ភ្នំពេញៈ ចា​ប់​​ពីឆ្នាំ​​​ ២០២០ ដល់​ឆ្នាំ​ ២០២៣​ តា​​មរយៈគ​ម្រោង​​​គ​ណនេ​យ្យ​​​ភាព​សង្គម-ISAF នៃ​អង្គការ​ទស្សនៈ​ពិភព​លោក​អន្តរ​ជាតិ​ប្រចាំ​នៅក​ម្ពុជា បាន​អនុវត្ត​សកម្ម​ភាព​ផ្ត​ល់​ចំណេះ​ដឹ​ង​ដ​ល់​ព​​ល​រ​ដ្ឋ​អំ​ពី​សិ​ទ្ធិទ​ទួ​ល​បាន​ព័​ត៌​​មាន​នៅតា​ម​មូ​ល​ដ្ឋា​ន​ ផ្ត​​ល់​ចំ​ណេះ​ដឹង​ពីកា​រ​ប្រើ​ប្រាស់​ថវិ​កា​ប្រក​ប​ដោ​យ​តម្លា​ភា​ព​ ក៏​ដូ​ច​ជា​គាំ​ទ្រ​​​​ឱ្យ​កុ​មា​រទ​ទួ​លបា​ន​ការ​អ​ប់រំ​រា​ប់ម៉ឺ​ន​នា​ក់​នៅ​ទូទាំ​ងប្រ​ទេ​ស។


ការ​អនុវត្ត​គម្រោង​គណនេយ្យភាព​សង្គម-ISAF រយៈ​ពេល ៤ឆ្នាំ​នេះ បាន​សម្រេច​សមិទ្ធផល​កៀរ​គរ​ការ​ចូល​រួម​ពី​ប្រជាពល​រដ្ឋ និងមន្រ្តី​រដ្ឋាភិបាល​ប្រមាណ ៨៤៧ ១២០​នាក់ ព្រម​ទាំង​បាន​ជះ​ផល​ដល់​កុមារ ១ ៣៧៨ ៨៣៩ ​នាក់ នៅ​ក្នុង​រាជធា​នី​-ខេត្ត​គោល​ដៅ​ចំនួន​២០​​ ។ នេះ​បើ​យោង​តាម​របាយ​ការណ៍​របស់​អង្គការ​ទស្សនៈ​ពិភព​លោក​​អន្តរ​ជាតិ​ប្រចាំ​នៅ​កម្ពុជា បាន​ឱ្យដឹ​ង​នៅ​ថ្ងៃ​ទី​៣ ខែ​មករា ឆ្នាំ​២០២៤​។

នៅ​ក្នុង​របាយ​ការណ៍​ដដែល​បាន​ឱ្យ​ដឹង​ទៀត​ថា គម្រោង​នេះ ក៏​បាន​ធ្វើ​សកម្មភាព​អនុវត្ត​នៅតា​ម​សហគមន៍ ដើម្បី​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់​ដឹង​ទាក់​ទង​អំពី​សិទ្ធិ​ទ​ទួលបា​ន​ព័ត៌មាន​នៅតា​ម​មូល​ដ្ឋាន​អំពីការ​ប្រើ​ប្រា​ស់ថ​វិ​កា​​ដោយ​ត​ម្លា​ភាព​ទៅលើ​សេ​វាទាំ​ង​៣ ​រួ​មមា​ន សេ​វា​​រដ្ឋបាល​ឃុំ​-ស​ង្កាត់ សេវា​មណ្ឌល​សុខភាព និងសេ​វា​អប់​រំ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​ ដឹង​ពី​​សិទ្ធិ​ក្នុងការ​ចូលរួ​ម​តាមដាន ត្រួតពិ​និត្យ​វាយត​ម្លៃ​លើ​សេវា​សាធារណៈ ពី​ចំណូល​ចំណាយ​យ៉ាង​ណា​ខ្លះ​។


ក្រៅ​ពី​នេះ​ការ​អនុវត្ត​គម្រោង​គណនេយ្យភាព​សង្គម-ISAFក៏​បាន​សម្រេច​លទ្ធផល​ជួយគាំ​​ទ្រ​បណ្តុះ​បណ្តាល​និង​កា​រ​​​​អភិវឌ្ឍ​សមត្ថភាព​របស់​មន្ត្រី​រដ្ឋាភិបាល​ក៏​ដូច​ជា​ជួយ​គាំ​ទ្រ​កុមារ​ឱ្យ​ចូល​រួមស​កម្មភាព​សិក្សា​រៀន​សូត្រ​ផង​ដែរ​។

បើ​តាម​របាយ​ការណ៍​ខាង​លើ​បាន​លើក​ឡើង​ពី​ការ​អនុវត្តគម្រោងគណនេយ្យភាពសង្គម លើ​សេវា​រដ្ឋបា​ល​ឃុំ​-​សង្កាត់ និង​សេវា​អប់​រំ  នៅក្នុ​ង​ស្រុក​លើ​ដែក ខេត្ត​កណ្ដាល​។ ក្នុង​នោះ​ក៏​បាន​លើក​យក​សាលា​បឋម​សិក្សា​កំពង់​ចម្លង ជា​សាលា​បឋម​សិក្សា​មួយ​ក្នុង​ចំណោម​សាលា​បឋម​សិក្សា​ទាំង​២០ នៅ​ក្នុង​ស្រុក​លើក​​ដែក ដែល​បាន​អនុវត្ត​ក្រប​ខ័ណ្ឌ​គណនេយ្យភាព​សង្គម​តាំង​ពី​ចុង​ឆ្នាំ២០២០ ខណៈ​ដែល​កន្លង​មក​គ្រូ​បង្រៀន​នៅ​សាលា​បឋម​​សិក្សា​នេះ បាន​យក​លុយ​ពីសិ​ស្ស​។


លោក វ៉ា សំរិទ្ធ នាយក​សាលា​បឋម​សិក្សា​កំពង់​ចម្លង បាន​ថ្លែង​ថា ក្រោយ​ពី​ការ​ផ្សព្វ​ផ្សាយ​នឹង​អនុវត្ត​គម្រោង​គណនេយ្យភាព​សង្គម​នេះ​មក ទាំងរូ​ប​លោក និង​អាជ្ញាធរ​ឃុំ បាន​សហការ​គ្នា ដើម្បី​ចាត់​វិធាន​ការលុ​ប​បំបាត់​បញ្ហា​​លោក​គ្រូ-​អ្ន​ក​គ្រូ​ដែ​លយក​លុយ​ពី​សិស្ស​។

លោកប​ញ្ជាក់​ថា​៖ «​ចាប់​តាំង​ពីពេ​ល​នោះ​មក លោក​គ្រូ​-​អ្នក​គ្រូ បាន​ឈប់​យក​លុយ​ពី​សិស្ស​។ ជា​មួយ​នឹង​ដំណោះ​ស្រាយ​ដោយ​ការ​លើក​កម្ពស់​ការ​យល់​ដឹង​របស់​ពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ឱ្យ​​ដឹងអំ​ពី​ការ​ប្រើ​ប្រាស់​ថវិកា​ដោយ​តម្លាភាព​ទៅ​លើ​សេវា​ទាំង​៣​»​។

ជា​មួយ​គ្នា​​នេះ​របាយ​ការណ៍រ​បស់​អង្គការទ​ស្សនៈ​ពិភពលោក ក៏​បាន​បង្ហាញ​អំពី​ការ​អនុវត្ត​គម្រោង​គណនេយ្យ​ភាព​​សង្គម ទៅលើ​សេ​វា​មណ្ឌល​សុខភាព​ចន្លាស់​ដៃ នៅ​ក្នុង​ស្រុក​ក្រឡាញ់ ខេត្ត​សៀមរាប។

លោក ភុំ សារ៉ូ ប្រធាន​មណ្ឌល​សុខភាព​ចន្លាស់​ដៃ បាន​ថ្លែង​​ថា មុន​ពេល​អនុវត្ត​គម្រោងគ​ណនេយ្យ​ភាព​សង្គម​នៅក្នុ​ង​មណ្ឌល​សុខភាព​នេះ គឺ​បាន​រក​ឃើញ​ថា​ ការ​បំពេញ​ការ​ងារ​របស់​បុគ្គលិក​មាន​ភាព​ឆកល្វែង  និង​អាកប្បកិរិយា​ក្នុង​ការ​ផ្តល់​សេវា​ជូន​ប្រជាពលរដ្ឋ​មាន​ភាព​ខ្វះ​ចន្លោះ ខណៈ​ដែល​ប្រជាពលរដ្ឋ​មិន​ហ៊ាន​ផ្តល់យោ​បល់ ឬកា​រ​សំណូម​ពរ​ទាក់​ទង​នឹង​តម្រូវ​ការ​របស់​ពួក​គាត់​មក​កាន់​បុគ្គលិក​មណ្ឌល​សុខភាព​ឡើយ​។ 

លោក​បញ្ជាក់​ថា​៖ «​ក្រោយ​ពេល​ការ​អនុវត្ត​គម្រោង​គណនេយ្យភាព​សង្គម យើង​ឃើញ​មាន​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន​ជា​ច្រើន​តាម​រយៈ​ការ​ដាក់​ពិន្ទុ​ពី​ចំណុច​ខ្វះ​ខាត​ក្នុង​មណ្ឌល​សុខភាព ធ្វើ​ឱ្យ​បុគ្គលិក​ទាំង​អស់​ត្រូវ​បាន​កែ​តម្រូវ​ចំណុច​ខ្វះខាត​ទាំង​នោះដូច​ជា​ការ​ផ្តល់​សេវា​ប្រកប​ដោយ​ភាព​រួស​រាយ​រាក់​ទាក់និង​ប្រកប​ដោយ​ក្រម​សីល​ធម៌​វិជ្ជា​ជីវៈ ជា​ពិសេស​មក​ធ្វើ​ការ​តាម​ពេល​វេលា​កំណត់»។

លោក​បន្ថែម​ទៀត​ថា ​​អ្វី​ដែល​​លោក​​ចាប់​​អារម្មណ៍​​បំផុត​​នោះ គឺ​​ស្ត្រី​​មា​ន​ផ្ទៃពោះ​ មក​ពិនិត្យ​ផ្ទៃពោះ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ​បាន​ទៀងទាត់។ ជា​រួម​ប្រជាពលរដ្ឋ​ដែល​មក​ទទួល​សេវា​មាន​ការ​កើន​ឡើង ដោយ​សារ​ប្រជាពលរដ្ឋ​មាន​ទំនុក​ចិត្ត និង​ពេញ​ចិត្ត​ចំពោះ​គុណភាពនិង​ការ​ផ្ដល់​សេវា​ល្អ​ពី​សំណាក់​គ្រូ​ពេទ្យ​របស់​មណ្ឌល​សុខភាព​៕