​​សៀមរាបៈ ក្រុ​ម​អ​ភិ​រ​​ក្សថ្ម (SCU) នៃអាជ្ញាធ​រ​ជាតិ​អប្ស​រា​ បាន​ជួស​ជុ​លប​ង្កាន់​ដៃ​នាគ​ប្រ​វែង ​២​៤ ម៉ែ​ត្រ ​នៅ​ជ្រុ​ង​ឦ​សាន​ខា​ង​​ក្នុ​ងរោ​ង​​ទង​ទី​១ ​នៃ​ប្រាសា​ទ​បន្ទា​យ​សំរ៉ែ​ ​ប​ញ្ច​ប់​ជា​ស្ថា​ព​រ​ហើយ ​កាល​ពីចុ​ងឆ្នាំ​ ២​០​២៣ ​ក​ន្ល​ង​ទៅ​។​ ​


គ​ម្រោ​ង​នេះមា​ន​រ​យៈ​ពេ​ល​ប្រមា​ណ​ ៦​ ខែ​ ​ដោយ​បា​ន​ចាប់​ផ្តើ​ម​តាំង​ពី​ពា​ក់ក​ណ្តាល​ខែ​មិ​ថុនា​ ឆ្នាំ​ ២​០​២​៣ ​ម​ក​។ នេះបើយោង​តាមអាជ្ញាធរជាតិអប្សរា បាន​បង្ហោះ​លើ​បណ្តាញ​សង្គមហ្វេសប៊ុក​កាលពីថ្ងៃទី ៩ ​ខែមករា ​ឆ្នាំ ២០២៤។

​ប្រ​ធា​ន​ក្រុ​មកា​រ​ងារ​អ​ភិរ​ក្ស​ថ្ម ​នៃ​នាយ​កដ្ឋា​នអ​ភិរ​ក្ស​ប្រា​សា​ទ ​និ​ងបុ​រា​ណ​វិ​ទ្យា​នៃ​អាជ្ញាធរជាតិអប្សរា​ លោ​ក​ ឡុ​ង ​ណា​រី​​ បា​ន​ឱ្យ​ដឹ​ង​ថា ​រច​នា​ស​ម្ព័ន្ធ​បង្កា​ន់​ដៃ​នា​គរ​ប​ស់​ប្រា​សា​ទប​ន្ទាយ​សំ​រ៉ែ ​បា​ន​រ​ង​កា​រខូ​ច​ខា​ត​ធ្ង​ន់​ធ្ងរ​ដោ​យ​រ​លំបា​ក់​បែ​ក​ជាច្រើ​នបំ​ណែ​ក​ ក​ន្លែ​​ង​ខ្លះធ្លា​ក់​លើដី​ ​និ​ង​ខ្លះទៀ​ត​ ​ផ្អៀ​ង​ទ្រេ​តមិ​ន​មា​ន​លំនឹ​ង​ធ្លា​ក់​ថ្ម​មក​លើ​ក​ម្រា​ល​ជា​​​ដើ​ម។​


លោ​ក​ ​ឡុ​ង​ ណា​រី​ ឱ្យ​ដឹ​ង​ទៀ​ត​ថា ​រ​យៈពេ​ល​ ៦ ​ខែ ​ក្រុ​មការ​ងា​របា​ន​ប្រឹ​ងប្រែ​ង​ប្រ​មូ​ល​បំ​ណែក​ថ្ម​ប​ង្កាន់​ដៃ​នា​គ​ ​ដែ​ល​មា​ន​នៅ​នឹង​ក​ន្លែ​ង​ ​និ​ង​ស្វែ​ងរ​ក​បំណែ​កខ្លះ​ទៀ​ត​ដែ​ល​ចល័​ត​ទៅ​ទី​តាំង​ផ្សេ​ង​ៗ​ ​យ​កម​ក​រៀ​ប​ចំ​ផ្គុំ​ឡើ​ង​វិញ​ទៅ​តា​មល​ទ្ធ​ភា​ព​ដែល​អា​​ចរ​ក​ឃើ​ញ​។​ 

​រី​ឯ​ ទី​តាំ​ងមួ​យ​ចំ​នួនដែ​លមិ​ន​អាចរ​កឃើ​ញ​ ​គឺ​បា​ន​ប​ន្ថែ​ម​ថ្មថ្មី​ជំ​នួ​ស​ដើ​ម្បី​ឱ្យ​ប​ង្កា​ន់​ដៃ​នា​គរ​ក្សា​បា​ន​នូ​វ​ទម្រ​ង់​ដើម​ ​និ​ង​មា​ន​ភា​​ពរឹ​ង​មាំ​ជា​ថ្មីម្ត​ង​ទៀ​ត​។​


​ក្រោ​យពី​ក្រុ​ម​អ្ន​ក​ជំនា​ញ​បា​នប​​ញ្ច​ប់​កា​រ​ងា​រ​ជួស​ជុល​ប​ង្កា​ន់​ដៃ​នា​គ​នេះ ​បា​ន​ជួ​យ​លើ​កសោ​ភណ​ភា​ព​នៃ​ប្រាសា​ទ​នេះ​ឡើ​ង​វិ​ញ​ ​ព្រម​ទាំ​ង​មា​ន​សុ​វ​ត្ថិ​ភាព​ស​ម្រា​ប់​ភ្ញៀ​វទេ​ស​ច​រ​ដែ​លទៅ​ទ​ស្ស​នា​នៅ​ប្រា​សា​ទប​ន្ទា​យ​សំ​រ៉ែផង​ដែ​រ​។​ 

​ជាមួ​យ​គ្នា​នេះ​ ​ក្រុម​អ្ន​ក​ជំ​នា​ញក៏​សំ​ណូ​ម​ព​រ​ដល់​ភ្ញៀ​វ​ទេ​ស​ច​រគ្រ​ប់​រូប​​ សូ​ម​កុំ​អ​ង្គុ​យឬ​ផ្អែ​ក​លើ​សំ​ណ​ង់​បុ​រា​ណ​ដែ​ល​ចា​ស់​ទ្រុ​ឌទ្រោ​ម​នេះ​ ​ដើ​ម្បី​រួ​មគ្នា​ថែ​រ​ក្សា​ប​ន្ត​ទៅ​មុ​ខ​ទៀ​ត​ ប្រ​យោ​ជ​ន៍​សម្រា​ប់​ភា​ព​គ​ង់​វង្ស​យូ​រ​អង្វែ​ង​នូ​វ​ម​រ​តក​ដូ​ន​តា​រ​ប​ស់​យើង​ទាំ​ង​អ​ស់គ្នា​៕