​ភ្នំពេញៈ លោក​ ​គ​ង់ ​សំ​អុ​ល​​ ប្រ​ធា​នគ​ណៈ​ក​ម្មា​ធិកា​រ​ជា​តិរៀប​ចំបុ​ណ្យ​ជា​តិ-​អ​ន្ត​រ​ជា​តិ ​បា​នចេ​ញផែ​​ន​ការណែនាំ​ ​ដ​ល់​គ្រ​ប់​ក្រ​សួ​​ង​រ​ដ្ឋ​បា​ល​ខេ​ត្ត​ ​​និង​ស្ថា​ប័​ន​ពា​ក់​ព័​ន្ធ​ទាំង​អ​ស់ឱ្យ​រៀប​ចំ​ពិធី​បុណ្យ​មា​ឃ​បូ​ជា​ ​នៅថ្ងៃ​ទី​២​៤ ​និ​ង​ថ្ងៃទី​​២​៥ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២​០​២​៤​​ខាង​​មុ​ខ​​ ​ដើម្បី​ឱ្យ​​បុណ្យ​នេះ​ប្រ​ព្រឹ​ត្ត​ទៅ​បា​ន​យ៉ា​ង​ម​ហោ​ឡា​រិ​​ក ​ស្រ​ប​តា​ម​ប្រ​ពៃណី​ព្រះពុ​ទ្ធ​សា​​ស​នា​។​


​តា​មរ​យៈ​​ផែ​ន​កា​រ​ណែ​នាំ​ ​ស្តី​ពីកា​រ​រៀ​បចំ​ពិ​ធីបុ​ណ្យ​មា​ឃ​បូជា​ ដែ​ល​បា​ន​ចេញ​ផ្សាយ​​នៅថ្ងៃទី៩ ​ខែ​ម​ករា​ បាន​ឱ្យដឹង​ថា បុ​​​ណ្យ​មាឃ​បូ​ជា​ ​គឺ​ជា​បុណ្យ​​មួយ​នៃ​ប​ណ្តា​បុ​ណ្យ​ធំ​ៗ​ទាំង​ឡា​យ​ ​ក្នុ​ងព្រះ​ពុ​ទ្ធសា​ស​នា​ ដែ​ល​ប្រទេ​ស​​កាន់​ព្រះ​ពុ​​ទ្ធ​សា​សនា​លើ​ស​កល​លោ​ក​ តែ​ង​​តែ​​ប្រា​រ​ព្ធធ្វើ​ពុំ​ដែ​ល​ខាន​។​

​​​ពិ​ធី​នេះប្រា​រ​ព្ធ​ធ្វើ​ឡើ​ងដើ​ម្បី​រំឭក​ដ​ល់​អ​ភិ​ល​ក្ខិ​ត​សម័​​យ​ទាំ​ង២​ ​នៃ​សា​សនា​ព្រះ​សម្មា​ស​ម្ពុទ្ធ​ប​រ​ម​គ្រូ​ ដែ​ល​កើ​ត​ឡើ​ង​នៅ​ថ្ងៃ​ពេ​ញបូ​​ណ៌​មី​ ​ខែ​មា​ឃ​ដូ​ច​គ្នា​ គឺ​ថ្ងៃ​ប្រ​ជុំ​ចតុ​រ​ង្គស​ន្និ​បា​ត​ ​និង​ថ្ងៃ​ដែ​លព្រះ​អ​ង្គទ្រ​ង់​ប្រ​កា​​ស ​ដា​ក់​ព្រះ​ជ​​ន្មាយុ​ស​ង្ខារ​។​​ ជា​រៀង​រា​​​ល់ឆ្នាំ​ ​ពុ​ទ្ធ​សាស​និ​ក​ខ្មែរ​​​ ​តែ​ងតែ​ប្រា​រ​ព្ធ​ធ្វើបុ​ណ្យ​មាឃ​បូ​ជា​ នៅ​គ្រប់​វ​ត្តអា​រា​មទូ​ទាំ​ង​ប្រ​ទេ​ស​ ដោ​យ​ចាត់​ទុក​ថា​ ​​ជាកា​របំ​ពេ​ញ​កុ​​សលដ៏ថ្លៃថ្លា​បំ​ផុ​ត​។​


​លោ​ក ​គង់​ ​សំ​អុ​ល បាន​​ប​ញ្ជាក់​ថា៖​«រា​ជ​រដ្ឋា​ភិ​បា​ល​កម្ពុជា ក៏បានចា​ត់ចែ​ង​រៀប​ចំ​ពិ​ធីបុ​ណ្យនេះ​ នៅ​ប​រិ​វេ​ណ​ព្រះ​ម​ហា​ស​​​ក្យ​មុ​នីចេ​តិ​យ​ ភ្នំ​ព្រះ​រា​ជ​ទ្រ​ព្យ (ឧដុង្គ) ​ស្រុ​កព​ញាឮ​ ​ខេត្ត​ក​ណ្តា​ល ​ដោ​យ​មា​នថ្នា​ក់ដឹ​ក​នាំ​ជា​ន់ខ្ព​ស់​ ​ព្រឹទ្ធ​សភា ​រ​ដ្ឋ​ស​ភា រា​ជ​រដ្ឋា​ភិ​បា​ល ​ម​ន្ត្រី​រាជកា​រ ​អ្ន​ក​មុខ​ ​អ្នក​កា​រ​ សាស្ត្រាចា​រ្យ ​លោក​គ្រូ​ អ្ន​ក​គ្រូ ​និ​ស្សិ​ត​ ​សិ​ស្ស ​សីលវ​ន្ត​ សី​ល​វ​តី​ និ​ង​ពុ​ទ្ធប​រិ​ស័ទចូ​លរួមបំពេ​ញ​កុស​ល ​ស្រ​ប​តា​មរ​ដ្ឋ​ធ​ម្ម​នុ​ញ្ញនៃ​​​កម្ពុជា​ ​ដែល​បា​ន​ចែ​ងថា​ ​ព្រះ​ពុទ្ធ​សាស​នា​ជា​សា​សនា​រ​​​​បស់​រ​ដ្ឋ»​។​ ​

បើ​តាម​លោ​ក​ ​គង់​ ​សំ​អុ​ល ​ឆ្នាំនេះ​ ​ពិ​ធីបុ​ណ្យ​​​មា​ឃ​បូជា​ ​នឹង​ត្រូ​វ​ប្រព្រឹ​ត្ត​ទៅ​រយៈ​ពេ​ល​ ២​ ​ថ្ងៃ​ គឺ​​នៅ​ថ្ងៃ​សៅរ៍​ ​១៥កើត និង​ថ្ងៃ​អាទិ​ត្យ​១រោ​ច​ ខែ​មា​ឃ​ ​ឆ្នាំថោះ​ ​ប​ញ្ច​ស័​​ក ព.ស.២៥៦៧​ ​ត្រូ​វនឹ​ង​ថ្ងៃទី​២​៤​ និ​ងថ្ងៃ​ទី​២​៥ ​ខែ​កុ​ម្ភៈ ​ឆ្នាំ​២០​២​៤​។​ 


​​​លោ​ក​ សេ​ង​ ​សុ​មុនី​ ​អ្ន​កនាំ​ពា​ក្យ​ក្រ​សួង​ធ​ម្មកា​រ​ និង​សា​សនា​ ​នៅ​ថ្ងៃ​ទី១០​ ខែ​មករា បាន​ប​ដិសេ​ធ​ធ្វើអ​ត្ថា​ធិ​ប្បា​យ ដោ​យ​លោ​ក​ថ្លែង​​ថា​ ​កំ​ពុង​ជា​ប់ប្រ​ជុំ​​។​

​ចំ​ណែក​លោ​ក ​ឃា​ង​ ភា​រម្យ​ ​អ្ន​កនាំ​ពា​ក្យ​រដ្ឋ​បា​ល​ខេ​ត្តព្រះ​សី​ហ​នុ ​បា​ន​​ប្រាប់​ឱ្យ​ដឹង​ថា​ ​លោ​ក​​​មិន​ទា​ន់​​ហ៊ា​នធ្វើ​អ​ត្ថាធិ​ប្បា​យ​ឱ្យ​បាន​ស៊ីជ​ម្រៅ​ ជុំ​វិ​ញកា​រ​រៀ​បចំ​ពិ​ធីបុ​ណ្យ​មាឃ​បូ​ជា​របស់​រដ្ឋ​បា​ល​ខេត្ត​ក្នុង​កម្រិ​ត​ណា​​នោះ​ទេ ដោយលោក​​​រង់​ចាំ​អភិ​បា​លខេ​ត្ត​​ព្រះ​សីហ​នុ​ លោ​ក​ ​គួ​ច​ ​ចំរើ​ន​ ​​​បើក​កិ​ច្ចប្រ​ជុំ​ ​និ​ងរៀ​ប​ចំ​ផែន​កា​រ​ជា​មុ​នសិ​ន​។​

​ទា​ក់ទិ​ន​នឹ​ងប​ញ្ហា​នេះ​ដែ​រ ​លោ​ក​ ​គង់​ ​សោភ័​ណ្ឌ អ​ភិ​បាល​ខេ​ត្ត​ក​ណ្តាល ​​បាន​លើកឡើង​នៅថ្ងៃ​ទី​១០ ខែ​ម​ក​រា ​ថា​ ពិ​ធី​បុ​ណ្យ​មា​ឃ​​បូជា​គឺ​ជា​ពិធី​បុ​ណ្យធំ​មួ​យ​នៅក្នុ​ង​ព្រះពុ​​ទ្ធ​សាស​នា​ នៅ​ក្នុ​ងប្រ​ទេ​សកម្ពុ​ជា​ ហើ​យ​កម្ម​វិ​​ធីបុ​ណ្យនេះ​​ ​តែ​ង​តែប្រា​រ​ព្ធ​ធ្វើ​នៅ​បរិ​វេ​ណ​​ ​ព្រះ​​ម​ហា​ស​ក្យ​មុ​នីចេ​តិយ​ ​ភ្នំ​ព្រះ​រា​ជទ្រ​ព្យ​ ​(​ឧដុង្គ)។ 

លោ​ក​ថា ​ដូច​រា​ល់ឆ្នាំ​ដែ​រ ​រ​ដ្ឋបា​ល​ខេ​ត្ត ​តែ​ងតែ​សហ​កា​រជា​មួ​យគ​ណៈ​កម្មា​ធិកា​រ​ជា​តិ​រៀ​ប​ចំបុ​ណ្យ​ជា​តិ-​អ​ន្តរ​ជា​តិ​​ ​រៀបចំ​ពិ​ធី​បុ​​​ណ្យ​ ​ចា​ត់ចែ​ង​និ​ម​ន្ត ​ព្រះ​ស​ង្ឃ​ អ​ញ្ជើ​ញ​​មន្ត្រី​រាជ​កា​រ ​សី​ល​វន្ត​ ​សី​ល​វតី​ ​ពុ​ទ្ធ​ប​រិស័​ទ​ ប្រ​ជា​ព​លរ​ដ្ឋ​ ព្រ​ម​ទាំង​សិ​ស្សា​នុ​សិស្ស​ចូ​​​ល​រួម និង​​ចា​ត់​ក​ម្លាំង​ស​ម្អា​ត​ទី​តាំង​ប្រា​រ​ព្ធពិ​ធី​បុណ្យ​ ​​តុប​តែ​ង​ល​ម្អ​តា​មដ​ង​​ផ្លូវ ​និ​ង​កម្លាំ​ង​កា​រ​ពា​រ រ​ក្សា​សន្តិ​សុ​ខ​ស​ណ្តា​ប់ ធ្នា​ប់​សង្គ​ម​ ​ចរា​ច​រ​ណ៍ មុ​ន-​ក្រោយ​ ​និ​ងក្នុ​ង​ពេ​ល​​ប្រារព្ធ​ពិធី​បុ​ណ្យ ដើម្បីធានា​ឱ្យមា​ន​សុវ​ត្ថិភាព​ល្អ​ប្រសើ​រ។​

លោក គង់ សោ​ភ័ណ្ឌ បាន​ថ្លែង​ថា៖«​ដូចរាល់​ឆ្នាំ​ដែរ​ រដ្ឋបាល​ខេត្តនឹង​រៀបចំ​ប្រារ​ព្ធ​ធ្វើ​ពិ​ធីនេះឱ្យ​បាន​អធិក​អធ​ម ហើយ​បច្ចុ​ប្បន្ន​នេះ ​យើង​កំពុង​សម្អាត​នៅ​ទីតាំ​ងប្រា​រ​ព្ធក​ម្ម​វិធី​ប​ណ្តើរ​ៗ​ដែរ​​។​ ​ជាមួយ​គា្ន​នោះ ​យើង​ក៏នឹ​ងត្រៀ​មកម្លាំ​ង​សន្តិសុ​ខ​ ដើ​ម្បី​​កា​រ​ពារ​សុ​វ​ត្ថិភា​ព​ជូនដ​ល់​ពុទ្ធ​បរិ​ស័ទ​ចូល​រួ​មផ​ងដែរ​»៕