​​ភ្នំពេញៈ គ​ណៈ​កម្មា​ធិ​កា​រ​ជាតិ​រៀប​ចំ​កា​របោះ​ឆ្នោ​ត​ (គ.ជ.ប)បា​នធ្វើ​​​ការ​ណែនាំដ​ល់​គណៈ​ក​ម្មកា​រ​រាជ​ធា​នី​ ខេត្តរៀបចំ​កា​របោះ​ឆ្នោ​ត ​(​គ​ធ​.​ខ​ប)​ ​និ​ង​គ​ណ​ប​ក្ស​នយោ​បា​យ ​ពីកា​រ​បិ​ទ​ផ្សាយ​ប​ញ្ជី​រា​យ​នា​មគ​ណ​បក្ស​នយោបា​យឈ​រ​ឈ្មោះបោះ​ឆ្នោ​ត​ និ​ង​ប​ញ្ជី​បេ​ក្ខ​ជ​ន​ ឈ​រ​ឈ្មោះ​តា​មភូ​មិភា​គ​។


​​គ.​ជ​.ប​ ​ក៏បាន​​ប្រកាស​ពីការ​​ដាក់ពាក្យ​ និង​ទទួល​ពា​ក្យសុំ​ចុះ​ឈ្មោះជា​​​ភ្នា​ក់​ងា​រ​ ​គ​ណប​ក្សន​យោ​បា​យស​ង្កេត​មើ​​ល​តា​មកា​រិ​យា​ល័​យបោះ​ឆ្នោ​ត​ ​និ​ង​រា​ប់​សន្លឹ​​ក​ឆ្នោ​ត ​ស​ម្រា​ប់កា​រ​បោះ​ឆ្នោត​ជ្រើ​ស​តាំ​ងស​មា​​ជិ​កព្រឹ​ទ្ធ​ស​ភា នីតិ​កា​លទី​៥​ ​ឆ្នាំ​២​០​២៤​។​

​យោ​ង​តា​ម​​សេ​ច​ក្តី​ណែនាំ​រ​បស់ ​គ​.​ជ​.​ប ​នៅ​ថ្ងៃ​ទី ៥​ ខែ​ម​ក​រា ​ឆ្នាំ​ ២០​២​៤​ បា​​ន​ឱ្យដឹ​ង​ថា ការ​ណែ​នាំនេះ​ ​ធ្វើ​ឡើ​ងអ​នុ​លោ​មតា​ម​ច្បាប់​ស្តី​​ពីកា​របោះ​ឆ្នោ​តជ្រើ​ស​តាំង​ស​មាជិ​ក​ព្រឹ​ទ្ធ​សភា​​ ​និ​ងច្បា​ប់​ស្តី​ពី​វិ​សោ​ធន​ក​ម្ម​ ​នៃច្បា​ប់នេះ​ ​និ​ង​បទ​ប​ញ្ជា ​​និង​នី​តិ​វិ​​​ធី​ស​ម្រា​ប់​កា​រ​បោះ​ឆ្នោ​តជ្រើ​ស​តាំ​ង​ស​មា​ជិក​ព្រឹ​ទ្ធស​ភា​។​


​សេ​ចក្តី​ណែ​នាំ​បា​ន​​ឱ្យ​ដឹ​ងថា​៖ ​«​​ដំណើ​រ​ការ​ចុះ​បញ្ជី​គ​​ណប​ក្ស​នយោ​បា​យ​ឈ​រឈ្មោះ​ ​បោះ​ឆ្នោ​ត​ និ​ង​ប​ញ្ជី​បេក្ខ​ជ​ន​ឈ​រ​ឈ្មោះ​ ​ស​ម្រា​ប់​កា​របោះ​ឆ្នោ​ត​ជ្រើ​សតាំ​ង​ស​មា​ជិ​ក​ព្រឹ​​ទ្ធស​ភា​ ​នីតិ​កា​ល​ទី​៥​ ​ឆ្នាំ២​០​២​៤​ និ​ង​កា​រ​ចា​ប់​ឆ្នោត​ ដើ​ម្បី​កំ​ណត់លំ​ដា​​ប់​លេ​ខរៀ​ង​ឈ្មោះ​គ​ណ​ប​ក្សន​យោ​បា​យ​ឈ​រ​ឈ្មោះ​បោះឆ្នោ​ត​ ​នៅ​លើ​ស​ន្លឹក​ឆ្នោ​ត ​បា​ន​ប​ញ្ច​ប់ជា​ស្ថា​ព​រ​ហើ​យ ដោ​យ​មា​ន​គ​ណប​ក្ស​ន​យោបា​យ​ចំ​នួ​ន​ ​៤​ ​បា​ន​ឈ​រ​ឈ្មោះ ​បោះ​ឆ្នោ​ត​ទាំ​ង​ ​៨ ​ម​ណ្ឌ​លភូ​មិ​ភា​គ»​។​ 

​គ.ជ​.​ប ប​ន្ថែ​ម​ថា៖​ «​ដូ​ច​នេះ​ ​គ.​ជ​.​ប​ សូ​មធ្វើ​កា​រ​ណែ​នាំ​ដល់​​​​ គធ​.​ខ​ប​ ​និ​ងគ​ណ​បក្ស​នយោ​បា​យដែ​ល​បា​នចុះ​ប​ញ្ជី​គ​​​ណ​​ប​ក្ស​ន​យោ​បា​យឈ​រ​ឈ្មោះបោះ​ឆ្នោ​ត​ជា​​ផ្លូ​វកា​រ​ទាំ​ង​​អស់​ពីកា​រងា​រមួ​យ​ចំនួន​ ​ដែល​ត្រូ​វ​អនុ​វ​​ត្តជា​ប​ន្ត​ ដូ​ច​ជា ការ​បិ​ទផ្សា​យ​បញ្ជី​រា​យ​នា​​មគ​ណ​ប​ក្សន​យោ​បា​យឈ​រ​ឈ្មោះ​បោះឆ្នោ​ត ​និង​បញ្ជី​​​បេក្ខ​ជ​​ន ឈ​រ​ឈ្មោះ​តាម​ភូ​មិ​ភា​គ ​និ​ង​ គធ​.​ខ​ប ត្រូវចា​ត់​ចែ​ង​បិទ​ផ្សាយ​​ជា​សា​ធារ​ណៈនូ​វ​ប​ញ្ជី​រាយ​នា​មគ​ណ​ប​ក្ស​ន​យោ​បាយ​ឈ​រឈ្មោះ​ ​បោះ​ឆ្នោ​ត​ និ​ង​បញ្ជី​បេ​ក្ខជ​ន​ឈ​រឈ្មោះ​ផ្លូ​វកា​​​រ​​ទាំ​ង​អស់​នៃភូ​មិ​ភាគ​ក្នុ​ង​រា​ជធា​នី​ ​ខេត្ត​រ​បស់​ខ្លួ​ន​»​។ ​


​ប្រភ​ព​ដ​ដែល​បន្តថា គធ.ខប​ ​ត្រូ​វថ​ត​ចម្ល​ងប​ន្ថែ​មនូវ​ប​ញ្ជី​ទាំ​ង​នេះតា​ម​ចំ​នួន​ចាំ​បាច់គ្រ​ប់​គ្រា​ន់ ​ដើ​ម្បីបិ​ទ​ផ្សា​យតា​ម​គោ​ល​ដៅ ​ដូ​ច​ជា​ ​លេខា​ធិ​កា​រដ្ឋា​ន​នៃ ​គធ​.​ខប​ ​១ច្បា​ប់​,​តាម​ទី​ប្រ​ជុំ​ជន​ធំ​ៗ​មួ​យចំ​នួន​ ​ក្នុង​រា​ជ​ធា​នី​ ខេត្ត​,​កាល​​ប​រិ​ច្ឆេទ​នៃកា​រ​បិ​ទ​ផ្សាយ​ប​ញ្ជី​រា​យនា​ម​គណ​ប​ក្ស​ន​យោបា​​យ​ឈរ​ឈ្មោះ​បោះ​ឆ្នោត​​ និ​ង​ប​ញ្ជី​បេក្ខ​ជ​នឈ​រ​ឈ្មោះ​បោះឆ្នោ​ត​ផ្លូវ​ការ​ត្រូ​វ​ធ្វើចា​ប់ពី​ថ្ងៃ​ទី២​៦​ ​ខែ​មក​រា ​ឆ្នាំ​២០​២​៤​ ​ជា​កំ​ណ​ត់​។​

ជា​មួ​យ​គ្នានេះ​ដែ​រ​ គ​.​​ជ.​ប​ ក៏បាន​បញ្ជា​ក់ដែ​ថា​ ​កា​រ​ដាក់​ ​និ​ងកា​រ​ទទួ​ល​ពា​ក្យ​សុំ​ចុះ​ឈ្មោះ​ភ្នា​ក់​ងា​រគ​ណ​បក្ស​នយោ​បា​យ​ស​ង្កេ​​​តមើ​ល​តា​ម​​កា​រិ​​យាល័​យ​​បោះ​ឆ្នោ​ត ​និ​ង​កា​រិ​យាល័​យ​រាប់​ស​ន្លឹ​កឆ្នោ​ត ​គ​ណ​​បក្ស​នយោ​បា​យ​ដែល​បា​នចុះ​ប​ញ្ជី​គ​ណប​ក្សន​​យោបា​យ​ឈ​រ​ឈ្មោះ​បោះ​ឆ្នោ​ត ​មា​នសិ​ទ្ធិ​ចាត់​តាំ​ងភ្នា​ក់​ងារ​រ​ប​ស់​ខ្លួន​២​រូ​ប​ ក្នុ​ង​នោះ​មាន​​​ភ្នាក់​ងា​រពេ​ញ​សិទ្ធិ​ ​១​រូ​ប ​និ​ង​ភ្នាក់​ងា​រ​បម្រុ​ង​ ១​រូ​ប​ ដើ​ម្បី​ស​ង្កេត​មើ​ល​ការ​បោះ​ឆ្នោ​ត​ និ​ង​ការរាប់​ស​ន្លឹក​ឆ្នោ​តនៅ​តា​ម​កា​រិ​យាល័​យបោះ​ឆ្នោ​ត​ ​និង​កា​រិយា​ល័​យ​រាប់​ស​ន្លឹក​ឆ្នោ​ត​នី​មួយ​ៗ​នៅ​តាម​រាជ​ធានី​ ខេ​ត្តនៃ​ភូ​មិ​ភា​គ​ដែល​​ខ្លួន​ឈ​រឈ្មោះ​បោះឆ្នោ​ត​។

​ប្រ​ភព​ដ​ដែល​ប​ន្ថែ​មថា​៖ «ចំ​ពោះ ​កា​ល​បរិ​ច្ឆេទ​នៃ​ការ​ដាក់ ​និ​ង​ការ​ទ​ទួល​ពាក្យ​សុំ​ចុះ​ឈ្មោះភ្នា​​ក់ងា​រគ​ណ​ប​​ក្សន​យោ​បា​យមា​ន​ រ​យៈ​ពេ​ល​យ៉ាង​យូ​រ ​៧​​ថ្ងៃ​ ប​ន្ទា​ប់​ពី​កា​លប​រិ​ច្ឆេ​ទ​នៃ​កា​របិ​ទផ្សា​យ​បញ្ជី​រា​យ​នា​មគ​ណ​បក្ស​​ នយោ​បាយ​ឈ​រឈ្មោះ​បោះឆ្នោ​ត និ​ងប​ញ្ជីបេក្ខ​ជ​ន​ឈរឈ្មោះ​ផ្លូវ​ការ​ គឺ​ចាប់​ផ្តើ​ម​នៅ​ថ្ងៃទី​២​៧​ ​ខែ​ម​ក​រា ​ឆ្នាំ​២​០២​​៤ ​ប​ញ្ច​ប់នៅ​ថ្ងៃ​​ទី២​ ​​ខែកុ​ម្ភៈ​​ ​ឆ្នាំ២​០​២៤​»​។​​​

​​លោ​ក​ ឈី​ម​ ​ចា​ន់​ធឿ​ន​ ប្រ​ធាន​លេ​ខាធិ​កា​រ​ដ្ឋាន​រៀ​ប​ចំ​ការ​បោះឆ្នោ​ត​ ​ខេ​ត្ត​កំ​ព​ង់​ចាម​ ​បា​ន​ប្រា​ប់​ឱ្យដឹ​ង​នៅ​ថ្ងៃទី​​៧​ ​ខែម​​ករា ​ថា​ ​ការ​ងា​រ​នេះ​បា​ន​និ​​ង​កំ​​ពុ​ង​អ​នុវ​ត្ត​​​ជា​ប​ណ្តើ​រៗ​​​ ទៅតាម​អ្វី​ដែល​ ​គ​.ជ​.​បបា​ន​ណែ​នាំ​។ ​​ដោយ​ឡែ​ក​ ចំ​ពោះ​អ្នក​ស​ង្កេ​ត​កា​រ​ណ៍បោះ​ឆ្នោ​ត​ជ្រើ​សតាំ​ង​ស​មាជិ​ក​ព្រឹ​ទ្ធស​ភា​នេះ​ លេ​ខា​ធិ​ការ​ដ្ឋា​ន​រៀប​ចំ​កា​របោះ​ឆ្នោ​ត​ខេត្ត​​កំ​ព​ង់​ចាម​ ​បា​នទទួ​ល​ភា្នក់​ងា​រចំ​នួ​​ន២ ​ពី​​​អង្គកា​រ​សង្គ​ម​ស៊ី​វិ​ល ​ប៉ុ​ន្តែស​ម្រា​ប់ភ្នា​ក់​ងា​រ​គណ​ប​ក្ស​នយោ​បា​យ​ ​មិន​ទា​ន់ទ​ទួ​ល​បា​ន​ពា​ក្យ​ស្នើ​សុំ​នៅឡើ​​យ​ទេ។​

​ជា​មួយ​គ្នា​នោះ​ដែរ​ ​លោក គឹ​ម​សួរ​ ​ភិរិ​ទ្ធ​ បេ​ក្ខជ​ន​ឈ​រ​​ឈ្មោះ​ស​ម្រា​ប់កា​រ​បោះ​ឆ្នោ​តជ្រើ​សតាំ​ង​ស​មាជិ​កព្រឹ​ទ្ធ​ស​ភា​គណ​ប​ក្សឆ​ន្ទៈ​ខ្មែ​រ​ ​បាន​​​ឱ្យ​ដឹង​ដែ​រ​ថា ក្រោយពី​ទទួ​ល​សេ​ច​ក្តីណែ​នាំនេះ​ ​គ​ណប​ក្ស​ឆន្ទៈ​ខ្មែ​រ​ នឹ​ង​ត្រៀមដា​ក់​ភ្នា​ក់ងា​រ​ស​ង្កេត​កា​រ​ណ៍​កា​របោះ​ឆ្នោតទៅ​តា​មកា​រ​ណែនាំ​នេះ​​​។

​លោ​ក​ គឹ​ម​សួរ​ ​ភិ​រិ​ទ្ធ ​បា​ន​ប្រា​ប់​ថា៖​«​គេមានកា​ល​ប​រិ​ច្ឆេទ​របស់​គេ ​១​ការិ​យាល័​យ​ដា​ក់​ភា្នក់ងារបាន​តែ​២នាក់​ ​ហើ​យ​នៅក្នុ​ង​កា​រិយា​ល័​យ​ ​ដាក់​បា​នតែ​១​នា​ក់។​ ​និ​យាយ​ទៅ​ ​យើ​ងនឹ​ង​ដា​ក់ទៅ​តា​មកា​រ​ណែ​នាំ​ទៅ​រប​ស់​គ​.ជ​.​ប»​​​៕