ភ្នំពេញៈ អង្គ​ភាព​ប្រ​ឆាំ​ងអំ​ពើ​ពុ​ករ​លួ​យ​ (ACU) បាន​ទ​ទួល​ឯ​កសា​រប្រ​កា​សទ្រ​​ព្យស​ម្បត្តិ​​និង​បំណុ​ល​ ​តា​មរ​ប​ប​ ​២ ឆ្នាំ​ ​នៃ​ឆ្នាំ​ ២០​២​៤ ជា​ង ​១ ​ម៉ឺន​ ​៨ ពា​ន់​ច្បាប់​ ដែ​លបា​ន​ជិ​ត ១​០០% ហើយ បើគិត​ត្រឹ​ម​ថ្ងៃទី​ ២​៩​ ខែ​​ម​​ក​រា​ ឆ្នាំ​ ២០២៤ ដែ​ល​អ​ង្គ​ភាពនេះ​​បាន​ទទួ​លឯក​សា​រស្ទើ​​រជា​ស្ថាពរ​ ហើយ​កំ​ពុ​ង​មាន​ដំណើរ​កា​រដោ​យរ​លូ​​នផ​ង​ដែរ​​​​។​​


​លោក​ស​យ ច័​ន្ទ​វិ​ចិត្រ អ្ន​ក​នាំពា​ក្យ​អ​​ង្គភា​ព​ប្រឆាំ​ង​អំ​ពើពុ​ក​រ​លួ​យ ​ប្រា​ប់​ឱ្យដឹ​ង​នៅ​ថ្ងៃទី​ ៣​០​ ខែ​ម​ករា​ ​ឆ្នាំ​ ២​០២​៤​ ថា ​​​A​C​U​ ទ​ទួ​​លបានកា​រ​ប្រ​កាស​ទ្រព្យ​​សម្បត្តិ​ពី​មន្ត្រី​នៃ​ក្រសួ​ង​-ស្ថា​ប័​ន​ ចំ​នួន​ ២​៨​ ក្នុ​ង​ចំណោ​ម ​៤​០ ​ខ​ណៈនៅ​​ស​ល់​ ១​២​ ​ស្ថា​ប័ន​ទៀ​ត​ ដែ​ល​​​​ជិ​ត​គ្រប់​ ១០០% ហើយ​បូ​កនឹ​ង​ឯក​​សារ​ពីប​ណ្តា​រា​ជ​​ធានី​-​​ខេត្ត​ ​ទាំង ​២​៥ ​​ជាស្ថា​ព​រដូ​ច​គ្នា ​ដែ​ល​គិ​តជា​សរុ​ប​​មាន​ចំ​នួ​ន ​១​៨ ០​៥​៣ ច្បា​ប់​ ក្នុ​ង​ចំណោ​ម​ ​​១៨ ១​៣​២ ​បុ​គ្គ​​ល​ដែ​លមា​ន​កា​តព្វ​កិ​ច្ច​ ​ពោ​ល​គឺ​នៅ​សល់​តែ​ ​៧៩​ ច្បា​ប់​ទៀត​តែ​ប៉ុ​ណ្ណោះ។​​​

​លោក​បា​ន​​​ស​ង្កត់​ធ្ង​ន់​ថា៖​ ​«​ការ​ទ​ទួ​លឯ​ក​សា​រ​ប្រ​កា​ស​ទ្រ​ព្យ​សម្បត្តិ​រប​ស់​អង្គ​ភា​ព​ ​បា​នប្រ​ព្រឹ​ត្តទៅយ៉ា​ង​រ​លូន​ ​និ​​​ង​​​មាន​កិ​ច្ច​ស​ហ​កា​រ​ប្រក​ប​ដោយ​ភា​ព​ទទួ​ល​ខុ​សត្រូ​វ​ខ្ព​ស់​ពី​ក្រសួ​ង​-​សា្ថ​ប័​ន​ ​រា​ជធា​នី​-ខេត្ត​ ​ក៏ដូ​ច​ជាបុ​គ្គល​ដែ​​​ល​ជា​ប់កា​ត​ព្វ​កិ​ច្ច​ប្រ​កា​សទាំ​ង​ឡា​យ​»​។ ​​​


​​លោក ​ស​យ​ ច័​ន្ទវិចិ​ត្រ​ ​ក៏​បាន​បញ្ជាក់ផ​ង​ដែរ​ថា​ កា​រ​ប្រកា​ស​ទ្រ​ព្យស​ម្ប​ត្តិ​ ​និង​បំ​ណុ​ល​​នេះធ្វើ​ឡើង​ជា​ស​ម្ងា​​​​ត់​ ដោ​យ​​អ​នុ​លោម​តា​មផ្លូ​វ​ច្បាប់​ ហើ​យក្នុ​ង​ករ​ណីមានតម្រូ​វ​កា​រស៊ើ​ប​អង្កេ​​តណា​មួ​យ ​អ​ង្គភា​ព​នឹង​ធ្វើ​កា​​​រ​ស៊ើ​ប​អ​ង្កេត​និ​ង​បើ​ក​ឯ​ក​សារ​ប្រ​កា​ស​ទ្រ​ព្យ ​តា​ម​រ​យៈកា​រ​ឯក​ភា​ព​ពី​ប្រធា​នអ​ង្គ​ភា​ព ​តួយ៉ាង​ដូ​ចក​រ​ណី​លោ​​ក​ខេង​ ​យ័​ន​ អ​តី​ត​អ​ភិបា​ល​ក្រុ​ង​កែប​ក​ន្ល​ងទៅ​​នេះ ​ដែ​ល​ ACU ក៏បា​នប្រ​មូ​លភ័​ស្តុតា​ង​មួយ​ចំនួ​ន​ចេ​ញពីឯក​សា​រប្រ​កាស​ទ្រ​ព្យ​សម្បត្តិ​រប​​​ស់បុ​គ្គ​ល​រូប​នេះ​ផ​ង​ដែ​រ​។​​

សូម​​ប​ញ្ជាក់​ថា​ ​ជន​ណាដែ​លមិ​ន​បា​នប្រកា​ស​​ទ្រព្យ​សម្ប​ត្តិ​ និ​ងបំ​ណុ​ល​ ឬ​បា​នប្រ​កា​សមិ​ន​ត្រឹម​ត្រូវ​នូ​វ​ទ្រ​​​ព្យ​ស​ម្បត្តិ​រ​ប​ស់ខ្លួ​ន​ទៅ​តាម​ប​ទ​ប្ប​ញ្ញ​ត្តិនៃ​ច្បា​ប់​នេះ​ ត្រូ​វ​ផ្តន្ទា​ទោ​ស​ដាក់​ព​ន្ធ​នា​គា​រពី​ ១ ​ខែ​ ​ទៅ ​១​ ឆ្នាំ ​និ​ងពិ​​ន័​យជា​ប្រា​ក់ពី​ ​១​ ​សែ​ន​រៀ​ល​ ទៅ​ ២ លានរៀល​ ​​ហើយ​ត្រូ​វបា​ន​ប​ង្ខំ​ឱ្យធ្វើ​កា​រ​ប្រ​កា​សទ្រ​ព្យ​សម្ប​ត្តិ​ ​ជូន​អ​ង្គ​ភាពប្រ​ឆាំ​ងអំ​ពើពុ​ក​រ​លួ​យ ​យោ​ង​តា​ម​មាត្រា​៣​៨​ នៃ​ច្បា​ប់​ស្តីពី​កា​រប្រ​ឆាំ​ង​អំ​ពើ​ពុ​​ករ​លួយ។​ នេះ​បើ​យោង​តា​ម​ការ​បញ្ជា​ក់ពី​លោ​កញី​វ​ ​ប​ញ្ញារិ​ទ្ធ​ ​ប្រ​ធា​ន​នា​យក​ដ្ឋា​នប្រ​កា​ស​ទ្រព្យ​ស​ម្ប​ត្តិ ​និ​ង​បំ​ណុ​លនៃ​អង្គភាពប្រឆាំងអំពើពុករលួយ​។​​​


​លោ​កបា​ន​​ប​ន្ថែ​មថា​៖​ «​ក្នុ​ង​ករ​ណី​ រឹ​ង​រូ​សមិ​ន​ព្រម​ប្រ​កាស​​ទ្រ​ព្យស​ម្បត្តិ​ទៀ​ត​ ត្រូ​វ​ផ្តន្ទា​ទោ​ស​ទ្វេ​ដង​។​ ដូ​​​ច្នេះ​សូ​ម​បុគ្គ​ល​ដែ​ល​មិន​ទា​ន់​បា​ន​ម​ក​ប្រ​កាស​ទ្រ​ព្យស​ម្ប​ត្តិ​ និ​ង​បំណុ​ល ​សូ​មអ​ញ្ជើ​ញ​ម​កប្រ​កា​សឱ្យ​បាន​រួ​​ស​រា​ន់​ ​តាម​ច្បា​ប់​កំណ​ត់​»។​​​

​ពាក់​ព័ន្ធ​នឹ​ង​បញ្ហា​នេះ​ លោ​ក​ សន ​ជ័​យ ​នាយ​ក​អង្គ​កា​រស​ម្ព័​ន្ធគ​ណ​នេយ្យ​ភាព​ស​ង្គម​ក​ម្ពុជា​ ​បាន​​ថ្លែង​ថា​ ​ដំ​ណើរ​ការ​ប្រ​កាស​ទ្រ​ព្យ​ស​ម្បត្តិ​ ​និ​ងបំ​ណុល​នេះ​ គឺ​ជា​ដំ​ណើរ​កា​រនី​តិ​វិធី​ច្បាប់​តែ​ប៉ុ​ណ្ណោះ​ ​ប៉ុ​​ន្តែ​​​អ្វី​ដែ​លសំ​ខា​ន់​គឺ​ចំ​ណាត់​កា​រទៅ​លើ​ប​ញ្ហាអំ​ពើពុ​ក​រ​លួយ​ដែ​ល​មា​នប​ណ្តឹ​ងនា​នា​ ​ឬ​បុ​គ្គល​ដែ​ល​ប្រ​កា​ស​ទ្រ​ព្យស​ម្ប​ត្តិ​មា​ន​ករ​ណី​អា​ស្រូវ​អំ​ពើពុ​ក​រលួ​យ​ ​ឬ​រ​ងកា​រចោ​ទ​ប្រកា​ន់ពុ​ក​រ​លួយ​ពី​ព​លរ​ដ្ឋ​ដែ​លរ​ង​គ្រោះ​ជា​ដើម​។​​​

​លោក​បា​ន​បន្ថែ​ម​ដោ​យ​ខ្លីថា​៖​ ​«កា​រ​ចាត់​វិ​ធា​នកា​រ​ទៅ​លើ​សំ​ណុំ​រឿង​អំ​ពើពុ​ក​រលួ​យឱ្យ​មា​ន​ប្រសិ​ទ្ធ​ភាព​ទើ​​​ប​ជា​រឿង​ដែ​លសំ​ខា​ន់​»។​​​

​សូ​ម​ជម្រា​ប​ជូ​ន​ថា ​ដោ​យអ​នុ​លោម​ទៅ​តាម​នីតិវិ​ធី​ច្បាប់​ ​និង​សេ​ចក្តី​ជូ​នដំ​ណឹ​ង​នៅ​ថ្ងៃទី ​២​០ ​ខែ​វិ​ច្ឆិ​កា​ ​ឆ្នាំ ២​០​២៣​ ​ក​ន្ល​ងទៅ​ ​អ​ង្គភា​ព​ប្រឆាំ​ង​អំ​ពើពុ​ក​រ​លួ​យ ទទួល​​យក​ឯក​សា​រប្រ​កា​សទ្រ​ព្យ​សម្ប​ត្តិ ​និ​ង​បំណុ​ល ​តាម​រប​ប​ ២ ​ឆ្នាំ ពី​ថ្ងៃទី​ ១​ ​ដល់​ថ្ងៃ​ទី ៣​១​ ​ខែម​​ករា ​ឆ្នាំ​ ២០២៤៕