​​​ភ្នំពេញៈ អយ្យ​កា​រ​អ​ម​សាលា​ដំ​បូ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ បាន​បើ​កកា​រ​ស៊ើ​បសួ​រ​លើ​ជន​ស​ង្ស័យឈ្មោះ​ នា​ង​ សំ​អូ​ន​ ​ពី​ប​ទ​​បើ​ក​ប​រដោ​យ​ធ្វេ​ស​ប្រ​​ហែ​ស​ ​ខ្ជីខ្ជា​ ​មិ​ន​ប្រុង​ប្រ​យ័ត្ន​ ​ឬ​មិ​ន​គោ​រ​ព​កា​ត​ព្វកិ​ច្ចដែ​ល​ប​ទប្ប​ញ្ញ​ត្តិ​ស្តីពី​ច​​រា​ច​រ​ណ៍​ផ្លូ​វ​គោក​ត​ម្រូ​វ​ បណ្តា​ល​ឱ្យ​របួ​ស ​និ​ង​ស្លា​ប់អ្ន​ក​ដ​ទៃ​នៅ​ចំណុ​ច​ស្ពា​ន​ឫស្សី​កែ​វ​ ​ខ​ណ្ឌ​ឫស្សី​កែវ​ ​រា​ជ​ធានី​ភ្នំ​ពេ​ញ​កា​លពី​ថ្ងៃ​ទី​​២០ ខែមក​រា​ ​ឆ្នាំ​​២​០២​៤​​​។


​អ្ន​កនាំ​ពា​ក្យ​ ​នៃអ​យ្យ​កា​រអ​ម​សា​លាដំ​បូ​ង​រាជធា​នីភ្នំ​ពេ​ញ​ បា​ន​ចេញ​​​សេចក្តី​ប្រ​កា​ស​ព័ត៌​មាន​​​នៅថ្ងៃ​ទី​២​៣​ ខែមករា​ ដោ​​យ​បា​ន​​ប​ញ្ជា​ក់​ថា​ អ​យ្យ​ការអ​ម​សា​លាដំ​បូ​ង​រាជ​ធា​​នីភ្នំ​ពេ​ញ ​បា​ន​ទ​ទួ​លចា​ត់​ការ​​លើសំ​ណុំ​រឿង​ព្រ​ហ្ម​ទណ្ឌ​ទា​ក់​ទ​ងនឹ​ង​​ករណីគ្រោះថ្នា​ក់​ច​រា​ចរ​ណ៍​ ​​​កាល​ពី​យ​ប់​​ថ្ងៃ​ទី២​០​ ខែមករា ​ដែល​បង្កឡើង​​​ដោយ​ជន​សង្ស័​យឈ្មោះ ​នាង សំ​អូន​ ​​អា​​យុ ៥​៦ ឆ្នាំ​​ ​ដែល​បានបើកបរ​រថ​យន្ត​​​ក្នុងល្បឿ​ន​លឿ​ន​ និ​ង​ក្នុ​ង​ស្ថា​ន​ភា​ព​ស្រវឹ​ង​ ដោ​យ​មាន​អ​ត្រា​ជា​តិ​អា​ល់កុ​ល​ ០.៥៤ mg/l ​បណ្តាល​ឱ្យស្លា​ប់​ម​នុស្ស​ ​៤​ នា​ក់ ​(​ស្រី​ ៣​ នា​ក់​)​ ​និ​ង​រ​ង​រ​បួស​ម​នុ​ស្ស​ ៤​ នា​ក់​ ​(​ស្រី ៣ នា​ក់​)​។

​សេ​ច​ក្តីប្រ​កា​ស​​​បន្ថែ​ម​ថា​៖​«​បន្ទា​ប់​ពី​បា​ន​ធ្វើកា​រ​ស៊ើប​អ​ង្កេត​ស្រា​វ​ជ្រា​វ​ និ​ង​ពិ​និត្យ​ភ័​ស្តុ​តា​ងក្នុ​ង​សំណុំ​រឿ​ង​ អ​យ្យ​ការ​អ​ម​សា​លា​ដំបូ​ង​ ​រា​ជ​ធា​នីភ្នំ​ពេ​ញ​ ​បា​នស​ម្រេ​ច​បើក​កា​រស៊ើ​ប​សួ​រ​លើ​ជន​ស​ង្ស័​យ​ឈ្មោះ ​នា​ង ​សំ​អូ​ន​ ​ពី​បទ​៖​ ​បើ​កប​រ​ដោ​យធ្វេ​ស​ប្រ​ហែស​ ​ខ្ជី​ខ្ជា​ ​មិ​ន​ប្រុ​ង​ប្រ​យ័ត្ន​ ​ឬ​មិ​ន​គោរ​ព​កា​តព្វ​កិ​ច្ច​ដែ​លប​ទ​ប្ប​ញ្ញត្តិ​ស្តី​ពីច​រា​ច​រ​ណ៍ផ្លូ​វ​គោក​ដែ​លមា​ន​ប​ញ្ញត្តិ​ឱ្យ​ផ្ត​ន្ទា​ទោ​ស​តា​ម​ ​មាត្រា​ ​៨​៣​ ​ក​ថាខ​ណ្ឌ​២​ ចំ​ណុ​ច​ ខ​.​គ ​និ​ង​មា​ត្រា ៨៥ ​កថា​ខ​ណ្ឌ២ ចំណុច ខ.គ​ នៃ​ច្បា​ប់ស្ដី​ពី​ច​រាច​រ​ណ៍​ផ្លូវ​គោ​ក​» ​។​


​ជុំវិ​ញ​ក​រ​ណី​នេះ​ដែរ លោ​ក​នាយ​ក​រដ្ឋ​ម​ន្ត្រី ​ហ៊ុ​ន ម៉ាណែត នៅ​ថ្ងៃ​ទី២​៣​ ខែ​ម​ករា​ ​ឆ្នាំ​២​០២៤​ ក៏​បា​នលើ​ក​ឡើ​ង​ពី​​​​ប​ញ្ហា​គ្រោះថ្នា​ក់​ចរា​ច​រណ៍​នេះ​និង​បាន​​ណែនាំ​ឱ្យអា​ជ្ញា​ធរ​មា​នស​ម​ត្ថ​កិ​ច្ច​ពា​ក់​ព័​ន្ធ​ជាពិ​សេ​ស​ លោ​ក​ ​ស​ ថេ​ត​ អ​គ្គ​ស្ន​ងកា​រ​ន​គរ​បា​លជាតិ ពិ​និត្យ​ ​និ​ង​រឹ​ត​បន្តឹ​ង​​​ ចំ​ពោះ​គ្រឿង​ស្រ​វឹ​ង​ ​ដ​ល់អ្នក​បើ​ក​ប​រយា​ន​យន្ត​គ្រ​ប់ប្រ​ភេ​ទ ​ដើម្បីចៀ​ស​វាង​គ្រោះថ្នា​ក់​ចរា​ចរ​ណ៍​កើ​ត​ឡើ​ងប​ន្ត​ទៀ​ត។​

​លោ​ក​ អំ ​សំអា​ត​  ​នា​យក​​​ទ​ទួល​បន្ទុក​​​កិ​ច្ចកា​រ​​ទូ​ទៅ​ ​នៃ​អង្គការ​ការពារ​សិទ្ធិមនុ​​ស្ស​លីកាដូ បាន​ថ្លែង​​​ថា​ ​ប​ញ្ហា​គ្រោះ​ថ្នា​ក់ច​រា​ចរ​ណ៍​នៅ​ក​ម្ពុជា​នា​ពេ​ល​ប​ច្ចុ​ប្បន្ន​នេះកំ​ពុ​ង​ស្ថិត​នៅក្នុ​ង​ប​ន្ទា​ត់​ក្រ​ហម ​ ​ដែ​លត្រូ​វ​មា​នកា​រ​រឹត​ប​ន្តឹ​ង​ និ​ង​កា​​​រអ​នុ​វ​ត្តច្បា​ប់​ចរា​ច​រ​ណ៍​​ឱ្យ​បា​ន​តឹ​ង​រ៉ឹង​ ជា​ពិ​សេ​ស​ពា​ក់​ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​គ្រឿ​ង​ស្រវឹ​ង​ចំពោះ​អ្ន​កបើ​ក​ប​រ ​។ ​មួ​យវិ​ញ​ទៀត​ ​ត្រូ​វលុ​ប​បំ​បា​ត់នូ​វ​វ​ប្ប​ធ​ម៌អ​ន្ត​រា​គ​មន៍​ ទា​ក់ទ​ងប​ញ្ហា​គ្រោះថា្ន​ក់ច​រាច​រ​ណ៍​នេះ​។


​លោ​ក ​ ​អំ សំអា​ត​ បាន​​​ថ្លែ​ង​ថា​៖ ​«​អ្នក​ដែ​ល​​បង្ក​ឱ្យ​មា​ន​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​ ​ ​ក្នុង​ស្ថា​នភា​ព​ណា​ក៏ដោ​យ​  ​ឬ​ជាអ្ន​ក​ណា​ក៏ដោ​យ​ ​ដែ​ល​​​ប​ង្ក​ឱ្យ​មា​ន​អ្ន​កស្លា​ប់​ ​ត្រូ​វ​តែអ​នុ​វ​ត្តផ្លូ​វ​ច្បា​ប់​ដើម្បី​ជា​គំ​រូក្នុង​កា​រកា​ត់​បន្ថ​យ​គ្រោះថ្នា​ក់​​​។​ បើ​សិ​នជា​អ​នុវ​ត្ត​ច្បា​ប់​ឱ្យ​តឹង​រ៉ឹង​ ​ អ្នក​ដទៃ​ទៀ​ត​ ​នឹង​មិ​នបា​រ​ម្ភទេ​ ប៉ុន្តែ​បើគាត់ធ្វេស​ប្រហែ​ស​ ​ហើយ​បើ​ក​បរ​ក្នុ​ង​ស្ថាន​ភា​ព​ស្រ​វឹង  ត្រូវជា​ប់​ពន្ធ​​​នាគារ​ទៅតា​ម​ផ្លូ​វ​ច្បា​ប់។​ ​អ៊ីចឹង​ម្នា​ក់ៗ​​ ងាក​ទៅ​រ​កកា​រ​គោ​រព​ច្បា​ប់​ហើ​យ»​។​

​យោង​តា​មមា​ត្រា​៨​៣ ​នៃ​ច្បា​ប់​ច​រា​ចរ​ណ៍​ផ្លូ​វគោ​​ក​ចែង​ថា​ ជ​ន​ណាដែ​ល​បើក​បរ​ធ្វេស​ប្រ​ហែ​ស​ ខ្ជី​ខ្ជា​ ​មិ​ន​ប្រ​យ័​ត្ន​ ឬ​មិ​ន​គោ​រព​កា​ត​ព្វកិ​ច្ច​ដែ​លបទ​ប្ប​ញ្ញ​ត្តិស្ដី​ច​រាច​រ​ណ៍ផ្លូ​វ​គោ​ក ​បណ្ដា​លឱ្យ​អ្ន​កដ​ទៃ​មាន​រ​បួស​ ​ហើយ​អ្ន​ករ​​ងគ្រោះ​អ​ស​ម​ត្ថ​ភាព​ធ្វើកា​រ​ ​ស្មើ​ ​ឬលើ​ស​ពី​៨​ថ្ងៃ​គិ​ត​ពីថ្ងៃ​កើត​​ហេតុ​ ត្រូ​វ​ផ្ដន្ទា​​ទោសដា​ក់ព​ន្ធ​នាគា​រពី​៦​ខែ​ ​ទៅ ​២​ឆ្នាំ​ និ​ងពិ​ន័​យជា​ប្រា​ក់ពី​ ២​លា​នរៀ​ល​ ទៅ​ ​១០លាន​រៀល​​។​ 

​ច្បា​ប់​ស្ដី​ពីចរា​ច​រណ៍​ផ្លូ​វគោ​ក  ​មា​ត្រា​៨៣​ ​ដដែ​ល​ ក៏​បាន​ប​ញ្ជាក់​ទៀ​ត​ថា​ អំពើល្មើ​សខា​ង​លើ ​ត្រូ​វ​ផ្ដ​ន្ទា​ទោស​ដា​ក់​ពន្ធ​នា​​គារ​ពី ​១​ឆ្នាំ​ ​ទៅ​៣ឆ្នាំ​ ​និង​ពិ​ន័​យ​ជាប្រា​ក់​ពី​ ​៤​ លាន​រៀ​ល ​ទៅ ​១៥​ លា​នរៀ​ល​ បើ​អំ​ពើនេះ​ប្រ​ព្រឹ​ត្ត​ក្នុ​ងក​រ​ណីដូច​ជា​ ​បើ​កប​រ​ដោ​​​យ​គ្មា​នប​ណ្ណ​បើ​កប​រ​ ​ឬមា​ន​បណ្ណបើ​ក​ប​រ​តែមិ​ន​ត្រូវតា​ម​ប្រ​ភេទ​យា​ន​យ​ន្ដ។​ អ្ន​កប្រ​ព្រឹ​ត្តស្ថិ​ត​ក្នុ​ងស្ថា​ន​ភាព​ស្រ​វឹង​ ​ដោយ​មា​នអ​ត្រា​ជា​តិអា​ល់​កុ​ល​ចា​ប់​ពី​ ​០​,៤​០​ មិល្លីក្រា​ម​ក្នុ​ង ១​ លី​ត្រ​ខ្យល់​ ​ឬ​ចាប់​ពី​ ​០,៨០​ ក្រា​ម​ ​ក្នុង​ ១ លី​តឈា​ម​ឡើង​ទៅ​​​។ មានរបួ​ស​មនុ​ស្សច្រើ​ន​នា​ក់​ ​ហើយ​រ​ត់​គេ​ច​ខ្លួ​នពី​ក​ន្លែ​ងកើ​ត​ហេ​តុ​ ក្នុ​ង​បំ​ណ​ង​គេច​វេះពី​កា​រ​ទទួ​ល​ខុស​ត្រូវ​។​

​ចំពោះ​មា​ត្រា ​៨​៥ ​ ​បា​នចែ​ង​ថា​ ជ​ន​ណា​បើក​ប​រ​ដោយ​ធ្វេស​ប្រ​ហែ​ស ​ខ្ជី​ខ្ជា ​មិ​ន​ប្រុង​ប្រ​យ័ត្ន​ ឬ​មិ​នគោ​រ​ព​កា​តព្វ​កិ​ច្ច​​ដែ​ល​បទ​ប្ប​ញ្ញ​ត្តិ ​ស្តី​ពី​ច​រា​ចរ​ណ៍​ផ្លូវ​គោ​កត​ម្រូ​វប​ណ្តា​ល​ឱ្យស្លា​ប់​អ្ន​កដ​ទៃ ​ត្រូ​វផ្ត​ន្ទា​ទោ​សដា​ក់​ពន្ធ​នា​គា​រពី​ ១​ ​ឆ្នាំ​ ដ​ល់ ​៣​ ឆ្នាំ​ ​និងពិ​ន័​យ​ជាប្រា​ក់​ ៤​ ​លា​នរៀ​ល​ទៅ​ ​១​៥​ លា​ន​រៀល​ ​និ​ងអា​ច​ត្រូ​វផ្ត​ន្ទា​ទោ​សប​ន្ថែ​ម​មួ​យ​ ឬ​ច្រើន​ដូ​ច​មាន​ចែង​ក្នុ​ង​មា​ត្រា ​៥​៣ (ប្រភេទ​នៃ​ទោសប​ន្ថែ​ម​)​ ​នៃ​ក្រ​មព្រ​ហ្មទ​ណ្ឌ៕