ក្រចេះៈ​ ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិ​កម្ម​ និង​ជន​បទ​ និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​បាន​បើក​កិច្ច​ប្រជុំ​រួមគ្នា​ដើម្បី​ឈាន​ទៅ​ពន្លឿន​ការ​រៀបចំ​បង្កើត​ក្រុម​ការងារ​ស្នូល​ឱ្យ​បាន​ឆាប់​​ ដែល​ក្រុម​ការងារ​នេះ​ទទួល​បន្ទុក​កិច្ច​អន្តរាគ​មន៍​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត​និង​អនា​ម័យ​ដែល​គិត​គូរ​ដល់​អាហា​រូប​ត្ថម្ភ​នៅ​កម្ពុជា​ឱ្យ​កាន់​តែ​ប្រសើរ​។​


កិច្ច​ប្រជុំ​ពិគ្រោះ​យោ​បល់​ថ្នាក់​ក្រោម​ជាតិ​ខាង​លើ​នេះ​​បានរៀ​បចំ​ឡើង​នៅ​ខេត្ត​ក្រចេះ​កាលពី​ថ្ងៃទី​៦ ​ខែធ្នូ ឆ្នាំ​២០២៣​ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​ការងារ​ថ្នាក់​ជាតិ​ដែល​ជា​សមា​ជិក​អនុ​ក្រុម​ការងារ​បច្ចេក​ទេស ទឹក​ស្អាត ​អនាម័យ និង​អាហា​រូប​ត្ថម្ភ ថ្នាក់​ដឹក​នាំ​ខេត្ត ​មន្ទីរ​ពាក់​ព័ន្ធ ​អង្គការ​ដៃគូ​ពាក់​ព័ន្ធ​នៅ​ក្នុង​ខេត្ត​ក្រចេះ ​ស្ទឹងត្រែ​ង និង​រតន​គិរី​។​

នា​ឱកាស​នោះ ​លោកជា សំណាង អនុ​ប្រធាន​ក្រុម​ប្រឹក្សា​ស្តារ​អភិ​វឌ្ឍន៍​វិស័យ​កសិក​ម្ម និង​ជន​បទ និង​ជា​សហ​ប្រធាន​អនុ​ក្រុម​ការ​ងារ​បច្ចេក​ទេស​ទឹក​ស្អាត ​អនា​ម័យ​ និង​អាហា​រូប​ត្ថម្ភ ​បាន​ឱ្យដឹង​ថា ​កិច្ចប្រជុំ​នេះ​ ក្នុង​គោល​បំណង​ប្រមូល​ធាតុ​ចូល​ឱ្យ​បាន​គ្រប់​ជ្រុង​ជ្រោយ​ជា​មួយ​ផ្នែកពាក់​ព័ន្ធលើ​ការរៀប​ចំ​សេចក្តី​ព្រាង​ឯកសា​រ​បង្កើត​ក្រុម​ការងារ​ស្នូល​ទទួល​បន្ទុក​សម្រប​សម្រួល​កិច្ច​អន្តរា​គមន៍​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត អនា​ម័យ ​និង​អាហា​រូប​ត្ថម្ភ​។ 


លោក​បាន​បន្ត​ថា កិច្ច​ប្រជុំ​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ចំនួន​៣​តំបន់​ រួ​មមាន​លើក​ទី​១​នៅ​ខេត្ត​កំពត​ ដែល​មាន​ខេត្ត​តាកែវ ​និង​កែប ចូលរួ​ម។ លើក​ទី​២​នៅ​ខេត្ត​ក្រចេះ​ដែល​មាន​ខេត្ត​ស្ទឹង​ត្រែង និង​រតន​គិរី​និង​លើក​ទី​៣​នៅ​ខេត្ត​សៀម​រាប ដែល​មាន​ខេត្ត​កំពង់ធំ ​និង​ខេត្ត​ព្រះវិហារ​។ កិច្ច​ប្រជុំ​នេះបា​ន​ពិភាក្សា​លើ​ចំណុច​២​សំខាន់ៗ​គឺ​១​ការកំ​ណត់​សមាស​ភាព​ថ្នាក់​ខេត្ត ដែល​ចូល​រួម​ក្នុង​ក្រុម​ការងា​រ​ស្នូល និ​ង​២ តួនាទី​និង​ភារកិច្ច​។​

លោក​បាន​បញ្ជាក់​ថា​៖«​ការងារ​ចាំបា​ច់​របស់​ក្រុមកា​រងារ​ស្នូល​ទទួល​បន្ទុក​សម្រប​សម្រួល​កិច្ច​អន្តរា​គមន៍​សេវា​ផ្គត់​ផ្គង់​ទឹក​ស្អាត​ អនាម័យ ​និង​អាហារូប​ត្ថម្ភ​ ជា​យន្តការ​​មួយ​ស្ថិតនៅ​ក្រោម​ឆ​ត្រ​របស់​ក្រុមកា​រងារ​បច្ចេក​ទេស​ចំនួន​២ គឺ​ក្រុម​ការងារ​បច្ចេក​ទេស​សន្តិ​សុខ​ស្បៀង និង​អាហារូ​បត្ថម្ភ​និង​ក្រុមកា​រងារ​បច្ចេកទេ​ស​ទឹក​ស្អាត​ និង​អនា​ម័យ​ជន​បទ​»​។​


ទន្ទឹម​គ្នានេះ​ លោក គង់ គឹម​នី អភិបាល​រង​ខេត្តក្រ​ចេះ ក៏បាន​លើក​ឡើងដែរថា​ បច្ចុប្ប​ន្ន​បញ្ហា​អាហា​រូប​ត្ថម្ភ​សុវត្ថិ​ភាព​ម្ហូប​អាហារ ​ទឹក​ស្អាត និង​អនា​ម័យ ​នៅតែ​មាន​ផលប៉ះ​ពាល់​ដល់​សេដ្ឋកិច្ច​ជាតិ ស​ង្គមជា​តិ សុខុ​មាលភាព​របស់​ប្រជា​ពលរដ្ឋ និង​កូន​ចៅ​ជា​អន្តរ​ជំនាន់​។​

លោក​បាន​បន្ត​ថា​៖«ហេតុដូ​ច្នេះ ​យើង​ត្រូវ​រួមស​ហការ​អនុវត្ត​ទាំង​អស់គ្នា​ ទាំង​ថ្នាក់​ជាតិ ​ថ្នាក់​អន្តរ​ជាតិ​ និង​សកលលោ​ក និង​បង្កើត​ឱ្យ​មាន​ក្រុម​ការងារ​ស្នូលដើម្បី​កាត់​បន្ថយ​បញ្ហា​អាហា​រូបត្ថម្ភ​ បញ្ហា​ប្រព័ន្ធ​សុវត្ថិ​ភាព​ស្បៀង ​និង​ធានា​ឱ្យ​បាន​នូវ​ការ​លើកក​ម្ពស់​ស្ថានភាព​​សន្តិ​សុខ​ស្បៀង និង​អាហារូ​បត្ថម្ភ ​សុវត្ថិភា​ព​ម្ហូប​អាហារ ទឹក​ស្អាត​នៅ​កម្ពុជា​»​។​

តាម​ទិន្ន​ន័យ​ផ្លូវការ​របស់​អង្កេត​ប្រជា​សាស្ត្រនិ​ង​សុខ​ភាព​កម្ពុជា​(CDHS)​ឆ្នាំ​២០២២​បាន​បង្ហាញ​ថា អត្រា​ក្រិស​ក្រិន​កុមារ​ក្រោម​អាយុ​៥​ឆ្នាំបា​ន​ធ្លាក់​ចុះ​ចំនួន​១០​ភាគ​រយ​ ពោល​ពី៣២​ភាគ​រយនៅ​ឆ្នាំ​២០០៤​មក​ត្រឹម​២២​ភាគ​រយនៅ​ឆ្នាំ​២០២២​។ប៉ុន្តែ​អត្រា​ក្រិស​ក្រិន​នៅតែ​មាន​តួលេខ​ខ្ពស់​បើ​ប្រៀប​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់​។ជាង​នេះទៀ​តអ​ត្រា​ស្គម​ស្គាំងហាក់​នៅ​ទ្រឹង​ក្នុង​រយៈពេ​ល​១០​ឆ្នាំគឺ​នៅត្រឹម​១០​ភាគ​រយគិត​ចាប់​ពី​ឆ្នាំ​២០១៤មក​ដល់​២០២២​។តាមរ​យៈ​ការសិ​ក្សា​ស្រា​វជ្រាវ​ខាង​លើក៏បា​ន​បង្ហាញ​ដែរ​ថា​កត្តា​កង្វះ​អនា​ម័យ​ជា​ផ្នែក​មួយ​នាំឱ្យ​កុមារ​មាន​បញ្ហា​អាហា​រូបត្ថម្ភ​៕