​ត្បូងឃ្មុំៈ រ​ដ្ឋម​ន្រ្តី​ក្រ​សួង​ប​រិ​ស្ថាន​ ​លោ​ក ​អ៊ា​ង​​ ​សុផល្លែ​ត​ ​បាន​ប្រកាស​ផ្តល់​ធុង​សំរាម​ចំនួន​២ធុងដល់​​សាលា​​​រៀ​ន​​នី​មួ​យៗ​ ក្នុ​ងកា​រ​​ចូល​រួ​មក្នុ​ង​យុ​ទ្ធនា​កា​រ កាត់​ប​ន្ថយ​ការ​ប្រើ​ប្រាស់​ ប្លាស្ទិក ​និ​ងបា​ន​​ប្តេជ្ញ​ចិ​ត្ត​​«​ថ្ងៃ​នេះ ​ខ្ញុំ​មិ​នប្រើ​ថ​ង់​ប្លាស្ទិ​ក​ទេ»​ឱ្យ​បា​ន​ទូ​លំទូ​លា​យ ​នៅទូ​ទាំង​ប្រ​ទេ​ស​។


​លោ​កបា​ន​​​លើ​កឡើ​ង​ដូ​ចនេះ ​ក្នុងឱកាស​លោក​​ជួបសំណេះ​សំណា​ល ​ជា​មួ​យ​អាជ្ញាធរ​មូ​ល​ដ្ឋា​ន ​លោ​ក​គ្រូ ​អ្ន​ក​គ្រូ ​អ្ន​កអា​ណា​ព្យា​បា​ល ​សិ​ស្សា​នុសិ​ស្ស​ ​និ​ងផ្ត​ល់​ប្រា​ក់​រ​ង្វា​​ន់លើ​​ក​ទឹ​ក​ចិ​ត្ត​ ដ​ល់​សិ​ស្ស​ដែ​ល​ប្រ​ឡង​ជា​ប់​សញ្ញា​ប​ត្រ​ទុ​តិ​យ​ភូ​មិ​ ​និ​ង​សិស្ស​ទ​ទួ​លបា​ន​និ​ទ្ទេ​ស ​A​ នៅ​ស្រុ​កអូ​ររាំ​ង​ឪ ​ខេ​ត្ត​ត្បូង​ឃ្មុំ​ ​កាល​ពី​រ​សៀ​លថ្ងៃ​ទី​៥​ ​ខែ​ធ្នូ​ ​ឆ្នាំ​២​០២​៣​។

​តា​មរ​យៈ​ហ្វេ​សប៊ុ​​ក​ក្រសួង​ប​រិ​ស្ថាន​ លោ​ក​ អ៊ាង សុផល្លែត បាន​ថ្លែងថា ៖ «​​ក្រសួង​ សូម​​​លើក​ទឹ​កចិ​ត្ត​ផ្ត​ល់ធុ​ង​ស​ម្រា​ប់ញែ​ក​សំ​រាម​ ​ដល់​សា​ល​រៀ​ន​នីមួ​យៗ​ ​​បន្ទា​ប់​ពី​សិ​ស្សានុ​សិ​ស្ស ​និ​ង​លោក​គ្រូអ្ន​​កគ្រូ​ ​បា​នចូ​លរួ​​ម​ក្នុ​ង​យុទ្ធ​នា​កា​រ​ កា​ត់​ប​ន្ថ​យ​កា​រប្រើ​ប្រា​ស់ ​ប្លា​ស្ទិ​ក​ និ​ង​បា​នប្តេ​ជ្ញ​ចិ​ត្ត«​ថ្ងៃនេះ ខ្ញុំ​​មិន​ប្រើ​ថង់​ប្លា​ស្ទិក​ទេ​»​ ​បាន​ទូ​លំទូ​លា​យ ​នៅ​ទូ​ទាំង​​ប្រ​ទេ​ស»​។ ​

​​​លោ​ក​ក៏បាន​​​លើក​​ឡើ​ង​ដែ​​រថា​ ​​កន្លង​ម​ក​ប្រជា​ព​លរ​ដ្ឋ​ ​បា​នចូ​ល​រួ​មប​ន្ត​អនុ​វ​ត្ត​នូ​វយុ​ទ្ធ​នា​កា​រ ​បា​នជា​ប្រ​ចាំ​ ដោ​​​យ​ប្រើ​​ពា​ក្យ​ស្លោ​ក ​«​ថ្ងៃ​នេះ ​ខ្ញុំមិ​ន​ប្រើថ​ង់​ប្លាស្ទិ​ក​ទេ»​ ​«​យើ​ងរួ​មក​ម្លាំ​ងគ្នា​ កា​រ​ពារ​ប​រិ​ស្ថាន​ក​ម្ពុ​ជា» និង ​«លា​ហើយ​ប្លា​ស្ទិក​»​។ 


​លោក​រ​ដ្ឋម​ន្រ្តី​ប​រិស្ថាន ​បាន​ស​ង្ក​​ត់ធ្ង​ន់ថា ៖ «ការដែ​ល​យើ​ងទាំ​ង​អស់​គ្នា​ ​ជាពិ​សេ​សលោ​ក​គ្រូ ​អ្ន​កគ្រូ​ ​រួ​ម​ជា​មួយ​សិ​ស្សា​នុ​សិ​ស្ស ​ចូ​ល​រួ​មអ​នុ​វ​ត្តនូ​វ​យុ​ទ្ធ​នាកា​រ​នេះ​ ​បា​ន​ជាទៀ​ង​ទា​ត់ ​នោះ​វា​នឹង​ក្លា​យ​ជាទ​ម្លា​ប់​ល្អ ​ដែ​​​ល​ធ្វើឱ្យ​យើ​ង​កា​ត់ប​ន្ថ​យ​ រ​ហូ​តដ​ល់​ឈា​នទៅ​ឈ​ប់ប្រើ​ប្រា​ស់​ ​ថង់​ប្លា​ស្ទិ​កទាំ​ង​ស្រុ​ង​នាពេ​ល​អ​នាគ​ត​។  កម្ពុជា ដែ​លជា​ផ្ទះ​រ​បស់​យើ​ង​ទាំ​ង​អស់​គ្នា​ស្អា​ត​ ​ កើ​ត​ចេ​ញ​ពី​ការ​ចូ​លរួ​ម​ពី​យើ​ង​ទាំ​ងអ​ស់​គ្នា​»​។​ 

​សូ​ម​បញ្ជា​ក់​ថា​ លោ​ក​ ​អ៊ាង​ ​សុ​ផល្លែ​ត​ បា​ន​លើ​កឡើ​ង​ពី​កា​រ​ផ្ត​ល់ធុ​ង​សំរា​ម​ ​ចំនួ​ន​២​ធុ​ង ដោយ​បាន​ចា​ប់​ផ្តើម​ពី​ថ្ងៃទី​៥​ ខែធ្នូ ​ជូន​សា​លារៀ​នដំ​បូ​ងនៅ​ក្នុង​ស្រុក​អូ​ររាំ​ងឪ​ ខេ​ត្ត​ត្បូង​ឃ្មុំ​ ​ដើម្បី​ជា​កា​រ​លើក​ទឹ​ក​ចិ​ត្ត ​និ​ងជំរុ​ញឱ្យ​មា​ន​ការ​ទុ​ក​ដាក់​សំ​រាម​ឱ្យ​​​បាន​ត្រឹ​ម​ត្រូវ​ ​ដើ​ម្បី​ចូ​ល​រួម​យុ​ទ្ធ​នា​ការ​នេះ​។


ប្រធាន​មន្ទី​រអ​ប់​រំ ​យុ​វ​ជន​ និង​កីឡារា​ជ​ធា​នីភ្នំ​ពេ​ញ​លោក​ ​ហែ​ម​ ស៊ីណារ៉េត បាន​ថ្លែង​​នៅ​​​ថ្ងៃទី៦​ ខែ​ធ្នូ​ ​​ថា ​លោ​ក​ក៏ទ​ទួ​ល​បាន​ព័ត៌​មា​ន​ពី​ការ​ចែ​កធុ​ងសំ​រា​ម​រប​ស់​ក្រសួ​ង​បរិ​ស្ថា​ន​នេះដែ​រ ​នៅ​ពេ​ល​ចូ​លរួ​ម​សិក្ខា​សា​លា​ស្តី​ពីប​រិ​ស្ថា​ន​ និ​ង​អា​នា​ម័យ​​កា​លពី​ពេ​លថ្មី​ៗ​ក​ន្ល​ង​ទៅនេះ​។​ ​​

លោ​ក​បាន​​ថ្លែង​ថា៖ «នៅ​តាម​សា​លា​រៀន​នៅ​ក្នុ​ងរា​ជ​ធានី​ភ្នំ​ពេ​ញ ​​​មា​ន​ធុង​សំ​​រា​ម​រួច​ហើយ​ ​ក៏​ប៉ុន្តែ​ នៅ​ពេ​​​ល​ដែល​មា​ន​ការ​​​ផ្តល់​ថែ​ម​ទៀត​ ​គឺរឹតតែ​ល្អ​ប្រ​សើ​រ ដែល​នឹងជួយ​ឱ្យ​សា​លា​រៀន​ ​មិ​ន​មា​ន​សំ​រាម​ ​និ​ង​ថង់​ប្លា​ស្ទិក​ហោះ​ហើ​រ​ពា​ស​វាល​ពា​សកា​ល​ ជា​ពិ​សេ​សប​ង្កើ​ន​ស្មារ​តី​ ទ​ទួ​ល​ខុស​ត្រូ​វ ​​ក៏ដូ​​ច​ជាពញ្ញាក់​អា​រម្ម​ណ៍​រប​​​ស់សិ​ស្សា​នុ​សិស្ស​ឱ្យ​ទុក​ដា​ក់សំ​រា​ម​ឱ្យបា​ន​ត្រឹ​មត្រូ​វតា​ម​​ប​ច្ចេ​កទេ​ស​ ដើ​ម្បី​ចូ​លរួ​ម​ការ​ពារ​ប​រិ​ស្ថាន​ឱ្យ​បាន​ស្អា​តទាំ​ង​អស់​គ្នា​»។​

​សូ​មប​ញ្ជា​ក់​ថា​ យុ​ទ្ធនា​កា​រ​កាត់​ប​ន្ថយ​កា​រ​ប្រើប្រាស់​ប្លា​ស្ទិ​ក ​ក្រោ​ម​ប្រធា​ន​ប​ទ​ ​«​ថ្ងៃនេះ​ ​ខ្ញុំមិ​នប្រើ​ថ​ង់​ប្លាស្ទិ​​កទេ» ​ដែល​​បាន​ចាប់​​​ផ្តើ​មពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ​រហូ​តដ​ល់​ ថ្ងៃ​ទី​៤​ ​ខែធ្នូ​ ​ឆ្នាំ​២០២៣នេះ ​មាន​អ្នកចូលរួ​ម​ដោ​​​យផ្ទាល់ ​ស​រុប​ចំនួ​ន ៣ ៣១៧ ​៥៩៤​ នាក់ ​ក្នុង​នោះរួ​ម​មាន​ លោ​ក​​គ្រូ​អ្នកគ្រូ​ សិស្សា​នុ​សិស្ស​​ នៅតាមសា​លា​​រៀនស​រុ​បចំ​នួន​ ​៧ ​១​៤០​សាលា ​រួ​មនឹ​​ង​កម្មករ កម្មការិនី និងអ្ន​កចូ​ល​រួម​ផ្សេ​ងៗ​ទៀត​នៅទូទាំ​ងប្រ​ទេ​ស​៕