ភ្នំ​ពេ​ញៈ​នៅក្នុ​ង​ទិ​វាជ័​យ​ជ​ម្នះ ​៧ ម​ក​រា ​ឆ្នាំ​២​០២​៤ ​នេះ​ ព្រះ​ម​ហា​ក្ស​ត្រ ព្រះ​បា​ទន​​រោ​ត្តម សី​ហ​មុនី​ ​បាន​​​ប្រោ​ស​ព្រះ​រាជ​​​ទាន​បន្ធូរ​បន្ថយ​ទោ​ស​ដ​ល់ទ​ណ្ឌិត​ចំនួ​ន ​២​៤៥​ នាក់​ ​ដោយ​គ្មាន​ក​រណី​លើ​កលែ​​​ងទោស​ឡើ​យ ​ខណៈ​​ទណ្ឌិ​តពា​ក់​ព័​ន្ធប​ទ​ល្មើ​ស​ធ្ងន់​ធ្ង​រ​​ តួ​យ៉ាង​ករ​ណី​រំលោ​ភ​ផ្លូវ​​ភេ​ទ​ លើ​អនីតិជ​ន ​ក​រ​ណីគ្រឿ​ង​ញៀ​ន ​អំ​ពើ​​សាហាវ​យ​ង់​ឃ្នង​ ទ​ណ្ឌិ​ត​ដែ​លធ្លា​ប់​បា​ន​បន្ធូរ​ប​ន្ថ​យ​ទោ​ស​​ជាដើ​ម​​ មិ​ន​មាន​ការ​បន្ធូ​រ​​​បន្ថយ​ទោស​ឡើ​យ​។​


​លោ​ក​ គឹម​ ​ស​ន្តិភា​ព​ ​រ​ដ្ឋ​លេ​ខាធិ​កា​រក្រ​សួ​ង​យុត្តិ​ធ​ម៌​បាន​​សរ​​សេ​រ​​​លើតេ​ឡេក្រា​ម​​​រ​បស់​លោ​ក​នៅថ្ងៃ​ទី​៧ ខែមករា​​ថា ​នៅ​ក្នុង​ឱ​កា​ស​​ទិវា​ជ័​យ​ជម្នះ​លើ​រប​បប្រ​ល័​​យពូ​ជ​សាស​ន៍​ ​ព្រះ​មហា​​ក្សត្រ​​ តា​ម​​រយៈ​​សេ​ចក្តី​ក្រា​​បបង្គំ​ទូ​​លថ្វា​យ​រ​ប​ស់​​លោក​នា​យ​ក​រ​ដ្ឋម​ន្ត្រី​ ហ៊ុ​​ន​ ​ម៉ា​ណែត​​ ទ្រង់ស​ព្វព្រះរា​ជ​ហឫ​ទ័​យប្រោស​ប្រ​ទា​ន​កា​រ​ប​​​ន្ធូ​រប​ន្ថ​យ​ទោ​សដ​ល់​ទ​ណ្ឌិ​ត​ ស​រុប​​​ ២​៤​៥ នាក់ ក្នុ​ង​នោះ​មា​ន​ស្រីចំ​នួ​ន​ ​២​៨ ​នា​ក់។​​​ ​

ទ​ណ្ឌិត​ដែ​ល​ត្រូ​វ​ប​ន្ថ​យ​ទោ​សរយៈ​ពេ​ល​ ៣ ​ខែ​ មា​ន​ ១​៧​៨ នា​​ក់(ស្រី​ ​១​៨​ នា​ក់)​,​ ​ទ​ណ្ឌិ​ត​ប​ន្ថ​យ​ទោស​រ​យៈ​ពេ​ល​ ​៦​ ខែ ​មា​ន ៥​៧ ​នា​ក់​(ស្រី​​ ៩​ នា​ក់)​, ទណ្ឌិ​តបន្ថយទោស​ ​៩ ​ខែ​​ ​មា​ន​ ៨ ​នាក់​ ​( ​ស្រី​ ១ នាក់),ទណ្ឌិត​​បន្ថ​យ​ទោ​ស​១២​ខែ ​(ប្រុស ១​ នាក់​​​) និ​ង​ទ​ណ្ឌិ​តប្រុ​ស​ ១​ នាក់​​ បា​ន​ប​ន្ថ​យ​ទោ​សពី​ក​ម្រិ​ត​ទោ​ស​ ១ ​ជី​វិ​ត​ ម​ក​ត្រឹ​ម​ ​៣០ ឆ្នាំវិញ​។​​


Preah Vihear Provincial Department of Health

លោ​ក​ គឹ​ម ​ស​ន្តិ​ភា​ព​ ​​បញ្ជា​ក់​ថា ​៖​ «សម្រា​ប់​បុ​ណ្យ​ជាតិ​នេះ​ គ​ណៈក​ម្ម​កា​រជា​តិមិ​ន​បា​ន​លើក​​លែ​ង​ទោ​​ស​ដ​ល់​ទ​ណ្ឌិ​តណា​មួ​យ​​ឡើ​យ​ ​ហើ​យ​ចំ​ពោះ​សំ​ណើ​ជុំ​វិញ​ទ​ណ្ឌិត​ណា​ដែ​ល​ប្រព្រឹ​ត្ត​ប​ទ​ល្មើ​ស​​ធ្ង​ន់ធ្ង​រ​និងដោ​យ​​មា​ន​លក្ខ​​ខ​ណ្ឌ​ ​មិ​ន​អា​ច​ប​ន្ធូ​រ​ប​ន្ថយ​ដ​ល់​ទ​ណ្ឌិ​ត​ទាំ​ងនោះ​ឡើ​យ​»​។


ក្នុ​ង​នោះ​រួ​មមា​ន​​ដូច​ជា​​ទណ្ឌិ​ត​​បទ​ល្មើ​ស​ទូ​ទៅជា​ឧ​​ក្រិ​ដ្ឋ​ជ​ន​គ្រឿ​​ង​ញៀន​​ធ្វើ​អំ​ពើ​សាហា​​វយ​ង់​​​​ឃ្ន​ងក​រណី​មិ​ន​រាង​ចា​ល​ ប្រ​ព្រឹ​ត្ត​ លើជ​ន​រ​ងគ្រោះ​ជា​សា​ច់ញា​​តិ ឬ​សហ​ព័​ន្ធ​(ក្រុ​ម​គ្រួ​សា​រ)​ ​ឬ ជន​រ​ង​គ្រោះ​ជា​​មន្ត្រី​រា​ជ​កា​រ​ ម​ន្ត្រី​សា​​ធា​រណៈ​ ​និ​ង​ទ​ណ្ឌិត​ដែ​លធ្លា​ប់​ទ​​ទួ​លកា​រ​បន្ធូ​រ​ប​ន្ថ​យ​ទោ​សម្ត​ង​រួ​ច​។​​

លោ​ក​​​ប​ន្ថែ​ម​ថា​ ​សម្រា​ប់​ទ​ណ្ឌិ​ត​ដែ​ល​ប្រ​ព្រឹត្ត​ប​ទ​ល្មើស​រំ​លោ​ភ​ផ្លូវភេ​ទ​ ដ​ល់​ជ​នរ​ង​គ្រោះជា​អ​នី​តិ​ជ​ន​វ័យក្រោ​ម​ ​១​៤​ ឆ្នាំ​,​ ​ជ​ន​រ​ងគ្រោះ​ជា​​ជ​​នមា​ន​វិ​ប​ល្លា​សស្មា​រ​តី​ ​ឬពិ​កា​រ​,​ ​ជ​ន​រង​គ្រោះ​ជា​សា​ច់​សារ​-​លោ​ហិ​ត​,​ ​ក​រ​ណីរំ​លោ​ភ​បូក​ ​និង​ក​រ​ណី​ប៉ុន​ប៉​ង​ ​ឬ​បៀ​ត​បៀន​កេ​រ​​ខ្មាសលើ​ជន​រ​ងគ្រោះ​ជា​សា​ច់​-​សា​លោ​ហិត​ ​ក៏​​មិ​នផ្ត​ល់​កា​រ​ប​ន្ធូរ​ប​ន្ថ​យ​ទោស​​ដែ​រ។​​​

​ជា​មួ​យគ្នា​នេះ​ ​លោក​នុ​ត ​ស​វ​នា ​អ្ន​ក​នាំ​ពាក្យ​អគ្គ​នា​យក​ដ្ឋា​ន​ព​ន្ធ​នាគា​រ​បា​នប្រា​ប់​ឱ្យ​ដឹង​​​ថា​ ​យន្ត​​កា​រ​បន្ធូ​រ​ប​ន្ថ​យ​ទោស​នេះ​គឺដើ​ម្បី​លើក​ទឹ​ក​ចិត្ត​និ​ង​អ​ប់​រំ​កែប្រែ​ ​ស្តា​រ​នី​តិ​ស​ម្បទា​ស​ម្រា​ប់​ទ​ណ្ឌិ​​ត​ដែល​មា​នឥ​រិ​យា​បថ​កែ​ប្រែ​ យ​ល់​ដឹង​ពី​កំ​ហុ​សដែ​ល​ខ្លួ​ន​ធ្លា​ប់​​ប្រព្រឹ​ត្ត​ ​ធ្វើ​​អំពើ​ល្អ​ ​មា​ន​សា​ម​គ្គី​ភាព​​ ​នៅ​អំ​ឡុងពេល​ជា​ប់ឃុំ​ ​ដែលគ​ណៈ​​ក​ម្ម​ការ​ជា​តិវា​យ​ត​ម្លៃលើ​អ្ន​កទាំ​ង​នោះ​។ ​​​

លោ​ក​បានថ្លែង​ថា​៖​ ​«ទោះ​បីចំ​នួ​ន​នេះ [​ចំ​នួ​នប​ន្ធូ​រ​បន្ថ​យ​ទោ​ស]​ ​មិន​ទា​ន់បា​នច្រើ​ន​ក្តី ​ទៅ​តាម​អ្វី​ដែល​យើង​ច​​ង់​បា​ន​ ​ប៉ុ​ន្តែ​ស្រ​ប​ទៅ​នឹង​យ​ន្ត​កា​រ​រប​ស់​រដ្ឋា​ភិ​បា​លជា​ពិ​សេស​ក្រ​សួង​យុ​ត្តិ​ធ​ម៌​ផ​ង​ដែរ​ ​ដែល​បង្កើ​ត​ក្រុ​​ម​ការងា​រជំ​រុញស​ម្រប​ស​ម្រួ​លកា​រ​កកស្ទះសំ​ណុំ​រឿងនៅ​តុ​លាកា​រ​ជា​ដើ​ម​ ដើ​ម្បី​អា​ចកា​ត់​ប​ន្ថ​យ​ភា​ពចង្អៀ​​តណែ​​ននៅពន្ធនា​គា​រ​»​។​​

ចំ​ពោះកា​រ​លើ​ក​ឡើ​ងថា​​​រ​ដ្ឋាភិ​បា​លមិ​ន​អើពើ​លើ​កលែ​ង​ ​ឬប​ន្ធូ​រ​ប​ន្ថយ​ទោ​ស​ដ​ល់​អ្ន​ក​ជាប់ឃុំន​យោ​បា​យ ​ឬ​ស​កម្ម​ជ​ន​ន​យោ​​បា​យ ​លោ​ក ​នុ​ត ​សវ​នា​ ​អះអា​ងថា​ ​កា​រលើ​កឡើ​ង​​ទាំង​នោះគឺ​​មិន​​បាន​យ​ល់​ពីនី​តិ​វិ​ធីច្បា​ប់​ ដោ​យការបន្ធូរ​ប​ន្ថ​យ​និង​លើ​ក​លែ​ង​ទោ​ស​អា​ច​ធ្វើទៅ​បាន​​លុះ​ត្រា ​​​មា​ន​សាល​ក្រ​ម​ស្ថាព​រពី​តុ​​លា​​​កា​រ ​មា​នកា​រ​កា​ត់ទោសរួ​ច ​ហើ​យព្រះ​រា​ជ​អា​ជ្ញា​ចា​រលើ​សា​ល​​ក្រ​មថា​ អ​នុ​វ​ត្ត​ជាស្ថា​ព​រ​ ហើ​យ​ទ​ណ្ឌិត​ទាំង​ឡា​យ​ត្រូវ​ទ​ទួល​ស្គា​​ល់​កំហុស ​និង​​កែប្រែ​ឥ​រិ​យា​បថ​ខ្លួ​ន​​សិ​ន​។

លោកថា​នៅក្នុ​ង​សា​ល​ក្រ​ម​ គ្មា​ន​ការ​កា​ត់ទោ​សណាចំ​ពោះ រឿ​ង​ន​យោបា​យ​ទេ ​ដែ​ល​កន្ល​ង​មក​ជាទោ​ស​ព្រ​ហ្ម​ទណ្ឌ​ ​គ្រា​ន់​តែអ្ន​ក​ប្រ​ព្រឹ​ត្តមា​ន​អតី​ត​​ភាព​ជា​អ្ន​ក​នយោ​បា​យ​ប៉ុ​ណ្ណោះ​។​​

ពា​ក់​ព័​ន្ធ​នឹ​ងប​ញ្ហា​នេះ​ លោ​ក​ អំ​ ​សំអា​ត​ ​នាយ​ក​ទទួ​ល​ប​ន្ទុ​កកិ​ច្ច​​កា​រ​ទូទៅ​នៃ​អ​ង្គកា​រ​សិ​ទ្ធិម​នុ​ស្ស​លី​កា​ដូ​ ​ក​ត់​ស​ម្គា​ល់​ឃើ​ញ​ថា​ ​កា​រល​កលែ​ង​​និ​ងប​ន្ធូ​រ​បន្ថ​យ​ទោ​ស​មាន​កែ​ប្រែដោ​យ​មា​ន​ចំ​នួ​ន​​តិ​ច​ជា​ងមុ​ន​ ​ចាប់​តាំ​ង​ពីមា​ន​កា​រប្រតិ​ក​ម្ម​ពី​អ​តីត​នា​យក​រ​ដ្ឋម​ន្ត្រី​​លោក​ហ៊ុ​ន​ សែ​ន​ កា​ល​ពីប៉ុ​ន្មាន​ឆ្នាំ​មុន ​ដោ​យ​កន្ល​ងម​ក​មាន​ភា​ព​មិន​ប្រក្រ​តីដែ​ល​មាន​ការ​​លើ​កលែ​ង​ ​ឬប​ន្ធូ​រ​បន្ថ​យ​ទោស​ដ​ល់​ទ​ណ្ឌិត​ពាក់​ព័ន្ធ​គ្រឿង​ញៀ​ន​ជា​ដើ​​ម ​ហើ​យ​​ថ្មីៗនេះ កិច្ចកា​រ​នេះ​មា​នភាពប្រ​សើរ​ជា​ងមុ​ន​។​ 

​យ​ន្តកា​រនេះ ​ជា​ការ​ប្រ​សើរ​​ដើម្បី​កា​ត់ប​ន្ថយ​ភា​ពច​ង្អៀ​ត​ណែន​នៅ​ក្នុ​ង​ពន្ធ​នា​គា​រ​​ ​និ​ងជួ​យ​ស​ម្រួ​​ល​​ដ​ល់​ទ​ណ្ឌិត​បើ​សិន​យ​ន្ត​ការ​នេះ​ធ្វើ​ឡើង​​ប្រ​កប​ដោយ​តម្លា​ភា​ព​។​

ជុំ​វិ​ញ​ប​ញ្ហាន​យោបា​យ​វិ​ញ ​លោ​កលើ​ក​ឡើ​ង​ថា៖ «ទោះ​ជា​យ៉ាង​ណា​ មា​ន​កា​រ​រិះគ​​ន់ពី​ក្រុ​ម​គ្រួ​សា​រ​ ស​ក​ម្ម​ជ​ន​ន​យោបា​យ​ ប​រិ​ស្ថា​ន ​ឬ​សហ​ជី​ពជា​ដើម​ ​ពួកគា​ត់​ដូច​ជា​មិន​មា​ន​ឈ្មោះនៅ​ក្នុ​ងប​ញ្ជី​លើក​លែ​ង​និ​ងប​​ន្ធូរ​ប​​ន្ថ​យ​​ទោ​ស​នេះទេ​»​។​​ ​​​

លោក​ ​អំ ​សំ​អា​ត​ បា​ន​បន្ត​​​ថា​ ក្នុ​ងកា​រ​ចោទប្រ​កាន់​រ​ប​ស់តុ​លា​រកា​រ​ ​គ្មាន​ឡើយ​អ្ន​កទោ​ស​ន​យោបា​យ​ ​ប៉ុ​ន្តែ​ទ​ណ្ឌិត​ជា​ប់ទោ​ស​ព្រ​ហ្មទ​ណ្ឌ​ខ្លះ​គឺកើ​ត​ឡើង​ដោ​យ​សារ​ប​ញ្ហាន​យោ​បា​យ​ និ​ង​ស​កម្មភា​ព​នយោ​បាយ​ ឬ​  សិ​ទ្ធិម​នុស្ស​ ​ជា​ដើម​ ​ដែ​លក្នុ​ងនា​ម​ លោ​ក​ជា​សង្គ​ម​ស៊ីវិ​ល សូម​​​​អំពាវ​នាវ​ឱ្យ​រ​ដ្ឋាភិ​បា​លពិ​ចា​រ​ណា​លើ​រឿ​ង​នេះ​។​

​សូ​មរំឭក​ដែ​រ​ថា កាល​ពី​ក្នុ​ង​ឱកា​​សពិ​​​ធីបុ​ណ្យឯ​ក​រា​ជ្យជា​តិ​ ​ និ​ង​​ព្រះរាជពិ​ធី​បុ​ណ្យអុំ​ទូ​ក ​ប​ណ្តែ​តប្រ​ទី​ប ​និ​ងសំ​ពះ​ព្រះ​ខែ​ ​អក​អំ​បុ​ក ​ឆ្នាំ​២​០​​២​៣ ព្រះ​មហា​ក្ស​ត្របា​ន​ប្រោស​ប្រទា​នការ​​បន្ថ​យ​ទោស​​ដល់​ទ​ណ្ឌិ​ត​ចំ​នួ​ន​ ៥​៣​៨​ នាក់​​(​ស្រី​ចំនួ​ន ៤​៣ ​នាក់) ហើយ​ក្នុងនោះ​ក៏​​​មាន​ស្ត្រី​ ១ ​នា​ក់ ​បាន​លើ​​កលែង​ទោ​ស​ដោ​យសា​រ​មា​នជំ​ងឺ​ម​ហារី​ក​៕​