ភ្នំពេញៈ​ បារាំង​នឹង​បញ្ជូន​អ្នក​ជំនាញ​ខាង​សារ​មន្ទីរ​ម​កកាន់​កម្ពុជា​ ដើម្បី​សិក្សា​ពី​ការ​ជួស​ជុល និ​ង​ពង្រីក​សារ​មន្ទីរ​ជាតិ​កម្ពុជា ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​។ ​នេះ​បើតាម​លោក​ ហ្សា​ក់ បឺ​ឡេ ឯក​អគ្គរដ្ឋ​ទូត​បារាំ​ង​ប្រចាំ​កម្ពុជា​ ថ្លែង​ក្នុង​សន្និ​សីទ​សារ​ព័ត៌​មាន​នៅ​ស្ថាន​ទូត​នា​ព្រឹក​ថ្ងៃទី​១៥ ​ខែមករា​ ស្តីពី​ដំណើរ​ទស្សន​កិច្ច​ផ្លូវការ​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន ម៉ា​ណែ​ត ទៅ​ប្រទេស​បារាំង​។
  
​លោក​បាន​ឱ្យ​ដឹងថា គ​ម្រោង​សិក្សា​ពី​ការ​ជួសជុ​ល​ការព​ង្រីក​សារ​មន្ទី​ជាតិ​នេះ ធ្វើ​ឡើង​ដោយ​សារ​មាន​ព្រះរា​ជដំណើរ​របស់​ព្រះ​មហា​ក្សត្រ​កម្ពុជា​ទៅ​ប្រទេស​បារាំង​កាល​ពី​ខែវិច្ឆិកា ​ឆ្នាំ​២០២៣ ​ហើយ​ដែល​ត្រូវ​បាន​ប្រធានា​ធិបតី​បារាំង​ប្តេជ្ញា​គាំទ្រ​គម្រោង​កិច្ច​សហ​ប្រត្តិ​បត្តិ​ការ​រវាង​កម្ពុជា ​និង​បារាំង​លើ​វិស័យ​វប្បធម៌​ធំៗ​មួយ​ចំនួន​ក្នុង​នោះ​ក៏មាន​គម្រោង​ជួស​ជុល​និង​ពង្រីក​សារ​មន្ទីរ​ជាតិ​ផង​ដែរ​។
 
​លោក​បាន​បញ្ជាក់​ថា​៖ «​ប្រទេស​បារាំង​កំពុង​ធ្វើ​ការ​ងារ​ជាមួយ​ប្រទេស​កម្ពុជា ​ដើម្បី​រៀបចំ​បង្កើត​កន្លែង​ណា​ដាក់​អី​នៅ​កន្លែង​ដែល​គាត់​ឈប់​រៀន​[​សាលា​ភូមិន្ទ​វិចិត្រ​សិល្បៈ​ប្តូរ​ទីតាំង​] ដើម្បី​ពង្រីក​សារម​ន្ទីរ​ យើង​នឹង​មាន​ការ​ក្រុម​ជំនាញ​ខាង​សា​រមន្ទីរ​បារាំង បំពេញ​ការ​ងារ​ជាមួយ​សារ​មន្ទីរ​ជាតិ​កម្ពុជា ​ដើម្បី​ធ្វើ​ការ​ងារ​ហ្នឹង​»​។ 


​ជុំវិញ​រឿងនេះ​ លោក ឆាយ វិសុទ្ធ ប្រធាន​នាយក​ដ្ឋាន​សារ​មន្ទីរ​នៃ​ក្រសួង​វប្ប​ធម៌ ​និងវិចិត្រ​សិល្បៈ បាន​ឱ្យដឹង​ថា សា​លា​ភូមិន្ទ​ ​និង​វិចិត្រ​សិល្បៈ​ដែល​នៅ​ជាប់​​ និង​សារ​មន្ទីរ​ជាតិ​នឹង​ត្រូ​រ​ប្តូរ​ទៅ​ទីតាំង​ថ្មី​នៅ​ជ្រោយ​ចង្វារ ​ ហេតុ​នេះ​ទីតាំង​ចាស់​នៃ​សា​លា​នោះ​នឹងត្រូវ​រៀប​ចំ​ធ្វើជា​សារ​មន្ទីរ​ជាតិ​តែ​ម្តង ​ព្រោះ​ទីតាំង​នៅ​ជាប់​គ្នា​។ លោក​បន្ត​ថា ​អ្នក​ជំនាញ​ដែល​​បារាំង​ប​ញ្ជូន​មក​សិក្សា​ស្រាវ​ជ្រាវ​អំពី​ការ​ពង្រីក​ប្លង់​សម្រាប់​សារ​មន្ទីរ​ជាតិ ​អាច​ចំណាយ​ពេល​ប្រមាណ​ជិត​ ២​ឆ្នាំ ដែល​សម​ល្មម​នឹង​ការ​រួច​រាល់​នៃ​ការប្តូរ​ទីតាំង​សា​លា​។ 

​បើតា​ម​លោក ​ឆាយ វិសុទ្ធ ចំពោះ​ការ​រៀប​ចំ​ជួស​ជុល និ​ង​ពង្រីក​នេះ​ជា​គោល​ការណ៍​ត្រូវ​សិក្សា​បឋម​ជាមុន​សិន ​ពោល​គឺ​អ្នក​ជំនាញ​ដែល​បារាំង​បញ្ជូន​មក​ត្រូវ​សិក្សា​ជាមួយ​អ្នក​ជំនាញ​នៅ​ក្រសួង​វប្បធ​ម៌​និង​វិចិត្រ​សិល្បៈ​ជាមួយ​នឹង​ប្រភេទ​សមុ​ច្ច័យ​ដែល​មាន​និង​តម្រូ​វការ​ជាក់​ស្តែង​សម្រាប់​ការរៀ​បចំ​ថ្មី​នេះ ទើ​ប​អា​ចមាន​សេចក្តី​សន្និដ្ឋា​ន​មួយ​ថា តើ​ទម្រង់​នៃ​ការ​ពង្រីក​នោះ​យ៉ាង​ណា​។​


​យ៉ាង​ណា​ក្ដី លោ​ក​បាន​ថ្លែង​ថា​៖«​រហូត​មក​ទល់​ពេលនេះ​យើង​អត់​ទាន់​មាន​ជា M​aster plan ណាមួយ​បញ្ជាក់​ថា ​ក្តី​ស្រមៃ​របស់​យើង​ត្រូវ​ពង្រីក​យ៉ាង​ម៉េច​ទេ​»​។ 

​លោក​បានឱ្យ​ដឹង​ដែរថា ​អ្នកជំ​នាញ​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​ធ្លាប់​ជួប​អ្នក​ជំនាញ​បារាំង​ម្តង​រួច​មក​ហើយ​កាល​ពី​ឆ្នាំ​២០២៣  ដែល​កាល​នោះ​​បារាំង​គ្រា​ន់តែ​មើល​ទីតាំង​និង​លើក​ជា​គម្រោង​សំណើ​ដាក់ចេ​ញ​ជា​របាយ​ការណ៍​ជូន​ទៅ​រដ្ឋា​ភិបា​ល​បារាំង​និង​ក្រសួង​វប្បធម៌​ប៉ុណ្ណោះ​។ ហេតុនេះ ​ផែនកា​រ​បន្ត​បន្ទាប់​ទៀតលុះត្រា​តែ​បាន​ជួប​ជាមួយ​អ្នក​ជំនាញ​បារាំង​ជា​​លើក​ទី​២ទៀត​។  


​លោក​ថា​៖ «​របៀប​នៃ​ការដាក់​តាំង​របស់​យើង​[​ក្រោយ​បាន​ពង្រីក​សារ​មន្ទីរ​ជាតិ​]​ដើម្បី​ឱ្យមាន​ព័ត៌មា​ន​គ្រប់​ជ្រុង​ជ្រោយ​ យើង​អត់​ធ្វើ​ដូច​រាល់​ថ្ងៃ​ទេ​។ ​រាល់​ថ្ងៃ​យើង​ដាក់​របស់​ឱ្យ​ច្រើន ​តែ​ព័ត៌មាន​យើង​មាន​តិច ​ប៉ុន្តែ​យើង​អត់​ចង់​បាន​អ៊ីចឹង​ទេ ថ្ងៃ​ក្រោយ​ទៅជា​សារ​មន្ទីរ​ស្តង់​ដា​១ គេ​ត្រូវ​ការ​ដាក់​តាំង​បង្ហាញ​១ ​ដែល​មាន​ព័ត៌​មាន​ជា​បរិប​ទ​»​។​

​លោក ឆាយ ​វិសុទ្ធ​ បាន​​រំពឹង​ថា ភាព​ទំនើ​ប ឬ​លទ្ធ​ភាព​នៃ​កា​រពង្រីក​សារ​មន្ទីរ​ជាតិនឹង​ផ្តល់​សក្តានុ​ពល​ធំ​១​ ថ្មី​ទៀត ​សម្រាប់​ប្រទេស​ជាតិ​ដើម្បី​ដាក់​តាំង​ឱ្យ​ត្រូវ​នឹង​ក្រប​ខ័ណ្ឌនៃ​ពាក្យ​ថាសា​រម​ន្ទីរ​ជាតិ​ហើយ​តម្លៃ​នៃ​វត្ថុ​សិល្បៈ​ដែល​ត្រូវ​ដាក់​តាំង​បង្ហាញ​នឹង​សម្បូរ​បែប​។សម្បូរ​បែប​ក្នុង​ន័យ​នេះ​អាច​ទាំង​ខាង​បច្ចេក​វិទ្យានិ​ង​អាច​ទាំង​ព័ត៌​មាន​ផ្សេងៗ​ដែល​ពាក់​ព័ន្ធ​នឹង​សា​វតារ​នៃ​របស់​ទាំង​នោះ​៕