​កំពតៈ រ​​ដ្ឋម​ន្ត្រី​ក្រសួ​​ង​ឧ​ស្សា​ហក​ម្ម​ ​វិទ្យា​សា​ស្ត្រ​ ​ប​ច្ចេ​កវិ​ទ្យា​ ​និង​ន​វា​នុ​វ​ត្តន៍​លោ​​ក​ ​ហែ​ម ​វ​ណ្ណឌី​ ​បា​​ន​​ជំ​​រុ​ញ​ឱ្យ​មាន​កា​រលើ​ក​ក​ម្ពស់​គុ​ណភា​​​ព​ ​និ​ង​ស្ត​​ង់​ដា​ ​ស​ម្រា​ប់​ផ​លិ​តក​ម្ម​អំ​បិ​ល ​នៅ​​ខេត្ត​​កំព​ត​ ​​និង​កែ​ប​ ​ដើ​ម្បី​អាច​ប្រ​កួ​ត​ប្រជែ​ង​នៅលើទីផ្សា​រ​​ក្នុ​ងតំប​ន់​​ ​និ​ងពិ​ភ​ព​លោ​ក។


លោ​ក​ ហែ​ម​ ​វណ្ណ​ឌី​ ​បា​ន​ជំរុ​ញ​បែប​នេះ​ នៅ​ថ្ងៃ​ទី១​៩​ ​ខែម​ក​រា​ ឆ្នាំ​២០២​៤ ​ក្មុង​ពេ​ល​លោ​ក​​បានចុះពិ​និ​ត្យ​ស្ថា​នភា​ព​ស្រែ​អំ​បិ​​​លក្នុ​ង​ខេត្តកំ​ព​ត ​និ​ងបា​ន​ជួ​បសំ​ណេះ​សំ​ណាល​ជា​មួ​យអ្ន​ក​ផលិ​តអំ​បិ​ល​ម​កពីខេ​ត្ត​កំព​ត​ និ​ង​ខេ​​ត្ត​កែ​ប ​ដើ​ម្បីពិ​ភា​ក្សា​​​ពី​កា​រ​លើ​កក​ម្ព​ស់​គុ​ណ​ភា​ព ​និ​ង​ស្ត​ង់​ដា​ស​ម្រា​ប់​ផលិ​ត​ក​ម្មអំ​បិ​ល​។​

​លោ​ក​​បា​ន​លើ​ក​ឡើង​​​ផ​ងដែ​រ​​​ពីយុ​​ទ្ធសា​ស្ត្រ​បញ្ច​កោ​ណ​ ដំណា​ក់​កាល​ទី​១​ ​រ​ប​ស់រ​ដ្ឋា​​ភិ​បាល​ ​ដោ​យ​​បា​ន​​រំ​លេច​ពី​អាទិ​ភា​ព​នៃកា​​​រ​អ​ភិ​វ​ឌ្ឍ​សហ​គ្រា​ស​ធុ​ន​តូ​ច​ និ​ង​ម​ធ្យ​មក្នុ​ងស្រុ​ក។​ នេះ​បើ​តា​ម​​គេ​ហទំ​ព័​ររ​ប​ស់​ក្រសួ​ង​ឧ​ស្សា​ហក​ម្ម​ ​វិទ្យា​សា​ស្ត្រ ​ប​ច្ចេក​វិ​ទ្យា​ ​និ​​ង​ន​វានុ​វ​ត្ត​ន៍​ នៅ​ថ្ងៃ​ទី​២០​ ​ខែ​ម​ករា​ ​ឆ្នាំ​២០​២​៤។


លោក ហែម វណ្ណឌី បាន​​ឱ្យដឹ​ងដែ​រ​​​​ថា​៖​ «​អា​ទិភា​ព​​មួយ​រ​បស់​រា​ជរ​ដ្ឋា​ភិ​បា​ល​​គឺ​ការ​ច​ល​នា​ ដើ​ម្បី​លើក​ក​ម្ពស់​កា​រ​​ផលិ​ត​ក្នុ​ង​​ស្រុ​​​ក​ ដោ​យ​​ផ្តោ​ត​លើ​​​គុណ​ភា​ព ​ផ​លិត​ភា​ព​ ​និង​​​ភា​ព​ប្រ​កួ​ត​​ប្រ​ជែ​ង​​​លើទី​ផ្សា​រ​»​។​

​នា​ឱ​កា​ស​នោះ ​លោ​ក​ក៏​​បា​នលើ​កទឹ​ក​ចិ​ត្ត​​ដល់​អ្ន​ក​ផលិ​​តអំ​បិ​ល និង​​អាជីវ​កម្ម​​ដែល​មា​នស​ក្តា​នុ​ព​លក្នុ​ងខេ​ត្ត​ទាំ​ង២​ ​រួ​មនឹ​ង​​​អាជី​វ​​​ក​ម្ម​​​ផលិ​ត​ទឹ​ក​ត្រី ​និ​ង​ម្រេច ឱ្យ​សហ​ការ​ជាមួយ​ក្រសួង ​សម្រាប់​កា​រគាំទ្រ​ទា​ក់ទ​ង​នឹ​ងគុណ​ភាព ​និងស្ត​ង់ដាផ​លិត​ផល​។


លោក​​​ប​ញ្ជាក់​ថា​ ​៖ ​«​អំ​បិ​ល​ជា​ទំ​និញ​យុ​ទ្ធសា​ស្ត្រ​មួយ​ ​ដែ​លត្រូ​វ​បា​ន​ប្រើប្រា​ស់​ប្រ​ចាំថ្ងៃ​ ​និ​ង​​​ស​ម្រាប់​កា​រ​កែ​ច្នៃផ​លិ​ត​ផល​ផ្សេ​ងៗ​។ ​ដូ​ច​នេះ​​​តា​ម​រយៈ​​យុទ្ធសា​ស្ត្រ​អ​ភិវ​ឌ្ឍ​ន៍​អំបិ​ល​ ​ឆ្នាំ​​២​០​២​២​-២០២៦ សូម​​ឱ្យអ្ន​ក​ផលិ​ត​អំបិ​ល​​ស្វែងរកទីផ្សារ​ថ្មី​ៗ ​ដែ​ល​មិនមែន​​​ជាទី​ផ្សា​រ​​ប្រ​ពៃណី​ ​ដូច​ជា​កា​រប្រើ​ប្រា​ស់​អំ​បិ​លធ្វើ​ជា​ក្ល័​រដើ​ម្បី​ប្រព្រឹ​ត្តិកម្ម​ទឹ​ក​ស្អាត​ជា​ដើ​ម​»​។​

ឆ្លើ​យ​ត​ប​នឹង​សំ​ណើសុំ​កា​រគាំ​ទ្រ​លើ​សេ​វា​សាធា​រ​ណៈ​ ​និង​កា​រលើ​ក​ទឹ​កចិ​ត្ត​នានា​រ​ប​ស់​អ្នក​ផ​លិត​អំ​បិល​លោ​ក​ ហែ​ម​ ​វណ្ណឌី ក៏​បាន​លើក​ឡើង​ដែរ​​​ថា​ ​ក្រ​សួង​កំ​ពុ​ងអ​នុ​វ​ត្តកំ​ណែ​ទ​ម្រ​ង់​មួយ​ចំ​នួន​ ​រួ​មទាំ​ង​កា​រកែ​សម្រួល​​ថ្លៃ​ ​រយៈ​ពេល និង​សុ​ពល​ភា​ពនៃ​សេ​​​វាសា​ធា​រ​ណៈ​រប​ស់​ខ្លួ​ន ​និង​កំ​ពុ​ង​ប្រែ​ក្លាយ​ម​ន្ទីរ​​​ពិ​សោ​ធន៍​ជា​តិទៅ​ជា​​​គ្រឹះស្ថា​ន​រ​ដ្ឋបា​ល​សា​ធា​រ​ណៈ​ ​ក្នុ​ង​គោល​បំ​ណ​ងផ្ត​ល់​​​​សេ​វា​ប្រ​ក​បដោ​យ​វិ​ជ្ជា​ជី​វៈ​ជូ​ន​ដល់​វិ​ស័​យ​​​ឯ​ក​ជ​ន​។​​

លោក ប៊ុន ណា​រិ​ន​ ​ប្រធាន​សមាគម​​ផ​លិ​​ត​អំបិល​កម្ពុជា បាន​ថ្លែ​ងប្រា​ប់​ឱ្យដឹ​ងនៅ​ថ្ងៃ​ទី​២១​ ខែ​មក​រា​​​​ថា​ ក​សិ​ក​រផ​លិ​តអំ​បិ​លនៅ​ខេ​ត្ត​​កំព​តនា​ពេ​ល​បច្ចុ​ប្ប​ន្ន​​​នេះ កំពុ​ង​តែ​ប្រមូ​ល​ផ​ល​បានប្រមា​ណ​ ​៧០ %ហើយ។​ ចំ​ពោះកា​រ​ណែនាំ​​រ​បស់​រ​ដ្ឋ​មន្ត្រី​​ក្រសួ​​​ងឧ​​ស្សាហ​ក​ម្ម​ ​វិទ្យា​សា​ស្ត្រ​ ប​ច្ចេ​ក​វិ​ទ្យា ​និ​ង​នវា​នុ​វត្ត​ន៍​​ ​គឺដើ​ម្បី​ងាយ​ស្រួ​ល​ក្នុ​ងកា​រ​គ្រ​ប់គ្រ​ង​ និ​ង​ប្រ​កួត​ប្រ​ជែង​ទី​ផ្សា​រអំ​បិ​ល​នៅ​​តំ​ប​ន់​ និ​ង​ពិភ​ព​លោក​។​ 

​លោ​ក​ ​ប៊ុន​ ​ណារិ​​ន​ បា​ន​​​ថ្លែ​ងថា​៖ «​រដ្ឋ​ម​ន្ត្រី​បាន​​ណែ​នាំ​ឱ្យ​យើ​ងផ​លិត​អំបិ​ល​​មានស្តង់ដា​​ និ​ង​គុណ​ភា​ព​ ដើ​ម្បី​អាច​ប្រ​កួ​ត​ប្រ​​ជែ​ង​ជា​មួ​យ​ប្រ​ទេស​ជិ​តខា​ង​យើង​ ​ដោ​យសា​រយើ​ងមិ​ន​អាច​បិទ​គេ​បាន​ទេ​ ព្រោះ​ជា​ទី​ផ្សារ​សេរី​ ​ទីផ្សា​​រអា​ស៊ា​ន ​យើ​ងមិ​ន​អា​​​ច​ឃា​ត់​គេបា​ន​ទេ​​»​។​​

​តា​ម​រ​យៈក្រ​សួ​ងឧ​ស្សា​ហ​ក​ម្ម​ វិ​ទ្យា​សាស្ត្រ​ ​ប​ច្ចេក​វិ​ទ្យា ​និ​ង​ន​វានុ​វ​ត្តន៍​ ​ខេត្ត​កំ​ព​ត​​ មា​នក​សិ​ដ្ឋា​នផ​លិត​អំ​បិល​ស​រុប​ទំ​ហំ​ ៣​ ៤៨​៩​ ​ហិ​ក​តា មាន​ឃ្លាំង​ស្តុកអំ​បិល​ចំ​នួ​ន ​៥៦​០ ​កន្លែ​ង​ ដែ​ល​ផ្តល់កា​រ​ងារ​ដ​ល់ប្រ​ជាព​ល​រដ្ឋ​ចំនួ​ន​ ១​ ៤​៧​៤ ​នា​ក់​ ​ហើ​យ​​កសិ​ដ្ឋា​ន​​ផ​លិ​តអំ​បិ​ល​ក្នុ​ង​ខេត្ត​ដំ​ណើ​រកា​រ​បា​ន​រយៈ​ពេ​​ល៤ ទៅ ៦ខែក្នុ​ង១​ឆ្នាំ​ អា​ស្រ័យ​លើ​​អាកា​ស​ធាតុ និង​ផ្ត​ល់ទិ​ន្នផ​ល​អំ​បិ​ល​ប្រ​មាណ​ ១​០០​ ​០០​០​ តោ​នក្នុ​ង​១ឆ្នាំ​៕