ភ្នំពេញៈ ​លោក​ Jeffrey Sachs ប្រធាន​មជ្ឈ​មណ្ឌល​សម្រាប់​ការអ​ភិវឌ្ឍ​ដោយ​ចីរភាពនៃ​សាកល​វិទ្យា​ល័យ​កូ​ឡុំ​ប៊ី ​និង​ជា​ប្រធាន​ផ្នែក​ដោះ​ស្រាយ​ការ​អភិវឌ្ឍ​ដោយ​ចីរ​ភាព​របស់​អង្គ​កា​រសហ​ប្រជា​ជាតិ ​បាន​លើក​ឡើង​ថា ប្រទេស​មហា​អំណាច និង​ប្រទេស​មាន​សេដ្ឋ​កិច្ច​ជឿន​លឿន​ មាន​តួនាទសំខាន់​ណាស់​ក្នុង​ការ​ធានា​សុខ​សន្តិ​ភាព​ និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​សម្រាប់​សកល​លោក​ទាំង​មូល ​ដោយ​មិន​ត្រូវ​គាំទ្រ​ និង​ចំណាយ​ច្រើន​ក្នុង​បុព្វ​ហេតុ​សង្គ្រាម និង​ជម្លោះ​យោ​ធា​ទេ​។​


​លោក​បាន​លើក​ឡើង​បែប​នេះនៅក្នុង​សិក្ខា​សាលា​ស្តីពី«​ភាព​ធន់​នឹង​អា​កាស​ធាតុ​ និង​អន្តរ​កាល​ថា​មពល​៖ បច្ច័យ​សម្រាប់​កម្ពុជា​» ដែល​​រៀបចំ​ដោយ​ក្រុម​ប្រឹក្សា​សេដ្ឋកិ​ច្ច ​សង្គម​កិច្ច និង​វប្បធម៌ ​និង​ស្ថាប័​ន​ផ្តល់​ដំណោះ​ស្រាយ​ កា​រអភិវឌ្ឍ​ដោយ​ចីរភាព​របស់​អង្គ​កា​រស​ហប្រជា​ជាតិនៅ​វិមាន​មិ​ត្ដ​ភាព ទី​ស្ដីកា​រគណៈរ​ដ្ឋមន្ដ្រី​នៅ​ថ្ងៃទី​១១ ​ខែមក​រា ឆ្នាំ​២០២៤​។ នេះ​បើតាម​អង្គភា​ព​អ្នក​នាំពា​ក្យ​រាជ​រដ្ឋា​ភិបា​ល ​កាលពី​ថ្ងៃទី​១៣ ​ខែមករា ​ឆ្នាំ​២០២៤​។​

​លោក J​effrey Sachs ​បាន​វាយ​តម្លៃ​ខ្ពស់​ចំពោះ​កម្ពុជា​ ដែល​បាន​ខិតខំ​ប្រឹ​ងប្រែង​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​បញ្ហា​ប្រែ​ប្រួល​អា​កាស​ធាតុ ទាំង​ក្នុង​កម្រិត​ជាតិ តំបន់​ និង​សកល​។​


​ចំណែក​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ប្រចាំកា​រ វ​​ង្សី វិស្សុត រដ្ឋមន្ត្រី​ទទួលប​ន្ទុក​ទីស្តី​ការគ​ណៈរដ្ឋ​មន្ត្រី​បាន​ថ្លែង​នា​ឱកាស​នោះ​ដែរ​ថា ការ​ប្រែប្រួ​ល​អាកាស​ធាតុ​ គឺជា​បញ្ហា​អន្ដរ​វិស័យ​ (cross cutting issues) ដែល​បាន​បង្កើត​ជា​បច្ច័យ​អវិ​ជ្ជមាន​ដល់​សេដ្ឋកិ​ច្ច សង្គម​ និង​ធន​ធាន​ធម្ម​ជាតិ​យ៉ាង
ច្រើ​ន​។​

​លោក​បាន​ថ្លែងថា​ ៖ «​ខ្ញុំ​សង្កេតឃើ​ញ​ថា​ ប្រ​ទេស​អភិវឌ្ឍ​ន៍​មួយចំ​នួន​ បានចា​ប់ផ្ដើម​​ងាក​ទៅរក​ការ​វិភា​ជ​ធន​ធាន​បន្ថែម​ដល់​ឥន្ធនៈ​ហ្វូ​ស៊ី​ល ​ជាជាង​​ទៅ​ប្រភព​ថាម​ពល​កកើត​ឡើង​វិញ ដែល​ការណ៍​នេះ​នឹង​បន្ទច់​បង្អាក់​ដល់​វឌ្ឍន​ភាពនៃ​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អា​កាស​ធាតុ
​ស​កល​»​។​


​លោក វ​ង្សី ​វិស្សុត បាន​បន្ត​ថា ​រាជរដ្ឋាភិ​បាល​កម្ពុជា ​មាន​ការ​ប្តេជ្ញា​ចិត្ត​ប្រកប​ដោយ​ឆន្ទៈ​នយោ​បាយ​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ដោយ​ការ​ដាក់​ឱ្យ​អនុវត្ដ​យុទ្ធសា​ស្ត្រ​អព្យាក្រឹត​ភាព​កាបូន​, យុទ្ធ​សាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ ឆ្នាំ​២០២៣-២០២៨ ​និង​យុទ្ធ​សាស្ដ្រ​បញ្ច​កោណ​ដំណាក់​កាល​ទី​១ ព្រម​ទាំង​ចូលរួម​យ៉ាង​សកម្ម​នៅ​ក្នុង​សកម្ម​ភាព ​និង​គំនិត​ផ្តួច​ផ្តើម​ផ្នែក​អាកាស​ធាតុ​​របស់​អាស៊ាន​​, អនុសញ្ញា​ក្របខ័​ណ្ឌ​អង្គការ​សហ​ប្រជា​ជាតិ ​ស្តីពី​កា​រប្រែ​ប្រួល​អាកាស​ធាតុ​ (UNFCCC) និង​កិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីស ​ជា​ដើម​ ដើម្បី​សម្រេច​ជា​ប្រទេស​ផលិត​ថាម​ពល​ស្អាត ​និង​ឆ្ពោះទៅ​រកការ​សម្រេចបា​ន​​អត្រា​កាបូន​សូន្យ​នៅក្នុ​ង​ឆ្នាំ​២០៥០​ (Net Zero 2050)​។ 

​ទោះបី​ជា​យ៉ាងនេះ​​ក្ដី ​លោក​ថា ប្រទេស​កម្ពុជា​នៅ​មាន​បញ្ហា​ប្រឈម​ហិរញ្ញ​វត្ថុ​ និង​សមត្ថ​ភាព​ស្ថា​ប័ន ​និង​ធន​ធាន​មនុស្ស​ ក្នុង​ការ​ចូល​រួម​ប្រយុទ្ធ​ប្រឆាំង​ការ​ប្រែ​ប្រួល​អាកាសធា​តុ​សកល ដែ​ល​ទាម​ទារ​ឱ្យ​ប្រទេស​អភិ​វឌ្ឍន៍​បំពេញ​កាតព្វ​កិច្ច និង​ការ​សន្យា​ក្នុង​ការ​ផ្ដល់​ការ​គាំទ្រ​ហិ​រញ្ញ​វត្ថុ និង​ជំនួយ​បច្ចេក​ទេស​។​

​លោក ​ជុំ ហួត ប្រធាន​សមា​គម​អ្នក​ស្រឡាញ់​បរិ​ស្ថាន និង​សង្គម​បាន​ប្រាប់​នៅ​ថ្ងៃទី១៤ ​ខែមក​រា ថា ​នៅពេល​ដែល​មាន​ការ​ផ្តល់​ហិរញ្ញ​ប្បទា​ន ឬ​ធ​នធាន​អ្វី​មួយ​ពី​បណ្តា​ប្រទេស​អភិវឌ្ឍ​ន៍ ​និង​មាន​សេដ្ឋកិ​ច្ច​ជឿនលឿ​ន ​ដើម្បី​គាំទ្រទំនិញ​សាធា​រណៈ​សកល ដូចជា​ ការ​ប្រែប្រួ​ល​អាកាស​ធាតុ​, ការ​កាត់​បន្ថយ​ភាពក្រី​ក្រ និង​សុខ​សន្តិភាព​ជាដើម​នេះ ​ពិត​ជា​រឿង​ល្អ និង​ចាំ​បាច់​ សម្រាប់​រួមការ​ពារ​បរិ​ស្ថាន​ ធ​នធាន​ធម្ម​ជាតិ និង​ព្រៃ​ឈើ​​។ 

​លោក​ ជុំ ​ហួត បាន​ថ្លែង​ថា​៖«​នេះ​គឺជា​សារ​នយោ​បាយ​មួយ​ដែល​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ ក៏ដូច​ជា ផ្តល់​ការជួយ​ទៅ​ដល់​ប្រទេស​ក្រីក្រ ​និង​ប្រទេស​កំពុង​អភិ​វឌ្ឍ​ន៍ឱ្យ​មាន​ស្មារតី​ខ្ពស់ ​ចូល​រួម​ចំណែក​ជា​មួយ​អង្គ​ការ​សហ​ប្រជា​ជាតិ ​ក៏ដូច​ជា​ប្រទេស​មហាអំ​ណាច​ដែល​កំពុង​តែ​មានការ​អភិវឌ្ឍ​ ក៏​ដូច​ជា​ផ្តល់ទំនុក​ចិត្ត​ខ្ពស់​ទៅដ​ល់ប្រទេ​ស​​ក្រីក្រ​ផង​ដែរ​»៕