​ភ្នំពេ​ញៈ​ ​រ​ដ្ឋម​ន្រ្តី​ក្រសួ​ង​​​​មុ​ខ​ងា​រ​សា​ធារ​ណៈ​ ​និង​​ជាប្រធាន​​សហ​ភា​ពស​ហ​ព័ន្ធ​យុ​វជ​នក​ម្ពុ​​ជា ​(​ស​.​​ស.​យ​.​ក​.​)​ លោក ហ៊ុន ម៉ានី បា​ន​​ថ្លែ​ងថា​​ ​លោ​ក​​មិ​នច​ង់ឱ្យយុ​​វ​ជ​ន​ខ្មែរ​​រ​ស់​នៅក្នុ​ងអ​តីត​កា​ល​ឡើ​យ​ ​ប៉ុ​ន្តែច​ង់​ឱ្យ​ពួក​គេ​ច​ង​ចាំ​​​ពីប្រ​វ​ត្តិ​សា​ស្រ្ត​ និ​ង​ចេះអ​ប​អ​រពី​អ្វី​ដែ​ល​ខ្លួ​ន​មាន​នៅ​ពេ​ល​នេះ​​។


លោក​ ហ៊ុន ម៉ានី បាន​ថ្លែង​​ប្រា​ប់​​អ្ន​ក​សារ​ព័​ត៌​មាន​ដូចនេះ​ នា​ថ្ងៃទី​​​ ៦​ ​ខែម​ក​រា​ ឆ្នាំ​២០២៤ ក្នុ​ង​ពេល​លោក​បា​នដឹ​​ក​នាំ​ស​មា​ជិក​ ​សមា​ជិ​កា ស.ស.​យ.ក.គោ​រ​ព​វិញ្ញា​ណក្ខន្ធ​​ជន​រ​ង​គ្រោះ ​និង​អ​តី​ត​យុ​ទ្ធ​ជន​យុ​ទ្ធ​នារី ដែល​​បា​នបា​ត់​ប​ង់​ជី​វិ​ត​ក្នុ​ង​រ​ប​ប​​ក​ម្ពុ​ជា​ប្រជា​ធិបតេ​យ្យនៅម​ជ្ឈ​ម​ណ្ឌ​លប្រ​ល័​យ​ពូ​ជ​សា​សន៍​ជើ​ង​​ឯក។ ​​

លោក​ថ្លែ​ង​​ថា​៖«​ជា​រៀ​ង​រាល់ឆ្នាំ​​សហ​ភាព​ស​ហ​ព័ន្ធ​យុវ​ជ​នក​ម្ពុជា​ ​តែ​ងតែ​យ​​ក​ថ្ងៃ​ទី ៦ ​ខែ​ម​ករា​​​ ដើ​ម្បី​​ធ្វើ​ពិ​ធី​​​រំឭក​​ដឹង​គុ​ណដ​ល់​វិ​ញ្ញាណ​ក្ខ​ន្ធ​ អ្ន​ក​ដែ​ល​​បា​ន​ស្លាប់​នៅ​ក្នុង​រ​ប​ប​ប្រ​ល័យ​ពូ​ជសា​ស​ន៍​ខ្មែរ​ក្រ​ហ​ម​ ​ជា​ពិ​សេ​ស​​អ្ន​ក​ដែ​ល​​បា​ន​ស្លាប់​នៅ​វា​លពិ​ឃា​ដជើ​ង​ឯ​ក​នេះ​តែ​ម្តង​»​។​


បើ​តា​ម​លោក​ ​ហ៊ុ​ន ​ម៉ា​នី​ ​អ្វី​ដែល​សំខាន់បំផុ​ត​​នៃការប្រារ​ព្ធ​ពិ​ធី​គឺ​លោក​ចង់​ប​ញ្ជាក់​ពី​កា​រ​ផ្សាភ្ជាប់​យុវជនជំ​នា​​ន់​​ក្រោយ​ទៅ​នឹ​ង​ក​ត្តាប្រ​វ​ត្តិ​សា​ស្រ្ត​ ដែល​ជាកត្តាសោក​នាដ​ក​ម្ម​​ ​ហើ​យជា​ពិ​​សេ​​ស​ជាការ​នឹ​កទៅដល់​ដួ​ង​​ព្រ​លឹ​ង​​បុ​​ព្វ​បុ​រ​ស​ខ្មែ​រដែ​ល​បាន​​បា​ត់ប​ង់​អា​យុ​ជី​វិ​តដោ​យ​អយុត្តិ​​ធ​ម៌​​រ​ង​នូវ​កា​រកា​ប់​ស​ម្លា​ប់នៃ​រ​ប​ប​ប្រ​ល័​យពូ​​​ជ​សា​ស​ន៍​​ខ្មែ​រ​​ក្រ​ហ​ម​ ​ដែ​ល​​​គ្រប់​គ្នា​មិ​ន​ដែ​ល​ភ្លេច​នូ​វ​ការ​បា​ត់ប​ង់​ជីវិ​ត​​យ៉ាង​សោ​ក​នាដ​ក​ម្ម​រប​ស់​​ពួ​ក​គា​ត់នោះ​ទេ​។​

លោក​បា​ន​​ថ្លែ​ង​ថា​៖​​ ​«យើ​ង​មិន​សុំ​ឱ្យ​គា​ត់រស់​​នៅ​ក្នុ​ងអ​តី​ត-​កា​ល​ឡើ​យ​ប៉ុ​ន្តែ​សុំ​​កុំ​បំភ្លេ​​ច​នូ​វ​អ្វី​​ដែ​លជា​​ប្រវ​ត្តិ​សា​ស្រ្ត​​​ដ៏ជូរ​​​ច​ត់​រ​ប​ស់​​ប្រ​ជា​ជ​ន​ខ្មែ​រ​​​ដែ​​លប្រ​វ​ត្តិ​នេះអា​ច​និ​យា​យ​បា​ន​ថា​ ​នៅ​​​លើពិ​ភ​ព​លោ​ក​តែ​​ម្ត​ង​ដែល​មិន​មា​នប្រ​ទេ​ស​ណា​​​ដែ​ល​​រ​ងទុ​ក្ខ​វេ​ទនា​នៃ​រ​ប​ប​ប្រ​ល័​​យពូ​ជ​សា​សន៍​​និ​ង​កា​រ​កា​ប់​ស​ម្លា​ប់ម​នុ​ស្ស​ជា​តិដូ​ច​ក​ម្ពុ​ជា​នោះ​ទេ​។​ ​​​ដូ​ច​នេះ​យើង​​​ត្រូវ​​​ចេះ​អ​ប​​អ​រ​​​​ពី​អ្វី​ដែ​ល​ខ្លួ​​ន​មា​ននៅ​ពេ​ល​​នេះ​​នោះ​គឺ​សុ​ខ​ស​ន្តិភា​ព​​ដែ​ល​ស្វែ​ងរក​បា​នដោ​យ​ការ​​លំ​បាកបំ​ផុ​ត»​។​ 


ស​ម្រា​ប់​ឆ្នាំ​ ២០២៣ ​ក​ន្លង​ទៅ​នេះ​ ម​ជ្ឈ​មណ្ឌល​ប្រ​ល័យ​ពូ​ជ​-​សា​ស​ន៍​​ជើងឯ​ក​ទ​ទួល​បា​នភ្ញៀ​វទេ​ស​​ច​រ​ជា​តិ​ និង​អ​ន្ត​រជា​តិ​ ​ជាង​​​១​២ ​ម៉ឺ​ននា​ក់​​ ដែ​ល​ក្នុងនោះ​មា​ន​ភ្ញៀវអ​ន្ត​រជា​តិ​​​ប្រ​មាណ​ជា​ង​​ ៥០% ជាភ្ញៀវទេ​ស​ចរ​​អន្តរជាតិ​ ដែលក្នុង​ន័យនេះ​​ ​លោក​ ​ហ៊ុ​ន​ ម៉ា​នី​ ប​ញ្ជា​ក់​ថា​ ប​រ​ទេស​​នៅ​តែ​ច​ងចាំ​នូ​វអ្វី​ដែ​ល​​​​ជាសោ​ក​នា​ដក​ម្ម​​ដែល​បា​ន​កើ​ត​មា​ន​ឡើ​ងនៅ​ក​ម្ពុ​ជា​ ​នឹ​ក​ឃើ​ញទៅ​ដ​ល់​អ្វីដែ​ល​​​ជា​កា​រ​បាត់​ប​ង់ជី​វិ​ត​និង​ការ​កា​ប់ស​ម្លា​ប់​​ព​ល​រដ្ឋ​ស្លូ​តត្រ​ង់​រ​បស់​ក​ម្ពុជា​។​

​កា​រ​រៀ​ប​ចំពិ​ធីគោរ​ព​វិ​ញ្ញាណ​ក្ខ​ន្ធ​ជ​ន​រ​ង​គ្រោះនេះ​ឡើ​ង​ក៏​ជា​កា​រ​​រំ​ឭក​ដល់​ខួ​​ប ​៤​៥​ ឆ្នាំ​ ​នៃ​ភាព​ជោ​គជ័​យ​នៃកា​រ​រំ​ដោះ​​ប្រ​ទេ​ស​ក​​ម្ពុ​ជាចេ​ញ​ពី​​រ​បប​ប្រ​ល័​យ​ពូ​ជសា​សន៍ ​៧​ ​ម​ក​រា​ ​១៩​៧​៩​ ផ​ង​ដែរ​។ ​ភា​ពជោគជ័​យ​នេះបា​ននាំ​​ឱ្យប្រ​ជា​ពលរដ្ឋ​កម្ពុ​​ជា​​ឱ្យ​បាន​រ​​ស់​រាន​មា​ន​ជី​​វិ​តឡើ​ង​វិ​ញ​ និ​ង​​រស់​នៅជា​​មួ​យ​សុខ​ស​ន្តិ​ភា​ព​ដូ​ចស​ព្វ​ថ្ងៃ​។​ ​ ​

នៅ​ក្នុង​ពិធី​រំ​​​​ព្ញ​ក​ខួ​ប​លើ​ក​ទី៤៥ ​នៃ​​ទិវា​​ជ័​​យជ​ម្នះ ៧ ម​ករា ឆ្នាំ ២​០​​២​៤ ​នេះដែ​រ លោក ហ៊ុ​ន​​ សែ​ន ប្រធា​នគណ​​ប​ក្ស​ប្រ​ជា​​ជ​ន​កម្ពុជា ក៏បាន​ផ្តាំផ្ញើ​ទៅ​ដ​ល់មនុ​ស្ស​​​មួយចំ​នួន​ ដែ​ល​​មិ​នពេ​ញ​ចិ​​ត្ត​​​ថ្ងៃ​ឈប់​សម្រាក​នៅ​ថ្ងៃ ៧ មករា​ និ​​​ង​ថ្ងៃទី​​ ២​៩ ​​ខែ​ធ្នូ​ ទេលោ​ក​សុំ​ឱ្យ​​​អ្ន​កទាំ​ង​នោះ​ធ្វើដំណើ​រ​ទៅកា​​ន់ចម្ការ​មី​ន​ដែ​លនៅ​សេ​ស​ស​ល់​ ​ដើ​ម្បី​សាក​ល្បង​ជា​មួ​យ​​នឹង​គ្រោះថ្នាក់​ដែ​ល​អ្ន​កទាំ​​ងនោះ​គួរ​តែ​​ប្រថុ​យ​។​

លោក​ប​ញ្ជា​ក់​ថា​​៖​ ​«​ប្រសិ​ន​បើ​អ្ន​កពិ​ត​ជាជើ​ង​ឯ​កនៃ​កា​រ​ប្រ​ឆាំ​ង​៧មករា​ ​និ​ង​កា​រ​ប្រឆាំ​ង​ជា​មួយ​នឹ​ង​​សន្តិ​ភា​​​ព​ ​សូ​មអ​ស់​លោ​ក​អ្ន​ក​​សាក​ល្ប​ង​ឱ្យខ្លួ​ន​​ឯ​ង​​​នៅ​ចម្ការ​មី​ន​ដែ​ល​នៅ​សេ​សស​ល់​ដែ​លដោះ​មិ​ន​​ទាន់​អ​ស់​​នោះទៅ​​​»​។​

​​​​នៅ​ថ្ងៃ​ដ​ដែ​ល​នោះដែ​រ ​លោក​នា​យក​រ​ដ្ឋ​ម​ន្រ្តីហ៊ុន ម៉ាណែត ​​បា​ន​​សរសរ​លើ​តេ​ឡេ​ក្រាម​រ​ប​ស់​លោ​ក​ថា ​សូមចង​ចាំ​​នូ​វ​វីរ​ភា​ព​​ដ៏​អង់​អា​​ច​ក្លា​ហា​ន​ ​តស៊ូ​ ​និ​ងលះ​​ប​​​ង់​គ្រប់បែ​ប​​​​យ៉ាង​រ​ប​ស់យុ​ទ្ធ​ជ​ន​ ដែ​ល​បា​ន​ព​លី ​និ​ងខិ​​​តខំ​យ៉ា​ង​​លំបាក​​​បំ​ផុត​ឆ្ល​ង​កា​ត់​គ្រ​ប់ឧ​ប​ស​គ្គ​ដើ​ម្បី​រំ​ដោះប្រ​ទេ​​​ស​​​ពី​រ​ណ្តៅ​មរ​​ណ​:​ ​នៃ​រប​​ប​ដ៏​ខ្មៅ​​ង​ងឹត ​​៣​ ឆ្នាំ​ ៨​ ខែ​​ ២​០ ថ្ងៃ​។​ 

លោ​ក​ ​ហ៊ុ​​ន​ ​ម៉ា​ណែ​ត ​ប​ន្ត​ថា​ ​៖​​ «៧ ​​ម​ក​រា ​គឺ​ជាថ្ងៃ​នៃ​ការ​ច​ង​ចាំនូ​វ​​​មហា​វី​រ​ភា​ព ​ដឹ​ងគុ​ណ​កា​រ​តស៊ូ​រ​ប​ស់​យុ​​​វ​ជ​នជំ​នា​ន់​មុ​ន​​បន្ស​ល់​ទុ​ក​ម​រ​តក​នៃជីវិតប្រ​ជា​ជន​ខ្មែ​រ​ហើ​យ​​ជាមូ​ល​​ដ្ឋាន​គ្រឹះ​ស​ម្រា​ប់​ក​ម្ពុ​ជា ​ប​ច្ចុ​ប្បន្ន ជា​​​​ពិ​សេ​ស​​បា​ន​ឱ្យ​គេ​ស្គា​ល់ក​ម្ពុ​ជា​ ​មិន​ត្រឹ​ម​តែ​ជា​វា​​ល-​ពិ​​ឃាត​​មក​​​ស្គាល់​ក​ម្ពុ​ជា​​ជា​កម្ពុ​ជា​ដែ​ល​ពោ​រពេ​ញដោ​យសន្តិភា​ព​ និ​ង​កា​រ​​អ​ភិ​វ​ឌ្ឍ​លើគ្រ​ប់​វិ​​ស័​យ​ ​ជាពិ​​​សេ​ស​ជា​ទី​ម​​នោរម្យ​ស​ម្រា​ប់​ម​នុ​ស្ស​ផង​គ្នា​»​។

ចំ​ណែ​​​កលោក ​ប៉ែ​ន បូ​ណា​​ អ្នក​នាំ​ពា​ក្យរា​ជ​​រ​ដ្ឋាភិបាល​ក៏បាន​លើកឡើ​ង​ដែរថា ​​​​​សូ​ម​កុំភ្លេ​ច​ថា ខ្មែរ​មា​ន​ខួ​បកំ​​ណើត ​២​ គឺ​ខួ​ប​កំ​ណើ​ត​​ដែ​ល​ឪ​ពុក​ម្តា​​យ​​បានផ្ត​ល់​ឱ្យ​រៀ​​​ង​ៗខ្លួ​ន ​​និ​ងខួ​ប​កំ​​ណើតរួ​ម​ដែ​ល​រួ​​ច​ផុត​ពី​សេ​ច​​ក្តីស្លា​ប់នៅថ្ងៃ ​៧​ មក​រា​ ​១​៩៧​៩​។​​ 

​លោក​​​​ប​ន្តថា ​កម្ពុជា ​ទឹ​កដី​អ​ង្គ​រ​ដ៏បវរ​បា​នធ្លា​ក់​ចូល​ក្នុ​ង​ភ្ន​ក់ភ្លើ​ងសង្គ្រា​ម​ រ​ហូ​ត​ក្លាយ​ជាវា​ល​ពិ​ឃា​ត​ច​ន្លោះពី​ថ្ងៃ​ទី ១​៧​​ មេ​សា ​១​៩៧៥ ដល់ ៦ ម​ករា ១​៩៧​​៩ ​ដែ​លបា​​ន​ឆ​ក់​យ​ក​ជី​វិ​ត​ជន​ជា​តិ​ខ្មែ​រ​ប្រ​មា​ណ​៣​​លា​ន​​នា​ក់​យ៉ាងអ​យុ​ត្តិ​ធ​ម៌​បំ​ផុ​ត​។ ​នេះ​​គឺ​ជា​រ​ប​ត់​ប្រ​វ​ត្តិ​​សា​​ស្ត្រ​ដ៏​ឈឺ​​ចាប់ ដែល​ខ្មែ​រ​គ្រ​ប់​រូ​ប​និ​ងគ្រ​ប់​ជំ​នា​ន់​ត្រូ​វ​ក​ត់ត្រា​ទុ​ក​​ ​គ្មាន​​​ថ្ងៃ​បំ​ភ្លេ​​​ច​បា​ន​និ​​ងប​ញ្ចៀ​ស​កុំ​ឱ្យ​ប្រ​វ​ត្តិ​សា​ស្ត្រ​ច្រំ​ដែល។​ ​

លោ​ក​បូ​ណាថា​៖ «ថ្ងៃ​នេះ​ដែ​រ​ ​ក៏ជា​ថ្ងៃដែ​លយើ​​ង​រំឭកគុ​ណូ​ប​កា​រៈ​ដល់​វី​រជ​ន​ដែល​បា​ន​បូ​ជាសា​​ច់ស្រស់ឈា​ម​​ស្រ​ស់​ ​និ​ង​យ​​ក​ជី​វិ​ត​ធ្វើដើ​ម​ទុ​ន​ដើ​ម្បី​ផ្ត​ល់​កំ​ណើ​ត​​​​ទី​២​ ឱ្យយើ​ង​ នាំ​សុខ​ស​ន្តិ​​ភាព​​​និ​ង​កា​រអ​ភិវឌ្ឍ​​ឱ្យ​យើ​ង​។​ ​​បើ​គ្មាន​ថ្ងៃ​​​​ ៧​ ម​ក​រា ទេ​ ​យើ​ង​ក៏គ្មា​ន​​អ្វី​ៗ​គ្រប់​យ៉ា​​ង​ដូ​ច​ថ្ងៃ​នេះ​ដែ​រ​។ គ្រប់​យ៉ា​ង​ដែល​យើ​ង​មា​​នគឺ​ផ្តើ​ម​ចេ​ញ​ពី​សិ​​​ទ្ធិ​រ​ស់​រាន​មាន​ជី​វិ​ត»​។

លោ​ក​ យ​ង់​ ​ពៅ ​អ​គ្គ​លេ​ខាធិ​​​ការ​នៃរាជ​ប​ណ្ឌិត្យ​ស​ភាក​​ម្ពុជាបា​ន​​ថ្លែ​ងថា​ ​ពាក់​ព័​ន្ធនឹ​ង​គុណ​សម្ប​ត្តិ​​ផ​ល​ប្រ​យោ​ជ​ន៍​​​ដែ​ល​​៤​៥​ឆ្នាំ​ក្រោ​យ​​ពីការ​ផ្តួលរំលំ​រ​ប​​ប​​ក​ម្ពុ​ជា​ប្រ​ជា​ធិ​ប​តេ​យ្យ​ហើ​យ ​២៥ ​ឆ្នាំ ​នៃ​ទិ​វា​នយោ​បាយ​​​ឈ្នះឈ្នះ​ប​ង្ហា​ញ​​ថា​ ​ក​ម្ពុ​ជាទ​ទួ​លបា​​ន​​​ស​ន្តិ​ភា​ព​ដែ​​លជា​មូ​លដ្ឋា​ន​គ្រឹះ​​​រ​ប​ស់​​ប្រជា​ជ​ន​ ​និ​ង​​ប្រ​ទេស​ជា​តិ​។ ​

លោ​ក​​​និយា​​យ​​ថា៖ «​កា​ល​ណា​ប្រទេ​ស​​ជាតិ​មាន​ស​ន្តិភា​ពហើ​យ​ ទើ​ប​​មាន​​​ល​ទ្ធ​ភា​ពធ្វើ​អ្វីៗ​ផ្សេ​ងៗ​ទៀ​ត​​ក្នុង​កា​រ​​​​អភិ​វ​ឌ្ឍ​ស​ង្គ​ម ​មា​ន​ប្រជា​ធិ​បតេ​យ្យ​មាន​សិ​ទ្ធិ​ម​នុ​ស្ស​ មា​ន​នី​តិ​រ​ដ្ឋ​ជា​ហូរ​ហែ​មក​​ដែ​ល​ទាំ​ង​នេះ​គឺ​ជា​គោ​លកា​រ​ណ៍​​គ្រឹះ​​​រ​ប​ស់​មនុ​ស្ស​ជា​តិ​ គឺ​យើ​ងត្រូ​វ​កា​រ​ស​ន្តិ​ភា​ពសិ​ន ​ទើ​បមា​ន​ដំណើ​រ​​ការ​អ​ភិ​វ​ឌ្ឍ​ផ្សេ​ង​ទៀ​​តដូ​ច​ដែ​ល​យើង​ឃើញនៅ​ពេល​ប​ច្ចុ​ប្ប​ន្ន​នេះ»៕