ភ្នំពេញៈ ​កម្ពុជា ​និង​គុយ ​បា​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ និង​កិច្ច​សហ​ប្រតិ​បត្តិការ​ដ៏​ល្អ​រ​វាង​ប្រទេស​ទាំង ​២ ​ដែលមា​ន​តាំង​ពី​យូរ​លង់ម​កហើ​យ ​ខណៈ​គុយបា​បានប​ញ្ជាក់​ជំហរ​បន្ត​គាំទ្រ​ដល់​ការអ​ភិវ​ឌ្ឍ​របស់​កម្ពុ​ជា​តាម​រយៈ​ការផ្ត​ល់​អាហា​រូបករ​ណ៍​ថ្នាក់​វេជ្ជ​បណ្ឌិត​និង​បញ្ជូន​វេជ្ជ​បណ្ឌិត​ជំនាញ​មក​បណ្តុះ​បណ្តាល​តាម​មន្ទី​រពេទ្យ​នៅ​កម្ពុជា​។​


​ការ​វាយត​ម្លៃ​ខ្ពស់​ចំពោះ​ទំនាក់​ទំនង​ទ្វេភាគី​កម្ពុជា​-​គុយ​បា ​ធ្វើឡើង​ក្នុងឱ​កាស​ដែល​លោកស្រី​ លី​យូ​កា រ៉ូ​ឌ្រី​ហ្គេ​ស បារី​យ៉ូ (Liurk​a Rodriguez Barrios) ឯក​អគ្គ​រដ្ឋ​ទូត​នៃ​សាធា​រណរ​ដ្ឋ​គុយ​បា​ប្រចាំ​នៅ​កម្ពុជា​ត្រូវ​ចប់​អាណត្តិ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​ និង​មាន​ជំនួប​ដាច់​ដោយ​ឡែក​ជាមួយ​លោក​ស្រី ​ឃួន សុ​ដា​រី ប្រធាន​រដ្ឋស​ភា ​និង​លោក ​ឈា រ៉ា រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បា​លកាល​ពី​ថ្ងៃទី​១០​ ខែម​ករា ​ឆ្នាំ​២០២៤​។​

​យោង​តាម​ការ​ជូនដំ​ណឹង​របស់​រដ្ឋ​ស​ភា លោកស្រី​ឃួ​ន សុ​ដា​រី បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​លទ្ធ​ផល​បេស​កកម្ម​ការ​ទូ​ត​របស់​ឯក​អគ្គរ​ដ្ឋទូត​គុយ​បាក្នុ​ងការ​ចូលរួម​ពង្រឹង​ពង្រីក​ចំណងមិ​ត្ត​ភាព កិ​ច្ចសហប្រ​តិបត្តិ​ការ​ដ៏​ល្អ​រវាង​កម្ពុជា​និង​គុ​យបា​ ដែលមា​ន​តាំង​ពី​យូរ​លង់​មក​ហើយ​នោះ ឱ្យ​កាន់​តែ​រីក​ចម្រើន​ឡើង​ជា​លំដាប់​។​


​លោក​ស្រី ​ឃួន ​សុ​ដា​រី បាន​ថ្លែង​ថា៖«​ក្នុង​រយៈ​ពេល​បំពេញ​បេសក​កម្ម​ការ​ទូត​នៅ​កម្ពុជា​លោក​ជំទាវ​ឯក​អគ្គរដ្ឋ​ទូត បាន​ចូលរួ​ម​គ្រប់​កម្ម​វិធី​សង្គម ន​យោបា​យ និង​ការងារ​ស្ត្រី​។ ដោយ​សារ​ស្ថិត​នៅក្នុង​ស្ថាន​ភាព​ប្រហាក់​ប្រហែល​គ្នា ស្ត្រី​កម្ពុជា​និង​គុយ​បា ​បាន​ក្រោក​ឈរ​យ៉ាង​រឹងមាំ​ រួ​មសហកា​រ​ជាមួយ​បុរស​នៅ​ក្នុង​ការបំពេញ​ការងា​រ​គ្រប់​វិស័យ​ដោយ​ភាព​រឹង​មាំ ក្លា​ហាន ព្រោះ​ភាព​លំបាក​បាន​ធ្វើ​ឱ្យ​ស្ត្រី​រឹង​មាំ​»​។​

​លោកស្រី​ ឃួ​ន សុ​ដា​រី ក៏បាន​កោត​សរសើរ​ចំពោះ​រដ្ឋ​សភា​ប្រទេស​គុយបា​ ដែល​មាន​សមាជិក​ជា​ស្ត្រី​ដល់​ទៅ​ជាង ៥៣​ភាគ​រយដែ​លឈ​រ​នៅក្នុង​លំដាប់​លេខ​រៀង​ទី​២លើ​សកល​លោក​ ក្នុង​ចំណោម​រដ្ឋសភា​មាន​សមាជិ​ក​ជា​ស្ត្រី​ច្រើន​ជាង​គេ បន្ទាប់​ពី​រ​ដ្ឋសភា​រ៉្វាន់​ដា ​ដែល​មាន​ចំនួន​សមា​ជិក​សភា​ស្ត្រី​រហូត​ដល់​៦១​ភាគរយ​។
 
​លោក​ស្រី​បាន​បញ្ជាក់​ថា៖ «​សមា​ជិក​សភា​ស្ត្រី​គឺមាន​សារៈសំ​ខាន់​ណាស់​ក្នុង​ការក​សាង​សន្តិ​ភាព​ និង​ការអ​ភិវឌ្ឍ​ប្រកប​ដោយ​ចីរ​ភាព​ បរិ​យាបន្ន ​និង​មាន​ភាព​ធន់​របស់​ជាតិ​»​។​


​ចំណែក​លោក​ស្រី ​លី​យូ​កា រ៉ូ​ឌ្រី​ហ្គេ​ស បារី​យ៉ូ វិ​ញ​ក៏បាន​កោត​សរសើរ​ចំពោះ​ការ​ចូល​រួម​យ៉ាង​សកម្ម​របស់​ស្ត្រី​កម្ពុជា​នៅ​ក្នុង​ការងា​រ​នយោ​បាយ ​សង្គម ​និង​សេដ្ឋកិ​ច្ច​។ លោ​កស្រី​បាន​ថ្លែង​ថា ៖ «​ការ​បញ្ចប់​បេសក​កម្ម​នៅ​កម្ពុជា​ ប្រៀប​ដូច​ជា​ឃ្លាត​ឆ្ងាយ​ពី​គ្រួសារ​ ប៉ុន្តែ[​ខ្ញុំ​]​ពេញ​ចិត្ត​ចំពោះ​ជោគ​ជ័យ​នៃ​បេសក​កម្ម​ការទូត​នៅ​កម្ពុជា ​ដែល​ទទួល​បាន​ការ​គាំទ្រ​និង​លើក​ទឹក​ចិត្ត​ពី​រាជ​រដ្ឋាភិ​បាល ​រដ្ឋ​សភា និង​ជា​ពិសេស​ពី​ប្រជា​ពលរដ្ឋ​កម្ពុជា​»​។​

លោក​ស្រី​ឯក​អ​គ្គរាជ​ទូត​ក៏បាន​បញ្ជាក់​ដែរ​ថា ​គុយ​បា​នៅ​បន្ត​គាំទ្រ​ដល់​ការអភិ​វឌ្ឍ​របស់​កម្ពុ​ជា ​ជា​ពិសេស​បន្ត​ផ្តល់​អាហា​រូប​ករណ៍​សុខាភិ​បាល​ដល់​និស្សិត​កម្ពុជា​បាន​ទៅ​សិក្សា​នៅ​គុយ​បា​។​

​ដោយ​ឡែក​នៅ​ថ្ងៃ​ដដែល​នោះ​លោក​ស្រី លី​យូ​កា រ៉ូ​ឌ្រី​ហ្គេ​ស បារី​យ៉ូ ក៏​បាន​ជួប​សំណេះ​សំណាល​ជា​មួយ​នឹង​លោក​ ឈាង ​រ៉ា ​រដ្ឋ​មន្ត្រី​ក្រសួង​សុខាភិ​បាល​ផង​ដែរ​។​

​នៅ​ក្នុង​ជំនួ​បនោះ ​លោក​ឈា​ង រ៉ា ក៏បាន​លើក​ឡើងថា​ កន្លង​មក​គុយ​បា​បាន​សហ​ការ​គាំទ្រ​និង​រួម​ចំណែក​លើក​កម្ពស់​សេវា​សុ​ខាភិបា​លតា​មរយៈ​ការ​បញ្ជូន​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​គុយ​បាមក​ផ្តល់​សេវា​ថែទាំ​ និង​ព្យា​បាល​ជំងឺ​ជូន​ពលរដ្ឋ​កម្ពុជា ​ចាប់​តាំង​ពីឆ្នាំ​១៩៧៩ ​ក្រោ​យ​ពេល​ដែល​កម្ពុជា​ត្រូវ​បាន​រំដោះ​ពីរ​បប​ខ្មែរ​ក្រហម​។ 

​លោក​បាន​ថ្លែង​ថា៖​«​ក្រុម​គ្រូ​ពេទ្យ​ស្ម័គ្រចិ​ត្ត​គុយបា​បាន​ជួយ​បណ្តុះ​បណ្តាល ​និង​បង្ហាត់​បង្ហាញ​ជំនាញ​វេជ្ជ​សាស្ត្រ​ដល់​គ្រូពេ​ទ្យនិ​ង​និស្សិត​ពេទ្យ​កម្ពុជា​ព្រម​ទាំង​បាន​ផ្តល់​អាហារូ​បករណ៍​អភិ​វឌ្ឍន៍​ធន​ធាន​មនុស្ស​ក្នុង​វិស័យ​សុខា​ភិ​បាល​ជា​បន្ត​បន្ទាប់​រហូត​ប​ច្ចុ​ប្បន្ន​»​។  

​ចំណែក​លោក​ស្រី​ឯកអ​គ្គរ​ដ្ឋទូត​ក៏បាន​បញ្ជាក់​ពីជំហរ​យ៉ាង​មុតមាំ​​របស់​​គុយ​បា​ក្នុង​ការ​បន្ត​កិច្ចសហ​ប្រតិ​បត្តិការ​ជា​មួយ​ក្រសួង​សុខា​ភិបាល​ ជា​ពិសេស​កិច្ច​សហ​ប្រ​តិបត្តិ​ការ​លើ​ការបន្ត​ផ្តល់​អាហា​រូប​ករណ៍​ថ្នាក់​វេជ្ជ​បណ្ឌិត​ទូទៅ ​និង​ឈាន​ដល់​ថ្នាក់​វេជ្ជ​បណ្ឌិត​ជំនាញ​ និង​កា​រផ្លាស់​ប្តូរ​បច្ចេ​កវិទ្យា​ផលិត​ឱសថ​វេជ្ជ​សាស្ត្រ​ដែរ​។​

លោក​ស្រី​បាន​ប​ន្តថា​គុយ​បា​នឹង​បញ្ជូន​វេជ្ជ​បណ្ឌិត​ជំនាញ​ព្យាបា​ល​ជំងឺម​ហារី​ក និង​ជំងឺ​ទឹក​នោម​ផ្អែម និង​ជំនាញ​ផ្សេងៗ​​ទៀត​មក​ជួយ​បណ្តុះ​បណ្តាល​នៅ​មន្ទីរ​ពេទ្យ​ក្នុងប្រ​ទេស​កម្ពុជាតា​ម​ការ​ស្នើសុំក្រោ​ម​កិច្ច​សហប្រតិ​បត្តិ​ការដ៏​រឹងមាំ ​រវាង​កម្ពុជា និង​សាធា​រ​ណរដ្ឋ​គុយ​បា​។​

​លោក ​ឈាង ​រ៉ា បាន​បញ្ជា​ក់ដែរ​ថា៖ «​ភាគី​ពាក់ព័​ន្ធ​នៃ​ក្រសួង​សុខា​ភិបាលនឹ​ងធ្វើ​ការ​ជាមួយ​​ស្ថានទូ​ត​នៃ​សា​ធា​រណ​រដ្ឋ​គុយ​បា​ប្រចាំ​ក​ម្ពុជារៀ​បចំ​គម្រោង​បណ្តុះ​បណ្តាល​គ្រូពេ​ទ្យ​ឯកទេ​ស​មហារីក​នៃ​មន្ទីរ​ពេទ្យ​ហ្លួង​ម៉ែដោ​យ​ក្រុម​គ្រូពេ​ទ្យ​ពី​ប្រទេ​ស​គុយ​បា​នៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​»៕