ភ្នំ​ពេ​ញៈ ​​គ​ណៈក​ម្ម​ការ​រៀ​ប​ចំ​កា​រប្រ​ឡ​ង​ប្រ​ជែ​ង​ជ្រើ​ស​រើ​ស​គ្រូ​ប​ង្រៀ​ន​ឯ​កទេ​ស​អ​ប់​រំ​​កា​យ​ ​និ​ង​កីឡា​ ​ប្ដេ​ជ្ញា​រៀ​ប​ចំ​កា​រ​​​ប្រ​ឡ​​ងប្រ​ជែ​ង​នេះ​ ​ដោ​យ​​ឈរ​លើ​គោ​ល​ការ​ណ៍​ ​​គុណា​ធិ​ប​តេ​យ្យ តម្លា​ភា​ព​ ​យុ​ត្តិ​ធ​ម៌​ ​ប​រិ​យា​ប​ន្ន ​និ​ង​ប្រ​សិ​ទ្ធ​ភា​ព ​ដើ​ម្បី​ឆ្លើ​យ​ត​បទៅ​នឹ​ង​វិធា​ន​កា​រ​គ​ន្លឹះ​ក្នុ​ង​​ការ​កែ​ទ​ម្រ​ង់រ​ដ្ឋ​បាល​សា​ធា​រណៈ​ ​តា​ម​រ​យៈ​កា​រ​កែ​ល​​ម្អ​ប្រ​ព័​ន្ធ​ជ្រើសរើស​​ម​ន្ត្រីរា​ជ​កា​រ​។​


​​លោ​ក​​ ហ៊ុ​ន​ ​ម៉ា​នី​ រ​​ដ្ឋ​ម​ន្រ្តី​​ក្រសួ​ង​មុ​ខ​ងា​រ​សា​ធា​រណៈ​ ​ថ្លែ​ង​ក្នុង​សន្និសី​ទ​សា​រ​ព័ត៌​មា​ន​ ស្ដី​ពី​ ​«​កា​រប្រ​ឡ​ង​ប្រ​ជែ​ង​​​ជ្រើស​រើសមន្ត្រី​រា​ជកា​រ​ជា​គ្រូ​ប​ង្រៀ​ន ​ឯ​ក​ទេ​សអ​ប់​​រំកា​យ​ ​និ​ង​កី​ឡា​»​ ​កា​លពី​ថ្ងៃ​ទី​ ២​៦​ ​ខែ​មករា​ថា​​ ​ក្នុង​ឆ្នាំ​ ២០២៤ ក្រសួង​​​នឹង​ត្រូ​វ​ប​ន្ត​ជ្រើ​ស​រើស​ម​ន្ត្រី​រាជ​កា​រ​ ២ ​០៨៨ នាក់ ​ក្នុ​ងនោះ​ ​គ្រូ​បង្រៀ​ន​ឯ​កទេ​សអ​ប់​រំ​កា​យ​ និ​ង​កី​ឡា​ ​ចំនួ​ន ​​​១​០​០ ​នា​ក់ ​ដើ​ម្បី​​​ដា​ក់​ពង្រា​យ​តា​មអ​​នុ​វិទ្យា​ល័​យ​ ​និ​ងវិ​ទ្យា​ល័​​យ​គោ​លដៅ​ក្នុ​ងខេ​ត្ត​ចំ​នួ​ន ២​១​។​​​

​លោក​ ​ហ៊ុន​ ​ម៉ា​នី​ ថ្លែ​ង​ថា៖ «​គោ​ល​កា​រ​ណ៍​រ​ប​ស់​ស​ម្តេ​ចម​​ហាប​វ​រធិ​ប​តី​ ហ៊ុ​ន​ ​ម៉ា​ណែ​ត​ នា​យ​ក​រ​ដ្ឋម​ន្រ្តី​ ​ក្នុ​ង​ការ​​​កែ​ទ​ម្រង់​រ​​ដ្ឋ​បា​ល​សា​ធា​រ​ណៈ ​ហើ​យ​ជា​ពិ​សេស​​ក្នុង​កា​រ​ជំរុ​​ញវិ​ធា​ន​កា​រ​គន្លឹះ​ ​ហើ​យ​វិ​ធា​នកា​រ​គ​ន្លឹះទី​១​​ ​គឺកា​រ​រៀប​ចំ​​​ប្រ​ព័​ន្ធ​ជ្រើ​ស​រើ​សម​ន្ត្រី​រា​ជ​កា​រ​ ​ដោយ​កា​រ​ផ្តល់​ឱ​កា​​សឱ្យ​ស្មើ​ៗគ្នា​ ​ដូ​ច​នេះ​ផ្អែ​ក​លើមូ​ល​ដ្ឋា​ន​នេះ​ការជ្រើសរើ​ស​មន្ត្រី​​​អ​ប់​រំ​ឯ​ក​ទេស​អ​ប់​រំកា​យ​ និ​ង​កី​ឡា​នេះ ​គឺ​យើង​ផ្ត​ល់​ឱ​កា​សឱ្យ​ទាំ​ង​អ​ស់​គ្នា​តែ​ម្ដ​ងសិ​ន​»​។​​​


​ចំ​ណែ​ក ​លោ​ក​ ណា​ត​ ​ប៊ុន​​រឿ​ន​ រ​ដ្ឋ​​លេខា​ធិ​កា​រ​ក្រ​សួ​ងអ​ប់​រំ​ យុ​វ​ជ​​ន​ ​និង​កី​ឡា​ ​ក៏​បា​នលើ​ក​ឡើ​ងនា​ស​​ន្និសី​ទ​​​សា​រ​ព័​ត៌​​មា​ននោះ​​​​ដែ​រ​​ថា​ ​កា​រប្រ​ឡ​ង​នេះ​ ​ប្រៀ​ប​បីដូ​​ច​​ជា​ការ​បន្ត​ម​រ​តក​ ​ដែ​ល​ក្រ​​សួងអប់រំ ​បា​នធ្វើ​កា​​​រ​កែ​ទ​ម្រ​ង់កា​រ​​​ប្រឡ​ង​​សញ្ញា​​ប​ត្រ​ម​ធ្យ​ម​សិ​ក្សាទុ​តិ​យ​​​ភូមិ​កា​លពី​ឆ្នាំ​ ២​០​១​៤​ កន្ល​ង​ម​ក​ ​(អ្ន​កចេះ​គឺ​ជា​ប់​)​។ ​

​កា​រ​ប្រ​ឡ​ង​ជ្រើ​សរើ​ស​ ​និ​ង​កា​រ​ពង្រា​យ​គ្រូ​ប​ង្រៀ​ន​លើ​កនេះ​ ​នៅ​តែប​ន្ត​អ​នុវ​ត្តដោ​យ​មា​ន​ភា​ពប្រា​ក​ដ​ប្រ​ជា​ ព្រោះ​កា​រ​​​ធ្វើ​​ស្វ័​យប្រ​កា​ស​ ​និ​ង​ឱ្យបេ​ក្ខ​ជ​ន​សុំ​កា​រប​ញ្ជា​ក់​ពីសា​លា​គោ​ល​ដៅ​មុ​នពេ​​​លប្រឡង​បា​ន​អនុ​វ​ត្ត​ច្រើ​នឆ្នាំ​ក​ន្ល​ងម​ក​​​ហើ​យ​។​ ​សា​លាដែ​ល​ខ្វះ​គ្រូ​ ​ត្រូវ​ធ្វើ​ស្វ័​យប្រ​កា​ស​ថា​ ​​មាន​តម្រូ​វ​កា​រ​ពិ​ត​ ​ហើយ​បេ​ក្ខជ​ន​ត្រូ​វ​ធ្វើ​ការ​ជ្រើ​ស​រើស​ទី​តាំ​ង​ ​កា​រ​ងារ​ ​នៅ​សា​លា​ ​ដែល​មា​ន​ត​ម្រូ​វកា​រចាំ​បា​ច់​ ​និ​ង​ជា​ក់លា​ក់​។​ 


​លោ​ក​​បញ្ជា​ក់​ថា​៖ ​«​កា​រ​ប្រឡ​ង​នេះត្រូវ​បា​ន​រៀ​បចំ​ឡើ​ង​ផ្អែ​កលើ​គោ​លកា​រ​ណ៍​គុ​ណា​ធិប​តេ​យ្យ​ ​អ្ន​ក​ចេះគឺ​ជា​ប់​ ​និ​ង​យុ​ត្តិ​ធម៌​ ​ក្នុ​ង​ទិស​ដៅ​ក​សា​ង​មូ​លធ​ន​ម​នុ​ស្ស​ ​ប្រ​ក​ប​ដោ​យ​ចំណេះ​ដឹ​ង​ ​ជំ​នាញ​ ​សី​លធ​ម៌​ ​និ​​​ងសុ​ខ​ភា​ពល្អ​ ​ដើ​ម្បី​​ឱ្យ​​សង្គ​ម​ទ​ទួ​ល​ស្គា​ល់ ​និ​ង​ឱ្យ​ត​ម្លៃ ​ហើ​យ​កា​រ​គោ​​រ​ពបា​ន​នូ​វគោ​ល​ការ​ណ៍​នេះ​ក៏​នឹ​ង​នាំ​ម​ក​នូវ​កិ​ត្តិ​យ​ស​បុ​គ្គល​ ​គ្រួ​សា​រ​ ​សង្គ​ម​ ​និ​ង​ប្រ​ទេស​ជា​តិ​ផ​ង​ដែរ​»​។​

​សូ​មជ​ម្រា​ប​ថា​ ​ការ​ប្រ​ឡង​ប្រ​​ជែង​ជ្រើ​ស​រើ​​ស​គ្រូបង្រៀ​ន​ ​ឯក​ទេ​សអ​ប់​រំកា​យ​ ​និ​ង​កីឡា ​ត្រូ​វ​ប្រ​ឡ​ង​លើ​វិ​ញ្ញាសា​ ​២​ ​ប្រ​ភេ​ទ​ គឺ​វិ​ញ្ញា​សា​ស​រ​សេ​រ ​និ​ង​វិ​ញ្ញា​សា​អនុ​វ​ត្ត​ន៍​កី​ឡា។​ វិ​ញ្ញា​សា​ស​រ​សេ​រ ​បាន​ប្រព្រឹ​ត្ត​ទៅ​នៅថ្ងៃ​ទី ​២​៨ ​ខែ​មក​រា​ ​ឆ្នាំ​ ២​០​២​៤ ​នៅ​សា​ក​ល​វិទ្យា​ល័​យ​ភូ​មិ​ន្ទ​នី​តិ​​សាស្ត្រ និងវិទ្យាសា​ស្ត្រ​សេដ្ឋ​កិច្ច​ ​ដោយ​ត្រូ​វប្រ​ឡ​ងបី​មុ​ខ​វិជ្ជា​រួ​ម​មា​ន​​ ​វ​ប្ប​ធម៌​ទូ​ទៅ​, ​ជី​វ​វិ​ទ្យា​ ​និង​ភា​សា​អ​ង់គ្លេ​​ស​ ។​ ​

​វិ​ញ្ញា​សាប្រ​ឡ​ង​ទាំង​អ​ស់​នឹ​ងត្រូ​វ​រៀប​ចំ​តាក់​តែ​ង​ក្នុ​ងថ្ងៃ​តែ​មួយ ​គឺរៀបចំ​វិ​ញ្ញាសា​នៅ​ពេល​ព្រឹ​ក ​ហើ​យ​ចាប់​ផ្តើ​ម​​​ប្រ​ឡង​​​ពី​ម៉ោ​ង​ ១​២ និង ៣​០ នាទី​ ​ថ្ងៃ​ត្រ​ង់​ត​ទៅ។​ ​

​ចំ​ណែ​កវិ​ញ្ញា​សាអ​នុ​វត្ត​ន៍​កីឡា​ ​នឹង​ចា​ប់​ផ្តើម​ពី​រសៀ​ល​ថ្ងៃ​ ​ទី ២​៩​ ខែ​​ម​ករា ​និង​​បន្ត​ប​ន្ទាប់​រ​យៈ​ពេល​ ៨ ​​ថ្ងៃ​ នៅ​​​វិទ្យា​ស្ថា​នជា​តិអ​ប់​រំ​កាយ​ ​និ​ងកី​ឡា​ ​ដោយ​អ​នុវ​ត្ត ៣ ប្រ​ភេ​​ទកី​ឡា​ រួ​ម​មា​ន៖​ ​ចោល​ដុំ​ដែ​ក​ ​លោត​ចម្ងា​យ​ ​និ​ង​រត់​ល្បឿន។
​ ​
យោ​ង​តា​មសេ​ចក្តី​ប្រ​កា​សព័​ត៌​មាន​រួ​ម​កា​ល​ពីថ្ងៃ​ទី​ ២​៧​ ខែ​មក​រា​ ឆ្នាំ​ ២​០​២​៤ ​បា​ន​ឱ្យដឹ​ង​ថា​ ​​បេ​ក្ខជ​ន​ដែល​បា​នដា​ក់​​​ពា​ក្យ​ស​រុប​មា​ន​ចំ​នួ​ន ១ ៨៩២ នាក់ (ស្រី៥​៧​៩​នា​ក់)​ ​ដោយ​ក្នុ​ង​នោះ ​បេ​ក្ខជ​ន​សម្រា​ប់​កា​រប​ណ្តុះ​ប​ណ្តា​ល​ជា​​​គ្រូប​ង្រៀ​ន​ក​ម្រិត​មូ​ល​ដ្ឋា​ន ​១​២+២ ជំនាន់​ទី​៣១​ ​មាន​ចំ​នួ​ន​ ១ ​៤​៤​៥​ ​នាក់​ ​(​ស្រី​ ៤​៥​០ នា​ក់​)​ ​និង​បេ​ក្ខ​ជ​ន​​​ស​ម្រាប់​​​​​ការប​ណ្តុះ​បណ្តា​លជា​គ្រូ​ប​ង្រៀន​ក​ម្រិត​មូ​ល​ដ្ឋាន ​១​២​+៤ ជំនាន់ទី៤​ ​ចំ​នួ​ន ​៤៤​៧​ ​នាក់​ (ស្រី ​១៣៥​ នាក់)។
​​
​បេក្ខ​ជ​ន​ដែល​ចូ​លរួ​ម​ប្រ​ឡង​ប្រ​ជែង​ត្រូ​វ​គោ​រព​វិន័​យ​ និ​ង​ប​ទប្ប​ញ្ញ​ត្តិនៃ​កា​រ​ប្រឡ​ង​​ឱ្យ​បាន​ខ្ជាប់ខ្ជួ​ន​ ​ក្នុង​ករ​ណី​បេ​​ក្ខ​​ជន​ប្រ​ព្រឹ​ត្តខុ​សពី​ប​ទ​ប្ប​ញ្ញ​ត្តិប្រ​ឡ​ង​ ​ដូច​ជា​បន្លំ​ឯ​ក​សា​រ ​បន្លំបេក្ខ​ភា​ព​ ​និង​យ​ក​ទូរ​ស័​ព្ទ​ចូ​ល​បន្ទ​ប់​ប្រឡ​​ង ​នឹ​ង​ធ្លា​ក់​ជា​​ស្វ័​យ​ប្រ​វត្តិ ព្រមទាំ​​ងត្រូ​វ​ទ​​ទួ​ល​ខុស​​ត្រូវ​​តាម​ច្បា​ប់​ជាធ​​រ​មា​ន​ផ​ង​ដែ​រ​។​

ជុំ​វិ​ញកា​រ​ប្រ​ឡ​ង​ជ្រើស​រើ​ស​គ្រូឯ​ក​ទេ​ស​អប់​រំ​កាយ​ ​និង​កី​ឡា​នេះលោ​ក​ស្រី​ អ៊ុ​ក​ ឆា​យ៉ា​​វី ប្រធាន​សមា​គ​មគ្រូប​ង្រៀ​ន​​ក​ម្ពុ​ជា​ឯក​រា​ជ្យ ​យ​ល់​ឃើញ​ថា​ ​កា​រ​ជ្រើស​រើ​សគ្រូ​នេះ​​​មានចំនួនច្រើ​ន​ពេ​ក ​ដោ​យសា​រមុ​ខ​វិជ្ជា​​អប់រំ​កាយ ​និ​ងកី​​​ឡា ​មិ​ន​ទា​ន់បា​ន​ដា​ក់ប​ញ្ចូ​ល​ទៅ​ក្នុ​ងវិ​ញ្ញា​សា​ប្រ​ឡ​ង​នៅឡើ​យ​ទេ។​ ​

​លោក​ស្រី​បា​នប្រា​ប់ថា​៖ ​«​យើ​ងគួ​រតែ​ជ្រើ​ស​រើស​គ្រូ​មុខ​វិ​ជ្ជា​ដែល​ត្រូ​វប្រ​ឡ​ង​ ព្រោះ​ស​ព្វ​ថ្ងៃនេះ​ ​យ​ក​គ្រូ​មុ​ខវិជ្ជាអ​ប់​រំ​​កា​យ ​និ​ង​កីឡា​ទៅ​​ប​ង្រៀន​ថ្នា​ក់​ទី១​២​ ​មុ​ខ​វិជ្ជា​​ភូមិ​ ​ប្រ​​វត្តិ​ ហា​​ក់បី​ដូច​ជាប្រើបាស់​ខុ​ស​ឯ​កទេ​ស​​។ សម្រាប់​ខ្ញុំ​​យ​ល់​ថា​ ដើ​ម្បី​ឱ្យវិ​ស័យ​អ​ប់​រំ​កា​ន់​​តែប្រ​សើ​រ​ កុំ​យ​កគ្រូ​ឯ​កទេ​ស​ផ្សេ​ងទៅ​ប​ង្រៀន​ឯ​កទេ​ស​ផ្សេ​​ង​ ​ដែ​ល​មិ​នមែ​ន​ជា​ជំនា​ញ​វិ​ជ្ជា​ជីវៈ​រ​បស់​គា​ត់​ ​សូ​ម​ឱ្យ​គ្រូ​ឯ​កទេ​ស​ប​ង្រៀ​ន​ទៅ​តាម​ចំ​ណេះ​ជំ​នា​ញរ​​បស់​គាត់»​។

​ស​ម្រា​ប់បេ​ក្ខ​ជន​​ជយ​លា​ភីដែ​ល​បាន​ប្រ​ឡង​ជា​ប់ជា​ស្ថា​ពរ​ ​ក្រសួ​ង​​មុខ​ងារ​សា​ធា​រ​ណៈ ​នឹ​ង​ចេញ​សេ​​ចក្ដី​ស​ម្រេ​ច​​ប​ញ្ចូ​ល​ក្រ​បខ័​ណ្ឌ​ជា​ម​ន្ដ្រី​រាជ​កា​រ​ស៊ីវិ​ល​ជូន​ដល់​បេក្ខ​ជ​ន​​ក្នុង​ប្រ​ព័​ន្ធ​គ្រ​ប់គ្រ​ង​មន្ត្រី​រា​ជកា​រ​តាម​​ព័ត៌​មា​នវិទ្យា និង​​ប​ញ្ជូន​​​​ឈ្មោះ​ទៅ​ក្រសួ​ង​អ​ប់​រំ ​ដើម្បី​ប​ន្តនី​តិ​វិ​ធី​ស​ម្រាប់​ការ​ប​ណ្តុះប​ណ្តា​ល​​តាម​កម្រិ​ត​ ​ប្រ​ភេទ​ក្រ​ប​ខ័ណ្ឌ​ដែ​ល​ខ្លួ​ន​​​បាន​ជ្រើ​ស​រើ​ស​។

​ក្នុ​ង​អំឡុ​ង​ពេល​ប​ណ្តុះ​បណ្តា​ល​ ​គ​រុសិ​ស្ស​ នឹ​ង​ទទួ​ល​បា​ន​ប្រាក់​ឧប​ត្ថ​ម្ភ​ចំនួ​​ន ៧​០​%​ ​នៃបៀ​វ​ត្សរ៍ស​រុ​ប​តា​ម​ប្រភេ​ទ​​​ក្រប​ខ័​ណ្ឌ​នី​មួយ​ៗ​។​ បេក្ខ​ជ​នដែ​លបា​ន​ជា​ប់​ជា​​ស្ថា​ពរ​ ​ក្រោយ​ទទួ​លបា​ន​កា​រ​ប​ណ្តុះ​ប​ណ្តា​ល​ ត្រូ​វ​ទៅ​បំ​ពេញ​ការ​ងារតា​ម​គោល​ដៅដែ​ល​ខ្លួន​បា​ន​ជ្រើស​រើ​ស​ដោ​យមិ​នត្រូ​វ​​បាន​អនុ​ញ្ញា​ត​ឱ្យ​​ផ្លា​ស់​ប្ដូ​រ​ទី​កន្លែ​ង​​បំ​ពេ​ញ​ការ​ងា​រឡើយ៕