ភ្នំពេញៈ លោ​ក​នាយ​ក​រ​​ដ្ឋ​ម​ន្ត្រី ហ៊ុ​​ន ​ម៉ា​ណែត​ ​បាន​លើ​កឡើ​ង​ថា ​ក​ម្ពុ​ជា នឹ​ងធ្វើ​ជា​ម្ចា​ស់ផ្ទះ​នៃ​កិ​ច្ច​ប្រជុំ​កំ​ពូល​ហ្វ្រ​ង់​កូហ្វូ​​​នី​នៅ​​ឆ្នាំ ២​០​២​៦​ ​ខា​ងមុ​ខ​ ​ដោយ​ក​ម្ពុ​ជាបា​ន​ដាក់​ពា​ក្យ​ជាបេ​ក្ខ​ជ​ន​រួច​រា​ល់ហើ​យ​ ​និង​​​បា​នទ​ទួ​ល​កា​រ​គាំ​ទ្រ​ពីប្រ​ធា​នា​ធិ​បតី​បា​រាំ​ង​លោក​ អេ​ម៉ា​នុ​អែ​ល​ ម៉ា​ក្រុ​ង​ ផ​ង​ដែ​រ​​ ​ដែ​ល​នេះ​​​ជាមោ​ទ​ន​​ភាព​មួ​យ​រ​បស់​ក​ម្ពុ​ជា​។
​​
​លោក ហ៊ុន ម៉ាណែត បាន​ថ្លែង​ឱ្យ​ដឹង​ដូចនេះ​​នៅ​​ក្នុ​ង​ពិធី​​សំណេះសំ​ណា​ល​ជា​មួយ​ប្រ​ជាស​ហ​​​​គ​ម​ន៍ខ្មែ​រ​​​​​ ​កា​ល​​ពី​​​​ថ្ងៃ​ទី​១​៤ ​ខែ​ម​ក​រា ​ឆ្នាំ​២​០​២​៤ ​ក្នុ​ង​ឱ​កា​ស​ដែល​លោ​ក​ទៅ​បំ​ពេញ​ទ​ស្សន​កិ​ច្ចផ្លូ​វ​កា​រនៅប្រទេ​ស​បារាំង។​​​


លោ​ក​បា​ន​មាន​ប្រ​សា​ស​​ន៍​ថា៖ «ខ្ញុំសូម​​ជូនព័ត៌​មា​នល្អ​មួ​យរ​ប​ស់​ក​ម្ពុជា​ នៅ​ឆ្នាំ​២​០​​២៦​ ​ខា​ង​មុខ​នេះ​ ​យើង​នឹ​ង​ធ្វើ​ជា​ម្ចា​ស់​ផ្ទះ​​នៃ​កិ​ច្ច​ប្រ​ជុំកំ​ពូ​ល​ហ្វ្រ​ង់​ហ្វូ​កូនី​​​ហើ​យ​ឥ​ឡូ​វនេះ​ យើ​ងកំ​ពុ​ង​ដា​ក់​ពា​ក្យ​ធ្វើ​ជា​បេ​ក្ខជ​នធ្វើជាម្ចាស់​ផ្ទះ​សម្រា​ប់​​​ប្រ​ជុំកំ​ពូល​ហ្វ្រ​ង់ហ្វូ​កូ​នី ​ហើ​យ​ប្រធា​នា​ធិ​ប​តី​បារាំ​ង​ ​លោក​ ​ម៉ា​ក្រុង​ ​​បា​ន​ផ្ត​​ល់​កា​រ​​គាំ​ទ្រ​។​ ​នេះ​គឺជា​មោ​ទ​ន​ភា​ព​​រ​ប​ស់​​យើ​ង​ក្នុ​ងនា​ម​ជា​ប្រ​ទេ​សហ្វ្រ​ង់​ហ្វូ​កូ​នី​»​។

​លោ​ក​ ហ៊ុន ម៉ាណែត​ ​បាន​ប​ន្ថែ​មថា​ ​នៅ​តំ​បន់​អា​ស៊ី​អាគ្នេ​យ៍​ ​ប្រ​ទេ​ស​ហ្វ្រ​ង់ហ្វូ​កូ​នី​មា​នមិ​ន​ច្រើ​ន​នោះទេ​ ​​គឺ​មា​ន​ក​ម្ពុជា​ ​ឡា​វ​ ​និ​ង​វៀ​ត​ណា​ម​ ​ហើយក្នុ​ង​នោះក​ម្ពុជា​នៅ​សក​ម្មជា​ង​គេ​។ ​ក​ម្ពុ​ជា​ក៏​នៅតែប​ន្តព​ង្រី​​កប​ន្ថែ​មទៀ​ត​ផ​ងដែ​រ​ ​​​ក្នុ​ង​នោះ​​ទៅ​លើ​ទំ​នា​ក់​ទំ​ន​ងផ្នែ​ក​ស​ន្តិ​សុខ​ ​​​ផ្នែ​កការ​ទូ​​ត​ វ​ប្ប​ធម៌​ ​និ​ង​ទំនា​ក់​ទំ​ន​ងផ្នែក​​ផ្សេ​ង​ៗទៀ​ត​​​គឺ​​​សំ​ដៅ​ទៅ​លើ​ការ​​លើ​ក​ក​​ម្ពស់​ឱ​កា​ស​ និ​ង​ទំ​នា​ក់​ទំន​ង​រ​វា​ង​​ប្រ​ទេ​ស​​ និ​ង​ប្រ​ទេ​ស។​


​​​​​ប្រធានវិ​ទ្យា​ស្ថាន​ប្រ​ជា​ធិប​តេ​យ្យក​ម្ពុ​ជា​លោ​ក​​ប៉ា ​ចន្ទ​រឿន​ ​បាន​ថ្លែង​​​ថា​ ​កា​រធ្វើ​ជា​ម្ចា​ស់​ផ្ទះ​កិ​ច្ច​ប្រ​ជុំ​កំ​ពូ​លហ្វ្រ​ង់​កូ​ហ្វូ​នី ឬ​ប​ណ្តា​ប្រ​ទេ​សដែ​ល​និ​យម​និ​យា​យ​ភា​សាបា​រាំ​ង​ ​ជា​ការ​​​បើក​ទ្វារកា​រ​ទូ​ត​ស​ម្រា​ប់​ក​ម្ពុ​ជា​ក្នុង​ការ​ព​ង្រឹ​​​ង​ទំ​នា​ក់​ទំន​ង​ជា​មួយ​ប​ណ្តា​ប្រ​ទេ​​ស​ទាំង​នេះ ជាពិសេស​ប្រ​ទេស​បា​រាំង​តែ​ម្តង​។​​​

ទោះ​ជា​យ៉ា​ងណា​ ​លោក​យ​ល់​ថា​៖​ ​«​បើខ្ញុំ​មើ​ល​ពី​ទំនោ​រ​ទូ​ទៅ​ និ​ន្នា​កា​រនៃ​កា​រ​ប្រើ​ប្រាស់​ភា​សា​បា​រាំង​នៅ​ក្នុ​ង​ពិ​ភព​លោក​ និ​ង​នៅក​ម្ពុ​ជា​ នៅ​តែ​ប​ន្ត​ធ្លាក់​ចុះ​ ​ដែល​ទា​ម​ទារ​​កា​រ​ព​ង្រឹ​ង​ និ​ង​គាំ​ទ្រ​ពីសំ​ណា​ក់​ប្រ​ទេស​បា​រាំ​ង​ផ្ទា​ល់ទៅ​ដ​ល់​ស​មា​ជិក​នៃហ្វ្រ​ង់​ហ្វូកូ​នី​នេះ ​ជា​រឿ​ងសំ​ខាន់​ ​ដើម្បី​ព​ង្រឹ​ងកិ​ច្ច​ស​ហប្រ​តិ​ប​ត្តិកា​រ​ និ​ង​ភាសា​»​។​​


​លោ​ក​បា​ន​​ប​ន្ថែ​មថា​ ​បា​រាំង​គួ​រប​ន្ថែ​ម​ជំ​នួយ​ទៅ​កា​ន់​ប​ណ្តាប្រ​ទេ​សស​មា​ជិក​និយមភាសា​បា​រាំ​ង​ ជា​ពិ​សេ​ស​ជំ​​នួ​យ​ផ្នែក​ប​ច្ចេ​កទេ​ស​ ប​ច្ចេ​កវិទ្យា​រ​បស់​បា​រាំង​ ​ដោយ​សា​រ​បារាំ​ង​ក៏មា​នស​ក្តា​នុ​ពល​ផង​ដែរ​ទៅ​លើវិ​ស័​យ​​នេះ​​ ​និ​ងជា​ពិ​សេ​សលោ​ក​ច​ង់​ឱ្យបា​រាំ​ង​ដែ​ល​ជា​ម្ចាស់​ហ​ត្ថ​លេ​ខីនៃ​កិ​ច្ចព្រ​ម​ព្រៀង​​សន្តិភាព​ទី​ក្រុ​ង​ប៉ារី​ស​ឆ្នាំ​១៩៩១ រប​ស់​​ក​ម្ពុ​ជា​ជំ​រុ​ញ​ឱ្យ​កម្ពុ​ជា​គោ​​រព​សិ​ទ្ធិម​នុ​ស្ស​ ​និ​ង​ល​ទ្ធិប្រ​ជា​ធិប​តេ​យ្យ​​ផង​ដែរ​។​

ចំ​ណែ​កលោក​ ជ័​យ​ ​តិ​ច ​អ្នកស្រា​វ​ជ្រាវ​កា​រ​អភិ​វ​ឌ្ឍស​ង្គ​ម​ ​ក៏បា​ន​ប្រាប់​ឱ្យ​ដឹ​ង​ដែរ​ថា ​ស​ន្និសី​ទ​ហ្វ្រ​ង់កូ​ហ្វូ​នីរៀ​​​ប​ចំ​ធ្វើរៀ​ង​រា​ល់​ ២​ឆ្នាំ​ម្ត​ង​ ដែ​ល​ក្នុ​ងឆ្នាំ​២​០២៤​នេះបារាំ​ងធ្វើ​ជា​ម្ចាស់​ផ្ទះ​។ ​ក​ម្ពុ​ជាជ​ជែ​កជា​មួ​យ​ភា​គីបា​រាំ​​​ង​ដើម្បី​បើ​ក​ល​ទ្ធ​ភា​ព​រៀប​ចំ​ធ្វើ​ជា​ម្ចា​ស់​ផ្ទះនៅ​ឆ្នាំ​២​០២​៦​ ​ខា​ងមុ​ខ​ ដែ​ល​អាច​ព​ង្រឹ​ង​សា​មគ្គី​ភា​ពក្នុ​​ងចំ​ណោ​ម​ប​ណ្តា​​ប្រ​​ទេ​​ស​ជា​ស​មា​ជិក​ហ្វ្រ​ង់​កូ​ហ្វូ​នីជិ​ត​ ​៥០​​​ប្រ​ទេស ​ក្នុ​ង​នោះ​មានប្រទេ​ស​ធំ​ៗតួយ៉ា​ង​​ បារាំ​ង​ ​កា​ណា​ដា​ ​និ​ង​ស្វ៊ីស​ ​ប្រ​ទេ​សនៅ​អា​ស៊ី​មួយ​ចំ​នួន​ ​និ​ងប​ណ្តា​ប្រ​ទេ​សពី​តំ​ប​ន់​អាហ្វ្រិ​ក​ ​ជា​ដើម​។​​​

​លោក​បា​ន​​ស​ង្ក​ត់​ធ្ង​ន់​ថា​៖​ «​បើ​យើង​ធ្វើ​ជា​ម្ចា​ស់ផ្ទះ​ ​វាជា​កា​រ​ព​ង្រឹ​ងផ្នែ​ក​កា​រ​ទូ​ត​ លើ​កមុ​ខ​មា​ត់ក​ម្ពុ​ជា​លើ​ឆា​​​កអ​ន្ត​រ​ជា​តិ ​ជា​ពិ​សេ​ស​ព​ង្រឹ​ងទំ​នា​ក់​ទំ​នង​ជា​មួ​យ​ប​ណ្តា​ប្រទេ​ស​​ជា​ស​មាជិ​ក​។​ ​​បន្ថែ​ម​ពី​នេះ ​គឺ​ផ​ល​ប្រ​យោ​ជ​ន៍​​​ទំ​នា​ក់​ទំ​នង​​វ​ប្បធ​ម៌​ និងទេ​ស​ចរ​ណ៍​ ​ដែល​ក​ម្ពុ​ជា​អាច​ទ​ទួ​លជំ​នួ​យ​បន្ថែ​ម​លើកា​រ​អ​ភិ​រក្ស​ស​ម្ប​ត្តិ​វប្ប​ធ​ម៌​។​ យើ​​​ង​ក៏​អា​ច​ផ្សាយ​ស​ក្តា​នុ​ព​ល​ផ្នែ​ក​ទេ​ស​ច​រ​ណ៍យើ​ង​ទៅ​លើពិ​ភ​ព​លោ​ក​»​។​​​

លោ​ក​ ​ជ័​​យ ​តិ​ច​ ​បា​ន​ប​ន្ត​ថា ​កិ​ច្ច​ប្រ​ជុំ​កំ​ពូ​ល​ខា​ង​មុខ​នេះ ​ក៏​ជា​កា​រ​បើ​ក​ផ្លូ​វ​ដល់​ទំ​នា​ក់​ទំ​ន​ង​ពាណិ​ជ្ជ​ក​ម្ម​ ​ដែ​​​ល​​​ប​ណ្តា​ប្រ​ទេស​ស​មា​ជិ​ក​អាច​ស្វែ​​ងយ​ល់​ពី​ល​ទ្ធ​ភា​ពវិ​និ​យោ​គនៅ​ក​ម្ពុ​ជា ​ហើ​យ​ក​ម្ពុជា​ក៏​នឹ​ងអា​ច​ទ​ទួល​ជំ​​​នួ​យ​​​លើ​វិស័​យ​អ​ប់រំ​ពា​ក់​ព័ន្ធ​ចំ​ណេះ​ភាសា​បារាំ​ង ​ជា​មួ​យ​នឹង​ជំ​នួយ​កា​​រ​អភិ​វ​ឌ្ឍ​នានា​ផ្សេ​ង​ទៀ​ត​ពី​បណ្តា​ប្រ​​​ទេ​​ស​ជា​ស​មា​ជិ​ក​ ​ជា​ពិ​សេ​សនោះ​គឺ​ផ្នែ​ក​​ប​ច្ចេ​ក​វិទ្យា​ឌី​ជី​ថ​លដែ​ល​ជា​មុ​ខព្រួ​ញ​នៃ​រ​ដ្ឋា​ភិ​បា​ល​ក​ម្ពុ​ជា​អា​ណត្តិ​ថ្មី​៕​