កំពង់ស្ពឺៈ រដ្ឋ​មន្ត្រី​ក្រសួង​ធន​ធាន​ទឹក និង​ឧតុនិយម លោក ថោ ជេដ្ឋា ​បានឱ្យ​ដឹង​​ថា​ គម្រោង​កែ​លម្អ និង​ស្តារ​ឡើ​ង​វិញ​នូវ​​​ប្រព័ន្ធ​ស្រោច​ស្រព និង​ប្រព័ន្ធដោះ​ទឹកភាគនិរតី​រាជធានី​ភ្នំពេញ​ ក្នុង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ សម្រេច​បាន​ការ​សាង​សង់​ប្រមាណ ១០​% ខណៈ​ដែល​គម្រោង​នេះ គ្រោង​បញ្ច​ប់​ការ​សាងស​​ង់​នៅឆ្នាំ​២០២៦​។


​លោក ថោ ជេដ្ឋា ​បាន​ថ្លែងកាលពី​ថ្ងៃទី​២៨ ខែមករា​​ថា គម្រោង​កែ​លម្អ និង​ស្តារ​ឡើង​វិញ​ប្រព័ន្ធ​ស្រោច​ស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​នេះ ត្រូវ​បាន​បែង​ចែក​អនុវត្ត​ន៍ជា​ ២​អនុ​គម្រោង គឺ​អនុ​គម្រោង​រលាំង​ជ្រៃ និង​អនុ​គម្រោង​កណ្តាល​ស្ទឹងបាទីដោយគ​ម្រោង​ទាំង​២នេះ ​​ស្ថិត​ក្រោមជំ​នួយអ​ភិវឌ្ឍន៍​របស់​ប្រទេស​ជប៉ុន ដែល​បានចា​ប់​ផ្តើម​ដំណើរការ​សាងស​ង់​កាល​ពីខែ​​មិថុនា ឆ្នាំ២​០២៣ ហើយ​និង​គ្រោង​បញ្ចប់​ការ​សាងស​ង់​ក្នុងខែ​​មិថុនា ឆ្នាំ​២០២៦​។ នេះបើ​យោង​តាម​ហ្វេស​ប៊ុក​ក្រសួង​ធន​ធាន​ទឹក។

លោកបាន​​បន្ត​ថា ដោយ​សារ​គម្រោង​ទាំង​នេះ​កំពុង​អនុវត្ត ដូច្នេះ​តម្រូវ​ឱ្យ​មាន​ការ​បិទ​ទ្វារ​ទឹក​រលាំង​ជ្រៃ បា​ន​បណ្តាល​ឱ្យផ្នែ​ក​ខ្លះ​នៃ​ក្រុង​ច្បារមន ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី នៃ​ខេត្ត​កំពង់​ស្ពឺ មានស្ថា​ន​ភាព​ខ្វះខា​ត​ទឹក​ប្រើ​ប្រាស់ និង​ប៉ះពា​ល់​ដល់​ការ​ងារ​ស្រោច​ស្រព​ផល​ដំណាំ​របស់​ប្រជាកសិករ​នៅ​ផ្នែក​ខា​ង​ក្រោម​។


លោក​រដ្ឋ​មន្ត្រី​​លើកឡើង​​ទៀត​ថា ក្រៅ​ពី​ប៉ះ​ពាល់​ដល់​ការ​ងារ​ស្រោច​​​ស្រ​ព​ផល​ដំណាំ​របស់​ប្រជាកសិករ​ហើយ ក្នុង​ដំណើរ​ការ​សាង​សង់​គម្រោង​នេះ ក៏បាន​ប៉ះពា​ល់​ដល់​​ការ​ផ្គត់ផ្គ​ង់​ទឹកប្រ​ចាំ​ថ្ងៃ​​របស់​ស្ថានីយផ្គ​ត់​ផ្គង់​ទឹក​ស្អាត​ចំនួន​៥​ក្នុង​ខេត្ត​កំពង់​ស្ពឺ ដែល​យក​ទឹក​ពី​ប្រឡាយ​មេ​រលាំង​ជ្រៃ​ខាង​ត្បូង​ ជូន​ដល់​ប្រជាពលរដ្ឋ​រស់​នៅ​ផ្នែក​ខាង​ក្រោម​នៃ​ទ្វារ​ទឹក​​មេ​រលាំង​ជ្រៃ​ផង​ដែរ។​

​លោកថោ ជេដ្ឋា ប​ញ្ជាក់​ថា៖ «ឆ្លើ​យ​តប​ចំពោះ​បញ្ហា​នេះ ទាំងក្រ​សួង ក៏​ដូច​ជា​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត រួម​ជា​មួយ​អាជ្ញាធរពា​ក់​ព័ន្ធ​ ​និង​អង្គការ JICA កំពុង​ដុត​ដៃ​ដុត​ជើង​ដោះ​ស្រាយ​បញ្ហា​ខ្វះ​​ខាត​ទឹក​នេះ ​ដោយ​ធ្វើ​យ៉ាង​ណា​អាច​ឱ្យប​ង​ប្អូន​ប្រជាពលរដ្ឋ​យើង​មាន​ទឹក​ប្រើ​ប្រាស់​ដូច​ដើម​ឡើង​វិញ​»​។


​ពាក់ព័​ន្ធ​នឹង​កង្វះ​ខាត​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃនេះ​​ ក្រសួង​ ក៏​ដូច​ជា​មន្ទីរ​ធន​ធាន​ទឹក តែង​តែ​បាន​ជូន​ដំណឹង​ជា​មុន​ទៅ​កាន់​ប្រជាពលរដ្ឋ ​ពីកា​រ​បិទ​ទ្វារ​ទឹក​ដើម្បី​ពិនិត្យ​គុណ​ភាព​សំ​ណ​ង់​នៃគ​ម្រោង​នេះ​ផង​ដែរ។ ​

​លោក​ក៏បា​ន​ណែនាំ​ដល់​មន្ទីរ​ធន​ធាន​ទឹក​ខេត្ត​កំពង់​ស្ពឺ ឱ្យ​ខិត​ខំ​ធ្វើ​យ៉ាង​ណា​សហការ​ជាមួ​យគ្រ​ប់​ភាគី​ពាក់​ព័ន្ធ ដើម្បី​បញ្ជូន​ទឹក​ឱ្យ​ដល់​ប្រជាពលរដ្ឋ​ដែល​នៅ​ផ្នែក​ខាង​ក្រោមក្នុ​ង​ភូមិ​សាស្ត្រ​ខេត្ត​កំពង់​ស្ពឺ ខេត្ត​តាកែវ ​និង​ខេត្ត​កណ្តាល បាន​ប្រើប្រា​ស់​ក្នុង​ជីវភាពរ​ស់​នៅ​ប្រចាំ​ថ្ងៃ និងផ្គ​ត់​ផ្គង់ដ​ល់​ការស្រោ​ច​ស្រព​ដំ​ណាំ​កសិ​កម្ម​ដែលកំ​ពុងប្រ​ឈម​ការ​ខ្វះទឹ​ក​។ 

សូមប​ញ្ជាក់​ថា គម្រោង​កែ​លម្អ និង​ស្តារ​ឡើង​វិញ​ប្រព័ន្ធស្រោ​ច​ស្រព និង​ប្រព័ន្ធ​ដោះ​ទឹក​ភាគ​និរតី​រាជធានី​ភ្នំពេញបាន​បែង​ចែក​ការ​​អនុវត្ត​ជា​ ២អ​នុគម្រោង​ គឺទី​១.​អនុគម្រោងរ​លាំង​ជ្រៃ​ ដែល​ស្ថិត​នៅ​ក្រុងច្បា​រ​មន​ និង​ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ មាន​ប្រភព​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត ដោយ​ជួស​ជុល​ប្រឡាយ​មេ​ខាង​ជើង​ចំនួន ១​ខ្សែ មាន​ប្រវែង ១១,៧០គីឡូម៉ែ​ត្រ ជួស​ជុលប្រ​ឡាយ​មេ​ខាង​ត្បូង​ចំនួន ១​ខ្សែ មាន​ប្រវែង ១២,៦០គីឡូម៉ែត្រ និង​សាង​សង់​សំណង់​ពាក់​ព័ន្ធ​សរុប​ចំនួន ២០៧កន្លែង។

ចំណែកអ​នុគ​ម្រោង​ទី​២ គឺ​អនុ​គម្រោង​កណ្តាល​ស្ទឹងបា​ទី ស្ថិត​ក្នុ​ងស្រុ​ក​កណ្តាល​ស្ទឹង ខេត្ត​កណ្តាល ​និង​ស្រុ​ក​បាទី ខេត្តតា​កែវ ដែល​មានប្រ​ភព​ទឹក​ពី​ស្ទឹង​ព្រែក​ត្នោត និង​ស្ទឹង​តូច ដោយ​ត្រូវ​សាង​សង់​ទំនប់​សណ្ត​ស្ទឹងតូ​ចចំ​នួន ១​ខ្សែ មាន​ប្រវែង ៩,៤០គីឡូម៉ែត្រ សាង​សង់​ប្រឡាយ​មេ​បេតុង​នាំ​ទឹក​ទៅ​ទន្លេ​បាទី​ចំ​នួន​ ១ខ្សែ មានប្រវែង ៤គី​ឡូ​ម៉ែត្រ និង​សាងស​ង់​សំណង់​ពាក់​ព័ន្ធ​សរុប ៣៣កន្លែង​៕