​ភ្នំពេញៈ ​រដ្ឋ​មន្ត្រី​បរិ​ស្ថាន ​លោក ​អ៊ាង សុ​ផល្លែត បាន​ថ្លែង​ថា ​ការ​ផ្តល់​ឯករាជ​ភាព​ផ្នែក​សេដ្ឋ​កិច្ច​ជូន​ដល់​ប្រជា​សហ​គមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ និង​ការ​ផ្ទេរ​អំណាច​ឱ្យ​ទៅ​អាជ្ញាធរ​មូល​ដ្ឋាន​ ដើម្បី​ធ្វើ​អន្តរា​គមន៍​ភ្លាមៗ​ ខណៈ​មាន​បទ​ល្មើស​ធនធាន​ធម្មជាតិ​កើត​ឡើងគឺវាជា​ភាព​ជោគ​ជ័យនិង​និរន្តរ​ភាព​របស់​គម្រោង​អភិ​វឌ្ឍន៍​នានា​ហើយក៏​ជាការ​រំពឹង​ទុក​របស់​អ្នក​អនុវត្ត​គម្រោង​និង​ម្ចាស់ជំ​នួយ​ផង​ដែរ​។​


​លោក ​អ៊ាង ​សុផល្លែត បាន​ថ្លែង​បែ​បនេះនៅ​ក្នុង​ជំនួប​ពិភាក្សា​ការ​ងារ​ជាមួយ​លោក ​ហ្ស​ង់ បាទី​ស្ទ ​(Jean-Baptiste) នាយក​កម្ម​វិធី​នៃ​មូល​និធិ​បុរាណ​វិទ្យា ​និង​អភិ​វឌ្ឍន៍​ ADF នៅថ្ងៃទី ​២២​ ខែមករា ឆ្នាំ ​២០២៤ នា​ទីស្តី​ការ​ក្រសួង​បរិស្ថាន​ រាជធានី​ភ្នំពេញ​។

​លោក​រដ្ឋ​មន្ត្រីបាន​លើក​ឡើង​ទៀត​ថា​៖ «​យើង​ពិត​ជា​អរគុណ​ចំពោះ​កិច្ច​សហ​ប្រតិបត្តិ​ការនិង​ជំរុញ​ឱ្យ​មូល​និធិ​បុរាណ​វិទ្យា​និង​អភិ​វឌ្ឍន៍​ ADF បន្ត​គម្រោង​អភិ​វឌ្ឍន៍ដើម្បី​ផ្តល់​ឯករាជ​ភាព​លើ​ផ្នែក​សេដ្ឋ​កិច្ច​ដល់​ប្រជា​សហ​គមន៍​ដែល​នេះ​ គឺជា​ទិស​ដៅ​អាទិ​ភាព​នៃ​យុទ្ធ​សាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន​ឆ្នាំ​២០២៣-​២០២៨ ស្របតា​ម​យុទ្ធ​សាស្ត្រ​បញ្ច​កោណ​ដំណាក់​ទី​១ ​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជាដែល​ធានា​ចីរ​ភាព​នៃ​ការ​អភិ​វឌ្ឍ​សង្គម ​សេដ្ឋ​កិច្ច​និង​ការ​កសាង​ភាព​ធន់​នឹង​កា​រប្រែ​ប្រួល​អាកាស​ធាតុ​»​។ 

​លោក​បាន​បន្ថែ​មថា​ ចំពោះ​ការ​ផ្ទេរ​អំណាច​ទៅឱ្យ​អាជ្ញាធរ​មូល​ដ្ឋាន​សហ​កា​រ និង​ទប់​ស្កាត់​លើ​បទល្មើ​ស​ធន​ធាន​ធម្មជាតិមិន​មែន​មាន​ន័យថា ​ក្រសួ​ងបរិស្ថាន​មិន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​បទ​ល្មើស​ព្រៃឈើ​​នោះទេ​​គឺ​ក្រសួង​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​យ៉ាង​ម៉ឺង​ម៉ាត់ ៤​ចំណុច​រួម​មាន​ទី​១-​ការ​ជំរុញ​ការ​អនុវត្ត​ច្បាប់​១០០​ភាគ​រយ ​មិន​មាន​ការ​លើក​លែង​ជា​ដាច់​ខាត​ និង​បញ្ចប់​នូវ​វប្បធម៌​ចុះ​កិច្ច​សន្យា ​ហើយ​ដោះ​លែង​អ្នក​ប្រព្រឹត្ត​បទ​ល្មើស ​ទី​២-ការ​សហ​ការ​ជា​មួយ​គណៈ​បញ្ជា​ការ​ឯកភាព​រដ្ឋ​បាល​រាជ​ធានី​ ខេត្តនោះ​គឺ​អាជ្ញា​ធរ​មូល​ដ្ឋាន​រាជ​ធានី​​ ខេត្ត ដែ​លមាន​​តួនាទី​ភារ​កិច្ច​គ្រប់​គ្រង​ធន​ធាន​ធម្ម​ជាតិ​ឱ្យ​បាន​ស្អិត​ល្មួត​​។​


​លោក​បាន​បន្ត​ថា​ ទី​៣-ការស​ហការ​ជា​មួយ​គណៈ​បញ្ជា​ការ​ដ្ឋាន​កង​រាជ​អាវុ​ធហត្ថ​លើ​ផ្ទៃ​ប្រទេសនិង​អង្គភា​ព​ប្រឆាំង​អំពើ​ពុក​រលួយ បន្ថែម​លើ​កិច្ច​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋានដែល​បាន​អនុវត្ត​កន្លង​មក​ និង​ទី​៤-​ការជំ​រុញ​ការ​ដាំ និង​ស្តារ​ព្រៃឈើ​សំដៅ​ឱ្យមាន​ការ​ដាំ​ដើម​ឈើ​ឱ្យ​ច្រើន​ជាង​ការ​កាប់​ដើម្បី​បង្កើន​ការ​ដាំដុះ​​គម្រប​ព្រៃ​ឈើ​ឱ្យ​បាន​៦០​ភាគ​រយ​នៅ​ឆ្នាំ​២០៥០​។​

​ជា​មួយ​គ្នា​នោះ​ដែរ លោ​ក ហ្ស​ង់ បាទី​ស្ទ (Jean-Baptiste) នាយក​កម្មវិធី​នៃ​មូលនិ​ធិ​បុរាណវិ​ទ្យា និង​អភិ​វឌ្ឍន៍ADFបាន​លើក​ឡើង​អំពី​កិច្ច​សហ​ប្រតិប​ត្តិការ​ក​ន្ល​ង​មក​ក្នុង​ភាព​ជា​ដៃគូ​រវាង​មន្ទីរ​បរិស្ថាន​ខេត្ត​សៀម​រាប និង​មូល​និធិ​បុរាណវិ​ទ្យា​ និង​អភិវ​ឌ្ឍន៍ADF​។ នេះ​បើ​យោង​តាម​ហ្វេ​ស​ប៊ុ​ក​ក្រសួង​បរិ​ស្ថាន​។​


​លោក​ក៏បាន​ស្នើ​សុំ​ការ​គាំទ្រ​ពី​ក្រសួង​បរិស្ថាន​លើ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​បន្ត​ដើម្បី​រួមចំ​ណែក​ក្នុង​ការ​ការពា​រ និង​អភិរក្ស​ធន​ធា​នធ​ម្មជាតិ​តាម​រយៈ​ការ​ពង្រឹងនិង​ពង្រីក​កា​រដាំ​ដើម​ឈើ​ឡើងវិ​ញដែ​លជា​ប្រយោជន៍​ជូនទៅ​​ប្រជា​ពលរដ្ឋ​នៅតា​ម​មូល​ដ្ឋាន​និង​ប្រជា​សហ​គមន៍​។​

​លោក​ ហ៊ុន​ សៅ ​ប្រធាន​គណៈក​ម្មាធិកា​រ​សហ​គមន៍​តំបន់​ការពា​រធម្មជាតិរលាក់​កង​ជើង ក្នុ​ង​ខេត្ត​កំពង់​ស្ពឺបាន​ប្រាប់​នៅ​ថ្ងៃទី​២៣ ខែ​មករា​ថា កាល​ពី​មុន​ធ្លាប់​តែ​ជា​អ្នក​កាប់​ឈើ ​ប៉ុន្តែ​បច្ចុប្បន្ន​នេះ ហ៊ុន សៅ ដើ​រល្បាត​ព្រៃដើម្បី​តាម​ដាន​ និង​បង្ក្រាប​សកម្ម​ភាព​កាប់​ឈើ​ខុស​ច្បាប់​។ 

​លោក​បាន​បន្ថែម​ថា ការ​ផ្តល់​ឯករាជ​ភាព​ផ្នែក​សេដ្ឋ​កិច្ច​ជូន​ដល់​ប្រជា​សហគ​មន៍​តំបន់​ការពា​រធម្ម​ជាតិក៏ដូច​ស​ហ​គមន៍​តំបន់​ការ​ពារ​ធម្ម​ជាតិ ​រលាក់​កង​ជើង​នេះ​ជា​ដើមគឺដើម្បី​​កា​រពារ​ព្រៃ​ឈើ​នៅ​ក្នុង​សហ​គមន៍​របស់​គាត់​។​

​លោក​បាន​បញ្ជាក់​ថា៖ «​ប្រសិន​បើ​ពុំ​មាន​ព្រៃ​ឈើ​នោះទេ​ សហ​គមន៍​នេះ​នឹង​ពុំបាន​ទទួល​ផល​ពី​អនុ​ផល​ព្រៃ​ឈើឡើ​យ​។ យើង​ក៏​ពុំ​មាន​ទឹក​ប្រើ​ប្រាស់​ផង​ដែរ​។ ដោយសា​រតែ​ភូមិ​នេះ​ស្ថិត​នៅក្នុ​ង​តំបន់​ភ្នំ ព្រៃឈើ​​អាច​សម្រាល​ទុក្ខ​លំបាករ​បស់​អ្នក​ភូមិ​ពី​ជំនន់​ទឹក​ភ្លៀង​នៅ​រដូវ​វស្សា និ​ង​គ្រោះ​រាំង​ស្ងួត​នៅ​រដូវ​ប្រាំង​ផង​ដែរ​»​។​

​លោក​បាន​ប​ន្តថា​ដោយមា​ន​ការគាំ​ទ្រ​ពី​គម្រោង“​ការគ្រប់​គ្រង​រួមគ្នា​ដើម្បី​ការពារ​និង​ស្តា​រសេ​វាទី​ជម្រាល​និង​ប្រព័ន្ធ​បរិ​ស្ថាន​នៅ​តំបន់​ជួរ​ភ្នំ​ក្រវាញ(​ប៉ែក​ខាង​លើ​នៃ​អាង​ស្ទឹង​ព្រែក​ត្នោត​)”​លោក​បាន​ដឹកនាំ​គំនិត​ផ្ដួច​ផ្ដើម​ជាច្រើនដើម្បី​ផ្គត់​ផ្គង់​ទឹក​ជូន​ប្រជា​ពលរដ្ឋ​ចំនួន ​៩៦​គ្រួសារនៅ​ក្នុង​ភូមិ​របស់​គាត់ ​រួម​ទាំង​ការ​ល្បាតដើម្បី​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ និង​បង្កើន​ជម្រើសរក​ចំណូល​៕