ភ្នំពេញៈ ក្រ​សួ​ងម​ហា​ផ្ទៃ ​បា​ន​ចេញ​សេច​ក្តី​ប្រ​កាស​ស្តី​ពី​ការ​កំ​ណ​ត់នូ​វ​អាណ​ត្តិកា​រ​​ងារ​រ​ប​ស់នា​យ​ និ​ង​នា​យ​រ​ងប៉ុ​ស្តិ៍​និង​កា​រ​កំណ​ត់​ចំនួ​ន​នាយ​រង​ប៉ុ​ស្តិ៍ន​គ​របា​ល​ច្រក​ទ្វា​រ​ព្រំដែ​ន​អ​ន្តរ​ជា​តិ​ និ​ង​ច្រក​ទ្វា​រ​​អាកាសយានដ្ឋាន​អន្ត​រ​ជាតិ​ ​នៃ​អគ្គ​នា​យ​ក​​ដ្ឋា​នអ​ន្តោ​ប្រ​វេស​ន៍​ដែ​ល​អាច​ប​ម្រើកា​រងា​រ​រយៈ​ពេ​ល ​៤​ ឆ្នាំ។ សង្គម​ស៊ី​វិល​គាំ​ទ្រទៅ​នឹ​ងកា​រ​កំ​ណត់​អា​ណត្តិបែប​​នេះ ​ដែ​ល​នឹង​រួ​ម​ចំណែ​ក​លុ​បបំ​បា​ត់​អំពើ​ពុក​រ​លួយ​នៅ​តាម​ច្រក​ព្រំ​ដែ​ន។​


​សេច​ក្តី​ប្រ​កាស​រប​ស់​រ​ដ្ឋម​ន្រ្តី​ក្រ​សួង​ម​ហាផ្ទៃ​​លោក ស សុខា ចុះថ្ងៃ​ទី២​៩​ ខែ​ធ្នូ​ ឆ្នាំ​២​០២​៣​ ​ដែល​ត្រូ​វបា​ន​ផ្សព្វ​ផ្សា​យ​នៅ​ថ្ងៃ​ទី​៤ ​ខែ​មក​រា​ ឆ្នាំ​២០២៤ បា​ន​ឱ្យ​ដឹង​ថា ​ចំ​ពោះនា​យ​ ​និង​នា​យ​រ​ងប៉ុ​ស្តិ៍​នគ​រ​បាល​ច្រ​ក​ទ្វារ​ព្រំ​ដែន​អ​ន្តរ​ជា​តិ​ ​និង​ច្រ​ក​ទ្វារ​អាកាសយានដ្ឋានអន្ត​រ​ជាតិ​ ​អាច​ប​ម្រើកា​រ​ងារ​ក្នុ​ងអា​ណ​ត្តិរ​យៈពេ​ល​ ៤​ឆ្នាំ​ ហើ​យ​នៅ​ពេល​ច​ប់អា​ណ​ត្តិ​ ​ត្រូ​វតែ​ង​តាំង​​មុ​ខ​តំណែ​ង​ថ្មី ​តែ​ង​តាំង​ ជា​នា​យ ឬ​នា​យរ​ងប៉ុ​ស្តិ៍​នៅប​ណ្តាច្រ​ក​ទ្វា​រ​ផ្សេ​ងទៀ​ត​ ​ស​ម្រា​ប់អា​ណ​ត្តិប​ន្ទាប់​ ​ឬនិ​យា​យម្យ៉ា​ង​ទៀត​ថា​ ត្រូ​វ​ប្តូរ​ទី​តាំ​ង​ច្រក។

សេ​ចក្តី​ប្រ​កា​សនេះ​ប​ញ្ជាក់​ថា​ ប៉ុស្តិ៍នគ​របា​ល​ច្រក​ទ្វា​រព្រំ​ដែ​នអ​ន្ត​រជា​តិ​ ​និង​ច្រ​កទ្វា​រ​អ​ន្តរ​ជាតិ​នី​មួយៗ​ ដឹ​ក​នាំ​ដោយ​នា​យប៉ុ​ស្តិ៍​ ១​ នា​ក់ ​និ​ងមា​ននា​យ​រង​ប៉ុ​ស្តិ៍ជា​ជំ​នួយកា​រខុ​ស​ៗ​គ្នា​ទៅ​តាម​ទី​តាំង​ ដែ​ល​ខ្លះ​មាន​ចំ​នួន​ ​១៥​រូ​ប​ ​ច្រក​ខ្លះ​ ១​២​រូប​ ​ខ្លះ ២​៥ ​រូប​ ​ខ្លះត្រឹ​ម​៨ រូ​ប ​ខ្លះទៀ​ត​ត្រឹម​ ៤​ រូប​ ​អាស្រ័​យតា​ម​ទី​តាំងជា​ក់​ស្តែ​ង​។​


នៅ​ក្នុ​ង​​នោះ​ ​​គេ​​ឃើញ​មា​ន​ប៉ុ​ស្តិ៍ន​គ​របា​លច្រ​ក​ទ្វារអា​កា​សយា​ន​ដ្ឋា​ន អ​ន្ត​រ​ជាតិ​ភ្នំ​ពេញ​ ​មា​ននា​យ​ប៉ុ​ស្តិ៍ ​១​រូ​ប​ ​និ​ង​នាយ​រ​ង ​១​៥​រូប​ ​នៅ​ឯ​ច្រក​អា​កាស​យា​ន​ដ្ឋាន​ខេ​ត្តព្រះ​សី​ហ​នុ​ ​មា​ន​នាយ​ប៉ុ​ស្តិ៍ ​១រូ​ប​ ​និង​នា​យរង​ ១​២​រូប​ នៅ​ឯ​ច្រ​ក​ព្រំដែន​ប៉ោ​យប៉ែ​ត​ ​មាន​នា​យ​ប៉ុស្តិ៍​១​រូប និងនា​យ​រ​ង​ ២​៤​ រូប​ ជា​ដើ​ម​។​

សេ​ច​ក្តី​ប្រ​កាស​នេះ​ ប​ន្ថែ​មថា​ ​នៅក្នុ​ង​ករ​ណី​មុខ​តំ​ណែង​ទាំង​នេះ នៅ​ទំនេ​រ​ដោយមូល​ហេ​តុចូ​ល​និវ​ត្ត​ន៍ ​ឬ​ផ្ទេ​រ​ចេញ​ ​ឬ​មូល​ហេ​តុ​ផ្សេ​ងទៀត​ ​នោះ​នឹងមិ​ន​ត្រូវ​បំ​ពេញ​ប​ន្ថែម​ឡើ​យ​ ​ដោ​យនៅ​រ​ក្សាទុ​ក​ឱ្យ​ទំនេ​រ​ដ​ដែល​ ​រ​ហូ​តមា​ន​ចំ​នួន​ស្ថិ​ត​​នៅក្រោ​ម​កា​រកំ​ណ​ត់​។​


ពា​ក់​ព័​ន្ធកា​រ​កំណ​ត់​នេះ លោកប៉ិ​ច​ ពិ​សី​ ​នាយ​កប្រតិ​ប​ត្តិអ​ង្គ​ការ​ត​ម្លា​ភាព​កម្ពុ​ជា​លើ​កឡើ​ង​ថា​ ​ការ​រឹ​ត​​បន្តឹ​ង​ប្រសិ​ទ្ធ​ភា​ពតា​ម​ច្រកព្រំ​ដែ​នអ​ន្ត​រ​ជា​តិគឺ​ជា​រឿ​ងសំ​ខា​ន់​​ ដើ​ម្បី​ធា​នាដ​ល់​សន្តិ​សុ​ខជា​តិ​ ​ស​ណ្តាប់​ធ្នាប់​ ​កា​រចេ​ញ​ចូ​ល​ ​កា​រ​ដឹក​​​ជ​ញ្ជូ​ន ​ឆ្ល​ង​កា​ត់ព្រំ​ដែ​ន ​ដែ​ល​ចាំបា​ច់​មាន​កា​រ​ធា​នាភា​ព​ស្អាត​ស្អំ​ កា​រ​អនុ​វ​​ត្តការ​ងា​រ​ដោ​យ​ម៉ឺង​ម៉ា​ត់ ​និ​ង​គ្មា​នអំ​ពើ​ពុ​ករ​លួ​យ​ពី​សំណា​ក់​ម​ន្ត្រី​អ​នុវ​ត្ត​ច្បា​ប់នៅ​តា​មច្រ​ក​ព្រំដែ​ន​។

​លោ​កថ្លែ​ង​ថា៖​«​សម្រា​ប់​ខ្ញុំ​យល់​ថា ​ចំ​ណាត់​កា​រថ្មី​នេះ​ មា​នភា​ព​ល្អដែ​ល​យើ​ងដូ​រ​ទីតាំ​ង​សម្រា​ប់​កា​រគ្រ​ប់​គ្រង​ស​​​ម្រាប់​ក​ន្លែង​ផ្សេ​ង​ និ​ង​ការ​កំ​ណ​ត់អា​ណ​ត្តិធ្វើ​កា​រ​ ដើ​ម្បី​​ធានា​ក​ន្លែង​នីមួ​យ​ៗ​ ចា​ក់ឫ​ស​គ​ល់​ ប​ក្ខពួក​និ​យ​ម ​ដែ​ល​យើង​អា​​ចធ្វើ​វិ​ធីហ្នឹ​ង​ដើម្បី​ប​ង្ការហា​និ​ភ័​យ​ផ្សេង​ៗ​»។​

ទោះ​ជា​យ៉ា​ង​ណា​ លោ​ក​ប៉ិច​ ​ពិសី​ ​យ​ល់​ថា ​ចំ​នួន​នា​យ​រង​ប៉ុ​ស្តិ៍​តា​មច្រ​ក​ព្រំដែ​ន​ ​នៅ​តែ​ស្ថិត​ក្នុ​ងចំ​នួន​ដ៏​ច្រើ​ន​លើស​លប់ រ​ហូ​ត​ដល់​ចំ​នួន​ជា​ង​ ២​០​នាក់​ ​ឬជា​ង ​១​០នា​ក់ ​ដែល​លោ​កច​​ង់​ឱ្យនៅ​ទីតាំ​ង​ប៉ុស្តិ៍​ន​គ​រ​បាល​ច្រ​កទ្វា​រ​ព្រំ​ដែន​អ​ន្តរ​ជា​តិនី​មួ​យ​ៗមា​ន​នាយ​រ​ង ​ត្រឹ​ម​ពី ​៤​ ​ទៅ៥​ ​នាក់​ ​ដើ​ម្បី​មាន​កា​រ​បែ​ង​ចែក​​តួនា​ទី​និង​ភា​រ​កិច្ច​ច្បា​ស់​លា​ស់​ ចៀ​សវា​ង​កើ​តមា​ន​កា​រិយា​ធិប​តេ​យ្យ​ ។​

​ជា​មួយ​គ្នា​នេះ​ ​លោ​ក​យ​ង់​ ​គិ​ម​អេ​ង​ ប្រធាន​មជ្ឈមណ្ឌល​ប្រ​ជា​ពល​​រដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព​ គាំ​ទ្រ​ទៅ​លើ​យ​ន្ត​ការ​​កំណ​ត់​អាណ​ត្តិ​ម​ន្ត្រីច្រ​ក​ព្រំ​ដែ​ន ​និង​ការ​ផ្លា​ស់​ទីតាំ​ង​ប​ម្រើ​កា​រ​ងារ ដែល​ជា​កា​រប​ង្កា​រអំ​ពើ​ពុក​រ​លួយ​កើ​ត​ចេ​ញ​ពី​​កា​រ​ដុះ​ស្នឹម​នៃ​ខ្សែ​ប​ក្ខពួ​ក​និ​យ​ម។​

មិ​នខុ​ស​ពីលោ​ក​ប៉ិ​ច ​ពិ​សី​ លោ​កយ​ង់​ ​គិមអេ​​ង ​មិ​ន​ពេញ​ចិ​ត្តត្រង់កា​រអ​នុ​ញ្ញាត​ឱ្យមាន​ចំ​នួន​នា​យរង​ប៉ុស្តិ៍​ច្រើ​នពេ​ក​ ដោ​យ​លោក​ស្នើ​ឱ្យ​កំ​ណត់​ចំ​នួ​ននា​យ​រ​ងប៉ុ​ស្តិ៍​តិ​ច​តួច​ ​ហើ​យ​បើ​កឱ្យ​មា​ន​ចំ​នួ​ន​ម​ន្ត្រី​ប​ច្ចេក​ទេ​​ស​ច្រើ​នវិ​ញដើ​ម្បីប​ង្កើ​ន​ប្រសិ​ទ្ធ​ភា​ពកា​រ​ងា​រ។​

លោ​កស​ង្កេ​ត​ឃើញ​ថា​៖​«​នៅ​តា​មច្រ​កព្រំ​ដែ​ន​យើ​ង ​គឺ​មា​ន​ភាព​អ​វិ​ជ្ជ​មា​នត្រ​ង់​ប​ញ្ហា​អំ​ពើពុ​​ក​រ​លួ​យ​ ពោ​ល​គឺ​កា​រទា​រ​លុ​យ​ខា​ងក្រៅ​ជា​ដើ​ម ​ដែ​ល​ក្រសួ​ង​គួរ​ពិ​និត្យ​ប​ញ្ហានេះ​​ ​ដោ​យប​ង្កើ​ត​ប្រ​ព័​ន្ធ​ត្រួ​ត​ពិនិ​​ត្យ​មួ​យដែ​ល​មា​ន​​ប្រ​សិ​ទ្ធភា​ព​ ​ធ្វើ​យ៉ាង​ណា​ឱ្យម​ន្ត្រី​អ​នុវ​ត្ត​ច្បាប់​គោ​រព​ច្បា​ប់​»៕