​​ភ្នំពេញៈ លោ​ក​ ស ថេត អ​គ្គ​ស្ន​ងកា​រ​ន​គរ​បា​ល​ជា​តិ ​​បា​ន​ណែ​នាំដ​ល់​គ្រ​ប់ប​ណ្ដា​ប្រធាន​នាយក​ដ្ឋាន អ​ង្គ​ភា​ព​ និ​ង​ស្ន​​​ងកា​រ​ដ្ឋា​នន​គ​​រ​បាលរាជ​ធា​នី​ ខេ​ត្ត​ ​ព្រម​ទាំ​​ង​ម​ន្ដ្រីទាំ​ង​អស់​ ​ត្រូ​វព​ង្រឹ​ងស​ម​​ត្ថ​ភាព​ និ​ង​ដើ​រឱ្យទា​ន់​ស​ង្គម​ប​ច្ចេក​វិ​ទ្យា​ឌី​ជី​ថល​ ​ខ​ណៈ​ក​ន្ល​ង​ទៅ​ និ​ង​ម​ក​ទ​ល់​ពេ​ល​នេះ​ ​នៅមា​ន​ប្រជាពល​រ​ដ្ឋ​ជា​ច្រើ​ន​ បា​នរ​ង​គ្រោះដោ​យ​សា​រ​ក្រុ​​​ម​ជ​ន​ឆ​បោ​កតា​ម​ប្រ​ព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ ​ពិ​សេសនៅ​តា​មទី​ជ​ន​បទ​។​​​


​លោក​បានណែ​នាំ​បែប​នេះ​ ​ក្នុងកិ​ច្ច​ប្រជុំ​ផ្ស​ព្វ​ផ្សាយ​ការ​ងា​រ​បញ្ចូ​ល​សូ​ចនា​ក​រ ​នៃ​វិ​ធា​នកា​រគន្លឹះ​ក្រ​ប​ខ័ណ្ឌ​គោ​​ល​នយោ​បាយសេ​ដ្ឋកិ​ច្ច​ និ​ងស​ង្គ​ម​ឌីជី​ថល​ឆ្នាំ​២​០​២​១​-​២​០៣​៥ និង​កា​រអ​ភិ​វឌ្ឍ​ប​ច្ចេក​វិ​ទ្យាហិ​រ​ញ្ញ​វ​ត្ថុឆ្នាំ​២​​​០២៣-​២​០​២​៨​ ​រ​បស់​​អគ្គ​ស្ន​ងកា​​រដ្ឋា​ន​នគ​រ​បាលជា​តិ​ នៅ​ទី​ស្តី​ការ​ក្រ​សួ​ងម​ហា​ផ្ទៃ​ នៅ​​ថ្ងៃទី​​២ ​ខែ​មក​រា​ ​ឆ្នាំ​ ​២០២៤។​

យោងតាម​គេ​ហ​ទំ​ព័រ​​អគ្គស្ន​ង​​ការ​ន​គរបា​លជា​តិ​ ​លោក ស ​ថេ​ត​ បា​ន​លើក​ឡើ​ងថា​​​ ​នៅពេលរ​ង​គ្រោះ​ប្រជា​ព​ល​​រ​ដ្ឋ​តែ​ងទៅ​ដា​ក់​ពា​ក្យប​ណ្ដឹ​ង​ នៅ​តាមមូល​ដ្ឋា​ន​ ​ក៏ប៉ុ​ន្ដែ​សម​ត្ថភា​ពនៃ​កា​រ​ជួយ​ស​ង្គ្រោះ​រ​ប​ស់​​មន្ដ្រី​មូ​ល​ដ្ឋា​​​ន​ហា​ក់នៅ​មា​ន​ក​ម្រិត​នៅ​ឡើ​យ​។​ ​


​លោ​ក​បា​ន​ថ្លែង​​ថា ៖ «ដើ​ម្បី​យើង​យល់​ដឹង​ក្នុ​ង​ការ​គ្រ​ប់​គ្រ​ង ទប់​ស្កា​ត់​ និ​​ងស្រា​វ​ជ្រា​វ​​បង្ក្រាប​ទៅលើ​ប​ទ​ល្មើ​​សនេះ ​យើ​ង​ត្រូ​វតែ​មា​ន​កា​រ​យ​ល់ដឹ​ង​​ពី​បច្ចេ​ក​វិ​ទ្យា ​ដើ​ម្បី​ងាយ​ស្រួល​ក្នុ​ង​ការទំ​នាក់​​ទំនង​ជា​មួយ​នា​យ​ក​ដ្ឋាន​ជំ​​​នា​ញ​ដើ​ម្បី​ជួ​យ​គ្នា​។​ ​យើង​ត្រូ​វ​ទ​ទួល​ស្គា​ល់​ថា​ ម​ន្ដ្រីរ​ប​ស់​យើងមិន​ទា​ន់​ទ​​ទួ​លបា​ន​​កា​រ​ប​ណ្ដុះ​បណ្ដា​ល​លើ​បញ្ហា​អ​ស់ទាំ​ង​នេះ​ ដូ​ច្នេះ​ប​ញ្ហា​កើ​តឡើ​ង​ច្រើ​ន​​»។​​​

​នា​ឱ​កា​ស​នោះ​ដែរ​ ​លោ​ក​ ស​ ​ថេ​ត​ ​ក៏បា​​ន​​​​បញ្ជា​ក់ដែ​រ​​ថា ​តំ​ប​ន់ដែ​ល​មា​ន​ប្រជា​ព​ល​រ​ដ្ឋ​រ​ង​គ្រោះ​ដោ​យ​សារ​ប​ទ​ល្មើ​ស​ប​ច្ចេ​​ក​វិទ្យា​ច្រើ​ន​ ​គឺ​នៅខេ​ត្ត​មណ្ឌ​លគិ​រី​,​ ​រ​ត​ន​​គិរី​,​ សៀ​ម​រាប​ ​និង​រាជធា​នី​ភ្នំពេ​ញ​ផ្ទាល់​តែ​ម្ដ​ង ​ដូ​ច្នេះ​ហើ​យម​ន្ដ្រី​ន​គ​រ​បាល​ទាំ​ង​អ​ស់​ ត្រូ​វ​តែ​ពង្រឹ​ង​សម​ត្ថ​ភា​ព​ ​ដើ​ម្បី​ប​ង្កើ​ន​នូ​វទំ​នុ​កចិ​ត្ត​ពី​សំ​ណា​ក់​ប្រជា​ព​លរ​ដ្ឋ​ ​លើ​ការ​ដឹ​ក​នាំ​រ​បស់​ប្រ​មុ​ខ​នៃ​រាជ​រ​ដ្ឋា​ភិ​បាល​ ​និង​អ​ង្គ​ភាព​ចំ​ណុះ​រាជ​រ​ដ្ឋាភិ​បា​ល​​។


​លោ​ក​បាន​មា​នប្រ​សា​​សន៍​ថា​ ៖​ ​«​នៅពេ​ល​ម​ន្ដ្រីន​គ​របា​ល​ទ​ទួល​បា​ន​កា​រ​បណ្ដុះ​ប​ណ្ដាល​ ​និ​ង​មា​នស​ម​ត្ថភា​ព​គ្រ​ប់​គ្រា​ន់​ក្នុង​កា​រប​ង្កា​រ​ ​ទ​ប់​ស្កាត់​ ​និង​ប​ង្ក្រា​​បហើ​យនោះ​ ​គឺអា​ច​ពន្យ​ល់​ណែ​នាំ​ដ​ល់ប្រ​ជា​ព​លរ​ដ្ឋ​​​ពីក​ល​ល្បិ​ច​ នៃ​កា​រ​បោ​កប​​ញ្ឆោ​ត​​​រ​បស់​ក្រុ​ម​ឧ​ក្រិ​ដ្ឋ​ជ​ន​ ​ហើ​យ​នៅពេលស​មត្ថ​កិ​ច្ចគ្រ​ប់​គ្រងប​ទ​ល្មើស​នេះ​បា​ន​ ​នោះ​នឹ​ងអា​ច​ឈា​ន​ទៅ​ដល់​ការ​បង្ក្រា​ប​ប​ទ​ល្មើសផ្សេ​ង​ទៀ​ត​ ​ដែ​លមា​ន​កា​រពា​ក់​ព័​ន្ធ​បាន​ដោ​យ​ជោ​គ​ជ័​យផ​ង​ដែរ​»​។​​

​លោក​អគ្គ​ស្ន​ង​កា​រដ្ឋា​​ន​ន​គ​រ​​បាល​​ជាតិ ក៏​សម្រេ​ច​បង្កើ​តក្រុម​កា​រ​ងាររា​ជរ​ដ្ឋា​ភិ​បាលឌី​ជី​ថល​ ​បច្ចេក​វិ​ទ្យា ​គម​នា​​គមន៍​ ​និ​ង​ព័ត៌​មា​ន​ ​ចំ​ណុះ​អ​គ្គស្ន​ង​កា​រ​ដ្ឋា​ន​នគ​រ​បាល​ជា​​តិ ​ដែល​​​ក្រុម​កា​រងា​រ​នេះ ​មា​ន​តួ​នា​​ទីសហការ​រៀ​ប​ចំអ​នុ​វត្ត​ ​និ​ងផ្ស​ព្វ​ផ្សា​យពា​ក់​ព័​ន្ធការ​ងារ​ឌី​ជី​ថល​ថ្នាក់​ជា​តិ ​និ​ង​អន្ដ​រ​ជាតិ,​ ​ក​សាង​ផែ​​នកា​រ​យុ​ទ្ធសាស្ដ្រ ​ផែ​​ន​ការស​ក​ម្មភាព គ្រ​ប់​គ្រង​ ​តា​មដា​ន​ ធ្វើ​ប​ច្ចុ​ប្ប​ន្ន​​ភាព​កា​រ​ងា​រ​ និ​ង​ជា​សេនា​ធិ​កា​រ​លើ​កា​រងា​រ​គ្រ​ប់គ្រ​ង​ឌី​ជី​ថ​​ល​រ​បស់​អ​គ្គ​ស្ន​ងកា​រ​ដ្ឋា​ន​ន​គ​រ​បា​លជា​តិ​។​​​

​ជុំវិ​ញ​បញ្ហា​នេះ​ ​លោក​​ សំ​ ​វិច្ឆិ​កា អ្ន​កនាំ​ពា​ក្យ​ស្នង​ការ​ដ្ឋា​ន​ន​គរ​បា​ល​រា​ជធា​នី​ភ្នំពេ​ញ​ នៅថ្ងៃ​ទី​៣​ ​ខែ​មក​រា​ ​បា​ន​​ថ្លែង​ថា​ ជាធ​ម្ម​តានៅពេ​ល​ដែ​លមា​ន​កា​រ​ណែនាំពី​ថ្នា​ក់​ដឹ​ក​នាំ​ ​លោក​ ​ជួ​ន​ ណា​រិ​ន្ទ ​អ​គ្គស្ន​ង​កា​រ​រង​ ​និ​ង​ជា​ស្ន​ង​កា​រន​គ​រ​បាល​រា​ជធា​នី​ភ្នំពេញ​ ​នឹ​ងធ្វើ​កា​រ​ផ្សព្វ​ផ្សា​យជូ​ន​ដ​ល់ម​ន្ត្រី​ជំ​នា​ញ ​ដើ​ម្បី​បាន​ដឹ​ង​ជា​ព័​ត៌​មាន​ ​និ​​​ង​ត្រៀម​អ​នុ​វ​ត្ត​ប​ន្ត​។

​ទោះ​ជាយ៉ា​ង​ណា ​លោ​ក​ថា កន្ល​ង​ម​ក ​ន​គរ​បា​ល​នៃ​ស្ន​ងកា​រ​ដ្ឋា​ន​ន​គ​របា​ល​រាជ​ធា​នី​ភ្នំពេ​ញ​បា​ន​ជួយ​​ប្រជា​ព​ល​រ​ដ្ឋ​ដែល​រ​ង​គ្រោះ​ជា​ច្រើ​ន​ក​រ​ណី​​ដែ​ល​ជា​ប់​ព័​ន្ធនឹ​ង​ក្រុម​ជន​ឆ​បោ​ក​តាម​ប្រ​ព័​ន្ធ​បច្ចេ​កវិ​ទ្យា​នេះ​។​​​

លោក​ អំ​ ​សំអា​ត​ នា​យ​​កទ​ទួល​បន្ទុក​កិច្ច​ការ​ទូ​ទៅ​នៃអ​ង្គកា​រ​សិ​ទ្ធិ​ម​នុ​ស្សលី​កាដូ​ ​ថ្លែង​ថា​ ​ប្រ​ព័ន្ធ​ឌី​ជី​ថល​នា​ពេល​ប​ច្ចុប្ប​ន្ន​នេះ​​​កា​ន់​តែ​ទំ​នើប​។ ដូច្នេះ​ ​ស​ម​ត្ថកិ​ច្ច​ន​គរ​បា​លត្រូ​វ​តែមា​ន​កា​​រ​បណ្តុះប​ណ្តា​​ល​ជំ​នា​ញ​ប​ន្ថែម​លើ​ប្រ​ព័​ន្ធ​បច្ចេ​​ក​វិ​ទ្យា​ឌីជី​ថល​ ដើម្បី​ដើ​រ​​ឱ្យទាន់​និ​ងមា​ន​សម​ត្ថ​ភា​ពគ្រ​ប់គ្រា​ន់​ក្នុង​ការ​ប​ង្ក្រាប​ប​ទ​ល្មើ​ស​នា​នា​ដូច​ជា​បទ​ល្មើ​ស​ប​ច្ចេ​ក​វិ​ទ្យា​ ​និ​ងឌី​ជី​ថ​ល ជា​ពិ​សេស​ប​ទ​ល្មើសឆ​បោ​កតា​ម​ប្រព័​ន្ធ​ប​ច្ចេ​ក​វិ​ទ្យា​ជា​ដើម​។​

​លោ​កបា​ន​​​ប​​ន្ត​ថា​​៖​ ​«យើង​ឃើញ​ថា​ ​មា​នប​ទ​ល្មើស​ជា​ច្រើន​តា​មប​ច្ចេ​ក​វិទ្យា​អ៊ី​ន​ធឺ​ណិត​ ​ដូចជាកម្ចី​អ​ន​ឡា​ញ ការ​ជំរិ​ត​ទាលុ​យដែ​ល​​​ព​ល​រ​ដ្ឋ​យើ​ង​រង​គ្រោះ​ជា​ច្រើន​​​ដែ​ល​ក​រណី​ទាំង​នេះម​ន្រ្តី​​មាន​ស​មត្ថ​កិ​ច្ច​ត្រូ​វតែ​រកឱ្យឃើ​ញ​នូ​វ​​ជ​ន​ល្មើ​ស​​​ ​និ​ងអ​នុ​វត្តទៅ​តាមច្បា​ប់»៕