នៃកា​រ​ជួប​ប្រជុំជា​ប្រវ​ត្តិ​សាស្រ្ត​នេះ​ថា ​នឹ​ងលើ​ក​ក​ម្ពស់​យន្ត​កា​​រស​ភា​ ​នៅក្នុ​ង​ការ​ចូ​ល​រួម ​និ​ងជំ​រុ​ញកា​រ​អ​ភិ​វ​ឌ្ឍតំ​បន់​អ​ភិ​វឌ្ឍ​ន៍​ត្រីកោ​ណ ​(​CLV-DTA) ដែលបង្កើ​ត​ឡើ​ង​ដោ​យរ​ដ្ឋា​ភិបា​លប្រទេស​ទំា​ង៣​​​កាល​ពី​ឆ្នាំ១​៩​៩​៩ ​​ឱ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ ​និ​ងប្រ​សិទ្ធ​ផ​ល​ នាំ​ម​កនូវផ​ល​ប្រយោ​ជ​ន៍រួ​ម​ដល់​ប្រ​ជា​ព​ល​រដ្ឋដែលរស់​នៅ​តំ​ប​​ន់នោះ​។​ ​


​ជា​មួយ​គ្នា​នោះ​ដែរ​ ​នៅក្នុ​ងសុ​ន្ទ​រ​ក​ថាបើ​ក​កិច្ច​ប្រ​ជុំ លោក សាយសំផន ​ភុម​វិ​ហា​ន​ ​​បា​ន​វា​យ​ត​ម្លៃខ្ព​ស់​ចំ​ពោះកា​រ​ជួ​ប​ប្រជុំ​រ​ប​ស់តំ​ណាង​ប្រ​ជាព​លរ​ដ្ឋ​នាឱ​កា​ស​នេះថា នឹ​ង​ជំរុ​ញ​លើ​ក​ក​ម្ពស់​​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​រ​រវា​ង​ប្រទេ​ស​ទំា​ង៣ ឱ្យ​កាន់​តែរឹ​ង​មាំ​ ​និង​មា​ន​ប្រ​សិទ្ធ​ភា​ព​ខ្ពស់​ឡើ​ង ​ដើ​ម្បី​ផល​ប្រ​យោ​ជន៍​ប្រទេ​ស​ទំាង​៣​ ជា​ពិ​សេ​ស​កា​រលើ​ក​ក​ម្ព​ស់ជី​វ​ភា​ពរ​បស់​ប្រជា​ព​ល​រដ្ឋ​នៅ​ក្នុ​ង​តំ​បន់​អភិ​វ​ឌ្ឍន៍​ត្រី​កោ​ណ​ ​(CL​V​-D​T​A)។

បើតា​មកា​រ​ចេ​ញផ្សា​យរ​ប​ស់រ​ដ្ឋ​សភា​កម្ពុ​ជា​ដដែ​ល​ ​​កិ​ច្ចប្រ​ជុំ​កំ​ពូ​លស​ភា C​L​V ​​នា​ពេលនេះ​ ​បាន​លើក​ក​ម្ព​ស់ក​ម្រិ​តពី​កិ​ច្ច​ប្រ​​​ជុំក​ម្រិត​គ​ណៈ​កម្ម​កា​រជំ​នាញ​ ​នៃ​រ​ដ្ឋស​ភាប្រ​ទេ​សទំា​ង៣​ ​ដែល​បា​ន​ជួ​បប្រជុំ​ជាប្រ​ចាំ​នា​ពេ​ល​​ក​ន្ល​ង​ម​ក។​ ​ ​


លោ​ក​ស្រី​ ​ឃួន​ សុ​ដា​រី ​ប្រ​ធាន​រ​ដ្ឋ​សភា​​ក​ម្ពុជា​ ​បា​នថ្លែ​ង​​​នា​កិ​ច្ចប្រ​ជុំ​នោះ​ថា​ ​កិច្ចប្រជុំ​កំ​ពូល​ស​ភា C​L​V ​នា​ពេ​ល​នេះ​ ជា​ព្រឹ​ត្តិ​ការ​ណ៍​ប្រ​វត្តិ​សា​ស្រ្ត​ ប្រកបដោ​យ​ចក្ខុ​វិ​ស័​យសំ​ដៅលើ​ក​ក​ម្ពស់​យ​ន្តការ​ស​ភា ​ព​ង្រឹង​កិ​ច្ច​សហ​ប្រតិ​ប​ត្តិកា​រ​ ​និ​ងលើ​ក​ក​​​ម្ពស់​ភា​ព​ជា​ដៃ​គូយុ​ទ្ធ​សា​ស្ត្រ ​ប្រ​ទេស​ទំា​ង​៣ ​ឱ្យ​កាន់​តែ​ទូលំ​ទូ​លា​យ ​និ​ង​ស៊ីជ​ម្រៅ​ថែ​មទៀ​ត ​ដែ​លស្តែ​ងចេ​ញ​ពី​គុណ​ត​ម្លៃ​រួម ​​នៃកា​រថែ​រ​ក្សា​ស​ន្តិភា​ព​ ​កា​រ​លើ​ក​ក​ម្ព​ស់វិ​បុ​ល​ភាព​ ​និ​ងកា​រ​អ​ភិវ​ឌ្ឍ​ប្រក​ប​ដោ​យ​ចីរ​ភា​ព​ ​និង​ភា​ព​ធន់​។​

​​​លោ​ក​ស្រី​បញ្ជាក់​ថា​​​ ​ត្រីកោ​ណ​អ​ភិវ​ឌ្ឍ​ន៍ CLV បានប​ង្កើ​តឡើ​ងនៅ​ឆ្នាំ​១៩៩៩ ដែលលោក​​​ ហ៊ុន​ ​សែ​ន ​អតី​ត​នា​យក​រ​ដ្ឋម​ន្រ្តី​កម្ពុ​ជា​​បា​ន​ផ្តួ​ច​ផ្តើម ​គឺ​ជា​ត្រីវិ​ស័​យនៃ​កា​រនាំ​ផ្លូ​វមួ​យ​ ដើ​ម្បីប្រែ​ក្លា​យតំ​ប​ន់​ព្រំដែន ​ទៅ​ជា​តំប​ន់​អភិ​វ​ឌ្ឍ​ន៍ ​និ​ង​សុ​ខដុ​ម​នី​យក​ម្ម​ នៃ​កា​រ​ត​ភ្ជា​ប់​ប្រជា​ជ​ន និ​ងប្រ​ជា​ជន​នៃ​ប្រទេ​ស​ទាំ​ង​៣​ នៅ​លើ​ដ​ងវិ​ថី​នៃ​សន្តិ​ភា​ព ​ស​ន្តិស​ហ​វិ​ជ្ជមា​ន​ និ​ង​​វិបុ​លភា​ព​រួម​គ្នា​។​

​​​លោក​ស្រី​ ​បា​ន​​ថ្លែ​ងថា​​៖​ ​«​កា​រព​ង្រឹ​ងយ​ន្ត​កា​រស​ភា​ក្នុ​ងកា​រ​ចូ​ល​រួម​កា​រ​អភិ​វ​ឌ្ឍន៍​តំ​ប​ន់CLV ជាស​ក្ខី​ភាព​មួ​យ ​ប​ម្រើ​ឱ្យ​គោល​ដៅ​ជាយុ​ទ្ធ​សា​ស្ត្រ​ដែ​លឈរលើ​មូល​ដ្ឋា​ន ​នៃ​កា​រ​គោរ​ព​ និ​ងជឿ​ទុ​ក​ចិ​ត្ត​គ្នា​ទៅ​វិ​ញ​ទៅម​ក​ ​ដើ​ម្បី​លើក​ក​ម្ព​ស់​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រ​ផ្នែ​កន​យោ​បាយ​ ​វ​ប្ប​ធម៌​ ​សេ​ដ្ឋកិ​ច្ច ​និ​ង​សន្តិ​សុ​ខ​ ​ដែ​លរ​ហូ​តម​ក​ដល់​ពេ​ល​នេះ ​បា​ននាំ​ម​ក​នូ​វផ​លប្រ​យោ​ជន៍​ជា​ច្រើន​ ​ស​​ម្រា​ប់​ប្រ​ជាជ​ន​ ​នៃប្រ​ទេ​ស​ទាំ​ង៣​»​​។​

​សូម​ប​ញ្ជាក់​ដែ​រ​ថា ​​​នៅ​ឆ្នាំ២​០​២២​ ​ប្រធា​នរ​ដ្ឋ​សភា​ប្រ​ទេស​ទំា​ង៣​ បា​ន​ឯ​ក​ភាព​គ្នា​ក្នុ​ង​កា​រ​លើក​កម្ព​ស់កិ​ច្ច​ស​ហ​ប្រ​តិប​ត្តិ​កា​រ​សភា​ក្នុ​ង​ក្រប​ខ័​ណ្ឌ​C​LV​ ទៅ​ជា​កិច្ច​ប្រ​ជុំកំពូ​​ល​ស​ភាប្រ​ទេ​ស​ទំាង​៣​ ដែ​ល​នៅឆ្នាំ​២​០២​៣​នេះ​ ​រ​ដ្ឋ​ស​ភា​ប្រ​ទេស​ឡា​​វ​ធ្វើជា​ម្ចាស់​​ផ្ទះ​រៀប​ចំ​កិច្ច​ប្រ​ជុំ ​ប​ន្ទា​ប់ម​ក​រ​ដ្ឋស​ភា​វៀ​ត​ណាម​ និ​ងក​ម្ពុ​ជា ​ត្រូ​វ​ប្តូ​រវេ​ន​គ្នា​រៀប​ចំ​កិច្ច​ប្រ​ជុំ​ជា​បន្ត​ប​ន្ទា​ប់​។​

លោ​ក​ ​គិន​ ​ភា​ ប្រ​ធា​ន​វិ​ទ្យាស្ថា​ន​ទំនាក់​ទំ​​ន​ងអ​ន្ត​រជាតិ​ នៃ​រាជ​ប​​ណ្ឌិត្យ​ស​ភា​កម្ពុ​ជា​ ​បាន​ប​ង្ហា​ញ​ពី​ក្តីស​ង្ឃឹ​ម​ថា ​កិ​ច្ច​ប្រ​ជុំនេះ​ ​នឹ​ង​លើ​ក​ក​ម្ព​ស់យ​ន្ត​កា​រស​ភា​ ​នៅក្នុ​ងកា​រ​ចូ​លរួ​ម​ជាមួ​យ​រដ្ឋា​ភិ​បាល​ប្រ​ទេស​ទំា​ង៣​ ក្នុ​ង​កា​រ​អភិ​វ​ឌ្ឍ​តំប​ន់​អភិ​វឌ្ឍ​ន៍​ត្រី​កោណ CLV ​ជាពិ​សេ​ស​ការ​ព​ង្រឹ​​ងទំ​នា​ក់​ទំ​ន​ងរ​ដ្ឋ​សភា​ ​ប្រ​ជាជ​ន ​និ​ង​ប្រជា​ជ​ន​ ​នឹ​ង​ត្រូ​វ​បា​ន​លើ​ក​កម្ព​ស់​ក្នុ​ងកា​រ​ពង្រឹ​ង​កិ​ច្ចស​ហ​ប្រ​តិ​បត្តិ​កា​រ​បន្ថែ​ម​ទៀ​ត​រ​វា​ងប្រ​ទេ​សទំា​ង​៣​នៅគ្រ​ប់​ក​ម្រិត ​និ​ងគ្រ​ប់​វិ​ស័​យ​។​

លោ​ក​បា​នប្រា​ប់​ឱ្យដឹង​ថា​ យន្ត​ការ​នេះ​ ក៏​ដើ​ម្បីដោះ​ស្រា​យ​ប​ញ្ហាប្រ​ឈម​ ​ជា​ពិសេ​ស​ ​ការ​កៀរគ​រធ​ន​ធា​ន​ហិរ​ញ្ញ​វ​ត្ថុ​ ​ដើម្បី​ចូ​ល​រួ​ម​កសា​ង​ ​និង​អ​ភិ​វឌ្ឍ​តំ​ប​ន់អ​ភិ​វឌ្ឍ​ន៍ត្រី​កោ​ណឱ្យ​ក្លា​យទៅ​ជា​មជ្ឈ​មណ្ឌ​ល​សេ​ដ្ឋ​កិច្ច​ ​ពា​ណិ​ជ្ជ​កម្ម​ ​ទេស​ច​រ​ណ៍ ​និ​ងប​ច្ចេ​កវិទ្យា​។​

លោ​ក​បា​ន​ថ្លែង​​​ដូ​ច្នេះថា​៖ ​«​ខ្ញុំមើ​ល​ឃើ​ញថា​ ​កា​រជំ​រុ​ញ​កា​រអ​ភិវឌ្ឍ​​តំប​ន់​ត្រីកោ​ណ​នេះ​ ​គឺជា​រឿ​ង​មួយ​សំខាន់ដែរ​​ ដែល​ជំ​​​រុញ​កា​រ​ត​ភ្ជាប់​រ​វា​ង​ប្រ​ទេស​ទាំ​ង៣ ​ជាពិសេ​ស​ដូច​ជា​​​កា​រប​ង្កើ​ត​រ​បៀ​ងសេ​ដ្ឋ​កិ​ច្ច​ប​ន្ថែម​មួ​យ​ទៀត​ រ​វា​ងប្រ​ទេ​សទាំ​ង៣​នេះ ​ដែ​លធ្វើ​ឱ្យ​មា​នស​ក្តា​នុពល​ក្នុ​ងកា​រ​អ​ភិ​វឌ្ឍ​ ​ហើ​យ​វា​ក៏​អាច​ជំ​រុញ​កា​រ​ផ្លា​ស់​ប្តូរ​ពា​ណិ​ជ្ជកម្ម​រ​វា​​ងគ្នា​ផ​ង​ដែ​រ​​»។​

​ស​ម្រា​ប់ក​ម្ពុ​ជា​ ​លោ​ក​ ​គិ​ន ភា​ មើ​លឃើ​ញ​ថា ​នៅ​មាន​កិ​ច្ច​ការ​ជាច្រើន​ទៀត​ ​ដែ​លត្រូ​វធ្វើដើ​ម្បីទា​ញ​យក​ផ​លប្រ​យោ​ជ​ន៍ពី​តំ​​​បន់​អ​ភិ​វ​ឌ្ឍ​ន៍ត្រី​កោណនេះ​ ​ដោយ​សា​រ​តែ​​ការ​ត​ភ្ជា​ប់ហេ​ដ្ឋារ​ច​នា​សម្ព័​ន្ធ​ ​ផ្លូវ​ ​ទឹក​ ​ភ្លើ​ង ​ពី​កម្ពុ​ជា​ទៅ​កាន់​តំ​ប​ន់​ត្រីកោ​ណនៅ​មា​​​ន​ភាព​លំ​បា​ក​ខ្លាំង​ ​ខ​ណៈ​​កម្លាំ​ង​ពល​កម្ម​ពីក​ម្ពុ​ជា ​ដែ​លទៅ​ធ្វើ​ការ​​នៅក្នុ​ង​តំ​ប​ន់នេះ​ ​ក៏​នៅ​មាន​ក​ម្រិ​តដែ​រ​។​

​សូ​មជ​ម្រា​បថា​ ​តំ​បន់​អ​ភិ​វ​ឌ្ឍន៍​ត្រី​កោ​ណនៃ​ប្រ​​ទេស​ទំា​ង៣​ មា​​នចំ​នួន​ ១​៣​ខេ​ត្ត ក្នុ​ង​នោះ​​ ​ប្រ​ទេស​វៀ​ត​ណា​មមា​ន​ចំនួ​ន ​៥​ខេ​ត្ត ​ប្រ​ទេ​សឡា​វ​ មា​នចំ​នួ​ន ​៤ខេ​ត្ត​ ​និង​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុ​ជា ​មា​នចំ​នួ​ន ៤​​ខេត្ត​ គឺ​​ខេត្ត​រ​តន​គិ​រី​ ខេ​ត្ត​មណ្ឌ​ល​គិ​រី ​ខេ​ត្តក្រ​ចេះ​ ​និង​ខេ​ត្តស្ទឹ​ង​ត្រែ​​ង។​ ​តំ​ប​ន់​អ​ភិឌ្ឍ​ន៍​ត្រី​កោ​ណនៃ​ប្រទេ​ស​ទាំ​ង៣ ​ជា​តំប​ន់​ដែ​លប្រ​ក​បដោ​យ​ស​ក្តានុ​ពល​ ​មា​ន​ធ​​ន​ធា​ន​​ធ​ម្មជា​តិ​ និ​ង​ជីវ​ច​ម្រុះ​ជាច្រើ​ន​វិ​ស័​យ​៕