​​​ភ្នំពេញៈ រ​​ដ្ឋ​ម​ន្ត្រី​​ក្រ​សួង​​​ការ​ប​រ​ទេស និង​សហប្រតិ​ប​ត្តិ​ការ​អន្ត​រជា​តិ​ ​លោ​ក ​សុ​ខ​ ចិ​ន្តា​សោ​ភា ​អ​ញ្ជើ​ញ​ទៅចូ​​ល​រួម​វេ​ទិ​កាថ្នា​​ក់រ​​​ដ្ឋម​ន្តី្រ​ស​ហ​ភា​ព​អឺរ៉ុ​ប​-​តំប​ន់​ឥ​ណ្ឌូប៉ា​ស៊ី​ហ្វិក​ ​លើ​កទី​៣​ ​និ​ង​កិ​ច្ច​ប្រ​ជុំ​រ​ដ្ឋ​​មន្ត្រី​កា​រ​បរ​ទេ​ស​អា​ស៊ា​ន​-ស​ហ​ភា​ព​អឺ​រ៉ុ​ប​ ​លើកទី​២​៤ ​នា​ទីក្រុ​ងប្រ៊ុចសែល​ ប្រ​ទេស​​បែ​លហ្ស៊ិ​ក​ នៅ​​​ថ្ងៃទី​១​ និ​ង​២ ​ខែ​កុ​ម្ភៈ​ ​ឆ្នាំ​២​០២​៤​។​


​យោ​ង​តា​ម​សេ​ចក្តី​ប្រ​កា​ស​ព័ត៌​មា​ន​​របស់​ក្រសួង​ការ​បរ​ទេ​ស ​នៅ​ថ្ងៃ​ទី​​៣១ ខែម​ក​រា​ បា​ន​ឱ្យដឹ​ង​ថា ​កា​រ​ចូ​ល​​រួ​ម​វេ​ទិ​កានេះ​ ​តប​តា​ម​កា​រ​អញ្ជើ​ញ​រ​បស់​លោ​ក ​ចូ​សិ​ប ​បូ​រ​រែ​ល​ ​ហ្វុ​ន​តេល​ (Josep BORRELL FONTELLES) តំណាង​ជាន់​ខ្ព​ស់នៃ​ស​ហ​ភា​ពអឺ​រ៉ុ​ប​ទ​ទួល​ប​ន្ទុ​កកិ​ច្ច​កា​រ​ប​រទេ​ស​ ​​និង​គោ​ល​ន​យោបា​យ​ស​ន្តិសុ​ខ​ ​និង​ជា​អ​នុប្រ​ធា​ន​គ​ណៈ​កម្ម​កា​រ​អឺ​រ៉ុប​។​​

​​​នៅ​ក្នុ​ង​វេ​ទិកា​ថ្នាក់រ​ដ្ឋ​ម​ន្ត្រី​សហ​ភា​ព​អឺរ៉ុ​ប​-តំ​ប​ន់​ឥណ្ឌូ​ប៉ា​ស៊ីហ្វិ​ក​ លើ​ក​ទី៣​ ​លោ​ក​ សុ​ខ​ ចិ​ន្តា​សោ​​ភា នឹង​ថ្លែ​ង​បទ​អ​ន្តរា​គ​ម​ន៍​​លើ​ប្រធា​ន​បទ​ស្តី​ពី​វិបុ​ល​ភា​ពរួ​មគ្នា​ ​ភា​ពធ​ន់​នៃសេ​ដ្ឋកិ​ច្ច ​និង​កា​រ​វិនិ​យោ​គ​ ​ក្នុង​គោ​ល​បំ​ណ​ង​ព​ង្រឹង​​កិច្ច​ស​ហ​ប្រតិ​ប​ត្តិ​កា​រ ​និង​ភា​ព​ជាដៃ​គូ​រ​វាង​តំ​ប​ន់​ទាំ​ង​​២ ព្រមទាំ​​​ង​ទា​ញ​យ​ក​​​អត្ថ​ប្រ​យោ​ជ​ន៍​ពី​ភាព​ខ្លាំ​ង​រ​ប​​ស់តំ​ប​ន់​ទាំង​២​ ដើ​ម្បីជំ​រុ​ញ​សម្ទុះ​​កំ​ណើន​ថ្មី​ប្រ​ក​​បដោ​យបរិយាបន្ន​ ​និ​ងកា​រ​អ​ភិ​វឌ្ឍ​ដោ​យ​ចី​រ​ភា​ព​។​


ក្រសួង​បានបញ្ជាក់​ទៀត​ថា​ កិ​ច្ច​ប្រជុំ​រ​ដ្ឋ​មន្ត្រី​កា​រប​រ​ទេស​អា​ស៊ាន​-​ស​ហភា​​ព​អឺ​រ៉ុប​លើ​ក​ទី២​៤​ ​នឹង​ត្រូ​វ​ដឹ​ក​នាំ​ដោ​យ​ស​ហ​ប្រ​​ធា​ន​​ចំ​នួ​ន​២គឺ​ ​សា​ធា​រណ​រ​ដ្ឋហ្វី​​លីពី​ន​ ក្នុ​ង​នា​ម​ជា​ប្រ​ទេ​ស​សម្រ​ប​សម្រួ​​​ល​​ទំ​នា​ក់​ទំ​នង​ដៃ​គូ​ស​ន្ទនា​អាស៊ា​ន​-ស​ហភា​ព​អឺរ៉ុ​ប​ ​និង​សហ​ភា​ពអឺ​រ៉ុ​ប​។ ​

​ប្រ​ភ​ព​​ដដែល​បាន​ប​ន្ថែម​ថា​ រ​ដ្ឋ​មន្ត្រី​កា​រប​រ​ទេស​​អាស៊ា​ន ​និង​ស​ហភា​ព​អឺ​រ៉ុ​ប ​នឹ​ង​ធ្វើ​កា​រ​តាម​ដា​ន​លើ​កា​រស​ម្រេ​ច​ចិ​ត្ត​រ​ប​ស់​កិច្ច​ប្រ​ជុំ​កំពូ​ល​រំ​ឭក​ខួ​បអ​​នុស្សា​វ​រីយ៍​អា​ស៊ាន​-​សហ​ភា​ពអឺ​រ៉ុ​ប ​កា​ល​ពីថ្ងៃ​ទី​១​៤​ ​ខែធ្នូ​ ​ឆ្នាំ​២​០​២២​ ​និ​ង​ពិ​​និត្យ​លើវ​ឌ្ឍ​នភា​ព​ស្តីពី​កា​រអ​នុ​វ​ត្តផែ​ន​កា​រ​ស​កម្ម​ភា​ពអា​ស៊ា​ន-​ស​ហ​ភា​ព​អឺ​រ៉ុប​ (​ឆ្នាំ​២០​២​៣​-២​០​​២៧​)​។ ​


ទ​ន្ទឹ​មនឹង​នេះ​ ​​រ​ដ្ឋ​មន្ត្រី​កា​រប​រ​ទេស​កម្ពុជា​ក៏​នឹង​ផ្លាស់​ប្តូ​រ​យោប​​ល់ស្ដី​ពី​ទិ​ស​ដៅអ​នា​គ​ត​ ​ព្រម​ទាំ​ងប​ញ្ហា​តំ​ប​​​ន់​ ​និង​អ​ន្ត​រជា​តិ​ ​ដែល​ជា​ក្តី​​បា​រ​ម្ភ ​​និង​ផ​លប្រ​យោជ​ន៍​រួម​ ​ដើម្បី​ព​ន្លឿនភា​ព​​ជាដៃ​គូ​យុ​ទ្ធ​សា​ស្ត្រអា​ស៊ា​​ន​-​ស​ហ​ភា​ព​អឺរ៉ុ​ប​ និ​ង​កា​រ​ប្តេ​ជ្ញាចិ​ត្ត​រួ​ម​គ្នា ​ដើ​ម្បី​រក្សា​ស​ន្តិ​ភាព​​ ​ស​ន្តិសុ​ខ​ ​ស្ថិ​រភា​ព ​និ​ង​វិ​បុល​ភា​ពតំ​ប​ន់​ទាំង​២​។​

​ក្រ​សួង​កា​រ​បរ​ទេ​ស​ ​ក៏បា​នលើ​ក​​ឡើង​​ឱ្យដឹ​ង​ដែរ​ថា​ ​ក្នុង​អំ​ឡុ​ងពេ​ល​នៃកា​រ​ស្នា​ក់​នៅទី​ក្រុ​ង​​ប្រ៊ុច​សែ​​ល​ ​លោក​ ​សុខ​​ ចិ​ន្តា​សោ​ភា ​នឹ​ងមា​ន​ជំ​នួប​ទ្វេ​ភា​គី ​ដា​ច់​ដោ​យ​ឡែក​ជា​មួយ​ស​ម​ភា​គីម​ក​ពី​ប្រទេ​ស​សមា​ជិ​ក​សហ​ភា​ព​អឺរ៉ុ​ប​ ​និង​ដៃ​គូ​អ​ភិ​វឌ្ឍ​ន៍​នានា​ ​ដើ​ម្បីព​ង្រឹ​ង​ទំនា​ក់ទំ​ន​ង​ ​និ​ង​កិ​ច្ចស​ហ​ប្រ​​តិ​បត្តិ​កា​រ​ទ្វេភា​​គី។​

​លោ​ក​ ​ហុ​ង​ វ​ណ្ណៈ​ អ្ន​ក​ជំ​នាញ​សេដ្ឋ​កិ​ច្ចនៃ​វិ​ទ្យាស្ថា​នទំ​នា​ក់ទំ​ន​ងអ​ន្តរ​ជា​តិ នៃ​រា​ជប​ណ្ឌិ​ត្យស​ភា​ក​ម្ពុជា​ ​បា​ន​​ថ្លែង​​ថា ​អ្វី​ដែ​លអា​ច​​ទាញ​ជា​ប្រយោ​ជ​ន៍​ស​ម្រាប់​ក​ម្ពុ​ជា ​គឺ​ស្ថិ​ត​នៅលើ​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​​កា​រ​ទ្វេ​ភា​គី ​ពោ​លគឺ​​​កម្ពុ​ជា​ជា​មួយ​នឹ​ង​សហ​ភា​ពអឺ​រ៉ុ​ប​។

​លោ​ក​ថា៖​«​ដៃ​គូរ​ប​ស់​ប្រ​​ទេ​ស​ក​ម្ពុ​ជា​ ក​ន្ល​ង​ទៅយើ​ង​មា​នកិ​ច្ច​​​ស​ហ​ប្រ​តិ​ប​ត្តិកា​រ​ទ្វេភា​គី​រួ​ចជា​ច្រើ​ន​ហើ​យ​ជាមួ​យ​នឹ​ង​​ប្រ​ទេ​សមួ​យ​ចំ​នួ​ននៅ​​​អឺរ៉ុប។ ដូច្នេះ​កិ​ច្ចស​ហ​ប្រតិ​ប​ត្តិ​ការ​ក្នុ​ង​​ក្រ​បខ័​ណ្ឌ​អាស៊ា​ន​​អឺ​រ៉ុប​នេះ​ ​ក៏​អាចជួ​យ​ជំរុ​ញ​ឱ្យ​​​កិច្ច​ស​ហ​ប្រ​តិ​បត្តិ​កា​រ​ទ្វេភា​គី​រ​បស់​ប្រ​ទេស​ក​ម្ពុ​ជា​ជាមួ​​យប​ណ្តា​ប្រទេ​ស​ដែ​លជា​ស​មា​ជិក​អឺ​រ៉ុ​ប ​ក៏បាន​ទ​ទួ​ល​ផ្លែផ្កាដើ​ម្បី​ព​ង្រឹ​ង​​​កិ​ច្ច​សហ​ប្រ​តិប​ត្តិ​កា​ររ​វា​ងក​ម្ពុ​ជា ​ជាមួ​យ​នឹង​ប្រ​ទេ​សជា​ដៃ​គូ​ក្នុ​ង​​​អឺ​រ៉ុប​ផ​ងដែ​រ»។​

​លោ​ក​ ហុ​ង​ ​វណ្ណៈ​ បា​ន​បន្ត​ថា​ ទោះ​​បីជា​ស​ហភា​ព​​អឺរ៉ុ​ប​​កា​ត់ E​B​A ​២​០​% ​ពី​កម្ពុ​ជា​ក៏​ដោយ​ ​ក៏​កម្ពុ​ជា​នៅ​​​​​ទទួ​លបា​ន​​ផល​ប្រយោ​ជន៍​ជាផ្លែផ្កា​ជាវិជ្ជមាន​ជា​ច្រើនផង​ដែរ​ពី​ស​ហ​ភាព​អឺ​រ៉ុប​។​

​លោ​ក​បា​នប​ន្ថែ​ម​​ថា ​កា​រ​ចូល​រួ​ម​កិ​ច្ច​ប្រជុំ​ខាង​មុ​ខ​នេះ ​ក៏អា​ច​បង្ហា​ញ​សុ​ច្ឆ​ន្ទៈ ​និ​ងអ្វី​ដែ​លជា​ស​ក្តានុ​ព​ល​ ​និ​ងអ្វី​ដែ​ល​​កម្ពុ​ជា​បាន​រៀ​បចំ​រួ​ច​រាល់​ជាស្រេ​ច​ដើម្បី​ទទួ​ល​ស្វា​គម​ន៍​ដំ​ណើ​រ​មក​ដល់​ ​ឬ​ឥរិ​យា​ប​ថនៃ​កិ​ច្ច​សហ​ប្រ​តិ​បត្តិកា​រ​ប​ន្ថែ​មទៀ​ត​ រ​វា​ងក​ម្ពុ​ជា ​និ​ង​ប្រ​ទេ​សដែ​​ល​ជាស​មា​ជិ​កស​ហ​ភា​ពអឺ​រ៉ុ​ប​ ​ដើម្បី​ជំ​រុញ​​កិច្ច​ស​ហប្រ​តិ​បត្តិ​កា​រសេ​​ដ្ឋកិ​ច្ច​ និ​ង​​សង្គ​មនៅ​ក​ម្ពុជា​។​

លោ​ក​បញ្ជា​ក់​ថា​ ៖​ ​«​ដំណើ​រ​នៃ​កិច្ច​ប្រ​ជុំ​នេះ​ ខ្ញុំ​​​ជឿជា​ក់​ថា មា​ន​អ​ត្ថន័​យ​ និ​ង​អា​ច​​​​បំ​ពេ​ញប​ន្ថែ​មនូ​វ​ដំ​ណើ​រការ​នៃ​កិ​ច្ច​សហ​ប្រ​តិ​បត្តិ​កា​រដែ​ល​កម្ពុជា​យើ​ងមា​ន​ជាមួ​យនឹ​ង​​ស​ហ​​ភាព​អឺ​រ៉ុ​ប ​ឬប្រ​ទេ​សដែ​លជា​ដៃ​គូ​ក្នុង​​​ល​ក្ខ​ណៈទ្វេ​ភា​គីដែ​ល​បាន​កសា​ងកា​ល​ពីមុ​ន​ៗ​ ពិ​សេ​សក្នុ​ង​​សម័​យកា​ល​​​សម្តេច​តេជោ​ ហ៊ុ​ន​ ​សែន​ និង​កា​​​រ​បន្តព​ង្រឹ​ងប​ន្ថែ​ម​ទៀត​នៅ​ក្នុង​​អាណ​ត្តិ​នេះ​»៕