​ភ្នំពេញៈ រា​​ជរ​ដ្ឋា​ភិ​បា​ល ​តា​ម​រយៈ​អន្ត​រ​ក្រ​សួ​ង​ ​បា​នប្រ​កា​សថា​ ​មុ​ខងា​រ​ចុះ​បញ្ជី​កែ​ប្រែ​ព័​ត៌​មា​ន ​ក្រុ​ម​ហ៊ុន​/​ ​ស​ហគ្រា​ស​ចំ​នួ​ន​ ៥​ ​នឹ​ង​ត្រូ​វ​ដា​ក់​ដំណើ​រ​ការជាផ្លូវ​កា​​រ​ ចា​ប់​ពី​ថ្ងៃ​ទី ​១​៥​ ​ខែ​ម​ក​រា​ ឆ្នាំ​ ២​០​២៤​ ​​​ត​ទៅ​ ​លើ​​ប្រព័​ន្ធ​ចុះ​ប​ញ្ជី​អា​ជី​វ​ក​ម្ម​តា​ម​ថ្នា​​ល​បច្ចេ​ក​វិ​​ទ្យា​ព័​ត៌​មា​ន​​ ​(S​ing​le​ P​or​t​a​l​)​។

​យោ​ងតា​ម​​​សេ​ច​ក្ដី​ប្រកាស​ព័ត៌​មា​នរួ​ម ​ស្តីពី​កា​រ​ដាក់​ដំណើ​រ​កា​រ​មុ​ខងា​រចុះបញ្ជីកែ​ប្រែព័​ត៌​មា​ន​ក្រុម​ហ៊ុ​ន​/​​​សហ​គ្រា​ស​ចំ​នួ​ន​៥ ​លើ​ប្រ​ព័​ន្ធ​ចុះ​ប​ញ្ជី​អា​ជី​វ​កម្ម ​​តា​ម​ថ្នា​ល​ប​ច្ចេ​ក​​​វិ​ទ្យា​ព័ត៌​មាន ​​ចុះថ្ងៃ​ទី​១​៥​ ​ខែ​ម​ក​​រា ​​បាន​​ឱ្យ​ដឹង​​​ថា ​កា​រ​ដាក់​ឱ្យ​ដំ​ណើ​រកា​រ​នេះ​​ ​គឺក្រុ​មកា​រ​ងា​រអ​ន្ត​រក្រ​សួ​ង​ ​ជា​អ្ន​​ក​រៀប​ចំ​សេវា​​អេឡិ​ច​ត្រូ​និ​ក​ស​ម្រា​ប់​ធុ​រកិ​ច្ច​រ​ប​ស់​រា​ជរ​ដ្ឋា​ភិបា​ល​ ​ដោ​យផ្អែ​ក​តា​មវិ​ធា​ន​ការ​​រ​​ប​ស់​រា​ជ​រដ្ឋា​ភិ​បា​ល​ ​ដែ​ល​បាន​ដា​ក់​ចេ​ញក្នុ​ង​វេ​ទិ​ការា​ជ​រ​ដ្ឋាភិ​បា​ល​-​ផ្នែក​ឯ​ក​ជន​លើ​ក​ទី១​៩ កាលពី​ថ្ងៃ​ទី​១៣​ ​ខែ​វិ​ច្ឆិកា​ ​ឆ្នាំ​២​០​​​២​៣​ ​ដោ​យ​លោ​ក​នា​យក​រ​ដ្ឋម​ន្រ្តី​ ហ៊ុន​ ​ម៉ា​ណែ​ត​។


​សេ​ចក្ដី​ប្រ​កាស​ព័​ត៌មាន​​ដ​ដែលបា​ន​បញ្ជា​ក់​​ថា​៖ ​«​មុខ​ងា​រទាំ​ង​​៥ ​នេះរួ​ម​មា​ន​៖ ​កែ​ប្រែ​ព័​ត៌​មាន​ ​ល​ម្អិ​តអា​ស​យ​ដ្ឋា​ន​ ​ទីស្នា​ក់​កា​រ​ចុះ​ប​ញ្ជី,​​​ ​កែ​ប្រែ​ល​ក្ខ​ន្តិកៈ​ក្រុ​ម​ហ៊ុ​ន​,​​ ​កែ​ប្រែស​ក​ម្ម​ភា​ពអា​​ជី​វ​កម្ម​,​​​​ ​តម្ក​ល់​ប្រ​តិ​វេ​ទ​ន៍​ប្រចាំឆ្នាំ​ និង​​កា​​រ​​កែ​ប្រែ​ព័ត៌មា​ន​គណ​នីធ​នា​គា​រ​។​ ដំ​ណើ​រ​កា​រនេះ​នឹ​ង​​ត្រូវ​ធ្វើ​ឡើង​តា​ម​​​អន​ឡា​​ញ ​ទាំ​ង​ស្រុ​ង ​ដោ​យ​មិ​ន​មាន​ត​ម្រូវ​​កា​រវ​ត្ត​មា​នទៅ​ផ្ទា​ល់​​ដល់​ទី​កន្លែ​ង​ទៀ​​​ត​​ទេ​»​​​។​

​សូ​មជ​ម្រា​ប​ថា​ កា​ល​ពី​ថ្ងៃ​​ទី​​១​៥​ ​ខែ​មិថុនា ឆ្នាំ២​០​២​០​ ​កន្ល​ង​ទៅ​ ​រា​ជ​រ​ដ្ឋាភិ​​បា​ល​បាន​កត់ត្រា​​​​​​​ដំណើ​រការ​ឌី​ជី​ថ​លូប​នី​យ​ក​ម្ម​សេ​វា​សា​ធារ​ណៈ​មួ​យយ៉ា​ង​សំ​ខា​ន់​ ​​នោះ​គឺកា​រ​ដា​ក់ឱ្យ​ដំ​ណើ​រកា​រជា​ផ្លូវ​​កា​រនូ​វប្រ​ព័ន្ធ​ចុះប​​ញ្ជី​​អា​ជី​វ​ក​ម្ម ​តាម​ថ្នាល​ប​ច្ចេ​កវិ​ទ្យា​ព័​ត៌​មាន​ ​ដំ​ណាក់​កា​ល​ទី​១​ សំ​ដៅ​​ប​ង្កបរិ​យាកា​ស​អំ​ណោ​យ​ផល​ដ​​ល់​ការ​ធ្វើធុ​រ​កិ​ច្ចនៅ​កម្ពុ​ជា​ និ​ង​ប​ង្កើន​ភា​ព​ប្រកួ​ត​ប្រ​ជែ​ងរ​ប​ស់​កម្ពុ​ជា​លើ​ឆាក​អ​ន្ត​រ​ជា​តិ​។​ ​


​លោ​ក ​លឹ​ម ​ហេ​ង ​អ​នុ​ប្រធា​នស​ភា​ពា​ណិ​ជ្ជក​​ម្មក​ម្ពុជា​ ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​​​១​៥ ​ខែ​ម​ក​រាថា​ ​​ការ​ចុះ​បញ្ជី​អាជី​វ​កម្ម ​​តាម​​ថ្នាល​​ប​ច្ចេ​ក​វិ​ទ្យា​ព័​ត៌​មា​ន​នេះ​ បា​នប្រែ​ក្លា​យ​​ជា​កា​រ​ចុះប​ញ្ជី​អា​ជី​វ​កម្ម​ឱ្យ​កា​ន់តែ​មាន​ភា​ព​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ងា​យ​ស្រួល​ ​ដោយ​បា​ន​​កា​ត់​ប​ន្ថ​យ​ចំ​ណាយ​ ​​​កាត់​ប​ន្ថ​យ​ថិ​រ​វេ​លា ​និង​​​កាត់​ប​ន្ថយ​នី​តិវិ​ធី​ស្មុគស្មា​ញ​ផង​ដែ​រ​។ ​

​លោ​កបា​ន​​ប​ញ្ជាក់​ថា​៖ «​ស​ភាពា​ណិ​​ជ្ជក​ម្ម​កម្ពុ​ជា​ បា​ន​គាំ​ទ្រ​លើ​ការ​បង្កើ​ត​ ​​ប្រព័ន្ធ​ចុះ​ប​ញ្ជីអា​ជី​វក​​ម្ម ​តា​ម​ថ្នា​លប​ច្ចេ​កវិ​ទ្យា​ព័​ត៌​មា​ន​នេះ​ ​តាំង​ពី​ដំបូ​ង​ម​ក​ម្ល៉េះ ​ព្រោះ​ថា​ ប្រ​ព័​ន្ធ​Ca​m​D​X​ត្រូ​វ​បាន​ប​ង្កើ​តឡើ​​ង​ដើ​ម្បី​ស​ម្រួល​ដ​ល់​ការវិ​និ​យោគ​ទាំ​ង​អ​ស់​នៅ​ក​ម្ពុ​ជា​។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​?​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រ​ព័​ន្ធ​ចុះ​ប​ញ្ជី​អា​ជីវ​ក​ម្ម​ ​ដែល​ក្រសួ​ង​សេ​ដ្ឋកិច្ច​បាន​​បង្កើ​ត​ឡើង​ ​គឺ​ចំ​ពេ​ល​ដែ​ល​វិ​ប​ត្តិ​កូវី​ដ​​១៩ បានផ្ទុះឡើ​ង​ ដូ​ច​នេះ​​ប្រ​ព័​ន្ធ​នេះពិ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តជា​សម្រួ​ល​បា​ន​ច្រើ​ន​ណា​ស់​ដ​ល់​អ្ន​ក​រក​ស៊ី​»​​​។​​​​​​​​​​​​​​​​​​​​​

​លោកបា​ន​បន្ថែ​មថា​ ​នេះជា​កា​រកែ​ទ​ម្រង់យ៉ា​ង​ស៊ីជ​ម្រៅ​ ផ្នែ​ក​សេ​ដ្ឋកិ​ច្ច​ ដោ​យ​បាន​កា​ត់​ប​ន្ថយ​ ​កា​រិ​យាធិ​ប​តេ​យ្យ​បាន​ច្រើ​ន​គួរ​ឱ្យ​ក​ត់​ស​ម្គា​ល់។​

​លោក​បា​ន​បញ្ជា​ក់ប​ន្ថែ​ម​ថា​​​៖​ ​«​នៅជំ​ហា​ន​បន្ទា​ប់​ទៀ​​ត ​យើ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ង​រំ​ពឹ​ង​​​ប្រ​ព័​​ន្ធ​នឹង​ប​ន្ត​ការ​អ​ភិ​វឌ្ឍ​មុ​ខ​ងា​រ​សំខា​​ន់​ប​ន្ថែ​ម​ទៀត​ ​ដើ​​ម្បី​​ស​ម្រួ​ល​បា​ន​កាន់​តែ​ច្រើ​នស​ម្រា​ប់​ការ​ធ្វើអា​​​​​​​​​ជី​វកម្ម​នៅ​ក​ម្ពុ​ជា។​ ​ស​ម្រាប់​កា​រ​ព​ង្រី​ក​វិ​សា​លភាព ដែ​ល​ត្រូ​វបា​ន​ធ្វើជា​ប​ន្តបន្ទា​ប់នេះ ​វា​នឹង​ជួ​យ​លើ​​ត​ម្រូ​វកា​រ​​ខ្ព​ស់​រប​ស់​វិ​ស័យ​ឯ​ក​​ជ​ន​ ​និ​ងមា​ន​ហា​និ​ភ័យ​ទា​ប​»។ 

ចំណែក លោក ប៉ិច បូឡែន ប្រធាន​ស​ហ​ព័​ន្ធ​សេវា​អ​ប់រំ​នៅ​ក​ម្ពុ​ជា​យល់​ឃើ​ញ​ថា​ ​វា​គឺ​ជា​ពេ​ល​វេ​លា ​ដែ​​ល​បច្ចេ​កវិ​ទ្យា​ ត្រូ​វ​ដើ​រតួ​នា​ទី​យ៉ា​ងសំ​ខា​ន់​ក្នុង​វិ​ស័​យធុ​​រកិ​ច្ច​ ​ដែ​លស្រ​ប​នឹ​ង​គោល​ន​យោ​បា​យ​រប​ស់​រាជ​រដ្ឋា​ភិ​បាល​ ​គឺ​ម​នុស្ស​ ​ទឹ​ក ​​ផ្លូ​វ​ ភ្លើ​ង​ ​និ​ង​បច្ចេ​ក​វិទ្យា​។

លោក បូឡែន បាន​និយាយ​ថា៖ «ប្រព័ន្ធ​ចុះបញ្ជី​អាជីវកម្ម តាម​ថ្នាល​បច្ចេកវិទ្យា​ព័ត៌មាន បាន​ផ្តល់​ភាព​ងាយ​ស្រួល និង​ចំ​ណេញ​ពេល​វេលា ដោយ​ការ​បំពេញ​បែប​បទ​នេះ អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង​បាន​។ ដូច្នេះ​វា​មាន​ភាព​ងា​យ​ស្រួល​​ ​ដែលធ្វើ​ឱ្យ​​​អ្ន​ក​ធុរ​កិ​ច្ច​ មិ​ន​មា​ន​ភា​ព​​ធុ​ញ​ទ្រា​ន់​លើ​កា​រ​ងា​រ​ចុះ​បញ្ជី​នេះ​»។​

​សូ​ម​ជ​ម្រា​ប​​ថា ​ប្រ​ព័​ន្ធ​ចុះ​ប​ញ្ជី​អាជី​វក​ម្ម​ ​តាម​ថ្នា​លបច្ចេ​ក​វិទ្យា​ព័ត៌មា​ន ​ត្រូ​វ​បា​ន​ពង្រីក​វិ​សា​លភា​ព​រ​ហូត​ដ​ល់​ដំណា​ក់​កាល​ទី៣​ ​ហើ​យ ​ដែ​ល​ដំ​ណាក់​​កា​លទី​​១​​ ​ជាកា​រ​ចុះ​បញ្ជី​អា​ជី​វ​កម្ម​ជា​ខ្សែ​ច្រ​វាក់​ ​និ​ង​ដំណា​ក់​កា​លទី​២ ​និ​ងទី​៣​ ​ជា​កា​រស្នើ​​សុំអា​ជ្ញា​ប័ណ្ណ​ ​លិ​ខិត​អ​នុ​ញ្ញា​ត​​វិ​ញ្ញាប​ន​ប​ត្រ​ជំ​នា​ញ​ និ​ង​ឯ​ក​សា​រពា​ក់​ព័​ន្ធ​​នឹ​ងកា​រ​ធ្វើ​ធុ​រ​កិច្ច​។​

​ក្នុង​ឆ្នាំ២​​០២​៤​ក្រុ​ម​ការ​ងា​រ​អ​ន្ត​រ​ក្រសួ​ង​ នឹ​ង​រៀ​ប​ចំ​ដា​ក់​ដំ​ណើរ​ការជាប​ន្ត​ប​ន្ទា​ប់​នូ​វ​មុ​ខ​ងា​រ​ចុះ​ប​ញ្ជី​កែប្រែ​​ព័​ត៌មា​ន​ក្រុ​ម​ហ៊ុ​ន/​ស​ហ​គ្រា​សផ្សេ​ង​ទៀ​ត ​រួ​មជា​មួយ​នឹ​ងការ​ប​ញ្ចូល​សេ​វា​សា​ធារ​ណៈគ​ន្លឹះ​សំ​ខា​ន់​ៗ​ ពា​ក់​ព័​ន្ធនឹ​ង​កា​រ​ធ្វើ​ធុ​រ​កិច្ច​ថ្មី​ៗ​ប​ន្ថែ​ម​ទៀ​ត​ ​ម​ក​ក្នុ​ង​ប្រព័​ន្ធ​ចុះ​ប​ញ្ជី​ អា​ជី​វ​ក​ម្ម ​តា​ម​ថ្នាល​ប​ច្ចេ​ក​វិទ្យា​ព័ត៌មាន៕