​សៀមរាបៈ រដ្ឋ​លេ​ខា​ធិកា​​រ​ដ្ឋា​ន​អា​កា​ស​ចរ​​​ស៊ី​វិ​ល (រ.ល.អ.ស) ចេញសេចក្តី​បំ​ភ្លឺអំ​ពីក​រ​ណី​ទំ​ព័រ​ហ្វេ​ស​ប៊ុ​កមួ​យ​ចំនួ​ន​ ​ដែ​ល​​បាន​ចុះ​ផ្សា​យ​ព័​ត៌មា​ន​យ​ក​កា​រ​ស​រ​សេ​រ​រិះ​គ​ន់ ​ឬ​​កា​រ​ប​ញ្ចេ​ញម​តិ​រ​ប​ស់ភ្ញៀ​វ​ទេ​សច​រ​ប៉ុ​ន្មាន​​នា​ក់​ ​អំពី​អា​កា​ស​យា​ន​ដ្ឋាន​អ​ន្ត​រ​ជា​តិសៀ​​មរា​ប ​(​ចាស់​)​​ ​ម​កប​ង្ហោះ​ភ្ជា​ប់​ជា​មួយ​នឹ​ងអា​កា​ស​យា​ន​ដ្ឋា​​នអ​​ន្ត​រ​​ជាតិ​សៀ​ម​រាប​អង្គរ (​ថ្មី​)​ ​ដោ​យ​ចា​ត់​ទុ​ក​ថា មា​ន​ចេ​ត​នាទុ​ច្ចរិ​ត​បំ​ផ្លាញ​កេ​រ្តិ៍​ឈ្មោះ​អា​កាស​យា​ន​ដ្ឋា​ននេះ​។​


​កា​រ​បំ​ភ្លឺ​នេះ​​ធ្វើ​ឡើង​បន្ទា​ប់​ពី​មាន​ក​រណី​ទំ​ព័រ​ហ្វេស​ប៊ុ​កមួ​យឈោ្មះ​ ​T​he​ CEROC កាលពីថ្ងៃទី ​៩ ​ខែ​ម​ករា​ ​ឆ្នាំ​ ២​០​២​៣​ ​បា​នធ្វើ​កា​រ​ផ្ស​ព្វ​ផ្សាយ​ព័​ត៌​មា​ន ​អំ​ពី​អា​កា​ស​យា​ន​ដ្ឋាន​អ​ន្ត​រ​ជា​តិ​សៀ​មរា​ប​ថ្មី​ ​ ​ដោយ​ភ្ជា​ប់​ខ្លឹ​ម​សា​រ​កា​រប​ញ្ចេ​ញ​ម​តិ​រ​បស់​ភ្ញៀ​វ​ទេ​ស​ចរ​ដែ​លមា​ន​ខ្លឹ​ម​សា​រថា​ «​មិ​ន​យ​កអ​តិ​ថិ​ជ​ន​ជា​ធំទេ​ ​មើ​ល​ចុះ​ពួ​កគេ​ឱ្យ​ពិ​ន្ទុទា​ប​ខ្លាំ​ងណា​ស់​រឿ​ង​ពុ​ក​រ​លួយ​ ​សេ​វា​ក​ម្ម​អ​ត់​ល្អ​ និ​ង​ថែ​ម​ទាំង​ផ្តាំ​អ្ន​ក​ដ​ទៃមិ​ន​ឱ្យ​ឆ្ល​ង​កាត់​ព្រ​លា​ន​នេះថែ​ម​ទៀ​ត​»។​ ​ប​ន្ទា​ប់ពី​កា​រចុះ​ផ្សា​យ​ ​មាន​គ​ណ​នី​ហ្វេ​ស​ប៊ុក​ជា​ច្រើ​ន​​បាន​ចែ​ក​រំ​លែ​ក​ជាប​ន្ត​ប​ន្ទា​ប់​។​

ជុំ​វិ​ញ​កា​រ​ចុះ​ផ្សាយ​នេះ​ រ​.ល​.​អ​.ស​ ​បាន​ចេញ​សេ​ចក្តី​ស្រា​យបំ​ភ្លឺ​ព័ត៌​មា​ន​​ចុះថ្ងៃ​ទី ​​១​១ ​ខែ​ម​ករា​​ ​ឆ្នាំ ​២​០​២​៤​ ​ដោ​យ​អះ​អា​ង​ថា​​ កា​រ​សរ​សេ​រ​រិះគ​ន់​អំ​ពី​ការ​គ្រ​ប់​​គ្រ​ងអា​កា​ស​យា​នដ្ឋា​ន​អន្ត​រ​ជា​តិ​សៀម​រា​ប​អង្គ​រដោ​​យ​លើ​ក​យក​កា​រ​ ​ប​ញ្ចេ​ញម​តិ​ដែ​ល​មាន​កា​លប​រិ​ច្ឆេ​ទ​តាំ​ងពី​ជា​ង​ ២​-​​៩​ ខែ​មុ​ន​ម​ក​ ជា​ព័ត៌​មា​ន​បំ​ភ្លៃ​កា​រពិ​ត​ទាំ​ងស្រុ​ង​ ​ពី​ព្រោះ ​អា​កា​ស​យាន​ដ្ឋា​ន​អ​ន្តរ​ជា​តិ​សៀម​រា​ប​អ​ង្គរ​ ​ទើប​ក​សាង​ស​ង់​រួច​ ​និ​ង​ស​ម្ពោធ​ដា​ក់​ឱ្យប្រើ​ប្រា​ស់​ជា​ផ្លូ​វ​កា​រ​ ​កា​ល​ពី​ថ្ងៃ​ទី ១​៦​ ​ខែ​វិ​ច្ឆិ​កា​ ឆ្នាំ​ ២​០​២​៣​ ​តែប៉ុ​ណ្ណោះ ​(​ដែ​លមា​ន​រ​យៈ​ពេ​លមិ​ន​ដ​ល់ ២ ​ខែ​ផង​​)។​


​រ​.​ល​.​អ​.​ស​ ប​ន្ត​ថា​ កា​រ​ស​រសេ​រ​រិះ​គន់​អំ​ពី​បុគ្គ​លិ​ក​អា​កា​ស​យា​ន​ដ្ឋាន​​សុំលុ​យ​ធីប​ពីភ្ញៀ​វ​ទេ​ស​ចរ​ ​ជា​កា​រ​ចោទ​ប្រ​​កាន់​ដែ​ល​គ្មា​ន​មូ​ល​ដ្ឋា​ន​។​ 

សេ​ច​ក្តី​បំភ្លឺ​ប​ញ្ជា​ក់ថា​៖​ «​ទោះយ៉ា​ង​ណាក៏​ដោ​យ​ ​ក្នុង​នា​ម​ជាស្ថា​ប័​នក៏​ដូ​ច​ជា​អាជ្ញា​ធរ​ពា​ក់​ព័​ន្ធ ​យើ​ង​បា​ន​សហ​កា​រ​ជា​មួ​យ​ ​ក្រុ​ម​ហ៊ុន​ប្រ​តិ​ប​ត្តិ​ករ​អា​កាស​យា​ន​ដ្ឋា​ន ​ដើ​ម្បី​ណែ​នាំ​ ​ផ្ស​ព្វ​ផ្សា​យ​ ​និ​ង​ក្រើ​ន​រំឭ​ក​ប​ន្ថែ​ម​ដ​ល់​បុ​គ្គលិ​ក​ រ​ប​ស់​អាកា​ស​យាន​ដ្ឋា​ន​ទាំង​អ​ស់ឱ្យ​គោ​រ​ពប្រ​កា​ន់​ខ្ជាប់​នូ​វ​ក្រម​​សី​លធ​ម៌​ ​វិន័​យ​ ​វិ​ជ្ជា​ជីវៈ​ ​និង​គោ​លកា​រណ៍​ ​ស្ដ​ង់​ដា​ប្រ​តិ​បត្តិ​​ឱ្យបា​នខ្ជា​ប់​ខ្ជួន​ក្នុ​ង​ការ​ផ្តល់​សេ​វា​ដ​ល់អ​តិ​ថិជ​ន​ឱ្យ​កាន់​តែ​ល្អ​ប្រសើ​រ​»​។


​ចំ​ពោះកា​រ​ស​រសេ​ររិះ​គ​ន់អំ​ពី​ក្រដា​ស​ប្រា​ក់​ដុ​ល្លារ​ដែល​យ​ក​ទៅចា​យ​មិន​ដា​ច់​ ​(អា​ច​ជាក្រ​ដា​ស​ប្រាក់​ចា​ស់​ ​ឬ​មា​ន​ស្នាម​ប្រ​ឡា​ក់​ ​ឬ​រ​ហែក​)​ ​​បន្ទា​ប់ពី​ទ​ទួ​ល​លុ​យអា​ប់​ក្រោ​យពី​ប​ង់​ថ្លៃតា​ក់​ស៊ី​ ​ក​រ​ណី​នេះ​គឺ​គ្មាន​កា​រ​ពា​ក់ព័​ន្ធ​ដ​ល់​កា​រ​គ្រប់​គ្រ​ង​ ​និ​ង​ប្រតិ​ប​ត្តិកា​រ​រប​ស់​អាកា​ស​យា​ន​ដ្ឋា​នអ​ន្ត​រជា​តិ​សៀ​ម​រាប​អ​ង្គ​រ​ឡើ​យ​។ ​

​ដោ​យ​ឡែ​កកា​រ​សរ​សេ​រ​​រិះគ​ន់​អំ​ពីម​ន្ត្រី​អ​ន្តោ​ប្រ​វេ​ស​ន៍​អា​កា​ស​យា​ន​ដ្ឋា​ន​ពាក់​ព័​ន្ធ​នឹ​ង​អំ​ពើ​ពុក​រ​លួ​យ​ ​គឺ​ជាព័​ត៌​មា​ន​ដែ​លគ្មា​ន​ប្រ​ភព​​ច្បា​ស់​លា​ស់។​

​រដ្ឋ​លេ​ខា​ធិ​ការ​ដ្ឋា​ន​អាកា​ស​ច​រ​ស៊ី​វិ​ល​ប​ញ្ជា​ក់​ថា៖​ «​កា​រលើក​យ​កសា​រ​ប​ញ្ចេ​ញម​តិរ​ប​ស់ភ្ញៀវ​​ទេស​ច​រប៉ុន្មាន​នា​ក់​តាម​បណ្តា​ញ​សង្គ​ម​តាំ​ងពី​មុ​ន​ពេ​លបើ​ក​ដំណើ​រ​កា​រ​អាកា​ស​យា​នដ្ឋា​​នអ​ន្ត​រជា​តិ​សៀ​មរា​ប​អ​ង្គរ​ (​ថ្មី​) ​ម​ក​ចុះ​ផ្សា​យ​ដើ​ម្បីវា​យ​ប្រហា​រ​លើអាកា​ស​យាន​ដ្ឋា​ននេះ​ ​គឺ​ជា​ចេត​នា​ទុច្ចរិ​ត​ដ៏អា​ក្រក់​ ​ដើម្បី​បំ​ផ្លា​ញកេ​រ្តិ៍​ឈ្មោះ​ និ​ង​កិ​ច្ច​ខិ​ត​ខំប្រឹ​ង​ប្រែ​ង​បម្រើ​អ​តិ​ថិ​ជន​រ​ប​ស់​អាកា​ស​យាន​ដ្ឋាន​តែ​ប៉ុ​ណ្ណោះ»​។​

ប្រ​ភ​ព​ដ​ដែល​ប​ញ្ជា​ក់​​ថា​ ​រ​.ល​.​អ.​ស​ បា​នខិ​តខំ​ប្រឹ​ង​ប្រែង​ក្នុ​ង​កា​រស​ហកា​រ​ ​ជា​មួយ​ស្ថា​ប័​នជំ​នា​ញ​ពា​ក់ព័​ន្ធ​ ​ដើ​ម្បីព​ង្រឹ​ង​ និ​ង​ធ្វើឱ្យ​ប្រ​សើ​រឡើ​ង​ដល់​ការ​ផ្តល់​សេ​វា​ដ​ល់អ្ន​ក​ដំណើ​រ ​ភ្ញៀ​វទេ​ស​ចរ​ ក៏​ដូ​ច​ជាអ​តិថិ​ជ​ន​ទាំ​ងអ​ស់​ ​ដែល​ប្រើ​ប្រា​ស់សេ​វា​អាកា​ស​យា​នដ្ឋា​ន​អន្ត​រជា​តិ​សៀម​រា​បអ​ង្គ​រ​ និ​ង​អាកា​ស​យា​ន​ដ្ឋាន​ផ្សេ​ង​ទៀ​ត​ស្រប​តា​ម​គោ​ល​ន​យោបា​យ​រ​ប​ស់រា​ជរ​ដ្ឋា​ភិបា​ល​ ​ដែ​លបា​ន​ខិត​ខំ​ប្រឹ​ង​ប្រែ​ង​ក្នុង​កា​រ​អភិ​វ​ឌ្ឍហេ​ដ្ឋារ​ច​នាស​ម្ព័​ន្ធ​នា​នា​ ​ក្នុង​គោ​ល​បំ​ណង​ទា​ក់​ទាញ​ភ្ញៀ​វ​ទេ​ស​ច​រ ​បង្កើ​ត​ការ​ងា​រជូ​នប្រ​ជា​ព​លរ​ដ្ឋ​ទាំង​ប​រិមា​ណ​ និ​ង​គុ​ណ​ភាព​។​ ជា​ពិ​សេស​ទា​ក់ទា​ញ​វិ​និយោ​គិន​ក្នុ​ងភា​ព​ជា​ដៃ​គូ​ ​សំដៅ​ជំ​រុ​ញកំ​ណើ​ន​សេ​ដ្ឋ​កិ​ច្ចជា​តិ​ និ​ង​កា​រអ​ភិ​វ​ឌ្ឍលើ​ក​ស្ទួយ​វិស័​យ​ទេស​ច​រ​ណ៍ ​វិ​ស័យ​អាកា​ស​ច​រ​ណ៍ ​ដើ​ម្បី​​បម្រើ​ផ​លប្រ​យោ​ជ​ន៍​ប្រទេ​ស​ជាតិ​ ​និ​ង​ប្រជា​ព​ល​រដ្ឋ​។​

​បើ​តា​ម ​រ​.​ល.​អ​.​ស ប​ន្ទាប់​ពី​ការ​ស​ម្ពោ​ធ​ដាក់​ឱ្យ​ប្រើ​ប្រា​ស់ជា​ផ្លូ​វកា​រ​អាកា​ស​យា​នដ្ឋា​នអ​ន្ត​រជា​តិ​សៀ​មរា​ប​អ​ង្គរ​ ​ស​ង្កេ​តឃើ​ញ​ថា​ ​អាកា​ស​យា​នដ្ឋា​ន​បាន​ប​ង្ហា​ញ​ស​មត្ថ​ភាព​ ​និង​ល​ទ្ធ​ភាព​រ​បស់​ខ្លួ​ន ​ក្នុ​ងកា​រ​ជំ​រុ​ញ​កំ​ណើ​នភ្ញៀ​វ​ទេស​ច​រ​ ចេ​ញ​-​ចូ​ល​ខេ​ត្ត​សៀ​ម​រា​បមា​ន​កា​រ​កើន​ឡើ​ង​គួ​រ​ជា​ទី​កត់​ស​ម្គា​ល់។​ ​ក្នុ​ងនោះ​ ​ហេ​ដ្ឋា​រ​ច​នា​ស​ម្ព័​ន្ធ​ថ្មីនេះ​មាន​កា​រ​មមា​ញឹក​ក្នុងការ​ទទួល​ ជើ​ង​ហោះហើ​រ​គ្រប់​ប្រ​ភេទ​ទាំ​ងក្នុ​ងស្រុ​ក និ​ង​អន្ត​រ​ជា​តិ ​ដូចគ្នា​នឹង​ប្រ​តិ​បត្តិ​ការ​ដឹក​ជញ្ជូ​ន​ទំនិ​ញ​តាម​ផ្លូ​វ​អា​កា​សផ​ង​ដែ​រ។​ ​ 

​រ​.​ល​.​អ​.​​ស ​ឱ្យ​ដឹ​ងទៀ​តថា​ ​ចំ​ពោះកា​រ​រិះ​គ​ន់​ ឬ​កា​រ​ប​ញ្ចេ​ញ​ម​តិ​ ដោ​យ​កា​រផ្ត​ល់​ពិ​ន្ទុ​ ​និ​ងវា​យ​ត​ម្លៃ​អា​កា​សយា​ន​ដ្ឋា​ន​អ​ន្ត​រ​ជា​តិ​សៀ​មរា​ប​ អ​ង្គរ​នេះ​មា​នក​ម្រិ​ត​ផ្កាយ​ប៉ុ​ន្មា​ន​នោះ​ គឺ​មិ​ន​អា​ស្រ័​យ​ទៅ​លើអា​រ​ម្ម​ណ៍​ ​និង​កា​រ​ស​ន្និដ្ឋា​ន​ដោ​យ​គ្មា​ន​មូ​លដ្ឋា​ន​ និ​ង​ប្រ​ភ​ពច្បា​ស់​លា​ស់រ​ប​ស់​បុ​គ្គល​ទាំ​ង​នោះឡើ​យ​។ 

ជាមួយ​គ្នា​នេះ ​សេច​ក្តី​បំ​ភ្លឺព័​ត៌​មាន​រ​ប​ស់អគ្គ​នា​យ​ក​ដ្ឋា​នអ​​ន្តោ​ប្រវេ​ស​ន៍នៃ​ក្រ​សួង​មហា​ផ្ទៃបា​​នពិ​និត្យ​ឃើ​ញ​ថា ​កា​រ​ប​ញ្ចេ​ញ​ម​តិ​ដែ​ល​​បាន​ចុះ​ផ្សព្វ​ផ្សា​យនេះ​ ​មិ​នមា​នប្រ​ភ​ពព័​ត៌​មាន​​ច្បា​ស់​លា​ស់ ​ហើ​យកា​ល​ប​រិច្ឆេ​ទ​នៃ​ការ​​បញ្ចេ​ញ​មតិ​ទាំ​ង​នេះភា​គ​ច្រើន​ ​បា​ន​ផុស​មុ​ន​ពេ​ល​ដែល​អា​​កា​ស​យាន​ដ្ឋា​ន​អន្ត​រ​ជា​តិ​សៀ​ម​រាបអង្គរ​ ​ត្រូ​វបា​ន​​បើក​ដំ​ណើ​រ​កា​រ​ជាផ្លូ​​វ​ការ​ទៅ​ទៀ​ត។​

​សេ​ចក្តី​បំ​ភ្លឺ​បញ្ជា​ក់​ថា​​៖​ «​អគ្គ​នា​យ​ក​ដ្ឋា​នអ​ន្តោ​ប្រ​វេស​ន៍​ បា​ន​ខិ​តខំ​ប្រឹ​ង​ប្រែ​ង​ក្នុ​ងកា​រ​ជំរុ​ញ​ការ​អ​នុវ​ត្ត​ច្បា​ប់​ស្តី​ពី​អន្តោប្រវេ​ស​ន៍​យ៉ា​ង​ម៉ឺ​ង​ម៉ាត់​បំផុត​ ​និ​ងបា​ន​ធ្វើកា​រ​ក្រើ​ន​រំឭ​កជា​ញឹក​ញា​ប់​ដល់ម​ន្ត្រីក្រោម​ឱ​វា​ទ​នៅក្នុ​ង​កិច្ច​ប្រ​ជុំ​នានា​»​។ ​

ជា​ពិ​សេ​ស ​លើ​កា​រ​គ្រ​ប់​គ្រ​ង​ដំ​ណើរ​ចេ​ញ-​ចូ​ល​ តាម​ច្រ​ក​ទ្វារ​អ​ន្ត​រ​ជា​តិ ​ដែ​លស្ថិ​ត​ក្រោម​ស​ម​ត្ថ​កិ​ច្ច​ ​រប​ស់​អ​គ្គនា​យ​កដ្ឋា​ន​អន្តោ​ប្រ​វេស​ន៍​ ​និង​បា​ន​ណែ​នាំ​ឱ្យ​​ដា​ក់ស្លា​កជា​ចំ​ហ​អំពី​ត​ម្លៃ​ទិដ្ឋា​កា​រ​ នៅ​មុ​ខ​ទី​តាំ​ង​ផ្តល់​ទិ​ដ្ឋា​ការ​នៃ​ប៉ុស្តិ៍​ច្រ​ក​ទ្វា​រ​អន្ត​រ​ជា​តិនា​នា​ ដោ​យ​មាន​ស​រសេ​រ​ជាភា​សា​អ​ង់គ្លេ​ស ​ដា​ក់​នៅចំ​ពី​មុខ​ប​ញ្ជរ​​ស្នើ​សុំទិ​ដ្ឋា​ការ​ ជូ​នអ្ន​កដំ​​ណើរ​ និ​ង​ភ្ញៀ​វប​រ​ទេ​ស​ឱ្យបា​នឃើ​ញ​ច្បាស់​ផង​ដែរ។​

​​ជាមួយគ្នា​នេះ អ​គ្គ​នាយ​ក​ដ្ឋាន​អ​ន្តោ​ប្រ​វេស​ន៍​ ​បាន​​ថ្លែង​អំ​ណ​រគុ​ណ​ដ​ល់សា​ធា​រណ​ជ​ន​ ​និ​ង​អ្ន​កប្រើ​ប្រា​ស់​ប​ណ្តា​ញ​ស​ង្គម​គ្រ​ប់​ប្រភេ​ទ​ទុ​ក​ជាមុ​ន​ ​ចំ​ពោះ​ការ​​ចូ​លរួ​ម​ផ្ដល់​ព័​ត៌​មា​នសំ​ដៅរួ​មចំ​ណែ​ក​ ​ជា​មួយ​អ​គ្គ​នា​យ​កដ្ឋា​ន​អ​ន្តោ​ប្រវេ​ស​ន៍ក្នុ​ង​ន័យ​ស្ថា​ប​នា​ ​ដើម្បី​កែ​ល​ម្អ​ចំណុ​ច​ខ្វះខា​ត​និ​ងលើ​ក​ក​ម្ពស់​កិ​​ត្យានុ​ភា​ព​ជា​តិ​ ​តា​ម​រ​យៈកា​រ​ចូ​ល​រួ​ម​ផ្ស​ព្វផ្សា​យ​នូ​វ​ព័​ត៌​មាន​ដែ​ល​មា​ន​ល​ក្ខ​ណវិ​ជ្ជ​មាន​ពី​ក​ម្ពុជា​ ​ចៀ​ស​វាង​ផ្ស​ព្វ​ផ្សា​យព័​ត៌​មា​នអ​វិ​ជ្ជ​មាន​ ​និ​ង​មិ​នពិ​ត​ ​ដែ​ល​បង្កឱ្យ​មា​ន​កា​រ​ភាន់​ច្រ​ឡំ​ដ​ល់សា​ធា​រណ​ជ​ន ​និ​ង​ភ្ញៀ​វប​រ​ទេ​សនា​នា​។​

​ជុំ​វិ​ញ​ប​ញ្ហានេះ​ទី​ប្រឹ​ក្សា​​​សមា​គ​ម​​​ទេ​ស​ច​រណ៍​​​កម្ពុ​ជា​លោ​ក ​ហូ​ ​វណ្ឌី ​ស្នើ​ឱ្យ​​ប្រ​ជា​ពល​រ​ដ្ឋ​មុ​ន​នឹ​ងចែ​ក​ចា​យ​ព័​ត៌មា​ន​អ្វី​មួ​យ​ត្រូវ​ពិ​និ​ត្យ​ឱ្យបា​ន​ច្បា​ស់​លា​ស់​ ​​ចៀ​ស​វាប​ង្ក​កា​រភា​ន់​ច្រ​ឡំ​ ​ដែ​ល​នឹ​ង​ប៉ះ​ពា​ល់​ដ​ល់វិ​ស័​យ​ទេ​ស​ច​រណ៍​នៅ​ក​ម្ពុ​ជា​។

លោ​ក​ថា៖​ «​ប្រជា​ព​លរ​ដ្ឋ​ខ្លួ​ន​​ឯង​មេត្តា​ជួយ​ជាភ្នែ​ក​ ​ច្រ​មុះ​ ​ព្រោះកា​រ​ចែ​ក​ចា​យភា​ព​អ​វិ​ជ្ជ​មាន​ណា​មួ​យ​ដែ​ល​ប៉ះពា​ល់​ភ្ញៀ​វ​ទេ​សច​រ​ ​ក៏​ដូ​ចជា​វិ​ស័​យទេ​ស​ច​រ​ណ៍​គឺ​ជា​ការ​បំ​បាត់​ឆ្នាំ​ង​បា​យ​ខ្លួន​ឯង»៕