ភ្នំពេញៈ​ មន្ត្រី​ជាន់​ខ្ពស់​នៃ​ក្រសួង​សុខាភិ​បាលបាន​ក្រើន​រំឭក​ឱ្យ​ប្រជា​ពល​រដ្ឋត្រូវ​យ​កចិ​ត្តទុកដាក់​លើ​ការថែ​រក្សា​សុខ​ភា​ព តាម​រយៈ​​ការប​រិភោគ​​អាហារ​សុខ​ភាព​ និង​ការធ្វើ​លំ​ហាត់​ប្រាណ ​ខណៈ​​រៀង​រាល់ថ្ងៃ​មាន​ប្រជា​ពលរដ្ឋ​ឈឺ​ដោយ​សារ​ការប​រិ​ភោគ​អាហារ​មិន​មាន​សុវត្ថិ​ភាព​។​


លោក​ស្រី​ឱ វណ្ណឌី​ន រដ្ឋលេ​ខាធិការ​ក្រសួង​សុខាភិ​បាល បាន​លើក​ឡើង​ក្នុង​ហ្វេ​ស​ប៊ុ​ក​របស់​លោក​ស្រី​កាលពី​ថ្ងៃទី​២០​ ខែមករា​ថា មាន​តែ​ខ្លួន​ឯង​ប៉ុណ្ណោះ​ដែលជា​​គ្រូពេ​ទ្យ​ដ៏​ចំណាន​សម្រាប់​ការ​ថែទាំ​សុខភា​ព​ត្រឹម​ត្រូវ​របស់​ខ្លួន ​ហើយ​មិន​មាន​​គ្រូពេទ្យ​ណា​ដែល​ពូកែ​ជាង​ខ្លួន​ឯង​នោះ​ឡើយ​។​

​លោក​ស្រី​បាន​បន្ត​ថា ​ហេតុ​នេះ​លើក​លែង​តែ​ពេល​ខ្លួន​ឯង​មាន​ជំងឺ​ស្រាប់​ទៅ​ហើយ​ទើប​ទៅរក​គ្រូ​ពេទ្យ​ដើម្បី​ព្យាបា​ល និង​គ្រាន់តែ​ជា​អ្នក​អាច​ជួយ​បន្ធូរ​បន្ថយ​ទុក្ខ​សុខ​ភា​ព​ប៉ុណ្ណោះ​ ឬ​ជួន​កាល​ក៏​ជួយ​មិន​បាន​ផ​ងដែរ ខណៈ​ដែល​មនុស្ស​ម្នាក់ៗ ​សុទ្ធតែ​មិន​ចង់​ឈឺ ​ប៉ុន្តែ​បែរជា​ពិបាក​និង​កម្រ​ឃើញ​មាន​ការ​ចេះ​ថែទាំ​សុខ​ភាព​ខ្លួន​ឱ្យបា​ន​ត្រឹម​ត្រូវ​ដោយ​ច្រើន​តែ​មាន​ទំនោរ​ពឹង​ពាក់​ទៅ​លើ​វាស​នា​ទៅ​វិញ​។​


​លោក​ស្រី ​ឱ វណ្ណឌី​ន បាន​បញ្ជាក់​ថា​៖ «​ឈឺ​ដោយ​សារ​តែ​ការ​ហូប​ចុក​របស់​យើង​ជា​រៀង​រាល់ថ្ងៃ​ មិនមា​ន​ផាសុក​ភាព​​ប្រមាណ​ជា​៨០​ភាគ​រយ​ទៅ​ហើយ ​ដូច្នេះ​បើ​យើង​ចេះ​កែប្រែ​ទម្លាប់​ហូប​ចុក​របស់​យើង​បានល្អ​ មានន័យ​ថា យើង​អាច​ការ​ពារ​បាន​ហានិ​ភ័យ​សុខ​ភាព​បាន​រហូត​ទៅ​ដ​ល់៨០​ភាគ​រយ​បាត់ទៅ​ហើ​យ​»​។

​ចំពោះ​ការ​ចេះ​កែប្រែ​ទម្លាប់​ការ​បរិភោគ​អាហារ​របស់​ខ្លួន​ឱ្យ​បាន​ល្អនិង​មាន​ផាសុក​ភាព​គឺ​ត្រូវ​អនុវត្ត​បរិភោគ​អាហារ​ដែល​មាន​ជាតិ​ស្ករ​តិច ​អំបិល​តិច ​ខ្លាញ់​/​ប្រេងឆា​​តិច​។ ក្រៅពី​នេះ​ក៏​រួម​ប​ញ្ចូល​នឹង​ការ​ធ្វើ​លំ​ហាត់​ប្រាណដែល​ជា​វិធាន​ការ​កាត់ប​ន្ថយ​ហានិ​ភ័យ​សុខ​ភាព​បាន​ច្រើន ​និង​ងាយៗ​ធ្វើ​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន​។ លោក​ស្រី ​ឱ វណ្ណ​ឌីន ​បាន​បញ្ជាក់​បន្ថែម​។​


​លោក​ យី គឹម​ថា​ន នាយ​ករង​ប្រចាំ​ប្រទេស​នៃ​អង្គការ​ភ្លែ​ន​អន្តរ​ជាតិ​ប្រចាំ​កម្ពុជាបាន​ឱ្យដឹង​នៅ​ថ្ងៃទី​២១ ខែ​មករា​ថា រាល់​ថ្ងៃនេះ ​ទោះ​បី​ប្រជា​ពល​រដ្ឋ​ផលិត​ស្បៀង​អាហារ​បាន​គ្រប់​គ្រាន់​មែន​ ប៉ុន្តែ​ក៏​មិន​មែន​មាន​ន័យ​ថា​ទទួល​បាន​អាហា​រូប​ត្ថម្ភ​បាន​គ្រប់​គ្រាន់​ដែរ ​ព្រោះ​បញ្ហា​ដែល​ចោទ​នោះ ​គឺ​ប្រជា​ពលរដ្ឋ​មិន​ទាន់​អាច​ចេះ​ប្រើ​ប្រាស់​ស្បៀង​អាហារ​ឱ្យ​សម​ស្រប​ដើម្បី​បង្កើន​អាហា​រូប​ត្ថ​ម្ភ​សម្រាប់​សុខ​ភាព​របស់​ខ្លួន​។​

លោក​បាន​បន្ថែម​ថា ដោ​យឡែក​ចំពោះ​កុមារ​វិញ ​បញ្ហា​ភាព​ស្គាំង​ស្គម និង​ការ​លើស​ទម្ងន់ ក៏​វា​បណ្ដា​លម​កពី​ភាព​កង្វះ​អាហា​រូប​ត្ថ​ម្ភ និង​សុវត្ថិ​ភាព​ចំណីអា​ហារ​ផង​ដែរ​។

​លោក​បាន​ថ្លែង​ថា​៖ «​អ៊ីចឹង​!​អ្វីដែល​យើង​មានការ​ព្រួយ​បារ​ម្ភ​ចំពោះ​ការប្រើប្រា​ស់​​ចំណីអា​ហារ​ស​ព្វថ្ងៃនេះ​ដែល​ធ្វើឱ្យ​​ប៉ះពា​ល់​សុខ​ភាព​​កុមារ និង​ប្រ​ជាពលរដ្ឋ​ទូទៅ ​ជាពិសេស​​ស្ដ្រី​វ័យ​បន្ត​ពូជនិង​មាន​ផ្ទៃពោះ គឺ​មិន​ទាន់​ចេះ​ប្រើប្រាស់​ចំណី​អាហារ​ឱ្យបាន​ត្រឹមត្រូ​វ​ដែល​មាន​ជីវ​ជាតិវី​តាមីន ​ដោយ​ចៀសវា​ង​អាហារ​ដែល​លើស​ជាតិ​ស្ករ​ច្រើន អំបិល​​លើស​ចំនួន ​ព្រោះ​វា​សុទ្ធ​តែ​ប៉ះ​ពាល់​ដល់​សុខ​ភា​ព​របស់​ពួក​គាត់​»​។​

​​លោក ​យី គឹម​ថា​ន បាន​បន្ត​​ថា​ បច្ចុប្បន្ន​តែងតែ​​ឃើញ​មានការ​លក់​ចំណីអាហា​រ​ដែល​សម្បូរ​​ជា​តិ​ស្ករ​ច្រើន​ អំបិល​ច្រើន​ និង​ការ​លក់​ភេស​ជ្ជៈ​ប៉ូវ​កម្លាំង​ដែ​លមាន​ជាតិ​ផ្អែម​ខ្លាំង​គឺមាន​ការ​លក់និង​ផ្ស​ព្វផ្សាយ​យ៉ាង​ទូលំ​ទូលា​យនៅ​តាម​សា​លារៀ​ន​និង​នៅតា​ម​តំបន់​ជន​បទ​ដែល​វា​សុ​ទ្ធ​តែជា​​ផល​ប៉ះពា​ល់​ដល់​សុខ​ភាព​នាំឱ្យ​កើត​ជំងឺ​មិន​ឆ្លង​ផ្សេងៗ​មាន​ដូចជា​​ ជំងឺ​លើសឈា​ម ជំងឺ​ទឹក​ផ្អែម ​និង​ជំងឺ​លើស​ទម្ងន់​ជា​ដើម​។

​លោក​បាន​បន្ថែម​ថា៖«​ក្រសួង​ពាក់​ព័ន្ធ​គួរតែ​បង្កើន​ការ​ផ្សព្វផ្សា​យ​ឱ្យ​ប្រជា​ពលរដ្ឋ​បាន​យល់​ដឹង​ពីរ​បប​អា​ហារ​ដែល​មានផា​សុក​ភាព​ សុវត្ថិ​ភាព ទាំង​ចំនួន​ស្ករ​ និង​ចំនួន​អំបិល​ក្នុង​ចំណី​អាហា​រគឺជា​ការរួម​ចំណែក​លើ​ក​កម្ពស់​សុខ​ភាពរប​ស់​ប្រជា​ពល​រដ្ឋក៏ដូច​ជា​កាត់​បន្ថយ​ការ​កើ​នឡើង​ជំងឺ​មិន​ឆ្លង​ផង​ដែរ​»៕