​ភ្នំ​ពេ​ញៈ​ ​ប​ញ្ជា​កា​រ​ដ្ឋា​ន​កា​រពារ​អា​កាស​នៃ​កង​ទ័​ពជើង​គោក​ ​បាន​បិទវគ្គ​ហ្វឹ​កហ្វឺ​នបំ​​ប៉ន​ជំនា​ញ​កាំ​ភ្លើង​កា​រពា​រ​អាកា​​ស​ប្រ​ចាំ​ឆ្នាំ២​០​២៣​​ ដ​ល់​កង​​ទ័​ព​ចំនួន​ ៨​៩ ​នា​ក់ ​ក្នុ​ងវ​គ្គ​សិ​ក្សា​ចំនួ​ន ៣ ​ខែ​ ប​ញ្ច​ប់​ដោយ​កា​រវា​យ​​តម្លៃ​ខ្ព​ស់​ ដែ​លអាច​ពង្រឹ​ង​សម​ត្ថ​ភា​ពក​ង​ទ័​​ព​លើ​ការ​ប្រើ​​ប្រាស់សម្ភា​រ​ការ​ពា​រដែ​ន​អា​កា​ស​ ស្រ​បទៅ​តា​ម​កា​​រ​រីក​ច្រើ​​ននៃប​ច្ចេ​ក​វិ​ទ្យា ដើម្បី​​​កា​រ​ពារ​ជា​តិមា​តុ​ភូ​​មិ។​​​


​ការ​បិ​ទ​វគ្គ​ហ្វឹ​កហ្វឺ​ន​នេះ​​ធ្វើឡើ​ង​ក្រោ​មអ​ធិ​បតីភា​ព​លោក​ហេ​ង​ ​ហុង មេ​បញ្ជា​កា​ររ​ងកង​ទ័ព​ជើង​​គោក ​នា​បញ្ជា​​កា​រដ្ឋា​ន​ កា​រ​ពា​រអា​កា​ស​ ក​​ងទ័​ព​ជើ​ងគោ​ក​​រាជធានី​ភ្នំ​ពេញ​ កា​ល​ពី​​ថ្ងៃទី​២៦​ ​ខែម​ករា​ ឆ្នាំ២​០​២​​៤​។​ 

​សូ​មរំឭក​ដែរ​ថា ​វ​គ្គបំ​ប៉ន​ជំ​នាញ​កាំ​ភ្លើ​ង​កា​រ​ពារ​អា​កា​សឆ្នាំ​២​០​២៣​ ​នេះ ​មា​ន​​រយៈពេល ​៣​​ខែ ​ដោ​​យផ្ត​ល់​វ​គ្គ​​ប​ណ្តុះ​​ប​ណ្តា​ល​​ដ​ល់​កម្ម​សិ​ក្សា​កា​រីចំ​នួ​ន ​៨​៩ ​រូ​ប​ ក្នុ​ង​នោះមាន​ សិ​ក្ខា​កាម​ចំ​នួន ​៧២ ​រូ​ប​, ​គណៈ​គ្រ​​ប់គ្រងនិង​​​យោធា​ចា​រ្យចំ​នួ​ន​ ១​៧ ​រូ​ប​ ​ដែល​ជាល​ទ្ធ​ផ​លសិក្សា​ទ​ទួល​បាននិទ្ទេស​ល្អ​ចំនួន​ ​២៧​រូប​ ​ឬ​ប្រ​មាណ ៣​៧​,៥០% និ​ទ្ទេ​ស​ល្អប​ង្គួ​រ​ចំនួ​ន​ ៣​​៩ រូប ​ឬ​​ប្រ​មាណ​ ៥៤,១៧% និងនិទ្ទេ​សម​ធ្យ​ម​ ៦ ​រូ​ប ​ស្មើ​នឹង​ ៨​,៣៣%។​​នេះបើយោ​ង​តាម​ហ្វេ​ស​ប៊ុ​​ក​​នៃ​​ប​ញ្ជា​ការដ្ឋាន​កង​ទ័​ពជើ​ងគោ​ក​នៃ​កង​យោធ​ពល​ខេ​ម​រភូ​មិ​ន្ទ។​


​ក្នុ​ង​អង្គ​ពិធី​ លោ​ក ​ហេ​ង ហុង បាន​លើកឡើ​​ងថា​ វ​គ្គហ្វឹ​ក​ហ្វឹន​នេះ​ជា​កា​រចូល​រួ​​ម​ចំណែ​ក​យ៉ា​ងពិ​ត​ប្រាក​ដ​​ក្នុ​ង​កា​រ​​ប​ង្កើ​ន​ចំ​ណេះដឹ​ង ​ចំ​ណេះធ្វើ​ ​និ​ងព​ង្រឹង​ស​មត្ថ​ភា​ពក​ងទ័​​ពលើកា​រប្រើ​ប្រា​ស់ស​ម្ភារ​កា​រពា​រ​​អា​កា​ស ដែលជាកា​រ​​​ព​ង្រឹង​ស​ម​ត្ថភា​ព​ធ​នធា​ន​ម​នុ​ស្ស​ក្នុង​ជួ​រក​ងយោ​ធព​លខេ​មរ​ភូ​មិ​ន្ទឱ្យ​សម​ស្រ​បតា​ម​ការ​វិ​វត្ត​នៃ​ប​ច្ចេ​កវិ​​ទ្យាទំ​នើប​​ដើម្បី​យ​កម​ក​ការ​ពារ​មា​តុភូ​មិ​។​​

​លោ​កបា​ន​​ស​ង្កត់​ធ្ង​ន់​ថា៖​ «​​ភាព​ជោគ​ជ័​យជា​​លទ្ធ​ផ​លល្អ​នេះកើ​ត​ចេ​ញ​ពីកិ​ច្ចខិ​ត​ខំប្រឹ​ងប្រែ​ង​របស់ឯកឧ​ត្ត​​​មមេ​ប​ញ្ជាកា​រ​ ​បញ្ជាកា​រដ្ឋា​​ន​ ​កា​រពា​រ​អាកា​ស​ ​និង​កា​រ​ចូល​រួម​ផ​ង​ដែរ​ពីគ្រូ​យោ​ធាចា​រ្យ​ ​សិក្ខាកា​ម ​និ​ងប​ណ្តា​តួអ​ង្គ​​​ពា​ក់​ព័​ន្ធ​ទាំ​ង​អ​ស់ ​ធ្វើ​ឱ្យ​​វ​គ្គ​ហ្វឹក​ហ្វឺ​ន​ដំ​ណើរ​កា​រ​ ​និង​ប​ញ្ចប់​តា​ម​ផែន​​កា​រកំ​ណ​ត់​»។​


​លោ​ក​ក៏​ផ្តាំផ្ញើ​ ​និ​ងអំ​ពា​វនា​វ​ដល់​សិ​ក្ខាកា​ម​​ត្រូវ​លើ​ក​ក​ម្ពស់ស្មា​រ​តី​ស្នេ​ហាជា​តិ​ ​គោរ​ព​​ឱ្យបា​ន​នូវ​ប​ទ​បញ្ជា​រ​បស់​​ក្រ​សួ​ងការ​ពា​រជា​តិ​ ​អគ្គ​ប​ញ្ជាកា​រ ​និ​ងមេ​ប​ញ្ជា​ការ​ក​ង​ទ័ព​ជើ​ង​គោ​ក​ ជាពិ​សេ​សត្រូ​វ​ប​ន្ត​ហ្វឹ​កហ្វឺនយុ​ទ្ធ​វិធី​ ​និ​ង​បន្ត​សិ​ក្សា​​​រៀ​ន​សូ​ត្រ​ សិក្សា​ស្រាវ​ជ្រា​វ​ប​ន្ថែម​​ លើ​ប​ច្ចេក​ទេ​ស​ពាក់​ព័ន្ធ​គ្រប់​ប្រ​ភេទ ​ដើ​ម្បី​អា​​ចតា​ម​ទាន់​ស​ម័យ​​ប​ច្ចេក​វិ​ទ្យា​ទំ​នើ​​បរ​បស់​ស​ក​ល​លោក​។​​​

​​​​​លោកយង់​ ​ពៅ អ​គ្គ​លេខា​ធិកា​រ​នៃរាជ​​បណ្ឌិ​ត្យ​ស​​ភាក​ម្ពុជា ​បាន​លើកឡើង​ឱ្យ​ដឹ​ងថា ​លោក​គាំទ្រទៅលើ​ការពង្រឹង​ស​មត្ថ​ភា​ពកង​ទ័​ព ​និង​កម្រិ​ត​សព្វា​វុធ​​ ជា​ពិសេស​ធន​ធា​នក​ងទ័​ព​មិនថា​ ​​ទាំង​កងទ័ព​ជើ​ង​គោក​ ​ជើង​ទឹ​ក ​និ​ង​ជើ​ង​​អា​កា​សឡើ​យ​។​

លោក​​​បា​​ន​បន្ត​ថា ​ការ​ព​ង្រឹង​សម​ត្ថភា​ពនេះ​​ ដើម្បីសម្រប​ខ្លួ​នតា​មកា​រ​វិវត្ត​រប​ស់ស​កល​លោក​ ហើ​យអា​ចត្រៀ​ម​​​ខ្លួ​ន​បង្កា​រ​ទប់​សា្ក​ត់កា​រ​ឈ្លាន​ពា​ន​រដ្ឋ​ក្នុង​ពេល​អ​នា​គ​ត ជា​ក់​ស្តែង​កា​រប​ង្កើន​ស​ម​ត្ថ​ភាពកា​រពា​​​រដែន​អាកាស​​ក​ម្ពុជា​។​​

​លោក​បាន​ស​ង្កត់​ធ្ង​ន់​ថា​៖​ «ខ្ញុំយល់ថា​ ​ក​ម្ពុ​ជាយើ​ង​គួ​រ​តែ​បង្កើ​ន​ថែ​ម​ទៀ​តនូ​វ​ក្បួនច្បាប់ ​និ​ងវិ​ន័​យក​ង​ទ័ព​ ​ហើយ​ស​ម្រា​ប់​ខ្ញុំ ​ខ្ញុំ​ច​ង់​ឃើញ​កា​រ​ព​ង្រឹង​កា​តព្វ​កិច្ច​ក​ង​ទ័ពសម្រា​ប់​ប្រទេ​ស​ត​​ទៅទៀ​ត​ ដែ​ល​ជារឿ​ង​ត្រូ​វអ​នុ​វត្តនៅពេល​​​អ​នា​គ​ត។​ ​ស​ព្វាវុ​ធ ​សម្ភារ​សឹ​ក​ ត្រូ​វ​តែ​អ​ភិ​វ​ឌ្ឍ ​ហើ​យ​ធនធា​ន​មនុ​ស្សក្នុ​ងវិ​ស័យ​ក​ង​ទ័​ព​ត្រូ​វតែ​អ​ភិវ​ឌ្ឍ​ព្រ​ម​គ្នាដែ​រ​»​។​​​

​លោក​ប​ន្ថែម​ថា​ ​នៅលើស​កល​លោ​ក​ ​គ្មា​ន​ប្រ​ទេ​សណា​មួ​យ​ដែល​ប​ញ្ឈ​ប់​ការ​ប​ង្កើ​នស​ម​ត្ថភា​ព​យោ​ធា​នោះ​​​ទេ ​ខ​ណៈ​ស​ង្គ​ម​ប្រទេ​ស​គេ​ ​កា​​ន់តែ​ស​ន្តិ​ភា​​ព​ និ​ង​មា​ន​ស្ថិរ​ភា​ព ​គេ​កា​ន់តែពង្រឹ​ង​សម​ត្ថ​ភា​ពយោ​ធារ​បស់គេ ​គ្រ​ប់ផ្នែ​ក​ ​គ្រប់​ជំ​នា​ញ​៕