​ភ្នំពេញៈឆ្លើយ​តប​នឹង​គណ​បក្ស​ន​យោ​បាយ​មួយ​ដែល​បាន​ស្នើឱ្យ​​រាជរដ្ឋាភិ​បាល​មាន​វិធាន​ការ​ជាក់​លាក់​ជា​បន្ទាន់ ដើម្បី​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​នៅ​លើ​ទីផ្សារ​ លោក ឃឹ​ម ហ្វី​ណង់ ​អ្នក​នាំ​ពាក្យ​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ ​និង​នេ​សាទ ​បាន​អះអាង​ថា ​រាជ​រដ្ឋាភិ​បាល​ក៏ដូច​ជា​ក្រសួង​កសិកម្ម​និង​ស្ថា​ប័ន​ពាក់​ព័ន្ធ​ កំពុង​ធ្វើ​ការ​លើ​រឿង​នេះ​ដោយ​មិន​ព្រ​ងើយ​កន្តើយ​ឡើយ​។​


​លោក​បាន​ថ្លែង​ប្រាប់​ដូច​នេះ​នៅ​ថ្ងៃទី​៣​ ខែ​មករា ឆ្នាំ​២០២៤ ​ដោយ​លោក​បាន​បញ្ជាក់​ថា៖«​រឿង​នេះ​មាន​ភាព​ស្មុ​គស្មា​ញ​និង​ទាម​ទារ​ឱ្យមា​ន​ការ​គិត​គូរ​ឱ្យបាន​គ្រប់​ជ្រុង​ជ្រោយទាំ​ង​កត្តា​បច្ចេក​ទេស ​ច្បាប់ ​និង​ផល​ប៉ះពាល់​ផ្សេងៗ​ទៀត ​ហើយ​រហូត​មក​ដល់​ពេល​នេះ​គ្រប់​ភាគី​ពាក់​ព័ន្ធ​ទាំង​អស់​បាន​ជួប​ប្រជុំ​ពិភាក្សា​ជា​ច្រើន​សារួ​ចមកហើ​យ ​និង​នៅ​តែ​បន្ត​ជួប​គ្នា​បន្ថែម​ទៀត​ដើម្បី​ពន្លឿន​ការ​ងារ​នេះ​ឱ្យ​បាន​ឆាប់​»​។​

​អ្នក​នាំ​ពាក្យ​ក្រសួង​កសិ​កម្ម​បាន​បន្ថែម​​ថា ​លោក​សង្ឃឹម​ថានឹ​ង​ទទួលបា​ន​លទ្ធផ​ល​នា​ពេល​ខាង​មុខ​។​


​យោង​តាម​សេចក្តីថ្លែ​ងការ​ណ៍​របស់​គណប​ក្ស​កម្លាំង​ជាតិ​ស្តីពី​រាជរ​ដ្ឋា​ភិបាល​កម្ពុជា​ត្រូវ​មាន​វិធានកា​រ​ជាក់​លាក់​ជា​បន្ទាន់ដើ​ម្បី​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុងស្រុ​ក​នៅលើ​​ទីផ្សារ​ចុះ​ថ្ងៃទី​៣ ​ខែមករា ​បាន​លើក​ឡើង​ថា​ គណប​ក្ស​កម្លាំង​ជាតិទ​ទួ​លបាន​នូវ​ការ​ត្អូញ​ត្អែរ​ពី​ប្រជាព​លរដ្ឋ​គ្រប់​មជ្ឈដ្ឋា​ន​ដែល​ជា​អ្នក​ចិញ្ចឹមសត្វ​ក្នុង​ស្រុ​កពាក់​ព័ន្ធ​នឹង​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុ​ងស្រុក​នៅលើ​​ទីផ្សារ ​ដូច​ជា សត្វ​ក្របី ​គោ និង​សត្វ​ជ្រូក​រស់​ជា​ដើម​។ 

​សេចក្តី​ថ្លែងកា​រណ៍​បន្ត​ថា​ ការ​ធ្លាក់​ចុះ​តម្លៃ​សត្វ​ចញ្ចឹម​ក្នុង​ស្រុក​នៅលើ​ទីផ្សារ​គឺ​បាន​បណ្តាល​ឱ្យ​ប្រជា​ពលរដ្ឋ​គ្រប់​មជ្ឈ​ដ្ឋាន​ដែល​ជា​អ្នក​ចិញ្ចឹម​សត្វរួមទាំង​កសិ​ដ្ឋាន​ចិញ្ចឹម​សត្វ​គ្រប់​ប្រភេទ​នៅ​ក្នុង​ស្រុក​ប្រមាណ​៩០​ភាគ​រយរងគ្រោះ​ខាត​បង់​ប្រាក់​យ៉ាង​ធ្ងន់​ធ្ងរ​ប្រឈម​មុខ​នឹង​ការ​បោះប​ង់​មុខ​របរ​ចិញ្ចឹម​សត្វ​រស់ក្នុ​ង​ស្រុក​តែ​ម្តង​ពីព្រោះ​មិន​អាច​ទប់​ទល់​ការ​ខាត​បង់​ប្រាក់​ដ៏​ធ្ងន់​ធ្ងរ​បែប​នេះ​ជា​បន្ត​បន្ទាប់​ទៅ​មុខ​ទៀត​បាន​ឡើយ​។​


​ប្រភព​ដដែល​បញ្ជាក់​ថា​៖«​គណ​បក្សក​ម្លាំង​ជាតិរួ​មជា​មួយ​មជ្ឈ​ដ្ឋាន​ទូទៅមើ​លឃើញ​ថា កត្តា​ចម្បង​ដែល​បណ្តាល​ឱ្យ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​ធ្លាក់​ថ្លៃ​យ៉ាង​គំហុក​នៅ​លើ​ទីផ្សារដោ​យសារ​​ការនាំ​ចូល​ពី​ក្រៅ​ប្រទេស​យ៉ាង​ធូររលុង​នូវ​សាច់​បង្កក​គ្មាន​គុណភា​ព និ​ង​គ្មាន​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​ឱ្យ​បាន​ត្រឹម​ត្រូវ​តាម​បទ​ដ្ឋាន​ស្តង់​ដា​បច្ចេក​ទេស​ឬ​សម​ស្រប​តាម​បទដ្ឋាន​អនុវ​ត្ត​កសិ​កម្ម​ល្អដែល​បង្ក​ផល​ប៉ះពាល់​យ៉ាងធ្ង​ន់ធ្ងរ​ដល់​អ្នក​ផលិត​សត្វ​ចិញ្ចឹម​ក្នុងស្រុ​ក​និង​ធ្វើឱ្យ​ប៉ះ​ពាល់​យ៉ាង​ខ្លាំង​ដល់​សុខ​ភាព​ប្រជា​ពលរ​ដ្ឋ​»​។​

​ជាមួ​យ​គ្នានេះ​គណ​បក្ស​​នេះក៏បាន​​ស្នើ​ដល់​រាជ​រដ្ឋាភិ​បាល​កម្ពុជាត្រូវ​មាន​វិធាន​ការ​ជាក់លា​ក់​ជាប​ន្ទាន់​ដើម្បី​ទប់​ស្កាត់​ការ​ធ្លាក់​ចុះ​យ៉ាងគំ​ហុក​នូវ​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​នៅ​លើ​ទីផ្សារ​ដោយ​ត្រូវ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់​ ពិសេស​បង្កើន​វិធាន​ការ​ត្រួត​ពិនិត្យ​គុណ​ភាព​សាច់​បង្កក​នាំ​ចូល​ពី​ក្រៅ​ប្រទេស​តាម​បទដ្ឋាន​ស្តង់​ដា​បច្ចេក​ទេស​(GAP Stan​dard)​។​

​លោក​ស្រ៊ុន ពៅ​ ប្រធាន​សមា​គម​អ្នក​ចិញ្ចឹម​ជ្រូក​កម្ពុជា​ក៏បាន​ទទួល​ស្គាល់​ដែរ​ថា ពិត​ជា​មាន​ការ​ធ្លាក់​ថ្លៃ​គំហុក​តម្លៃ​សត្វ​ចិញ្ចឹម​ក្នុង​ស្រុក​នៅ​លើ​ទីផ្សារ​ពិត​ប្រាកដ​មែន​ដោយសា​រតែ​មាន​ការអ​នុញ្ញាត​ឱ្យ​នាំ​សាច់​បង្កក​ចូល​ក្នុង​ប្រទេស​កម្ពុជា​។ 

​លោក​បាន​ឱ្យដឹង​ដែរ​ថា ភាគី​ពាក់ព័​ន្ធ​រួមមា​ន ​ក្រសួងក​សិក​ម្ម អ្នក​នាំចូល​សាច់​បង្កក ​អគ្គនា​យកដ្ឋា​ន​គយ ​និង​រដ្ឋា​ករ​ និង​សមាគម​អ្នក​ចិញ្ចឹម​សត្វ នឹង​ប្រជុំ​ពិភា​ក្សា​រក​ដំណោះ​ស្រាយ​លើ​បញ្ហា​នេះ​ផង​ដែរ​៕