មណ្ឌល​គិរីៈ មន្ទីរ​​បរិស្ថាន​​ខេ​ត្ត​មណ្ឌល​គិរី និង​សមត្ថកិច្ច​ពាក់​ព័ន្ធ កំពុង​តាម​ស៊ើប​រក​ជន​ល្មើស និង​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព​សត្វ​ដំរី​ដែល​បាន​ស្លាប់​ ​ដោយ​សារ​គ្រាប់​កាំ​ភ្លើង​។


លោក ឆៅ ប៊ុនធឿន ប្រធាន​​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី បាន​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​ ២៨ ខែ​មករា​ថា មក​ដល់​ពេល​នេះ​ ការ​ងារ​ធ្វើ​កោសល្យ​វិច័យ​លើ​សាក​សព​កូន​ដំរី​ដែល​បាន​ស្លាប់​នេះ នៅ​មិន​ទាន់​​បានស​រុប​ល​​ទ្ធផល​ផ្លូវ​ការ​អ្វីនោះ​​ទេ ក៏​ប៉ុន្តែ​តាម​ការ​ស្រាវ​ជ្រាវ​អាវុធ​ដែល​បាន​មុត​ធ្លាយ​កូនដំ​រី​នេះ គឺ​ជា​គ្រាប់​កាំ​ភ្លើង ដែលជ​ន​ល្មើសបា​ន​ប្រព្រឹត្ត​។

លោកបាន​ប្រាប់ឱ្យដឹង​​ថា​៖ «យើ​ង​កំពុង​អង្កេត​បឋម ដូច្នេះ​មិន​ទាន់​អាច​សន្និដ្ឋាន​អ្វី​បាន​នោះ​ទេ ក៏​ប៉ុន្តែ​យើង​រក​ឃើញ​ថា​ កូន​ដំរី​ដែល​ស្លាប់​ហ្នឹង គឺ​ត្រូវ​គ្រាប់ជ​ន​ល្មើស​បាញ់​»​។ 


ចំណែក​លោក ជាក់ ម៉េងហ៊ាង អភិបាលរ​ង​ខេត្ត​មណ្ឌល​គិរី ក៏​បាន​ប្រាប់​ឱ្យ​ដឹង​ដែរ​ថា អាជ្ញាធរ​ខេត្ត​មិន​បា​ន​នៅ​ស្ងៀម​នោះ​ទេ ក្រោយ​ពីទ​ទួល​បាន​ព័ត៌មាន​ថា កូ​ន​ដំរី​ព្រៃ​ ១ ក្បាល​បាន​ស្លាប់ ហើយ​ការ​ស្លាប់​នេះ បើ​ដោ​យ​សារ​តែ​មាន​ជំងឺ វា​មិន​មាន​បញ្ហា​ទេ ពីព្រោះ​ជា​កត្តា​ធម្មជាតិ ប៉ុន្តែ​បើ​ស្លាប់​ដោយ​សារ​ការ​បរ​បាញ់​ដោយ​ក្រុម​ជនល្មើស វាជា​រឿ​ង​ដែល​គួរ​ឱ្យ​បារម្ភ និង​សោក​ស្ដាយ​ខ្លាំង​ណាស់​។

លោក​បាន​ថ្លែង​ប្រាប់​ថា​៖ «​យើង​បាន​បញ្ជា​ឱ្យ​កង​កម្លាំង​ទាំង​អស់​ស្រាវ​ជ្រាវ​រក​មុខ​ជន​ប្រព្រឹត្ត​បទ​ល្មើស​ហ្នឹង និង​តាម​ស្វែង​រក​ចាប់​ខ្លួន​អ្នក​ដែល​ប្រព្រឹត្ត​នោះ យក​មក​ដាក់​ទោស​»​។ 


មកដ​ល់​ពេល​នេះ នៅ​​មិន​ទាន់មា​ន​មុខ​សញ្ញា​អ្វី​នៅ​ឡើយ​ទេ ​ព្រោះ​កម្លាំង​កង​រាជ​អាវុធ​ហត្ថ និង​ប៉ូលិស ​កំ​ពុ​ង​តាម​ស៊ើប​រក​​ជន​ល្មើស និង​ស្វែង​រក​វត្ថុ​តាង ដើម្បី​ចាប់​ជន​ល្មើស​មកដា​ក់​ទោស​ទៅ​តាម​នីតិ​វិធី​នៃ​ច្បា​ប់។ នេះ​បើ​តាម​ លោក ជាក់ ម៉េងហ៊ាង​។

ដោយឡែ​ក យោង​តាម​សេចក្ដី​ប្រកាស​របស់​ក្រសួង​បរិស្ថាន កាល​ពីថ្ងៃ​​ទី​ ២៧ ខែ​មករា​​ ក៏បាន​ឱ្យ​ដឹង​ដែរ​ថា កូន​ដំរី​ដែល​ស្លាប់​១ក្បាល មាន​អាយុ ៧ ​ខែ ទម្ងន់ ២០០ ​គីឡូក្រាម​ ស្ថិតក្នុ​ង​ភូមិ​ជី​ក្លប់ ឃុំ​សុខ​សាន្ត ស្រុក​កោះ​ញែក ខេត្ត​មណ្ឌលគិរី​។

ក្រសួងបរិស្ថាន បញ្ជាក់​ក្នុង​សេចក្ដី​ប្រកាស​ថា​៖ «​សូម​សម្ដែង​ការ​សោក​ស្តាយ​ជា​ខ្លាំង ក្នុង​ការ​បាត់​បង់​សត្វ​ព្រៃ​ដ៏​កម្រ​ ១ ​ប្រភេទ​នេះក្នុង​តំបន់កា​រ​ពារ​ធម្មជាតិនៅ​​កម្ពុជា និង​សូម​ថ្កោល​ទោស​ចំពោះ​ជន​ប្រ​ព្រឹ​ត្ត​ល្មើស​ច្បាប់​ស្តី​ពី​តំបន់​ការ​ពារ​ធម្មជាតិ​»​។ 

ជា​មួយ​គ្នា​នេះ ក្រសួង​បរិស្ថាន​ ក៏​បាន​​អំពាវ​នាវ​ដល់​សមត្ថកិច្ច ភាគី​ពាក់​ព័ន្ធ និង​ប្រជាពលរដ្ឋ​មេត្តា​ចូល​រួម​ស្វែង​រក​វត្ថុតាង និង​ចាប់ជ​ន​ល្មើស​មក​កាត់​ទោស​តាម​នីតិ​វិធី​នៃ​ច្បាប់​ផង​ដែរ​។

ក្រសួងបរិស្ថានបាន​ឱ្យ​ដឹង​ទៀត​ថា ក្រសួង​បរិស្ថានបាន​ដាក់​ចេញ​នូវការ​អនុវត្ត​ច្បាប់ឱ្យ​បាន​ដាច់​ខាត ដោយ​មិន​លើក​លែង​ចំពោះ​អ្នក​ប្រព្រឹត្តប​ទ​ល្មើស​ធន​ធាន​ធម្មជាតិ ដើម្បី​​ធានា​ប្រសិទ្ធ​ភាព​នៃ​ការ​គ្រប់​គ្រង​ធន​ធាន​ធម្មជាតិ តាម​រយៈ​វិធាន​ការ​ចម្បង​មួយចំនួន។ 

ក្នុងនោះរួមមាន៖ ទី​១​.​ ក្រសួង​បរិស្ថាន​ជំរុញកា​រ​អនុវត្ត​ច្បាប់ ១០០%​ និង​បញ្ចប់​នូវ​វប្បធម៌​អប់​រំ ណែនាំ និង​ចុះ​កិច្ច​​សន្យា ហើយ​ដោះ​លែង​ចំពោះ​អ្នក​ប្រព្រឹត្តប​ទ​ល្មើស​ធន​ធាន​ធម្មជាតិ​,​ទី​២​. ក្រសួង​បរិស្ថាន​សហការ​ជា​មួយ​គណៈ​បញ្ជា​ការឯ​កភាពរ​ដ្ឋបាលរា​ជ​ធានី​-​ខេត្ត ជាពិសេ​ស​​ជា​មួយ​អាជ្ញាធរ​ដែន​ដី​គ្រប់លំ​ដាប់​ថ្នាក់ ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​នៅ​តាម​តំបន់​ការ​ពារ​ធ​ម្មជាតិ​។

វិធាន​​ការ​ទី​៣​. សហការ​ជា​មួយ​អង្គភាព​ប្រឆាំង​នឹងអំ​ពើ​ពុក​រលួយ និង​បញ្ជា​ការ​ដ្ឋា​ន​កង​រាជអា​វុធ​ហត្ថ​លើ​ផ្ទៃ​ប្រទេស ធ្វើ​ការ​បង្ក្រាប​និង​ទប់​ស្កាត់​បទ​ល្មើស​ធន​ធាន​ធម្មជាតិ​ បន្ថែម​លើកិ​ច្ច​សហការ​ជាមួ​យ​អាជ្ញាធរ​មូលដ្ឋា​ន ដែល​បានអ​នុវត្តក​ន្លង​មក​។ 

សម្រាប់វិធានការ​​ទី​៤​. ជំរុញ​ការដាំ​​ដើម​ឈើ​ឱ្យ​ច្រើន​ជាង​ការ​កាប់ ដើម្បី​រក្សា​នូវ​កំណើន ជាពិសេស​ការ​ជំ​រុញ​ការ​ដាំ ស្តារ​​ព្រៃ​ឈើ ដែល​ជា​ទិស​ដៅ​អាទិភាព បង្កើន​គម្រប​ព្រៃឈើ​​ឱ្យ​បាន​ ៦០% នៅ​ឆ្នាំ​ ២០៥០ ស្រប​តាម​យុទ្ធសាស្ត្រ​បញ្ច​កោណ​ របស់រា​ជ​រដ្ឋាភិបាល​ និង​លើក​កម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៅ​តាម​សហគមន៍ រួម​ទាំង​ការ​អភិរក្ស​​ជីវៈ​ចម្រុះដោយ​ចីរភាព​។

លោក នេត្រ ភក្ត្រា រដ្ឋ​មន្រ្តី​ក្រសួង​ព័ត៌មាន និង​ជាអតីត​ប្រ​ធា​ន​យុ​ទ្ធ​នា​កា​រ​​អន្ទា​ក់​សូន្យ​ ​ក៏បា​ន​ស​ម្តែង​ការ​​សោក​ស្តាយ​ចំពោះ​កា​រ​បា​​ត់​ប​ង់​​កូ​ន​ដំ​រី​ព្រៃ​ ១ ​ក្បា​លនេះ​ផ​​ងដែ​រ​។​

​លោក​​លើកឡើង​ថា​៖​ ​«​​ក្នុ​ងនា​មអ​តី​ត​ប្រធានយុទ្ធ​​នា​កា​រអ​ន្ទា​ក់​សូន្យ​ ​ខ្ញុំ​សូ​មចូ​ល​រួ​មអំ​​ពា​​វនា​វ​សា​ជាថ្មី​ដ​ល់​បង​ប្អូ​ន​ ​ប​ញ្ឈប់​កា​រ​ប​របា​ញ់​ស​ត្វព្រៃ​​ដោយ​​ខុ​ស​ច្បា​ប់។​ ​ប​ច្ចុ​ប្ប​ន្ន​នេះ​ ក​ម្ពុ​ជា​មា​ន​សត្វ​ដំរី​ព្រៃ​ច​ន្លោះ​ពី​ ៤០០ ​ទៅ​ ​៦​០០ ក្បាល ដែល​កំ​ពុង​​រស់នៅ​ក្នុ​ងព្រៃ​ធ​ម្ម​ជា​តិក​ម្ពុ​ជា។​ ​សូ​ម​ចូ​ល​រួ​ម​ថែ​រ​ក្សា​អ​ភិរ​​ក្ស​ស​ត្វ​ព្រៃ»​។​

ចំណែក លោក សេង ទៀក ​នាយ​កអ​​ង្គកា​រ​​មូ​លនិ​ធិ​ស​​ត្វព្រៃ (WWF) ក៏​បាន​ស​ម្តែង​ការ​សោកស្តា​យ​ចំ​ពោះ​​កា​រ​បាត់​ប​ង់​ស​ត្វ​ព្រៃក​ម្រ​នេះ​ផងដែរ​​​ និងបាន​​ថ្កោ​ល​ទោ​ស​ដ​ល់ជ​ន​ស​ម្លា​ប់ស​ត្វ​ព្រៃ​​នេះ​។ 

​លោ​​កញ្ជា​ក់​ថា​​៖ ​«សូ​ម​អំ​ពា​វ​នា​វ​ដល់​ប្រ​ជា​ពល​រ​ដ្ឋ​នៅ​មូល​ដ្ឋា​ន ​មេ​ត្តារា​យ​កា​រ​ណ៍​ពីប​ទ​ល្មើស​ស​ត្វព្រៃ​ ​និង​ព្រៃ​ឈើ​​​ជូ​ន​ម​ន្ត្រី​មាន​ស​មត្ថ​កិ​ច្ច​និ​ង​មេ​ត្តា​ចូល​រួ​ម​កា​រ​ពារ​បិ​តិ​ក​ភ​ណ្ឌ​ជា​តិ​មាន​ជី​វិ​ត​រ​ប​ស់​យើ​ងឱ្យ​បា​ន​គ​ង់​វ​ង្ស​ស​ម្រា​ប់​កូ​ន​ចៅ​ជំនា​ន់​ក្រោ​យ»។

សូម​បញ្ជាក់​ថា ដំរី​អាស៊ី ត្រូវ​បាន​ចាត់​បញ្ចូល​ជា​ប្រភេទ​សត្វ​ជិត​ផុត​ពូជ​នៅ​ក្នុង​បញ្ជី​ក្រហម​របស់​អង្គការ​សហភាព​អន្តរ​​ជាតិ​ ​ដើម្បី​​ការ​អភិរក្ស​ធម្មជាតិ (IUCN)។ 

នៅ​ក្នុង​ប្រទេស​កម្ពុជា ​បច្ចុប្បន្ន​នេះ ដំរី​អាស៊ី​មាន​ចំនួ​ន​​ចន្លោះ​ពី ៤០០ ​ក្បាល ទៅ ៦០០​ ក្បាល ដែល​ភាគ​ច្រើន​រស់​នៅក្នុ​ង​តំបន់​ជួរ​ភ្នំ​ក្រវាញ តំបន់​ខ្ពង់​រាប​ខាង​ជើង​បឹង​ទន្លេ​សាប និង​តំបន់​ខ្ពង់​រាប​ភាគខា​ង​កើត​ក្នុង​ខេត្ត​មណ្ឌលគិរី រតន​គិរី និង​ស្ទឹងត្រែង ដែល​ជា​តំបន់​ជីវៈ​ចម្រុះ​ដ៏​សម្បូរ​បែប ប្រព័ន្ធអេ​កូឡូស៊ី ដែល​មាន​សក្តានុពល​ខ្ពស់ និងមា​ន​ទី​ជម្រាល​អំណោយ​ផល​ដល់​ការ​រស់​នៅ​របស់​សត្វ​ដំរី និង​សត្វ​ព្រៃ​ផ្សេងៗ​ទៀត​៕