​សៀ​ម​រា​បៈ​ ​ស្នង​កា​រដ្ឋាន​ន​គ​របាលខេ​ត្ត​សៀ​មរា​ប​ បាន​ឃាត់ខ្លួ​ន​ជន​ស​ង្ស័យ​២​រូប​​​ ជាបុ​គ្គ​លិ​ក​ស​ណ្ដាប់​ធ្នា​ប់នៃ​អាជ្ញាធ​រ​ជាតិ​អ​ប្ស​រា​ និង​​ត្រូវ​បាន​បញ្ជូ​ន​ទៅតុ​លាការ​ដើ​ម្បីប​ន្ត​នីតិ​វិធី​តាម​ច្បាប់ពា​ក់​ព័ន្ធ​​​កា​រ​ប្រើ​អំ​ពើ​ហិង្សា​លើ​យុវ​ជន​១​រូ​ប ដែ​ល​​​ដើរ​ល​ក់ស​ត្វអ​ណ្ដើ​ក​ច​ល័​ត នៅ​បរិ​វេ​ណក​​សិ​ន្ទុមុខប្រា​សា​ទអ​ង្គ​រវ​ត្ត​។​​


​កា​រឃា​ត់​ខ្លួ​ន​បុ​គ្គ​លិ​ក​២រូ​ប​​នេះ​ ក​ម្លាំ​ងជំ​នា​ញ​នៃ​កា​រិ​យាល័​យ​នគ​រ​បាល​ព្រ​ហ្ម​ទណ្ឌ​ក​ម្រិ​ត​ស្រាល​ ​បាន​ចុះ​ធ្វើ​ការ​ស៊ើ​ប​អ​ង្កេត​ ​និ​ងស្រា​វ​ជ្រា​វ​រ​កឃើ​ញ​លទ្ធ​ផ​លមួ​យ​ចំនួន​ ដែល​​ពួ​ក​គេ​​បា​នប្រើ​ហិ​ង្សាដោ​យ​ចេ​តនា​ទៅ​លើយុ​វ​ជ​នដើ​រ​ល​ក់កូ​ន​អណ្ដើ​​​ក​នៅ​មុ​ខប្រា​សា​ទ​អង្គ​រ​ ​កា​លពី​ថ្ងៃ​ទី​១១​ ​ខែ​មក​រា​ ​ឆ្នាំ២​០​២​៤​​។​

យោ​ង​សេ​ចក្តី​បំ​ភ្លឺ​ព័ត៌​មា​នរ​ប​ស់​ក្រុម​កា​រ​ងារ​ព័​ត៌មាន​ និ​ង​ប្រ​តិក​ម្ម​រ​ហ័ស​នៃ​ស្នង​កា​រដ្ឋា​ន​ន​គរ​បា​ល​ខេត្ត​សៀ​រាម​រា​ប​ កា​ល​ពី​​ថ្ងៃទី​​​១​៣ ​ខែ​ម​ក​រា​ បាន​ឱ្យដឹង​ថា​​ ​ករ​ណីនេះ​ត្រូវ​បា​ន​សមត្ថ​កិ​ច្ច​​ស្រា​វជ្រា​វ​នាំ​ខ្លួ​​ន​ជ​ន​ស​ង្ស័យ​ម​ក​កា​ន់ស្ន​ង​កា​រ​ដ្ឋាន​ន​គ​របាល​ខេត្តសៀ​ម​រា​ប ​រ​ហូត​​ឈា​ន​ដ​ល់កា​រ​ឃា​ត់ខ្លួ​ន​ឈ្មោះ​ សុ​ខ​ ​សឿ​ន និ​ង​ឈ្មោះ ​ហៃ​ ​រ​ដ្ឋា​ ​ទៅ​តាម​ប​ញ្ជា​រ​បស់​​​ព្រះ​រាជ​អា​ជ្ញា​អម​សា​លាដំ​បូ​ងខេ​ត្តសៀ​ម​រា​ប។​


​សូ​ម​បញ្ជា​ក់​ថា​ ជ​នរ​ង​គ្រោះ​ឈ្មោះ​ ​ណុ​ល​ ​សំ​ណាង ​អា​យុ​ ១៩ឆ្នាំ ​រស់នៅ​ឃុំរុនតាឯក​ ​​ស្រុក​ប​ន្ទាយ​ស្រី​ ​ខេ​ត្តសៀ​ម​រា​ប​។ ​

​ប្រភព​ដ​ដែ​ល​​បា​នឱ្យ​ដឹ​ង​ថា ​នៅ​ថ្ងៃទី១១ ​​ខែមករា ​ជនរងគ្រោះ​​បា​នចា​ប់​សត្វ​អ​ណ្ដើក​ចំនួ​ន​ ៧​ក្បាល​ ​ពីក្នុ​ង​ក​សិន្ទុ​អ​ង្គ​រ​វ​ត្ត ​ហើ​យ​​រូ​ប​គេ​ ​និង​​​មិ​ត្ត​ភក្តិ​ចំ​នួន​​​២នា​ក់​ទៀ​ត​​​ បានដើរល​ក់​កូន​អ​ណ្ដើក​នៅ​ចំ​ណុ​​ច​រា​នហាល​អ​ង្គរ​វ​ត្ត​។​​​
​ពេ​លនោះ​​​ ​ជន​រ​ង​គ្រោះ​​បា​ន​ល​​ក់កូ​ន​អណ្ដើ​ក​អ​ស់​ចំនួ​ន​ ៥​ក្បា​ល​​ បា​ន​ប្រាក់​ចំនួន​ ​៥​ម៉ឺន​រៀ​ល​ ស្រា​ប់​តែ​មា​នក​ម្លាំ​ង​អា​ជ្ញាធ​រ​ជា​តិអ​ប្ស​រា​មាន​គ្នា​ប្រហែ​ល​ជាពី​​៤ ​ទៅ​៥នា​ក់​ ​ដេ​ញ​ចា​ប់ពួ​ក​គេ​ ​ខ​ណៈមិ​ត្ត​ភក្តិ​ដែ​ល​លក់​ជា​មួ​​​យគ្នា​​​​​បា​ន​រ​ត់​ចូ​ល​ព្រៃ ​​និ​ងលោ​ត​ចូ​ល​ទឹក​ក​សិ​ន្ធុ​អ​ង្គរ​។​


​​​ឈ្មោះ ​ណុ​ល​ សំ​ណា​ង​ ​ត្រូវ​បាន​ក​ម្លាំង​អាជ្ញា​ធ​រ​ជាតិ​អ​ប្សរា​ចា​ប់​បាន​ ​ហើ​យបា​ន​ចា​ប់​ទាញ​ក​អា​វជ​ន​រ​ង​គ្រោះជា​ប់​ហើ​យបា​ន​ទះ​កំផ្លៀ​ង​១​ដៃ​ ​និ​ងទា​ត់​ចំ​នួន​១ជើ​ង​ប​ន្ថែ​មទៀ​ត​ ​ហើយ​នាំ​ជ​នរ​ង​គ្រោះ​ទៅ​ចំ​​ណុ​ច​ក្បែរ​មា​ត់​ទឹ​ក​មុខ​ស្ពា​ន​ប​ណ្តែ​តទឹ​ក​ប្រាសា​ទ​អង្គ​រ​វត្ត​ ដើ​ម្បី​រ​ង់ចាំ​ឡា​ន​មក​ដឹ​ក​យ​ក​ទៅឱ្យ​ជំ​នាញ​។​ ​

​​បុ​គ្គ​លិ​កអា​ជ្ញា​ធ​រជា​​តិអ​ប្សរា​​​ បា​នប្រ​គ​ល់ជ​ន​រង​គ្រោះ​ទៅ​​ឱ្យមន្ត្រីបរិ​ស្ថា​ននៅ​កន្លែ​ង​ស្នា​ក់កា​រ​តំ​ប​ន់​ការ​ពា​រ​ទេ​​​ស​ភា​ព​អង្គ​រ​ ដែ​ល​មា​ន​ទី​តាំង​នៅ​ទ​ល់មុ​ខ​ឆែ​ក​សំ​បុ​ត្រ​ចូល​តំ​បន់​អ​ង្គ​រ​។​

អា​ជ្ញា​ធរ​ជា​តិ​អ​ប្ស​រា ​បា​ន​ចេ​ញ​សេច​ក្តី​ប្រ​កាស​ព័ត៌​មា​ន​កា​លពី​ថ្ងៃ​ទី​១២ ខែម​ក​រា​​ ឱ្យ​ដឹ​ងដែរ​ថា​ ថ្នាក់​ដឹក​នាំពា​​​ក់​ព័ន្ធ​នៃ​អា​ជ្ញាធ​រ​ជា​តិអ​ប្ស​រា ​បា​នរៀ​ប​ចំ​កិច្ច​ប្រ​ជុំមួ​យ​ជា​បន្ទា​ន់​ ដោ​យ​បាន​ហៅ​បុ​គ្គលិ​កនោះ​ ​ម​កសួ​រ​នាំអំ​ពី​មូ​ល​ហេតុ​ពិ​ត​ប្រាក​ដ​នៃ​ការ​ឈា​នទៅ​ដ​ល់​ការ​ប្រើ​ប្រាស់​នូ​វស​ក​ម្ម​ភា​ពមិ​​ន​ស​មរ​ម្យ​ដែ​ល​​កើតឡើ​ង​នេះ។ 

អាជ្ញាធរ​ជា​តិអ​ប្ស​រា​ ក៏​បា​ន​ស​ម្រេ​ច​ដាក់​ពិ​ន័​​យ​រដ្ឋ​បា​​ល ​និ​ងត​​ម្រូ​វឱ្យ​​ចុះ​ហ​​ត្ថលេខា​លើកិ​ច្ចសន្យា​ទ​ទួ​លស្គា​​​ល់​​​កំ​ហុ​ស ​​និ​ង​បញ្ឈ​​ប់​នូវ​រា​ល់ស​ក​ម្មភា​ព​ហិង្សា​បែ​ប​នេះនា​​ពេល​អនា​គ​ត​។​ ក្នុ​ង​ក​រ​ណី​ មិ​ន​រា​ងចាល នឹងត្រូវប​​​ណ្ដេ​ញ​ចេញ​ពី​កា​រងា​រ​ ​និង​ទទួ​ល​រ​ងទ​ណ្ឌ​ក​ម្ម​តាម​ផ្លូ​វ​ច្បាប់​ជាធ​រ​មា​ន​​នានា​។ ​

​ប្រ​ភ​ព​ដ​ដែល​​​បាន​ប​​ញ្ជាក់​ថា​​ ៖‍​«​អា​ជ្ញាធ​​រ​ជាតិអ​ប្ស​រា​មិន​គាំ​ទ្រ ​និងមិន​អា​ចទ​ទួ​លយក​បា​នជា​ដា​ច់​ខាត​ ​នូ​វ​រា​​​ល់​ការ​ប្រើ​ប្រា​ស់​​អំ​ពើ​ហិង្សា​ក្នុ​ងកា​រ​អ​នុវ​ត្ត​កា​រងា​រ​ ដែលធ្វើ​ឱ្យ​ប៉ះ​ពាល់​ដ​ល់វិ​ន័​យ​ សី​ល​ធ​ម៌ ​និ​ងគុ​ណ​ធម៌​ ​ដែ​​​ល​មា​ន​ជា​ធរ​មា​ន​ក្នុ​ងល​ក្ខ​​ន្តិ​កៈ​រប​ស់​មន្ត្រី​រា​ជកា​រ​ស៊ី​វិ​ល ​បុ​គ្គ​លិក​សាធា​រ​ណៈ»​។​

​ជា​មួ​យគ្នា​នេះ​ ​អាជ្ញា​ធ​រ​ជា​តិ​អ​ប្សរា​ ​ក៏​​បា​ន​​អំ​ពា​វនា​វ​សា​ជា​ថ្មី​ម្ត​ង​ទៀ​ត ​ដ​ល់សា​ធា​រ​ណ​ជ​ន​​​កុំល​ក់ ​ឬ​យ​កស​ត្វ​គ្រ​ប់​ប្រភេ​ទ​ទៅ​លែ​ងក្នុ​ង​ក​សិ​ន្ទុ​នា​នា ​នៃ​រ​មណី​យ​ដ្ឋា​នអ​ង្គ​រ​ ​ដោ​យ​មិ​នមា​ន​កា​រអ​នុ​ញ្ញា​ត ​ដើ​ម្បី​ចៀស​វា​ងកា​រ​​ប៉ះពា​ល់​ដ​ល់ស​ត្វ​ ​និ​ង​រុ​ក្ខជា​តិ​ដែ​លមា​ន​​ប្រភ​ព​ដើ​ម​នៅទី​នោះ​។

​ជុំ​វិ​ញ​រឿង​នេះ​លោ​ក ​អំ​​ សំ​អា​ត​ នា​យ​ក​ទ​ទួល​ប​ន្ទុ​ក​កិ​ច្ចកា​រ​ទូ​ទៅ​នៃអង្គ​កា​រ​សិ​ទ្ធិម​នុ​ស្ស​លី​កា​ដូ​ ​បា​ន​ថ្លែង​នៅ​ថ្ងៃ​ទី​​១​៤​ ​ខែ​មក​រា​ថា ​បុ​គ្គលិ​ក​ឬ​មន្រ្តី​អា​ជ្ញា​ធរ​ជា​តិអ​ប្សរា​ ដើ​រ​តួនា​ទី​សំ​ខាន់​ណាស់​ក្នុ​ង​កា​រកា​រ​ពា​រ​ក៏​​​ដូ​ច​ជា​កា​របង្ហា​ញផ្លូ​វ​ស​ម្រាប់​ភ្ញៀវ​​ទេស​ចរ​ជាតិ​ ​និង​អ​ន្តរ​ជាតិ​។​ 

​លោ​កថា​៖​«អ៊ី​ចឹ​ង​!​ ​ម​ន្រ្តី​​ទាំង​នោះ​ ត្រូវ​ប្រ​​កា​ន់​នូ​វ​ឥរិ​យា​បថ​សុ​ភា​ព​រាប​សា​ ​​ធ្វើម៉េ​ច​ដើម្បី​ទា​ក់​ទា​ញ​ភ្ញៀវ​ទេ​​ស​ចរ​ ​ដោ​យ​មិ​ន​អា​ច​ទៅ​ប្រើ​ប្រាស់​នូ​វ​ទង្វើ​ដែ​លធ្វើ​ឱ្យប៉ះ​ពា​ល់​ដល់​មុ​ខ​មាត់​រ​បស់​អាជ្ញា​ធ​រ​ឬប្រ​ទេ​ស​ក​ម្ពុ​ជា​នោះ​ទេ​​​។​​​​ ក​រ​ណី​បុ​គ្គ​​លិ​កអា​ជ្ញា​ធ​រ​ជា​តិ​អប្ស​រា​ ​ប្រើ​អំពើ​ហិ​ង្សា​បែ​ប​នេះ​ ​នឹ​ង​ជះឥ​ទ្ធិ​ព​លមិ​ន​ល្អ​ស​ម្រា​ប់ក្រ​សែ​ភ្នែ​​ក​រ​ប​ស់ភ្ញៀ​​វ​ទេ​សច​រ​ដែ​លបា​ន​ចូ​ល​ទៅ​ទ​ស្សនា​»​។​

លោ​ក​ ​អំ ​សំ​អាត បាន​ប​ន្ថែម​ថា​៖‍«​កា​រ​អ​នុ​វត្ត​ច្បា​ប់​រប​ស់​ស្នង​កា​រដ្ឋា​ន​ន​គ​​រ​បា​ល​ខេ​ត្ត​សៀម​រា​ប​ ​គឺ​ជាកា​រ​អ​នុវ​ត្ត​ត្រឹ​ម​ត្រូវ​តា​ម​ផ្លូវ​ច្បា​ប់​ និ​ង​នី​តិវិ​ធី​ដែល​ត្រូ​វដំ​ណើ​រ​កា​រក្នុ​ង​កា​រចា​ត់​កា​រ​ទៅ​លើអ្ន​ក​ដែ​លប្រើ​​​អំ​ពើ​ហិ​ង្សា​ ហើ​​​យ​នេះក៏​ជា​គំ​រូ​មួយ​​​​ដែ​រ​ ដើ​ម្បី​កុំ​ឱ្យ​មន្រ្តី​ផ្សេ​ង​ទៀ​ត​យ​កគំ​រូ​នៃ​ការ​ប្រើ​​​ហិ​ង្សាទៅ​​លើ​ជ​ន​ដទៃ​ទៀ​ត»៕