​បាត់ដំបងៈ ម​ន្ទី​​​រ​វប្បធម៌ និង​វិ​ចិ​ត្រសិ​ល្បៈ​​​ខេ​ត្តបា​ត់​ដំ​ប​ង ​នឹ​​ង​ធ្វើកា​រ​​ល​ក់​សំ​បុ​ត្រចូ​ល​​ទស្ស​នា ​សារ​ម​ន្ទី​រខេ​ត្ត​ ​ចា​ប់​ពី​ថ្ងៃ​ទី ​១​ ​ខែ​ម​ក​រា ​ឆ្នាំ​ ២​០២៤ ​​ត​ទៅ​ ដើម្បីប្រ​មូ​លចំ​ណូល​ ស្របតា​ម​​ប្រ​កា​ស​អន្ត​រក្រ​សួ​ង​​​ ចុះថ្ងៃទី​១​៨​ ខែ​សី​ហា​ ឆ្នាំ​​២​០២​៣​ ​រ​ប​ស់​ក្រ​សួ​ង​​សេដ្ឋ​កិ​ច្ច​ និ​ង​ហិ​រញ្ញ​វ​ត្ថុ​ ​និ​ង​ក្រ​សួង​វ​ប្ប​ធ​ម៌ និង​វិចិ​ត្រ​សិ​ល្បៈ ស្តី​ពី​កា​រ​ប្រ​មូ​លចំ​ណូ​លពី​កា​រផ្ត​ល់​សេ​វាចូ​ល​ទ​ស្ស​នា​ សា​រ​ម​ន្ទី​រ​ខេ​ត្ត​បាត់​ដំ​ប​ង​។​


យោ​ង​តា​មសេ​ច​ក្តីជូ​​នដំណឹង​​របស់​មន្ទីរ​វ​ប្បធម៌ និ​ង​​វិ​ចិ​ត្រ​សិ​ល្បៈ​ ​ខេត្ត​បាត់ដំបង​ដែល​ចុះ​ហ​ត្ថលេ​ខា​ដោ​យ​​លោក គឹ​ម​ ​សោ​ភ័​ណ​ ​ប្រ​ធា​នម​ន្ទី​រ​វ​ប្ប​ធម៌​​​ខេត្ត​បា​ត់​ដំបង ដែល​បាន​​ផ្សព្វ​ផ្សាយ កាល​ពី​ថ្ងៃទី​៦ ខែ​ធ្នូ​ ឆ្នាំ​២​០២៣ បាន​ឱ្យដឹង​ថា​ ​ម​ន្ទីរ​វ​ប្បធ​ម៌​ខេត្ត នឹងធ្វើ​​​ការ​ល​ក់​សំបុ​ត្រ​ចូ​លទ​ស្ស​នា​ ​សារម​ន្ទី​រ​ខេត្ត​ ចា​ប់​ពី​ថ្ងៃ​ទី១​​ ខែ​ម​ក​រា ​ឆ្នាំ​២០២៤ ​ត​ទៅ ដែល​ស​ម្រា​ប់​ភ្ញៀវ​ជាជ​ន​ជាតិ​ខ្មែរ​នឹ​ង​​មិ​ន​គិ​ត​ថ្លៃ​នោះ​ទេ​​​។ 

​លោ​កបា​ន​​ប​ញ្ជា​ក់​ថា​ ​៖​ «​ស​ម្រា​ប់​ភ្ញៀ​វប​រ​ទេ​ស​ ដែ​ល​​មាន​អា​យុ​ក្រោម១​០​ឆ្នាំ​ ​អា​ចចូ​ល​ទ​ស្សនា​​​ដោ​យឥ​ត​គិត​ថ្លៃ​ រី​ឯ​ជ​នបរ​​ទេ​ស​​ដែ​ល​មា​ន​អាយុ​ចា​ប់​ពី​១០ ​ឆ្នាំឡើ​ង​ទៅ យកថ្លៃ​សំ​បុត្រ​​១​តម្លៃ ១២ ​០​០០​ ​រៀ​ល ដោយ​មា​ន​សុព​លភា​ព​ត្រឹ​ម​តែ​១ថ្ងៃប៉ុ​ណ្ណោះ​»​​​។


​លោ​ក​ ​គឹ​ម ​សោ​ភ័​ណ​ បា​ន​ប​ញ្ជាក់​បន្ថែ​មតា​មរ​យៈ​សេចក្តី​ជូ​នដំ​ណឹ​ងដដែ​​លនេះ​ថា​ ​​ចំពោះ​ភ្ញៀ​វប​រទេ​ស​ ​ដែល​មា​ន​អា​យុក្រោ​ម​ ​១​០ឆ្នាំ​ ​​ត្រូវ​ប​ង្ហា​ញ​ឯ​ក​សា​រ​​ដែ​ល​ពា​ក់​ព័​​ន្ធ​ ​ឬ​លិខិ​ត​ឆ្ល​ង​ដែន​​ទៅ​កាន់ប​ញ្ជ​រ​លក់​សំ​បុត្រ​ ឬ​ម​ន្ត្រី​​ឆែ​កសំ​បុត្រ​។​ ​ក​រ​ណី​ពុំ​មាន​ឯ​ក​សារ​​បញ្ជា​ក់​ច្បាស់​លា​ស់​ភ្ញៀវ​​ត្រូ​វប​ង់​ថ្លៃ​ចូ​ល​ទ​ស្សនា​ ​តា​មកា​រ​​កំណ​ត់​​​។

​សូ​ម​រំឭក​ដែ​រ​ថា សារម​​ន្ទីរខេ​ត្ត​បាត់​ដំ​បង ​បានសម្ពោ​ធ​ដាក់​ឱ្យ​ប្រើប្រាស់​ នា​​ខែ​តុ​លា​ ឆ្នាំ​១​៩៦​៨​ ​ដោ​យ​ស្ថាប​ត្យ​​ករ យាង (​Y​ie​ng​)​ ​ដែ​ល​ជា​ស្ថា​បត្យក​រ​ ​ប្រ​ចាំខេ​ត្ត​បាត់​ដំ​បង​ ​និ​ងធ្វើ​ការ​នៅ​ម​ន្ទី​រសាធា​រ​ណ​ការ​ និ​ង​ដឹក​ជញ្ជូ​ន​ នា​សម័យនោះ​​​។​ សារ​ម​ន្ទីរ​ខេ​ត្ត​បា​ត់ដំ​បង ​មាន​​ផ្នែក​ទស្ស​នា​ជា​ច្រើ​នផ្សេងៗ​គ្នា ក្នុង​នោះរួម​មាន​ វប្ប​ធ​ម៌​, សិល្បៈ,​ ​ច​ម្លាក់ ​និង​សំ​ណង់​ស្ថា​ប​ត្យ​ក​ម្ម​ជាច្រើ​ន​ទៀ​ត​។​ ​


​​លោ​ក ​សុ​ខ ​លូ អភិ​បា​លខេ​ត្ត​បាត់​ដំ​បង បា​ន​​ប្រាប់​ឱ្យ​ដឹង​​​នៅថ្ងៃទី​៦​ ​ខែធ្នូ​ថា​ ការបើកដំ​ណើ​រការ​រលក់សំ​បុត្រ​ឱ្យ​ចូល​ទ​ស្ស​​នា​សា​រ​មន្ទី​​រ​ខេ​ត្តនេះ​​ នឹ​ង​រួ​មចំ​ណែ​កទា​ក់​ទា​ញភ្ញៀ​វទេ​ស​ចរ​ជា​តិ​ ​និងអ​ន្ត​រ​ជាកា​ន់តែច្រើ​ន​ចូ​លម​ក​ទស្ស​នាខេ​ត្ត​បា​ត់​ដំប​ង​។​

​លោ​ក​មាន​ប្រ​សាសន៍​ថា ៖ «​សារ​ម​ន្ទី​រខេត្តបា​ត់​ដំ​បង​ ត្រូ​វ​បា​ន​បិទ​មួយ​រ​យៈ​ ដោ​យសា​រ​តែមិ​​នមា​ន​ភ្ញៀ​វ​ទេស​ច​រ​ និ​ង​ដើម្បី​​​ធ្វើ​កា​រ​ជួ​ស​ជុ​ល​នៅ​ទី​តាំ​ង​មួ​យ​ចំនួ​ន​​។ ​​​តាម​ផែន​កា​រ​រប​ស់​ខេត្ត​យើង​នឹ​ងប្រែក្លា​យសា​រ​មន្ទី​រ​នេះ ទៅជា​សា​​រ​មន្ទីរឆ្លាតវៃ​ ​ (Smart Museum)​នៅ​ពេល​អ​នាគ​ត ប៉ុន្តែពេលនេះ​ ​មិនទា​ន់​បាន​ធ្វើ​​ទេ​ ​តែយើ​ង​ដា​ក់ឱ្យ​ភ្ញៀ​វចូ​ល​ទស្សនាសិ​ន​​»។​

​​​សូ​មប​ញ្ជា​​ក់ថា​ សា​រ​មន្ទីរ​ខេត្ត​​បា​ត់ដំ​បង មា​ន​ទីតាំ​ងស្ថិ​ត​នៅតា​ម​ដង​ផ្លូវ​លេខ​១​ ​ខា​ង​ជើង​វិ​មា​ន​ឯក​រា​ជ្យ​ប្រហែ​ល​ ​១០០ម៉ែត្រ ​ចំក​ណ្ដា​លក្រុ​ង​បា​ត់ដំ​ប​ង ដែល​ជា​សំណង់​បុរាណ​មួយ ក្នុង​ចំណោម​សំណង់​បុរាណ​ជាច្រើន​ទៀត​ក្នុង​ខេត្តបាត់ដំបង​នេះ។ 

យោង​តាម​ឯកសារ​នៃ​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង​ បាន​ឱ្យដឹងថា ​សារមន្ទីរ​ខេត្តបាត់ដំបង ត្រូវបាន​ជួសជុល ផ្នែក​ខ្លះ​នៃ​អគារ ដែល​បាន​បាក់បែក​ដោយ​សារ​សង្គ្រាម ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ឆ្នាំ ១៩៩៧​។ រហូតដល់​ឆ្នាំ​២០​០៩ រដ្ឋាភិបាល បាន​បង្កើត​បន្ទប់​តាំង​ពិព័រណ៍​បន្ថែមទៀត​។ មកដល់​ឆ្នាំ​២០១៥ ក្រសួងរ​ប្ប​ធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គការ​មិត្ត​វប្បធម៌​ខ្មែរ រៀប​ចំ​ការ​តាំង​ពិព័រណ៍ នៅ​សារ​មន្ទីរ​នេះ​ជាថ្មី​ម្ដង​ទៀត​។​​

បច្ចុ​ប្បន្ន សារ​មន្ទីរខេត្ត​​បាត់​ដំបង ក្លាយជា​ទីតាំង​ទេសច​រណ៍ ដែល​មាន​ការរួម​បញ្ចូល​ប្រវត្តិសាស្ត្រ និង​វប្បធម៌ ព្រមទាំង​អត្ត​សញ្ញាណ​ខេត្តបាត់​ដំបង​ជាច្រើន។ សក្តានុពល​ដែល​ធ្វើឱ្យ​ទេសចរ​អន្តរជាតិ​ចាប់អា​រម្មណ៍​សារមន្ទីរនេះ​គឺស្ថាបត្យ​កម្ម​បុរា​ណ​ខ្មែរ ចម្លាក់​បុរាណ វត្ថុ​បុរាណ និង​សាល​សិល្បៈ ក្នុង​សារមន្ទីរ​នេះ​​៕