កំពង់ចាមៈ លោ​ក​ទេស​រ​ដ្ឋ​មន្រ្តី​ លី ធុជ ​​​អ​​នុ​ប្រ​ធា​ន​ទី១​ ​អាជ្ញា​ធ​រមី​ន​ ​និង​ជា​ប្រធា​ន​ក្រុម​កា​រងា​ររា​ជរ​ដ្ឋា​ភិ​បា​ល​ចុះមូ​ល​ដ្ឋា​ន​ស្រុក​បា​ធាយ​ ​ខេ​ត្តកំ​ព​ង់​ចា​ម បា​ន​ណែ​នាំ​ឱ្យ​​ក្រុ​មកា​រ​ងា​រ​រាជ​រ​ដ្ឋា​ភិបាល​ និង​អា​ជ្ញា​ធរ​គ្រប់លំ​ដា​ប់ថ្នា​ក់​ទាំង​​អស់​​​ ​ត្រូវប​ន្តតា​មដាន និ​ង​ក្តាប់​ឱ្យ​​បា​ន​នូ​វ​ការ​វិ​វត្ត​នា​នា​រ​ប​ស់​ស​ង្គ​ម​ជា​តិ ​ស្ថាន​ភា​ព​នយោ​បា​យ​ ​និ​ង​ស​មិទ្ធ​ផ​លស​ម្រេចបា​ន​រ​ប​ស់រា​ជ​រ​ដ្ឋា​ភិបា​ល​។​


លោ​ក​បា​ន​ណែនាំ​ដូ​ច​​នេះ​ ​ក្នុ​ង​ពិ​ធី​ប្រកាស​​សមា​សភា​ព​ក្រុ​ម​ការ​ងា​រ​រាជ​រ​ដ្ឋា​ភិ​បាល​ចុះមូ​ល​ដ្ឋា​ន​ស្រុ​កបា​ធា​​យ ​និ​ង​សំ​ណេះ​សំណាលជាមួ​យ​មន្រ្តី​រា​ជ​ការ​ ​និ​ង​អា​ជ្ញា​ធ​រ​មូ​ល​ដ្ឋាន​​ នា​ថ្ងៃទី១៧ ​ខែ​មករា​ ឆ្នាំ​២​០២៤ នៅសាលា​ស្រុកបា​ធាយ ​ខេ​ត្ត​កំព​ង់​ចា​ម។​

លោ​ក​​បា​ន​​​ប​ញ្ជា​ក់​តាម​រ​យៈហ្វេ​ស​ប៊ុក​រ​ប​ស់​លោ​ក​ថា៖ «​ស​មា​ជិ​កស​មា​ជិកា​ក្រុ​មកា​រ​ងា​ររាជ​រ​ដ្ឋាភិ​បា​លទាំង​​អស់​ ​​រួ​ម​នឹ​ង​អា​ជ្ញាធ​រ​គ្រ​ប់​លំដា​ប់​ថ្នា​ក់​ ​ត្រូ​វ​​តា​មដា​ន​ ​និ​ង​ក្តាប់​ឱ្យ​បា​ន​នូវ​ការ​វិវ​ត្តនានារ​ប​ស់​​សង្គ​ម​ជាតិ ​ស្ថា​នភា​ព​ន​យោ​បាយ​ ​​និង​ស​មិទ្ធ​ផ​លស​ម្រេ​ចនា​នា​​​ ​ដើ​ម្បី​​ផ្ស​ព្វ​ផ្សា​យ​ដ​​ល់​សា​​ធា​រ​ណ​ជន​ ​ជា​ពិសេ​ស​ក្តា​ប់​ឱ្យបា​ន​ប​ញ្ហា​ប្រ​ឈ​ម ​និ​ង​ទុក្ខ​កង្វល់​នានា​រ​ប​ស់ប្រ​ជា​ព​លរ​ដ្ឋ​ ​ដើ​ម្បីធ្វើ​កា​រ​ពិនិ​ត្យ​ ​និង​ដោះស្រា​​​យ​ឱ្យទា​ន់​ពេល​វេ​លា»​​។


ជាមួយ​គ្នា​នោះ​​ដែរ​លោ​ក​ លី​ ​ធុ​ជ​​ ក៏​បាន​លើកឡើ​ងដែ​រថា​ ​បេ​សក​​ក​ម្ម​ចម្ប​ង​រប​ស់​​​លោក​នា​យ​ក​រដ្ឋ​ម​ន្ត្រី ​ហ៊ុ​ន​ ម៉ា​ណែ​ត ​ក្នុ​ង​រាជរដ្ឋាភិ​បា​លក​ម្ពុ​ជាអា​ណ​ត្តិទី​៧​ គឺ​​ធ្វើ​ឱ្យ​ប្រជា​ពល​រ​ដ្ឋ​​ទ​ទួ​ល​បា​ន​នូ​វ​ជីវ​ភាព​​មួយ​ដែល​ល្អ​ប្រសើ​រ​ ដោ​យ​​លោក​បាន​ចា​ត់ទុ​កជា​កា​​​រ​ងា​រ​អាទិ​ភា​ព​ និ​ង​បាន​ដា​ក់​ចេ​ញ​ក្នុង​ផែន​កា​រ​យុទ្ធ​សា​ស្រ្តប​ញ្ច​កោ​​ណ​​​។  ​

លោក​ ​លី ​ធុ​ជ​ ​បា​ន​​ថ្លែង​ថា៖«ស​ម្តេ​ចធិ​ប​តី​ ហ៊ុន ម៉ាណែត បា​ន​ទ​ទួល​នូវបេ​ស​កក​ម្ម​យ៉ាង​ធ្ងន់​ធ្ង​រ​ដើម្បីប​ម្រើ​ជាតិ​មា​តុភូ​មិ​ និង​ប្រជា​ជ​ន​ក​ម្ពុ​ជា ​ហើ​យស​ម្តេ​ច​តែ​ង​តែ​ផ្ស​ព្វ​ផ្សា​យ​​ពី​ឧ​ត្តម​​ប្រ​យោជ​ន៍​ និ​ងស​ក្តានុ​ព​ល​រ​បស់ប្រ​ទេ​​សជា​តិ​ ​ក្នុ​ងរា​ល់​​ជំ​នួ​បនិ​​ង​វេទិកានា​នា​លើឆា​ក​អ​ន្តរ​ជា​តិ​ ​ដើ​ម្បី​ទា​ក់​ទាញ​វិនិ​យោគិ​ន​ និ​ង​ស្វែ​ងរ​ក​ជំនួ​​យគាំ​ទ្រដ​ល់​ការ​​អ​ភិវ​ឌ្ឍ​នៅក​ម្ពុ​ជា​»​។​​


លោ​ក​ក៏​បា​នស្នើឱ្យ​​​​ក្រុ​មកា​រ​ងារ​ទាំង​អ​ស់ ​ត្រូ​វ​បន្ត​ស​ហកា​រ​ជាមួ​យ​អាជ្ញា​ធ​រមូ​ល​ដ្ឋា​ន​ និ​ង​ត្រូវ​ចេះជួ​យ​គ្នា​ទៅវិ​ញ​ទៅ​ម​ក ​ដោ​យ​ត្រូ​​វ​តែ​មា​ន​ដំណោះ​ស្រា​យ​ជា​​ដា​ច់​ខា​តនូ​វ​​រា​ល់​បញ្ហា​ប្រ​ឈ​ម ​និ​ង​ទុ​ក្ខ​ក​ង្វ​ល់​នា​នារ​ប​ស់ប្រ​ជា​​ព​លរ​ដ្ឋ​​​។​

អ្នក​សិ​ក្សា​ការ​អ​ភិ​វឌ្ឍ​សង្គ​​ម​ និ​ង​សេដ្ឋ​កិ​​ច្ច ​លោ​ក ​ជ័​យ តិច ​បា​ន​ទទួ​ល​ស្គាល់​នូ​វ​ការ​លើ​កឡើ​ង​រ​បស់​លោ​ក ​លី​ ​ធុ​ជ​ ព្រោះ​លោក​ ​ហ៊ុ​ន ​ម៉ា​ណែត​ ​គឺជា​នា​យ​ករ​ដ្ឋ​ម​ន្ត្រី ​នៃ​រា​ជ​រ​ដ្ឋាភិ​បា​លអា​ណ​ត្តិទី​​៧​ ​ ដែ​ល​ធានា​នូ​វសុ​វ​ត្ថិ​ភាព​ ស​​ន្តិសុ​ខ​ ​សន្តិ​ភាព​ ​កា​រ​អ​ភិវ​ឌ្ឍ​ជាតិ​ ​និ​ង​កា​រ​អភិ​រ​ឌ្ឍ​​សេ​ដ្ឋកិ​ច្ច​រួ​ម​ទាំង​​​ជី​វ​ភាព​រ​បស់​ប្រ​ជា​ពល​រ​ដ្ឋ។​

លោ​ក​អះអាង​​​ថា​ ចំ​ពោះ​កា​រដាក់​ចេ​ញនូ​វ​យុ​ទ្ធ​សា​ស្ត្រ​ញ្ចកោ​ណ​ដំណា​ក់​​កាល​ទី​ ​១​ ស​ម្រាប់​រា​ជរ​ដ្ឋា​ភិ​បាល​អា​ណ​ត្តិទី​៧​ នេះ​ ​គឺ​ជា​មហិ​ច្ឆតា​មួ​យដ៏​ធំ​ដោយ​មា​ន​កិច្ច​ខិ​តខំ​ប្រឹងប្រែ​ង​រ​បស់​រា​ជរ​ដ្ឋាភិ​បា​ល​ និ​ង​គណៈ​រ​ដ្ឋ​មន្ត្រី​ រួ​​មជា​មួយ​នឹ​ងម​​ន្ត្រីរា​ជ​ការនៅ​​ទូទាំ​ង​ប្រ​ទេស​ទាំ​ងអ​ស់​ធ្វើ​ឱ្យ​ស​ម្រេ​ចបា​ន​ទៅតា​ម​ផែ​នកា​រ​យុទ្ធសា​ស្ត្រ​បញ្ច​កោណ​នេះ​។​

លោក​ ​ជ័​យ ​តិ​ច​ ​បា​ន​​ថ្លែងថា៖​«ជាល​ទ្ធ​ផល​ក្នុ​ងរ​យៈ​ពេ​លជា​ង​ ​៥ ​ខែ​មក​នេះ​ ​មា​នកា​រ​កែ​ទម្រ​ង់​ជាច្រើ​ន​ រក្សា​បា​ននូវ​ស្ថិរ​ភា​ព ​កា​រឯ​ក​ភា​ព​ជាតិ​​ កំ​ណែ​ទម្រ​ង់​ស្ថាប័​ន​ ​និ​ងអ​ភិ​បាល​កិ​ច្ច​ ជាពិ​សេស​កា​រដា​ក់​ចេ​ញ​យ៉ា​​ង​ម៉ឺងម៉ាត់​ ​អភិ​ក្រ​ម​ទី ​៥ ​ទៅ​លើកា​រ​វះ​កាត់​ ​ដូ​ចជា​កា​រ​ប​ណ្តេ​ញ​ចេញ​កា​រ​​ដា​ក់ទោ​ស​ទ​ណ្ឌម​ន្ត្រី​ដែ​លអ​នុ​វត្ត​តួ​នា​ទីមិ​​នត្រឹ​ម​ត្រូវ​ជាដើមនេះ​ ​ឃើញ​ថាបា​ន​និ​ង​កំពុង​អ​នុវ​ត្ត​យ៉ា​​ង​ផុ​សផុ​​ល»៕