លោក វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ របស់ស្ថានទូតចិនប្រចាំកម្ពុជា កាលពីថ្ងៃពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ បានសរសេរថា ការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិបានចង្អុលបង្ហាញសម្រាប់ទំនាក់ទំនងរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី ដោយភាគីទាំង២ទទួលបានអត្ថប្រយោជន៍ដោយសារការបន្ស៊ីគ្នាកម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន។ 


នៅក្នុងសំណេររបស់ លោក វ៉ាង វិនធាន បានលើកឡើងទៀតថា ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ ២០២៣ មហាសន្និបាតការងារកិច្ចការបរទេសមជ្ឈិមត្រូវបានរៀបចំឡើងនៅរដ្ឋធានីប៉េកាំងប្រទេសចិន បានបូកសរុបសមិទ្ធផល និងបទពិសោធន៍របស់ចិនក្នុងការជំរុញកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ ចាប់ដំណើរការពីការពង្រឹងរចនាកម្រិតកំពូលសម្រាប់យុទ្ធសាស្ដ្រការទូតចិនលើដំណើរថ្មី បានបញ្ជាក់យ៉ាងច្បាស់អំពីក្របខ័ណ្ឌប្រព័ន្ធវិទ្យាសាស្ត្រសម្រាប់ការកសាង សហគមន៍វាសនារួមសម្រាប់មនុស្សជាតិ។ ពោលគឺចាត់ទុកការកសាងពិភពលោកប្រកបដោយសន្តិភាពយូរអង្វែង សន្តិសុខពេញលេញ វិបុលភាពរួម ការបើកចំហយោគយល់គ្នា និងភាពស្រស់ស្អាតជាគោលដៅនៃការខិតខំ ចាត់ទុកការជំរុញអភិបាលកិច្ចសកលដែលមានលក្ខណៈពិភាក្សាគ្នារួម កសាងរួម និងចែករំលែករួម។ 

លោកឯកអគ្គរដ្ឋទូតបានបន្ថែមថា នៅតំបន់អាស៊ីអាគ្នេយ៍ ចិននិងប្រទេសសមាជិកអាស៊ាន និងប្រទេសឡានឆាង-មេគង្គបានរួមគ្នាកសាងសហគមវាសនារួមដែលមានលក្ខណៈក្នុងតំបន់ ហើយបានកសាងសហគមន៍វាសនារួមទ្វេភាគីជាមួយប្រទេសកម្ពុជា ឡាវ វៀតណាម មីយ៉ាន់ម៉ា ឥណ្ឌូនេស៊ី ថៃ ម៉ាឡេស៊ីជាដើម យើង “ដកដង្ហើមដូចគ្នា និងមានវាសនារួមគ្នា”ជាមួយប្រទេសក្នុងតំបន់និងពាក់ព័ន្ធ ចែករំលែកឱកាសចិន។
 
លោកបានបញ្ជាក់ទៀតថា៖«ក្នុងកិច្ចការដ៏មហិមាក្នុងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ សហគមន៍វាសនារួមរវាងចិន-កម្ពុជា តែងតែបោះជំហានឈានមុខ ជំរុញលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ ប្រមូលផ្តុំនូវបទពិសោធន៍ដ៏មានតម្លៃក្នុងការកសាងសហគមន៍វាសនារួមសម្រាប់ប្រទេសជិតខាងនិងមនុស្សជាតិ បានដើរតួនាទីក្នុងការត្រួសត្រាយនិងជាគំរូ»។


លោកបានបន្ថែមថា នាខែវិច្ឆិកា ឆ្នាំ២០១៤ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានកំណត់កុងសុងស៊ីសដ៏សំខាន់ក្នុងការបង្កើតសហគមន៍វាសនារួមដែលជួយគ្នាទៅវិញទៅមករវាងចិននិងកម្ពុជា។ នាខែមេសា ឆ្នាំ២០១៩ កម្ពុជាបានក្លាយជាប្រទេសដំបូងគេដែលបានចុះហត្ថលេខាលើផែនការសកម្មភាពកសាងសហគមន៍វាសនារួមជាមួយប្រទេសចិន។  

នាខែកុម្ភៈ ឆ្នាំ២០២៣ ប្រទេសទាំងពីរបានចេញសេចក្តីថ្លែងការណ៍រួមស្តីពីការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី។ នាខែកញ្ញា ឆ្នាំដដែល ប្រទេសទាំងពីរបានចុះហត្ថលេខាលើទម្រង់ថ្មីនៃផែនការសកម្មភាពកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាក្នុងយុគសម័យថ្មី (២០២៤-២០២៨)។ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជាបានឈានចូលដល់យុគសម័យថ្មីដែលមានការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដាខ្ពស់។
 
លោក វ៉ាង វិនធាន បានបញ្ជាក់ថា៖«មិនថាស្ថានភាពអន្តរជាតិប្រែប្រួលយ៉ាងណាក្តី ចិននិងកម្ពុជាតែងតែជាមិត្តដែកថែបនិងជាដៃគូស្គាល់ចិត្តគ្នាដែលរួមសុខរួមទុក្ខជាមួយគ្នា និងចាប់ដៃគ្នាសហការ។ សហគមន៍វាសនារួមរវាងចិន-កម្ពុជាត្រូវបានចាក់ឫសយ៉ាងជ្រាលជ្រៅក្នុងប្រវត្តិសាស្រ្តចំណងមិត្តភាពជាពិសេសដែលមានអាយុកាលរាប់ពាន់ឆ្នាំ អរិយធម៌ចិននិងអរិយធម៌ខ្មែរបានសិក្សា លាយបញ្ចូលគ្នា និងផ្លាស់ប្ដូររវាងគ្នានិងគ្នាអស់រយៈពេលជិត២ពាន់ឆ្នាំមកហើយ»។ 
 
សហគមន៍វាសនារួមរវាងចិន-កម្ពុជាទទួលបានអត្ថប្រយោជន៍ដោយសារការបន្ស៊ីគ្នាកម្រិតខ្ពស់រវាងយុទ្ធសាស្រ្តអភិវឌ្ឍន៍នៃប្រទេសរៀងៗខ្លួន ហើយក៏បានបញ្ចូលជាកម្លាំងចលករដ៏រឹងមាំទៅក្នុងការរួមបញ្ចូលគ្នាយ៉ាងជ្រាលជ្រៅរវាងគំនិតផ្តួចផ្តើម"ខ្សែក្រវាត់និងផ្លូវ"របស់ចិន និង"យុទ្ធសាស្ត្របញ្ចកោណ"របស់កម្ពុជា។


 ឆ្នាំ២០២៤ គឺជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជននិងប្រជាជនចិននិងកម្ពុជា។ ការពង្រឹងកិច្ចការផ្លាស់ប្ដូរប្រជាជននិងប្រជាជន មិនត្រឹមតែជាបំណងប្រាថ្នា និងក្តីរំពឹងរបស់ប្រជាជនទាំងពីរប៉ុណ្ណោះទេ ក៏ជាតម្រូវការនិងជាកត្តាចាំបាច់ដើម្បីជំរុញការកសាងសហគមន៍វាសនារួមរវាងចិន-កម្ពុជា។

 បច្ចុប្បន្ននេះ ស្ថាប័នពាក់ព័ន្ធនៃប្រទេសទាំងពីរកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ដើម្បីអនុវត្តគំនិតផ្តួចផ្តើមអរិយធម៌សកល រៀបចំយ៉ាងសកម្មនូវកម្មវិធីផ្លាស់ប្តូរប្រជាជននិងប្រជាជនតាមគ្រប់ទម្រង់ លើកកម្ពស់ការផ្សារភ្ជាប់បេះដូងប្រជាជននិងប្រជាជន ទំនាក់ទំនងវប្បធម៌ និងការសិក្សាពីគ្នាទៅវិញទៅមក បន្តធ្វើឱ្យស៊ីជម្រៅនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងចិន-កម្ពុជា និងអត្ថន័យនៃកិច្ចសហប្រតិបត្តិការ"ត្បូងពេជ្រ" លើវិស័យអាទិភាពទាំង៦៕