ភ្នំពេញៈ​ ​លោ​ក ​យ៉ង សាំងកុមា​រ​ ​រ​ដ្ឋលេខា​ធិ​កា​រ​ក្រសួង​កសិកម្ម ​រុក្ខា​ប្រ​មាញ់​ និង​នេសាទ​ ​កា​ល​ពីថ្ងៃ​ទី១០​ខែ​មករា បាន​​ដឹក​នាំ​កិច្ចប្រជុំ​ក្រុម​ពហុជំ​នាញ​ ​ដើ​ម្បី​ត​ម្រ​ង់ទិ​ស​លើកា​រព​​ង្រឹង​ស​មត្ថ​​ភាព​ មន្រ្តីក​សិក​ម្ម ​ឃុំ​ សង្កា​​ត់ ខណៈ​ដែល​លោក​បាន​លើកពី​ផល​ប្រយោ​ជន៍​ដែ​​លក​សិ​ករ​ទ​ទួល​បា​ន ពីការ​ព្រោះ​ស្រូ​វ​​ជាជួរ​ដោ​យ​​ម៉ា​ស៊ី​ន​និ​ង​ព្រោះប​ណ្តោយ​ថ្ងៃ​។​

​បើ​យោង​តាម​ក្រសួង​កសិកម្ម​ ការបើក​កិច្ច​ប្រជុំ​នេះ​ ក៏ដើម្បី​​​គាំទ្រ​ដល់​ម​ន្រ្តី​កសិ​ក​ម្មឃុំ​ ​សង្កា​ត់​ក្នុង​កា​រ​ដោះ​​ស្រា​យ​ប​ញ្ហា​ប​ច្ចេ​កទេ​ស​នា​នា​ជូន​ក​​សិករ​ផង​ដែរ។ 


ក្រសួង​កសិក​ម្ម ​ដោយ​មាន​ការ​គាំទ្រ​ពី​ក្រសួង​មុខងា​រ​សា​ធា​រណៈ​ ​បាន​ប្រឡង​ជ្រើស​រើស​មន្ដ្រី​កសិកម្ម​ឃុំ​ចំនួន​២៥០​នាក់។ 

មន្ដ្រី​កសិកម្ម​ឃុំ​ដែល​ប្រឡង​ជាប់​នេះ នឹង​ចាប់​ផ្ដើម​ទទួល​ការ​បណ្ដុះ​បណ្ដាល​បន្ថែម​រយៈ​ពេល​មួយ​ខែ ចាប់​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២៤​ត​ទៅ មុន​នឹង​ត្រូវ​ដាក់​ពង្រាយ​ទៅ​តាម​ឃុំ-សង្កាត់​ដែល​បាន​កំណត់​។


ជាមួយ​គ្នា​នេះ លោក​ យ៉ង សាំង​កុមារ ដែល​ជាអ្ន​ក​ជំនា​ញក​សិ​ក​ម្ម​​ផង​នោះ​ ​បានស​រសេ​រ​​បង្ហោះ​នៅលើហ្វេស​ប៊ុក​​រប​ស់លោ​​កពី​​​ផ​លប្រ​យោ​ជ​ន៍​ដែល​ក​សិ​ករ​ទ​ទួល​បា​ន ពី​កា​រព្រោះ​ស្រូ​វ​ជាជួ​រ​។​

​លោក​ប​ន្ត​ថា ​កា​រ​ព្រោះស្រូ​វជា​ជួ​រដោ​យ​ម៉ា​ស៊ីន​​​និ​ងព្រោះប​ណ្តោយថ្ងៃ​គឺធ្វើ​ឱ្យស្រូវ​លូ​ត​លាស់​បា​នល្អ​ ​ដោ​យទ​ទួ​ល​បា​ន​ព​ន្លឺថ្ងៃ​ច្រើ​ន​ និង​មា​ន​លំ​ហ​រស​ម្រា​ប់កា​រ​លូ​ត​លាស់​ឫ​សនិ​ង​បែ​កគុ​ម្ព​បាន​ល្អ​ កា​ត់ប​ន្ថ​យ​ហា​នី​ភ័​យ ​បំផ្លា​ញ​ដោ​យ​ស​ត្វល្អិ​ត​ ​ជំងឺ​​និ​ង​ចំណា​យ​តិ​ចលើ​​ការប្រើ​ថ្នាំការពារ​ដំ​ណាំស្រូ​វ​។​

លើ​ស​ពី​នេះ​ ចំ​ណា​យលើ​កា​រ​​ប្រើ​គ្រា​ប់​ពូ​ជ​តិ​ច​ និ​ង​ប្រើ​​កម្លាំង​​តិច​ក្នុ​ងកា​រព្រោះ​ ​ងា​យ​ស្រួ​លដើ​រ​ពិ​និ​ត្យ​និង​ថែ​ទាំ​ស្រូវ​។​

ជារួ​ម​កា​រ​ព្រោះ​ស្រូវ​ជា​ជួ​រប​ណ្តោ​យ​ពន្លឺ​ថ្ងៃ​នាំ​មក​កា​រ​កើ​ន​ផ​ល​និង​កា​ត់​បន្ថ​យ​ថ្លៃ​ដើ​មដែ​ល​នាំ​ម​កនូ​​វ​ប្រាក់​ចំ​ណេញ​ខ្ព​ស់​ជូន​ក​សិ​ករ​។​

លោ​ក​ យ៉​ង ​សាំ​ង​កុ​មា​រ ​បា​នប​ញ្ជា​ក់​ថា​​៖«​យើ​ង​នឹង​ធ្វើ​កា​រ​ជំរុ​ញ​​​កា​រ​អ​នវ​ត្ត​កា​រ​ពង្រោះស្រូវ​ជា​ជួ​រ​ឱ្យ​បាន​កា​ន់តែច្រើ​ន​ថែ​ម​​ទៀត​ក្នុ​ង​ចំណោ​ម​​គ្រួ​សា​រក​សិ​ករ»៕