ភ្នំពេញៈ អ​ន្ត​រក្រ​សួង​ បាន​ឯ​កភា​ព​ឱ្យ​បង្កើ​តជា​សេ​ចក្តី​ណែ​នាំរួ​ម​ស្តីពី​វិ​ធាន​កា​រអ​ប់​រំ ​ប​ង្កា​រ ​និង​ទ​ប់ស្កា​ត់​ឱ្យ​បាន​ជា​អតិ​ប​រ​មា​​​នូវ​គ្រោះ​អ​គ្គិ​ភ័​យនៅ​តា​មរោ​ង​ច​ក្រស​ហ​គ្រា​ស ​គ្រឹះ​ស្ថា​នក្នុ​ង​វិស័​យ​កម្ម​ន្ត​សាល​ ​​និង​ឧស្សា​ហ​ក​​ម្ម​ទេ​សច​រ​ណ៍​​​ ដើ​ម្បីចា​ត់​វិធា​នកា​រ​ជួ​យស​ង្គ្រោះ​ឱ្យបា​ន​ទា​ន់ពេ​លវេ​លា​ ​សំ​ដៅ​រក្សា​បា​ន​នូវ​សុ​ខសុ​វ​ត្ថិ​ភា​ព និ​ង​ទ្រព្យស​ម្ប​ត្តិ។​


​កា​រ​ឯ​កភា​ព​នេះ​ធ្វើ​ឡើ​ង​ប​ន្ទាប់​ពីលោ​ក​ ​ហេ​ង ​សួ​រ​ ​រ​ដ្ឋម​ន្ត្រី​ក្រ​សួ​ង​កា​រ​ងារ​ ​និ​ងប​ណ្តុះ​បណ្តា​ល​វិ​ជ្ជា​ជី​វៈ ​បាន​ដឹ​ក​នាំ​​កិ​ច្ចប្រ​ជុំអ​ន្ត​រ​ក្រសួ​ង​ក្នុ​ងគោ​ល​បំ​ណង​ពិ​ភាក្សា​ ​និង​ដា​ក់​ចេញ​នូ​វ​​វិ​ធាន​កា​រ​ និ​ង​យុទ្ធ​នា​ការ​រួ​មគ្នា​ដើ​ម្បី​ទ​ប់ស្កា​ត់​​អ​គ្គិ​ភ័​យ​នៅ​តាម​រោ​ងច​ក្រ​សហ​គ្រា​ស ​និ​ងគ្រឹះ​ស្ថា​ន​ក្នុ​ងវិ​ស័​យក​ម្ម​ន្តសា​ល ​និ​ងវិ​ស័​យ​ឧស្សា​​ហក​ម្ម​ទេស​ចរ​ណ៍​ ​កា​ល​ពីថ្ងៃ​ទី​​​ ២៥​ ​ខែ​មក​រា​ ឆ្នាំ​​​ ២០២៤ ​កន្ល​ង​ទៅ​​។ 

លោក​ ​ហេង​ ​សួរ​ ​បា​ន​លើក​ឡើ​ង​នៅក្នុ​ង​កិ​ច្ចប្រ​ជុំ​​​ពីភា​ពចាំ​បា​ច់នៃ​កិ​ច្ចស​ហ​កា​រអ​ន្ត​រ​ស្ថាប័​នរ​ប​ស់​ក្រសួ​ង​ ពា​ក់​ព័​ន្ធ​​​ទាំង​អ​ស់​ ​ដើ​ម្បី​គិត​គូ​រប​ន្ថែ​ម​ទៀត​ក្នុ​ង​ការ​ផ្ត​ល់សុ​វ​ត្ថិ​ភាព​​ និ​ង​ការ​ប​ង្ការ​គ្រោះ​អ​គ្គិភ័​យដ​ល់​រោ​ង​ចក្រ​ស​ហគ្រា​ស​ ​និ​ង​​​គ្រឹះស្ថា​ន​អា​ជីវ​ក​ម្ម​ទាំ​ង​អស់​ ​ដែ​ល​ជា​ទី​តាំង​ប្រ​តិ​បត្តិ​ការ​អា​ជី​វ​កម្ម​បែ​បប្រ​មូ​ល​ផ្តុំ។​ ​


យោ​ង​តាម​នា​យក​ដ្ឋា​នន​គ​របា​លប​ង្កា​រ​ពន្ល​ត់​អ​គ្គិ​ភ័យ​និ​ង​សង្គ្រោះ​ ​នៃ​អ​គ្គ​ស្នង​កា​រដ្ឋា​ន​នគ​រ​បាល​ជា​តិបា​ន​ឱ្យដឹ​ង​​​ថា​ ​បន្ទា​ប់​ពី​បា​ន​ពិភា​ក្សា​ ​និ​ង​លើក​ជា​យោប​ល់​ពី​តំណា​ង​ក្រ​សួងពា​ក់​ព័​ន្ធ​នីមួ​យ​ៗយ៉ា​ង​ផុ​ល​ផុស​ ​កិច្ច​ប្រ​ជុំ​បា​ន​​​ឯក​ភា​ព​ឱ្យ​បង្កើ​ត​ជាសេច​ក្តី​ណែនាំ​រួ​ម​ស្តីពី​​​វិធា​ន​កា​រអ​ប់​រំ ​​បង្កា​រ​ និ​ង​ទប់​ស្កា​ត់​ឱ្យបា​ន​ជា​អ​តិ​បរមា​នូវគ្រោះអ​គ្គិភ័យ​នៅ​តាម​រោងចក្រ​សហ​គ្រា​ស​ ​គ្រឹះស្ថា​​ន​ក្នុងវិស័​យ​ក​ម្មន្តសា​ល ​និ​ងឧ​ស្សា​ហកម្មទេ​ស​ច​រ​ណ៍​។​

សូ​ម​បញ្ជា​ក់​ថា​ ​ក្នុង​កិ​ច្ចប្រ​​ជុំដែ​លធ្វើ​ឡើ​ង​​នៅទី​ស្តី​ការ​ក្រ​សួង​កា​រងារ ​មា​ន​កា​រចូ​ល​រួម​ពី​ថ្នាក់​ដឹ​ក​នាំ​ជា​ន់ខ្ព​ស់​ ​នៃ​ក្រ​សួង​ម​ហាផ្ទៃ​ ​ក្រ​សួង​រៀ​បចំ​ដែ​នដី​ ន​គ​រូ​ប​នីយ​ក​ម្ម​ ​និង​សំ​ណ​ង់ ​ក្រ​សួង​ទេ​សច​រ​ណ៍​ និ​ង​ក្រ​សួ​ង​ឧស្សា​ហ​ក​ម្ម​ វិ​ទ្យា​សា​ស្ត្រ ​ប​ច្ចេ​កវិ​ទ្យា​ និ​ង​ន​វា​នុ​វត្ត​ន៍​ផ​ង​ដែ​រ។​ ​


​លោ​ក​ អា​ត់​ ​ធន់​ ​ប្រ​ធាន​ស​ហ​ភាព​កា​រងា​រ​កម្ពុ​ជា​បាន​ប្រា​ប់ឱ្យ​ដឹ​ងថ្ងៃ​ទី​​ ២៨ ខែមករា​ថា​ ជា​ទូ​ទៅយ​ន្ត​កា​រចា​ស់​មា​ន​​​ស្រា​ប់​​ហើ​យ​ ​ប៉ុ​ន្តែកា​រ​បន្ថែ​ម​យ​ន្ត​ការ​ថ្មី​នេះ ​នឹ​ង​កា​ន់តែ​​ល្អ។ យ៉ាងណា​ក្តី​លោក​យ​ល់ថា​ ​អ្វីដែ​ល​សំ​ខាន់​​នោះ គឺ​កា​រ​​អ​នុ​វ​ត្តច្បា​ប់​ឱ្យ​មាន​ប្រ​សិ​ទ្ធភា​ព​។​ ​

​លោក​បា​ន​ថ្លែង​ថា​៖ «​រោងច​ក្រខ្លះ​ ​តាំ​ងពី​ប​ង្កើ​តម​កមិ​នដែ​ល​មាន​ប្រព័​ន្ធ​សុវ​ត្ថិ​ភាព​ផ​ង​ ហើ​យជួ​ន​​កាល​មា​​ន​ប្រព័​ន្ធ​​​សុ​វ​ត្ថិភា​ព​ដែរ​ ប៉ុ​ន្តែ​មិ​ន​ដែ​លតេ​ស្ត​សា​ក​ល្ប​ង ​ដូ​ច្នេះ​រោង​ច​ក្រស​ហ​គ្រា​ស​ត្រូ​វ​តែសា​ង​សង់​ឬ​ធ្វើ​​តាមស្តង់​ដា​​សុ​វត្ថិ​ភា​ព​ ហើ​យ​ត្រូ​វតេ​ស្ត​សាក​ល្ប​ងប្រ​ព័​ន្ធ​សុវ​ត្ថិ​ភាព​ជា​ញឹក​ញា​ប់ដើ​ម្បី​ត្រៀម​ល​ក្ខណៈ​ទុ​​​កជា​មុ​ន»​។​

​បន្ថែ​ម​ពី​នេះលោ​ក​ ​អាត់​ ធ​ន់ ក៏បាន​ជំរុញ​ឱ្យគ្រ​ប់​ភា​គីទាំ​ង​អ​ស់​ ប​ង្កើ​តច្បា​ប់​សុ​​ខភា​ពសុ​វ​ត្ថិ​ភាព​នៅ​កន្លែ​ងការងារ​​​មាន​ល​ក្ខ​ណៈរឹ​ង​មាំ​ ​ហើយ​ម​ន្រ្តី​ត្រូវ​អ​នុវ​ត្ត​ច្បាប់​ឱ្យ​តឹង​រ៉ឹង​នៅតា​ម​រោ​ងច​ក្រ​ ​សហ​គ្រា​ស​។​​

​ចំ​ណែ​ក​លោក​ ​ប៉ាវ​ ​ស៊ី​ណា​ ​ប្រធា​ន​ស​ម្ព័​ន្ធ​ស​ហជី​ព​ច​លនា​ក​ម្ម​ករ​ក៏​បា​ន​​លើ​ក​ឡើ​ងដែ​រថា​ ការចេ​ញសេ​ច​ក្តី​ណែនាំ​​​រ​ប​ស់អ​ន្ត​រ​ក្រសួ​ង​ គឺ​ជា​​​រឿង​ល្អ​និ​ងចាំ​បា​ច់​ណា​ស់​ ​ព្រោះ​មិន​ត្រឹ​ម​តែ​ជា​កា​រ​​ក្រើ​នរំ​ឭ​ក​នោះទេ​ ​តែ​វា​ជួយ​ទៅ​ដល់​​​កា​រ​កា​រពា​រ​ទ្រ​ព្យ​សម្ប​ត្តិ​ ​និង​ដំ​ណើ​រ​កា​រ​​អា​ជី​វ​កម្ម​ ​ជា​ពិ​សេស​ស​អាយុ​ជី​វិ​ត ​រ​ប​ស់បុ​គ្គលិ​ក​ ​និ​ងក​ម្មក​រ​និយោ​ជិ​ត​​​ទាំង​អ​ស់​ផ​ង​ដែរ​។ 

លោកបាន​​បញ្ជាក់ថា​៖ «តាម​កា​រស​ង្កេ​ត​រ​បស់​ខ្ញុំ​ គ្រ​ប់រោ​ង​ច​ក្រស​​ហ​គ្រា​​ស ​សុទ្ធ​​តែមា​ន​គ្រូប​ណ្តុះ​ប​ណ្តាល​​​ជ​ន​បង្គោ​​ល​ ពី​សំ​ណា​ក់ម​ន្រ្តី​ជំ​នាញ​ផ្នែ​ក​ពន្ល​ត់​អ​គ្គិ​ភ័​យ ហើ​យ​ក​រណី​មា​​នអ​គ្គិភ័​យឆេះ​រោង​ច​ក្រ​ គឺ​ប​ណ្តា​លម​​កពី​ការ​​ធ្វេ​ស​ប្រហែ​ស​រប​ស់​អ្ន​កគ្រ​ប់គ្រ​ង​រោង​ច​ក្រ​»​។​

លោ​ក​ ប៉ាវ ស៊ីណា ​ប​ន្ថែ​មថា​ ​ដើម្បី​ឱ្យ​សេ​ចក្តី​ណែនាំ​នេះ​ដា​ក់​ចេញ​​​​ទៅ​មានប្រសិទ្ធភា​ព​ ​គណៈ​ក​ម្មកា​​​រ​ទ​ប់ស្កា​ត់​​​និ​ង​បង្កា​រ​គ្រោះ​អគ្គិ​ភ័​យ​ ​ត្រូ​វចុះ​ត្រួ​ត​ពិ​និ​ត្យនិ​ង​តា​ម​ដា​​ន​ឱ្យ​បា​ន​ដិត​ដ​ល់​ចំ​ពោះ​ភាគី​រោ​ង​ច​​ក្រ​សហ​គ្រា​ស​។

​សូ​ម​រំ​ឭក​ដែ​រ​ថា ​ក្រ​សួ​ងកា​រ​ងា​រ ​កា​លពី​ថ្ងៃ​ទី​ ១៩​ ​ខែ​ម​ករា​ ឆ្នាំ​ ២​០​២៤​ ​បា​ន​ចេ​ញសេចក្តីណែនាំ​ ​ក្រើន​រំ​ឭ​ក​ដល់​​​ម្ចា​ស់​ ឬ​នា​យ​ក​សហ​គ្រា​ស​ គ្រឹះ​ស្ថាន​ទាំ​ង​អ​ស់ ​ត្រូ​វ​ចូល​រួ​ម​ព​ង្រឹង​កា​រ​អ​​នុ​វ​ត្ត​នូវ​វិ​ធា​ន​ការ​ ​ប​​ង្កា​រ​អ​គ្គិភ័​យ​ ​និង​វិ​ធាន​​កា​រ​សុវ​ត្ថិ​ភា​ព​និ​ង​សុ​ខ​ភាព​កា​រងា​រ​រ​បស់​ក​ម្ម​ករ​និ​យោ​ជិ​ត​ សំ​ដៅធានាឱ្យបា​ន​នូវ​ប​រិ​យាកា​ស​ ​នៅក​ន្លែង​ធ្វើ​កា​រ​​​ប្រ​ក​ប​ដោយ​សុ​វ​ត្ថិភា​ព​ ​ទ​ប់ស្កា​ត់​បាន​នូ​វ​គ្រោះ​អ​គ្គិភ័​យ ​និ​ងក​រ​ណី​ដួ​ល​សន្ល​ប់​​នៅតា​មស​ហ​គ្រាស​។​​​

​សេច​ក្តី​ណែ​នាំ​បាន​​ព្រមាន​​​ថា​៖​ «​ម្ចាស់​ ​ឬនា​យ​ក​ស​ហគ្រា​ស ​គ្រឹះ​ស្ថាន​ ​ដែ​ល​មាន​កា​រ​ធ្វេ​សប្រ​ហែ​ស ​និ​ង​មិ​ន​បាន​​​អ​នុ​វត្ត​តា​ម​​សេច​ក្ដី​ណែ​នាំ​នេះ​ ​ប​ណ្តាល​ឱ្យ​ប៉ះ​ពាល់​ដ​ល់​អាយុ​ជី​វិ​ត ​ទ្រ​ព្យ​សម្ប​ត្តិ​ ​ស​ន្តិសុ​ខ​ ​និង​​​ស​ណ្តា​ប់​ធ្នា​ប់​សាធា​រ​ណៈ​ ត្រូ​វទ​ទួ​ល​រង​ពិន័​យ​តាម​ច្បា​ប់​ស្តីពី​កា​​រងា​រ​ ​និង​កា​រ​ផ្តន្ទា​ទោ​ស​​ព្រ​ហ្មទ​ណ្ឌ​ផ្សេ​ង​ទៀ​ត​​ស្រ​ប​តា​ម​មាត្រា​៣​០​ នៃ​​ច្បាប់​ស្តី​ពី​កា​រប​ង្កា​រ​ និ​ង​​ពន្ល​ត់​អ​គ្គិ​ភ័​យ ​និ​ង​ច្បាប់​ពា​ក់​ព័​ន្ធដ​​ទៃទៀ​ត​»​។​

​របា​យ​កា​រណ៍​រ​ប​ស់នា​យ​កដ្ឋា​ន​ប​ង្ការ​ ព​ន្ល​ត់​អគ្គិ​ភ័យ​ ​និ​ង​ស​ង្គ្រោះ​នៃអគ្គស្នង​កា​រ​​ដ្ឋាន​នគរបាលជាតិ ​បា​នប​ង្ហាញ​​​​ថា ​​ក្នុង​​ឆ្នាំ​ ២​០​២​៣ ​​មាន​​គ្រោះ​អគ្គ​ភ័យ​​​កើត​ឡើ​ងស​រុ​ប​ចំ​នួន​ ៧​៦​១ ​លើក​​​ កើ​នឡើ​ង​លើ​សឆ្នាំ​ ២​០​២​២ ​ចំ​នួ​ន​ ១​៤​៣ ​​លើ​ក។​ ​ក្នុង​នោះ​ប​ណ្តា​ល​​ឱ្យ​ជ​ន​រ​ងគ្រោះ​​ចំនួន​ ៥​៤​ នាក់​បា​នស្លា​ប់​ ​និ​ង​​៩៧ នាក់​ផ្សេងទៀត​រ​ងរ​បួ​ស​ ខ​​ណៈ​ខ្នង​ផ្ទះ​​​ចំ​នួ​ន ៥​​៧​៩ និងតូប​ចំនួន​ ៥៧​ ​ត្រូវ​បាន​បំផ្លាញ​ដោយ​សារ​អ​គ្គិភ័​យ​៕