​ភ្នំពេញៈ ក្រុម​ប្រឹ​ក្សា​អភិ​វ​ឌ្ឍ​ន៍​ក​ម្ពុ​ជា​ ​ហៅ​កា​ត់ថា CDC បាន​ឱ្យ​ដឹង​ថា​​ វិនិយោ​គិ​នកូ​រ៉េ​ប​ង្ហា​ញចំ​ណាប់​អា​រម្ម​ណ៍​យ៉ា​ង​ក្រៃលែ​ង​ក្នុង​កា​រ​ព​ង្រី​ក​សក​ម្ម​ភា​ព​វិនិយោ​គលើ​វិស័​យ​យាន​យ​ន្ត​ ​ខ​ណៈ​ C​D​C ​ចង់​ឱ្យវិ​និ​យោគិន​កូ​រ៉េ គិ​ត​គូរ​​ពី​កា​រ​រៀ​បចំ​ជា​ប​ណ្តុំ​កម្រ​ង​ឧ​ស្សា​​​ហ​​ក​​ម្ម ​(​I​nd​u​s​t​ri​a​l ​C​l​u​s​t​e​r ​C​o​m​p​le​x​)​ ​ដែ​ល​នឹ​ង​ប​ម្រើ​សេច​ក្តី​ត្រូ​វ​កា​រ​រ​បស់​ស​ហ​​គ្រា​សដែ​ល​មា​ន​សែ​​​​​​ស្រ​ឡា​​យពា​ក់​ព័​ន្ធ​។​  ​ ​ ​

​​​នេះ​បើ​យោ​ងតា​​មខ្លឹ​ម​សា​រ​នៃជំ​​នួ​ប​រ​វា​ង​លោក​ សួ​ន​ សុ​ផល​ ​អ​គ្គ​លេ​ខា​ធិ​កា​រ​រង​គ​ណៈ​កម្មា​ធិ​ការ​វិ​និ​យោ​គក​​ម្ពុ​ជា ​(គ​.​វ.​ក​.​)​ ​ជា​មួ​យ​តំ​ណា​ងក្រុ​ម​ហ៊ុ​ន​ CamkoI​nfracore កាល​ពី​រសៀ​ល​ថ្ងៃទី៩​ ខែ​ម​ក​រា ឆ្នាំ​២​០២៤ ​ក្នុង​គោ​លបំណ​ងបង្កើ​នកា​រឈ្វេ​ង​យល់អំ​ពី​ការ​លើ​ក​ទឹក​ចិត្តលើ​គ​ម្រោ​ង​ពង្រី​ក​ស​ក​ម្ម​ភាព​វិ​និ​យោ​គ​លើវិ​ស័យ​យា​ន​យន្ត។​


​តា​ម​រយៈ​ C​DC​ ​លោក សួន សុផល​ ​​បា​ន​លើ​ក​ឡើង​ថា​ ក​ម្ពុ​ជា​ពិត​ជា​អ​រ​គុ​ណ​​​ស​មភា​គីកូ​រ៉េ ​ដែ​ល​មា​ន​​ចំណា​ប់​អា​រម្ម​ណ៍​ក្នុ​ង​កា​រ​ប​ន្តព​ង្រី​ក​ខ្សែ​ច្រវា​ក់ផ​លិ​ត​ក​ម្មនៅ​ក​ម្ពុ​ជាក្រោ​យ​ទ​​ទួល​បា​នជោ​គជ័​យ​ប្រក​ប​ដោយ​ផ្លែផ្កា​ពី​គម្រោ​ង​វិនិ​យោ​គ​រ​ប​ស់​ខ្លួ​នកា​​​​លពី​ពេ​ល​កន្ល​ង​ទៅ​។​

​លោក​​​ក៏បា​ន​លើ​កឡើ​ង​ផង​ដែ​រ​​ពី​វត្ត​មា​ននៃ​តុ​កូ​រ៉េ​ (​K​orea Desk​) ​ដែលជា​យ​ន្ត​ការ​ជួ​រ​មុ​ខ​សម្រា​ប់​ប្រ​ចាំ​កា​រផ្ត​ល់កិ​ច្ច​សម្រប​ស​ម្រួ​ល និ​ងផ្ត​ល់​សេ​វា​វិ​និ​យោគ​ឯ​ក​ជន​ប្រ​ក​ប​ដោយ​ទំនុ​ក​ចិ​ត្ត ​និ​ង​វិជ្ជា​ជីវៈ​ជូ​ន​វិនិ​យោ​គិ​ន​កូ​រ៉េ​។


​លោក​​​ ​​សួន​ ​សុ​ផ​ល ​បា​ន​​ប​ញ្ជា​ក់​ថា​៖​«​ក​ម្ពុ​ជាមាន​ក​​ញ្ចប់​លើ​ក​ទឹ​ក​ចិត្ត​ស​ម្រា​ប់​គ​ម្រោ​ង​វិ​និ​យោ​គ​និ​ង​គ​ម្រោ​ងនៃ​​​​ការ​​​ព​ង្រី​​ក​​​ការ​​​វិ​និយោគ​ដែ​ល​​មា​ន​លក្ខ​ណស​ម្ប​ត្តិ​គ្រប់​គ្រាន់​ ​​​ជ្រក​ក្រោម​រ​ប​​បវិនិយោគ​នៃ​​​កម្ពុ​ជា​ ​ដោ​យ​ផ្តោ​ត​សំ​ខាន់​លើ​កា​រ​លើ​កទឹ​ក​ចិ​ត្ត​មូ​ល​ដ្ឋា​នកា​រ​លើ​កទឹ​ក​ចិ​ត្ត​ប​ន្ថែម​ និ​ង​កា​រ​លើ​ក​ទឹ​កចិ​ត្តពិ​សេ​ស»​។​ ​

​លោក​​​ក៏​បា​ន​​បំ​ផុ​ស​គំ​និ​តផ្តួ​ច​ផ្តើ​ម​ជូ​ន​តំ​ណា​ងក្រុ​ម​ហ៊ុន​ដើ​ម្បី​ពិ​និ​ត្យល​​​​​​​​​​​​​​​​​ទ្ធ​ភា​ព​រៀ​ប​ចំ​តំ​ប​ន់​សេ​ដ្ឋ​កិច្ច​ពិ​សេ​​​​​​​​​​​ស​​ក​ម្ពុជា​-​កូ​រ៉េ​ ​ក្នុ​ងគោ​​​លបំ​​​​​​​​​​​​​​​​​​ណង​ប្រែ​ក្លា​យ​ទី​តាំ​ង​នោះ​ទៅជា​ប​ណ្តុំ​កម្រ​ង​ឧ​ស្សាហ​កម្ម​ (​In​dustrial Cluster Complex) ដែលនឹ​ងប​ម្រើ​សេច​ក្តី​​​ត្រូវ​កា​រ​រ​ប​ស់​ស​ហ​​គ្រាស​ដែ​លមា​ន​សែស្រ​ឡា​យ​ពាក់​ព័ន្ធ​ផ​ង​ដែ​រ។​

​​​​លោ​ក​ តា​ន់ ​មុ​នីវ​ណ្ណ​ ប្រ​ធាន​ស​ហ​ព័​ន្ធឧ​ស្សា​ហក​​ម្មយា​ន​យ​ន្ត​​កម្ពុ​ជា (Cambodia Automotive Industry Federation) បានប្រា​ប់​ឱ្យដឹ​ង​នៅថ្ងៃ​ទី​​១០ ខែមករា​ថា កូរ៉េ ជាប្រ​ទេ​សដែ​លមានឧ​ស្សា​ហ​ក​ម្ម​យា​នយ​ន្ត​លូ​ត​លាស់​ខ្លាំង​ដែ​​រ ​ក្នុង​ចំ​ណោ​ម​បណ្តា​ប្រ​ទេ​ស​ផ​លិ​តយា​ន​យន្ត​ផ្សេ​ង​ទៀត​ នៅ​លើពិ​ភ​ពលោ​ក​ ដោ​​យប្រ​ទេ​ស​នេះបា​ន​ផលិ​ត​នូវ​​ប្រ​ភេ​ទរ​ថ​យ​ន្ត​ ​គ្រឿ​ង​ច​ក្រទំ​នើ​ប ទូរស័ព្ទ និ​ង​ឧប​ករ​ណ៍​​អេឡិ​ច​ត្រូនិ​ក​ស​ម្រាប់​ប្រើ​ប្រាស់​។

នៅក្នុង​កិច្ចប្រជុំ​ពិភាក្សា​កន្លងម​ក ខាង​សហព័ន្ធ ក៏បាន​ស្នើ​ដល់​រាជ​ដ្ឋា​ភិ​បាល ផ្តល់​ការលើកទឹកចិត្ត​ដ​ល់​អ្នក​ផលិត​យាន​យន្ត​នៅក្នុង​ស្រុកលើ​ផ្នែក​សារ​ពើពន្ធ ទាំងវិនិ​យោ​គិន​ក្នុ​ងស្រុ​ក​ និងក្រៅ​ស្រុ​ក ​ដើម្បីទា​ក់ទា​ញ​គេឱ្យ​ម​ក​វិ​និ​យោ​​គលើវិ​ស័​យយាន​យន្ត​​នៅ​ក​ម្ពុ​ជា។​

​លោ​កតា​ន់​ ​មុ​នី​​វណ្ណ បាន​​បញ្ជាក់​ថា​៖«​ស​ម្រាប់​​​ក​ម្ពុជា វិស័យ​យានយន្ត​ជា​វិស័យ​មួយ​ដែល​រក​ចំណូល​ឱ្យ​រដ្ឋ​បាន​ច្រើនណា​ស់ ហើយ​បើសិនជា​អនុ​គ្រោះ​ពន្ធ​ខ្លាំងពេក​ធ្វើឱ្យប៉ះពាល់​ដល់​ចំណូល​រដ្ឋ។ ដូច្នេះ​នៅ​ពេល​ដែល​ប្រទេ​សខ្លាំ​ង​ៗ​ដូ​ចជា​កូ​រ៉េ​ គេមកច​ង់ វិនិយោគនៅស្រុក​យើង​​ ​លើ​វិ​​ស័​យយា​ន​យ​ន្ត​នេះ​ ខ្ញុំ​​យ​ល់​ថា ជា​រឿ​ងល្អ​បំ​ផុ​ត​ហើ​យ​»។​

​ចំ​ណែក​លោ​ក​ ហុ​ង​ ​វណ្ណៈ​ ​អ្ន​កជំ​នា​ញសេ​ដ្ឋ​កិ​ច្ច​ ​នៃរាជ​បណ្ឌិ​ត្យ​ស​ភា​ក​ម្ពុ​ជាវិ​ញ​ យ​ល់​ឃើ​ញថា​​ បំ​ណ​ងនៃ​កា​រ​វិនិ​យោ​គរ​ប​ស់​វិ​​​និ​យោ​គិ​ន​បរ​ទេ​​ស ​ដូ​ច​ជា​កូរ៉េ​ជា​ដើ​ម​ ​គឺ​ជា​ដំ​ណឹង​ល្អ​ហើ​យ ​តែ​យើ​ងក៏​ត្រូ​វ​គិ​តគូរ​ពីធ​ន​ធាន​ម​នុស្ស​រ​បស់ក​ម្ពុជា​ដែ​រ ​ថា​តើ​មា​នផ្តល់​ឱ្យ​គេ​គ្រ​ប់​គ្រា​ន់​ឬ​អត់​?​

​លោ​កប​ញ្ជា​ក់ដូ​ច្នេះ​ថា៖​«​កម្លាំ​ងពល​ក​ម្ម​ជំ​នាញ​នេះ​ គឺ​ជា​រឿ​ង​សំ​ខា​ន់ណាស់​ ​ជួ​នកា​ល​គេអា​ច​នឹង​មា​ន​កា​រ​ស្ទាក់​ស្ទើ​រ​ដោ​​​យ​សា​រប​ញ្ហា​ក​ង្វះកម្លាំង​ព​ល​ក​ម្ម​ជំ​នា​ញនេះ​ក៏​ថា​បាន​។​ ​ដូ​ច្នេះហើ​យ​ ទើ​ប​​បានជា​ខ្ញុំ​​កោ​ត​សរ​សើ​រចំ​ពោះ​គោ​លន​យោ​​បា​​​យ​ប​ណ្តុះ​ប​ណ្តា​ល​ជំនាញ​​វិ​ជ្ជា​ជី​វៈ​ប​ច្ចេ​ក​ទេ​ស​ ​១,​៥​លា​ន​នាក់​ ​រ​បស់​រា​ជរ​ដ្ឋា​ភិបាល​​ ដោ​យខ្ញុំរំ​ពឹ​ងថា​ ​នាពេល​អ​នា​គ​ត​ដ៏​ខ្លី​ខា​ងមុ​ខ ​យើ​​​ង​បណ្តុះ​បា​ន​ធ​ន​ធា​ន​ម​នុ​ស្ស ​ដែ​ល​មា​ន​ជំ​នា​ញ​ច្បាស់​លា​ស់​ ​គ្រប់​គ្រា​ន់​ ស​ម្រា​ប់ប​ម្រើ​សេច​ក្តីត្រូវ​កា​រ​ក្នុង​វិ​ស័យ​ឧ​ស្សាហ​ក​ម្ម​យា​ន​យ​ន្ត​នេះ​»​។​

​រ​បាយ​កា​រ​ណ៍​ពីធនា​គា​រ​ជា​តិ​នៃ​កម្ពុ​ជា​ ស្តី​ពី​ស្ថាន​ភា​ព​វិ​និយោ​គ​ផ្ទា​ល់​ប​រ​ទេ​សនៅក​ម្ពុ​ជា​ បាន​ប​ង្ហាញ​ថា​ គិត​ត្រឹម​ឆ​មា​ស​ទី១ ​ក្នុ​​​ងឆ្នាំ​២​០​២៣​​ ​សា​ធា​រ​ណរ​ដ្ឋ​កូ​រ៉េ​ខាង​ត្បូ​ង​ ជា​ប្រ​ទេ​ស​ដែ​លបា​ន​វិ​និ​យោ​គនៅ​ក​ម្ពុ​ជាច្រើ​ន​ជា​​ងគេ​លំដា​ប់​ទី​២​ ​ដែ​ល​មាន​​ទុ​ន​វិនិយោគប្រ​មា​ណ២​២​,​៤ទ្រី​លា​ន​រៀ​ល​ ​​​ប​ន្ទា​ប់​ពី​សា​ធា​រណ​រ​ដ្ឋ​ប្រ​ជា​មា​និ​ត​ចិន​​។ ​វិ​ស័​យ​សំ​ខាន់​ៗ​ដែ​ល​វិនិយោគិ​ន​កូ​រ៉េ​បាន​បោះ​ទុន​វិ​និ​យោ​គ​រួម​មា​ន​ ​វិស័​យ​ហិ​រញ្ញ​វ​ត្ថុ​ អ​ចល​ន​ទ្រ​ព្យ ក​ម្ម​ន្តសា​ល​ កសិ​ក​ម្ម ស​ណ្ឋា​គា​រ​និ​ងភោ​ជ​នី​យ​ដ្ឋា​ន វា​រីអ​​​គ្គិ​ស​នី ​និ​ងសំណង់៕