​ភ្នំពេញ: ស្ថាន​ទូត​នៃ​សា​ធារណ​រដ្ឋ​ឥណ្ឌូ​នេស៊ី​ប្រចាំ​រាជ​ធានី​ភ្នំពេញ​បាន​បង្ហាញ​ពី​សមិទ្ធ​ផល​សំខាន់​មួយ​ក្នុង​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​រវាង​ប្រទេស​ឥណ្ឌូ​នេស៊ី ​និង​កម្ពុជា ​គិត​ពីដើម​ឆ្នាំ​មក​ត្រឹម​ខែវិច្ឆិកា​ ឆ្នាំ ២០២៣ ​ដោយ​ទំហំ​ពាណិជ្ជ​កម្ម​ទ្វេ​ភាគី​សរុប​ឈាន​ដល់ ​៩៦៥,២៤​ លាន​ដុល្លារ​ ដែល​ជា​ដៃគូ​ពាណិជ្ជ​កម្ម​ធំជាង​គេ​ទី​៦ ​​របស់​កម្ពុជា ។

តួ​លេខ​នេះ​តំណាង​ឱ្យ​ការ​កើន​ឡើង​យ៉ាង​ខ្លាំង ​និង​ជា​សក្ខី​ភាព​មួយ​សម្រាប់​កិច្ចស​ហប្រ​តិបត្តិការ​សេដ្ឋ​កិច្ច​ដែល​កំពុង​រីក​ចម្រើនរ​វាង​ប្រជា​ជាតិ​ទាំង​ ២​ហើយ​វា​គឺជា​ផ្នែក​មួយ​នៃ​ការលើក​កម្ពស់​កិច្ច​សហ​ប្រតិប​ត្តិការ​បន្ថែម​ទៀត​នៅក្នុ​ង​កា​រប្រារឰ​ខួប​លើក​ទី​៦៥ ​នៃ​ទំនាក់​ទំនង​ការ​ទូត​។​


​បើ​តាម​ស្ថាន​ទូត​ឥណ្ឌូ​នេស៊ី​ ការនាំចេ​ញ​របស់​កម្ពុ​ជា​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេ​ស៊ី​ក៏ត្រូវ​បាន​មើល​ឃើញ​មាន​ការ​កើន​ឡើង​ដល់៧០,៥៦​លាន​ដុល្លារ​ក្នុង​ឆ្នាំ២០២៣​ស្មើនឹង​​១១២​ភាគរ​យ ធៀ​ប​នឹង​ឆ្នាំ​២០២២​ ដែល​នេះ​ជា​ផ្នៃក​នៃ​ការ​ពង្រឹង​ទំនាក់​ទំនង​ទាំង​នេះ​បន្ថែម​ទៀត​។​

​​ការ​កើន​ឡើង​នៃ​តួលេខ​ពាណិជ្ជ​កម្ម​នេះ​បង្ហាញ​ពី​ការពង្រីក​ទំនា​ក់ទំនង​សេដ្ឋ​កិច្ច​និង​ផល​ប្រយោជ​ន៍​ទៅ​វិញ​ទៅម​ក​ដែល​កើត​ឡើង​ពី​ទំនា​ក់ទំនង​កាន់តែ​​រឹង​មាំ​រវាង​ប្រទេស​ទាំង​២​ ​។​


​គួរ​កត់​សម្គាល់​ថា ​ខែកញ្ញា ​ឆ្នាំ​២០២៣​ កម្ពុជា​បាន​នាំ​ចេញ​អង្ករ​ជា​លើក​ដំបូង​ទៅ​កាន់​ប្រទេស​ឥណ្ឌូនេ​ស៊ី ​ជា​ព្រឹត្តិ​ការណ៍​ដ៏​សំខាន់​មួយ​ដែល​បង្ហាញ​ពី​យុគ​សម័យ​ថ្មី​នៃ​អន្ត​រកម្ម​សេដ្ឋ​កិច្ច​កាន់​តែ​ខ្លាំង​ក្លារ​វាង​ប្រជា​ជាតិ​ទាំង​២​។​

​ព្រឹត្តិ​ការណ៍​នេះ​មិន​ត្រឹម​តែ​ជា​និមិត្តរូប​នៃ​ការ​ធ្វើ​ពិពិធ​កម្ម​នៃ​ទំនិញ​ពាណិជ្ជ​កម្ម​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​គំរូ​សម្រាប់​អន្តរ​កម្ម​សេដ្ឋ​កិច្ច​ទ្វេ​ភាគី​កាន់​តែ​កើន​ឡើង​បន្ថែម​ទៀត​នា​ពេល​អនា​គត​។​

​ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌូ​នេ​ស៊ី​លោក​Da​rmosumart​o ក្នុង​ជំនួប​ជាមួយ​ឧប​នាយក​រដ្ឋមន្ត្រី ​និង​ជា​រដ្ឋ​មន្ត្រី​ក្រសួង
ការ​បរ​ទេស និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​កម្ពុជា ​លោក ​សុខ ចិន្តា​សោភា ​កាល​ពី​ថ្ងៃទី​៣ ​ខែមករា​ ឆ្នាំ​២០២៤ បាន​សង្កត់​ធ្ងន់​លើ​សារៈ​សំខាន់​នៃ​ការ​ចង​ទំនាក់​ទំនង​ការ​ទូត​ជា​ប្រវត្តិ​សាស្ត្រ​រវាង​ឥណ្ឌូ​នេស៊ី ​និង​កម្ពុជា​ ទៅ​ជា​កិច្ច​សហ​ប្រ​តិប​ត្តិការ​ពា​ណិ​ជ្ជ​កម្ម និង​វិនិ​យោគ​ជាក់​ស្តែង​។​

​លោក ​Darmosumarto បាន​ថ្លែង​ថា​៖ «​នៅពេ​ល​យើង​ប្រារឰ​ខួប​លើក​ទី៦៥ ​នៃ​ទំនាក់​ទំនង​ឥណ្ឌូនេ​ស៊ី​-​កម្ពុជា យើង​ត្រូវ​ធា​នា​ថា ​ឆ្នាំ​២០២៤​ ទទួល​បាន​ជោគ​ជ័យ​ជា​មួយ​សមិទ្ធ​ផល​ឈ្នះ​-ឈ្នះ ​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេភាគី​របស់​យើង​»​។​

​ជាមួ​យគ្នានេះ​លោក​ឯក​អគ្គ​រដ្ឋទូត​បាន​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ក្នុង​ការ​ពង្រឹង​ទំនាក់​ទំនង​រវាង​ប្រជាជន​នៃ​ប្រទេស​ទាំង​២ ​ជាពិ​សេស​តាម​រយៈ​ការ​ចូល​រួម​របស់​យុវ​ជន​ក្នុង​វិស័យ​អប់រំ​ វប្ប​ធម៌ និង​ទេសច​រណ៍​។​

​កាលពី​ឆ្នាំ​មុន ​ពិព័រណ៍​ពាណិជ្ជ​កម្ម និង​ទេស​ចរណ៍​ឥណ្ឌូនេ​ស៊ី​លើក​ទី១៤ (ITTP 2023) ត្រូ​វបាន​ប្រារ​ឰឡើង ជា​មួ​យនឹង​ប្រធាន​បទ «​ពង្រឹង​ទំនាក់​ទំនង​ល្អ​ជា​មួយ​គ្នា​»(ITTP2023)ក្នុង​គោល​បំណង​លើក​កម្ពស់​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេ​ភាគី​រវាង​ឥណ្ឌូ​នេស៊ី​ និង​កម្ពុជា ​ជា​ពិសេស​ក្នុង​វិស័យ​ពាណិជ្ជ​កម្ម​ ទេសច​រណ៍ ​ការ​អប់រំ​ឧ​ត្ត​មសិ​ក្សា ​សិល្បៈ និង​វប្ប​ធម៌​។​

​នៅ​ក្នុង​ពិធី​តាំងពិ​ព័រណ៍​​នោះ លោក​ស្រី ​Lauti Nia Astri​ ឯក​អគ្គរដ្ឋ​ទូត​បណ្តោះ​អាសន្ន​នៃ​ស្ថាន​ទូត​ឥណ្ឌូ​នេស៊ី​បាន​សង្កត់​ធ្ងន់​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​ប្រទេស​ទាំង២​ក្នុង​ការ​ពង្រឹង​ទំនាក់ទំ​នង​ដ៏​រឹងមាំ​​។​

​ដោយ​បាន​លើក​ឡើង​ពី​សារៈ​សំខាន់​នៃ​កិច្ច​សហ​ប្រតិប​ត្តិការ​ទ្វេភា​គី​ក្នុង​វិស័យ​អប់រំ​ និង​ការ​អភិវឌ្ឍ​ជំនាញ​ក្នុង​ឱកា​ស​បើក​សម្ពោធ​ពិព័រណ៍​​លើក​ទី១៤ លោ​កស្រី​ Nia Astri បាន​ឱ្យដឹង​ថា​៖ «​យើង​នឹង​បន្ត​ប្តេជ្ញាចិ​ត្ត​ជួយ​កែល​ម្អ​ធន​ធាន​មនុស្ស​របស់​ប្រទេស​កម្ពុជា ​តាម​រយៈ​ទម្រង់​នៃ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ផ្សេងៗ​»​។​

​រីឯក្នុ​ងជំនួ​ប​លើក​នេះ លោកឧប​នាយក​រដ្ឋមន្ត្រី​ សុខ ចិន្តា​សោភា បាន​ទទួល​ស្គាល់​ពីសា​រៈ​សំខាន់​នៃ​ខួប​លើក​ទី​៦៥​នៃ​ទំនាក់​ទំនង​ការ​ទូត​ទ្វេភាគីនិង​​បាន​ស្នើ​ឱ្យ​មាន​កិច្ចស​ហប្រ​តិប​ត្តិការ​កាន់​តែ​ជិត​ស្និទ្ធ​លើ​វិស័យ​ផ្សេងៗ​ដែល​បង្ហាញ​ពី​ឱកាស​ដ៏​សម្បូរ​បែប​។លោក​ក៏បាន​ស្នើឱ្យ​​ធ្វើការ​​រួមគ្នា​ក្នុង​វេទិកា​តំបន់ ​និង​ពហុ​ភាគី​ ដើម្បី​បន្ត​គោលដៅ​​រួម​នេះ​ផង​ដែរ​។​

​ដោយ​ឆ្លុះ​បញ្ចាំង​ពី​កិច្ច​សហ​ប្រតិ​បត្តិកា​រ​ក្នុង​តំបន់ ​លោក​ឯក​អគ្គរ​ដ្ឋទូ​ត Darmosumarto បាន​កោត​សរសើរ​ចំពោះ​ការគាំ​ទ្រ​របស់​កម្ពុជា​ក្នុង​អំឡុង​ពេល​ដែល​ឥណ្ឌូនេ​ស៊ី​កាន់តំ​ណែង​ជា​ប្រធាន​អា​ស៊ាន​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​កិ​ច្ចខិ​តខំ​ប្រឹ​ងប្រែងរ​បស់​យើង​ត្រូវ​បាន​ធ្វើឡើង​ពេល​កម្ពុជា​ធ្វើជា​ប្រធាន​ដ៏​ជោគ​ជ័យ​ក្នុង​ឆ្នាំ​២០២២​ ដែល​បាន​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​ក្រោយ​ការ​រាត​ត្បាត​នៃ​ជំងឺ​រាត​ត្បាត​នៅ​អាស៊ី​អាគ្នេ​យ៍​»​។​

​គួរ​រំឭ​កថា លោក ​Darmosumarto ​បាន​ថ្វាយ​សារ​តាំង​ថ្វាយ​ព្រះក​រុ​ណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ ​នរោត្តម សីហ​មុនី ​ក្នុង​ខែតុលា ​ឆ្នាំ​២០២៣ ​បន្ទាប់​ពីបាន​មក​ដល់​ប្រទេស​កម្ពុជា​ក្នុង​ខែ​កញ្ញា ​ឆ្នាំ​២០២៣​ ។​

​ប្រទេស​ទាំង​២បាន​រឹត​ចំណង​ទំនាក់​ទំនង​ដ៏​យូរ​អង្វែង​ចាប់​តាំង​ពី​ការ​បង្កើត​ទំនាក់​ទំនង​ការ​ទូត​ជា​ផ្លូវការ​នៅ​ថ្ងៃទី១៣ ​ខែកុម្ភៈ ​ឆ្នាំ​១៩៥៩ជា​មួយ​នឹង​ការ​ចុះ​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​មិត្ត​ភាព​៕