​​​ភ្នំពេញៈ រា​ជ​​រ​ដ្ឋាភិ​បា​ល​បា​ន​ស​ម្រេច​​ប​​ន្ត​កម្ម​វិ​ធី​ឧប​​ត្ថ​ម្ភសាច់​ប្រា​ក់​ជូ​ន​គ្រួ​សារ​ក្រី​ក្រ​ និ​ង​ងា​យ​រ​​ងគ្រោះ​ ​ក្នុ​ង​អំ​ឡុ​ង​ពេល​​ប្រ​យុ​ទ្ធ​នឹ​ង​ជំងឺ​កូ​វី​ដ១​៩​ ​ដ​ល់​ខែ​​មីនា ឆ្នាំ២០​២​៤​ ​និ​ង​បា​ន​​កែ​សម្រួ​ល​ក​ម្រិ​ត​អ​ត្ថ​ប្រយោ​ជ​ន៍​ក្នុ​ង​កា​រផ្ត​ល់​ថ​វិកា​ដ​ល់​ជ​​ន​រ​ង​គ្រោះ​ទាំ​ង​នោះផ​ង​ដែ​រ​។​


​យោង​អ​នុ​ក្រឹ​ត្យ​ចុះហ​ត្ថ​លេ​ខា​ដោ​យលោ​ក​នា​យ​ក​រ​ដ្ឋម​ន្រ្តី​​ ហ៊ុ​ន​ ​ម៉ា​ណែ​ត ​ដែល​ត្រូ​វ​បា​នផ្ស​ព្វផ្សា​យ​ជា​សាធា​រ​ណៈ​ ​នៅ​ថ្ងៃ​ទី​​១​១​ ខែ​ម​ក​រា ឆ្នាំ២០២៤ បា​ន​ស​ម្រេច​កា​រកែ​សម្រួ​ល​អនុ​ក្រឹ​ត្យ​លេ​ខ​ ​៨៨​ ​អ​ន​ក្រ.​ប​ក​ ​ចុះ​ថ្ងៃទី​១​២ ​ខែ​មិ​ថុ​នា​ ​ឆ្នាំ​​២០២០ ស្តី​ពី​កា​​រអនុវ​ត្ត​កម្មវិ​ធីឧ​ប​ត្ថម្ភ​សា​ច់​ប្រាក់​នេះ​។

​អ​នុ​ក្រឹ​ត្យ​បញ្ជា​ក់​ថា​៖​«​ក​ម្ម​វិ​ធី​ឧ​ប​ត្ថ​ម្ភសា​ច់​ប្រា​ក់​ជូ​ន​គ្រួ​សារ​ក្រី​ក្រ​ ​និ​ង​ងា​យ​រ​ង​គ្រោះ​ ​ក្នុ​ង​អំ​​ឡុ​ង​ពេ​ល​ប្រ​យុ​ទ្ធ​នឹង​ជំ​ងឺ​កូ​វីដ​១​៩​ ​ត្រូវ​ប​ន្ត​អ​នុ​វត្ត​រហូ​ត​​ដល់​ខែ​មី​នា​ ​ឆ្នាំ​​២​០២​៤។​ ​ចំ​ពោះទំ​ហំ​សា​ច់​ប្រាក់​ឧ​ប​ត្ថម្ភ​ ​ត្រូ​វ​អ​នុ​វត្ត​ចាប់​​ពី​ខែ​មក​រា​ ដ​ល់​ខែ​មី​នា​ ​ឆ្នាំ​២០២៤»។​

​អនុ​ក្រឹ​ត្យ​បញ្ជា​ក់​ថា ​ចំ​ពោះ​ប្រា​ក់ឧ​ប​ត្ថ​ម្ភ​ជូ​ន​គ្រួសា​រ​ក្រី​​ក្រ ​និង​ងា​យ​រង​គ្រោះ​នៅ​ទី​ប្រ​ជុំ​ជន​ក្នុ​ង​រា​ជ​ធា​នី​ភ្នំពេ​ញ​ ​និ​ង​ទី​ប្រ​ជុំ​ជន​ក្រៅ​រា​ជ​ធា​នី​ភ្នំ​ពេញ​ ដែ​ល​មា​ន​បណ្ណ​ស​ម​ធ​ម៌​ត្រូវ​បា​នបែ​​ង​ចែក​ទៅ​តា​ម​ប្រ​ភេទ​មុ​ខ​ស​ញ្ញាគោ​ល​ដៅ​ ​ក្រីក្រ​១ ​និ​ងក្រី​ក្រ​២​។​ ​ប្រ​ភេទ​គោ​លដៅ​ទាំ​ងនោះ​រួ​មមា​ន​ប្រា​ក់ឧ​បត្ថ​ម្ភ​ក្នុ​ង​១​ខែ​ ​ស​ម្រាប់​​គ្រួ​សារ​មា​ន​ប​ណ្ណស​ម​ធ​ម៌​ ​ក្រី​ក្រ១​ ​និ​ង​ក្រី​ក្រ​ ​២ ​ទ​ទួល​ប្រា​ក់​១២​ម៉ឺ​ន​រៀ​ល​ដូ​ច​គ្នា​។


​ចំ​ណែ​ក​កុ​មារ​អា​យុ​ពី ​០​-​៥ឆ្នាំ​ក្នុ​ង​ម្នាក់​ៗ​,​ ជ​ន​មា​ន​ពិកា​រ​ភា​ព​ក្នុង​ម្នា​ក់​ៗ​ ម​នុស្ស​ចា​ស់​អា​យុចា​ប់​ពី​៦០ឆ្នាំ​ឡើង​ក្នុ​ង​ម្នាក់​ៗ​ គ្រួ​សា​រ​ក្រីក្រ​ដែ​លមា​ន​ស​មា​ជិក​ផ្ទុ​ក​មេ​រោ​គ​​អេ​ដ​ស៍​ចំពោះ​ក្រី​ក្រ១​​ទ​ទួ​លបា​ន​​​៤​ម៉ឺ​ន​រៀ​ល​​ ​និ​ង​ក្រី​ក្រ​២​ទ​ទួ​លបា​​ន ២៨ ០០០ រៀ​ល​។​ ​

ចំ​ណែ​ក​ប្រា​ក់​ឧ​ប​ត្ថម្ភ​ជូ​ន​គ្រួ​សា​រក្រី​ក្រ​​ ​នៅ​ជន​ប​ទ​វិញ​ ​ស​ម្រាប់​គ្រួ​​សារ​មាន​ប​ណ្ណស​​មធ​ម៌ ​ក្រី​ក្រ១​ ​និង​ក្រី​ក្រ ​២​ ​ទទួ​ល​បា​ន​ទឹ​កប្រា​ក់​​ ​៨​ម៉ឺន​រៀ​ល​ដូ​ចគ្នា​។ ​ចំណែ​ក​ ​កុមា​រ​អា​យុពី​ ​០​-​៥​ឆ្នាំក្នុ​ង​ម្នាក់​ៗ​, ​ជ​នមា​ន​ពិកា​រ​ភាព​ក្នុ​ង​ម្នា​ក់​ៗ​ ​មនុ​ស្ស​ចាស់​អា​យុ​ចាប់​ពី៦​០​ឆ្នាំឡើ​ង​ក្នុ​ងម្នា​ក់​ៗ​ ​គ្រួសារ​ក្រី​ក្រដែ​លមា​ន​សមា​ជិ​កផ្ទុ​ក​មេ​រោ​គអេ​ដ​ស៍​ ​ចំ​ពោះ​ក្រីក្រ​១​ទ​ទួ​ល​ ​២​៤ ​០​០​០​រៀល​ ​និ​ងក្រី​ក្រ​​២ ទទួ​ល​បាន​ ​១៦ ០០០ រៀលដូ​​ចៗ​គ្នា​។


​លោ​ក​យ​ង់​ ​គិម​អេ​ង ​ប្រ​ធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​ស​ន្តិភាព​ មា​ន​ប្រសា​ស​ន៍ថា​ ​លោ​ក​តែ​ងតែ​គាំ​ទ្រ​នូ​វកា​រ​គិត​គូ​ររ​បស់​រាជ​រដ្ឋា​ភិ​បា​ល ​ក្នុង​កា​រ​ជួយ​ដ​ល់ជ​ន​ងា​យរ​ង​គ្រោះ​ និ​ង​ប្រ​ជាព​ល​រ​ដ្ឋ​ក្រី​ក្រ។​ ​

លោ​ក​បញ្ជា​ក់​ថា​ ​កា​រ​បន្ត​ក​ម្ម​វិ​ធី​ឧប​ម្ថ​ត្ភ​សា​ច់​ប្រាក់​នេះ​ គឺ​ជា​យ​ន្ត​កា​រ​ដ៏ល្អ​ប្រ​ស្រើ​រ​ ខ​ណៈ​លោ​ក​ជំរុ​ញ​ឱ្យ​មា​ន​កា​រ​អ​នុ​វត្ត​ប្រ​ក​បដោ​យ​ប្រ​សិទ្ធ​ភា​ព​ ​ចៀ​ស​វាង​ប​ក្ខ​ពួ​កនិ​យ​ម​។ ​

លោ​ក​ថា៖​«​កា​រ​ផ្តល់​ថ​វិ​កា​គាំ​ទ្រ​នេះ ​ធ្វើ​យ៉ា​ង​ណាឱ្យ​មា​ន​ត​ម្លា​ភា​ព​ ​ដើម្បី​ឱ្យ​អ្ន​ករ​ង​គ្រោះ​ពិត​ប្រា​ក​ដ​ទទួ​ល​បាន​នូ​វកា​រ​​ជួ​យ​ឧ​បត្ថ​ម្ភ​ពីរ​ដ្ឋ​ជា​ក់​ស្តែ​ង​ ​ចៀស​វា​ងកា​រ​ធ្វើ​ឡើ​ង​ដែ​លមា​ន​អំ​ពើពុ​ក​រលួ​យ​ ​បក្ខ​ពួ​ក​និយ​ម​»។​

​ក្នុង​អនុក្រឹត្យ​បញ្ជាក់​ថា រដ្ឋ​ម​ន្ត្រី​ទទួ​ល​ប​ន្ទុ​កទី​ស្តី​ការ​គ​ណៈ​រដ្ឋ​ម​ន្ត្រី​ ប្រ​ធា​ន​ក្រុ​មប្រឹក្សា​ជា​តិ​គាំពា​រស​ង្គ​ម​ ​រដ្ឋ​ម​​ន្ត្រីក្រ​សួ​ង​សេ​ដ្ឋកិ​ច្ច​ ​និ​ង​​ហិ​រ​ញ្ញវ​ត្ថុ​ ​រ​ដ្ឋ​មន្ត្រី​ក្រ​សួ​ង​ម​ហា​ផ្ទៃ ​រ​ដ្ឋ​ម​ន្ត្រីក្រ​សួ​ង​ស​ង្គ​​មកិ​ច្ច ​អ​តីត​យុ​ទ្ធ​ជន​​ និ​ង​យុវ​នី​តិ​សម្ប​ទា​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួ​ង​ផែ​ន​កា​រ​ ​រ​ដ្ឋម​ន្ត្រី​គ្រ​ប់​ក្រ​សួង​ ​អគ្គ​នា​យ​កនៃ​មូ​លនិ​ធិ​ជាតិ​ជំ​នួយ​ស​ង្គម​ ​និ​ង​ប្រធា​នគ្រ​ប់​ស្ថា​ប័​ន​ពា​ក់​ព័ន្ធ​ ​ត្រូ​វ​ទ​ទួ​ល​បន្ទុ​ក​អ​នុ​វ​ត្ត​ អ​នុ​ក្រឹ​ត្យ​នេះ​ តា​ម​ភារ​កិ​ច្ច​រៀង​ៗ​ខ្លួន​ ​ចា​ប់​ពី​ថ្ងៃចុះ​ហ​ត្ថលេ​ខា​ត​ទៅ​។​

​គួ​រ​ជម្រា​ប​ថា​ គិ​ត​ត្រឹ​មខែ​តុ​លា​ ឆ្នាំ​២​០​២​៣ ​រា​ជរ​ដ្ឋា​ភិ​បា​លចំ​ណា​យ​ថវិ​កា​អ​ស់ ​១​ ២​១​២លា​ន​ដុ​ល្លា​រ​ហើ​យ​ ​សម្រា​ប់​ឧ​បត្ថ​ម្ភ​ជូន​គ្រួ​សារ​ក្រី​ក្រ​ ​និង​ងា​យ​រង​គ្រោះ​ ​ក្នុ​ងអំ​ឡុ​ង​ពេ​ល​ប្រយុ​ទ្ធ​នឹង​កូ​វី​ដ​១​​៩​។

​ក​ម្ម​វិធី​ឧ​បត្ថ​ម្ភ​សា​ច់​ប្រាក់​ជូ​នគ្រួ​សា​រ​ក្រី​ក្រ​ ​និ​ងងា​យរ​​ង​គ្រោះ​ ​ក្នុ​ងអំ​ឡុ​ង​ពេ​ល​ប្រ​យុ​ទ្ធនឹង​កូ​វី​ដ១​៩​នេះ​ ជា​ក​ម្ម​វិ​ធីមួ​យ​ក្នុ​ងចំ​ណោ​ម​ក​ម្ម​វិធីឧ​ប​ត្ថ​ម្ភ​ផ្សេង​ៗ​ទៀត​ ​ដូច​ជា​កម្មវិ​ធីជំ​នួយ​ស​ង្គមជា​សា​ច់​ប្រាក់​ ​ជូន​គ្រួ​សារ​ងា​យ​រង​ហា​និ​ភ័​យ​ ​​ដែល​រង​ផ​ល​​ប៉ះពា​ល់​ធ្ងន់​ធ្ង​រ​ពី​គ្រោះ​ទឹ​កជំ​ន​ន់​ ​ត្រូវ​បា​នបា​ន​បិ​ទ​ប​ញ្ចប់​ ​និង​ក​ម្ម​វិ​ធី​ឧ​ប​ត្ថម្ភ​សាច់ប្រា​ក់​ជូន​គ្រួ​សា​រ​ងាយ​រ​ង​ហានិ​ភ័​យ​ ក្នុ​ង​អំ​ឡុ​ងពេ​ល​មា​ន​ស​ម្ពា​ធ​អតិ​ផ​រ​ណា​ ត្រូ​​វបា​ន​បា​ន​បិ​ទ​ប​ញ្ចប់​។​

​ចំ​ណែ​ក​កម្ម​​វិធី​ឧ​ប​ត្ថ​ម្ភសា​ច់​ប្រាក់​ជូ​ន​ស្រ្តី​មា​នផ្ទៃ​ពោះ​ ​និង​កុ​មា​រអា​យុ​ក្រោម​ ​២​ឆ្នាំ​និ​ងក​​ម្ម​វិធី​ផ្ត​ល់​ប្រាក់​ឧ​ប​ត្ថម្ភ​ប​ន្ថែ​ម​ស​ម្រា​ប់ក​ម្ម​ករ​និ​យោជិ​ត​​ជាស្ត្រី​នៅ​ពេ​​ល​សម្រា​ល​កូ​ន ​កំពុ​ង​ប​​ន្ត​អនុវត្ត៕