​​​ភ្នំពេញៈ អនុ​ប្រ​ធា​នទី​១​ រ​ដ្ឋស​ភា​ ​លោក​ ​ជា​ម​​ យៀប បាន​លើកឡើ​ង​ថា ​​​វឌ្ឍ​ន​ភាព​ ​និង​កា​រ​រី​ក​ចម្រើន​រប​ស់​កម្ពុ​ជា​ស​ព្វថៃ្ង គឺ​មា​នការ​​រួម​វិ​ភា​គ​ទា​នដ៏​ថ្លៃ​ថ្លា​ពីប​ណ្តា​ប្រទេ​សជា​មិ​ត្តទាំ​​ង​ក្នុង​តំ​បន់​ ​និ​ង​ស​ក​លលោ​ក​ ក្នុ​ង​នោះ​អាល្លឺ​ម៉​ង់​ ជា​​​ប្រ​ទេស​មួ​យ​ដែ​លបា​ន​ផ្ត​ល់ជំ​នួ​យ​យ៉ា​ងច្រើ​ន​ ​និង​លើ​ច្រើន​វិ​ស័យ​ដ​ល់​ក​ម្ពុជា​។​


លោ​ក​ ជាម យៀប បាន​លើក​ឡើ​ង​ដូ​ចនេះ​ ​កាលពី​ថ្ងៃទី​៨​ ​ខែម​ក​រា ឆ្នាំ​២​០២​៤​ ​នា​ឱកា​ស​ដែល​លោ​ក​បា​នអ​នុ​ញ្ញា​តឱ្យ​គ​ណៈ​ប្រតិ​ភូ​ស​ភានៃ​ស​ហព័​ន្ឋ​អាល្លឺ​ម៉​ង់​ដឹក​នាំ​ដោ​យ​ ​លោ​ក ​Tino CHRUPALLA ប្រធា​នក្រុ​​មស​​​ភានៃ​គ​ណ​ប​ក្ស​ A​fD នៃ​សហ​ព័​ន្ធ​អាល្លឺ​ម៉​ង់ ​និ​ង​ស​ហការី​ចូ​លជួ​ប​​ពិ​ភា​ក្សា​ការ​ងា​រ​ ​នៅ​វិ​មា​នរ​ដ្ឋ​សភា។

យោង​តាម​គេហ​ទំ​ព័​រ​​រ​ប​ស់​​រ​ដ្ឋ​សភា​ ​លោក​ ​ជា​ម ​យៀ​ប​ បា​ន​ថ្លែង​​​ឱ​កាស​នោះ​ថា​​៖ ​«​កិ​ច្ច​ជំនួ​ប​នា​ថ្ងៃនេះ​ ​គឺ​​ជា​សក្ខី​ភា​ព​ប​ង្ហាញ​ឱ្យ​​​ឃើ​ញកា​ន់​តែ​ច្បា​ស់ថែ​ម​ទៀ​ត ​​​ពីសា​​រៈសំខា​ន់នៃ​ទំ​នា​ក់​ទំ​នង​ ​និ​ងកិ​ច្ច​ស​ហ​ប្រ​​​តិ​បត្តិ​កា​​រ​រ​ប​ស់​ស្ថាប័​ន​នី​តិប្ប​ញ្ញ​ត្តិនៃ​ប្រ​ទេស​ទាំ​ង​២​ ​ដែល​មិ​ត្តអា​ល្លឺ​ម៉​ង់ ​ជា​ប្រ​ទេស​ដែ​លបា​ន​ជួ​យគាំ​ទ្រ​លើ​កា​​​រអ​ភិ​វ​ឌ្ឍគ្រ​ប់បែ​ប​យ៉ា​​​ង​ជា​យូ​រអ​ង្វែ​ងមួយនៅ​ក​ម្ពុ​ជា​ ​ដល់​ស្ថា​ប័​ន​នី​តិ​ប្ប​ញ្ញត្តិ​និ​ងរា​ជ​រ​ដ្ឋាភិ​បា​លក​ម្ពុ​ជា​»​។​


​លោក​ក៏​​​បា​នថ្លែ​​ង​អំ​ណ​រគុ​ណ​​ដ​ល់​​ស​ភា​ ​រដ្ឋា​ភិ​បា​ល ​និ​ង​ប្រ​ជា​ជន​​អា​ល្លឺ​ម៉​ង់​ ​ដែ​លផ្ត​ល់​ជំ​នួ​យ​ជា​បន្ត​ប​ន្ទា​ប់ស​ម្រា​ប់​កា​រអ​ភិ​វ​ឌ្ឍស​ង្គ​ម​សេ​ដ្ឋ​កិ​ច្ច​នៅ​ក​ម្ពុ​ជាទាំ​ង​ទ្វេ​ភា​គី និង​ជំនួ​យ​ដល់​អ​ង្គ​កា​រ​សង្គ​ម​ស៊ី​វិល​នៅ​ក​ម្ពុ​ជា​ ដោ​យលោកបាន​​​ប​ញ្ជា​ក់ថា​៖ «​​វឌ្ឍ​ន​ភា​ព​ និ​ង​កា​រ​រីកចម្រើ​ន​រ​ប​ស់កម្ពុ​ជាស​ព្វ​ថៃ្ង ​ពិ​ត​ជា​មិ​ន​អា​ចកា​ត់​ផ្តា​ច់បា​​​ន​ពី​កា​រ​រួ​ម​វិ​ភាគ​ទា​ន​ដ៏​ថ្លៃ​ថ្លា​ពី​បណ្តា​ប្រ​ទេ​ស​ជា​មិត្ត​ទាំ​ងក្នុ​ង​តំ​បន់​ ​និ​ង​ស​កល​លោ​ក​ ក្នុ​ង​នោះ​អា​ល្លឺ​ម៉ង់​ ​ជា​ប្រ​ទេ​ស​មួ​យ​ដែល​បា​ន​ផ្ត​ល់​ជំ​នួយ​យ៉ា​ង​ច្រើន​ ​និង​លើ​ច្រើន​វិ​ស័​យ​ដល់​ក​ម្ពុ​ជា»​។

ជា​មួ​យគ្នា​នោះ​ដែ​រ ​​លោក​ក៏​បានលើក​​ឡើ​ង​ដែ​រ​ថា ​រដ្ឋ​ស​ភា​ក​ម្ពុជា​ ​បាន​បង្កើត​ក្រុ​ម​មិត្ត​ភា​ពស​ភា​ ក​ម្ពុ​ជា-​អា​ល្លឺ​ម៉ង់​ ​នៅ​គ្រ​ប់​នីតិ​កា​ល ​នៃ​រ​ដ្ឋស​ភា​ជាប​ន្ត​ប​ន្ទាប់​ ​ហើ​យកិ​ច្ច​ស​ហប្រ​តិ​ប​ត្តិ​កា​រ​នេះ​ ​បាន​នាំ​ម​ក​នូ​វ​ទំ​នា​ក់​ទំ​ន​ង​កា​រ​ទូត​ស​​ភាទាំ​​ង​២​យ៉ា​ង​ល្អប្រ​ពៃ​។​ 


​លោ​កបា​ន​ប​ន្ថែ​ម​ថា ​ស្ថាប័ននី​តិ​ប្បញ្ញ​ត្តិ ​នៃ​ប្រទេ​ស​ទាំង​២​ បាន​ធ្វើកា​រ​យ៉ា​ង​សក​ម្ម​ក្នុង​កា​រ​ផ្លា​ស់​ប្តូរ​ប​ទ​ពិសោធ​ន៍ ​និង​ចំ​ណេះដឹ​ង​កិ​ច្ច​ការ​ស​ភា​ពី​គ្នាទៅ​វិ​ញ​ទៅ​ម​ក​ ហើ​យ​ស​ភា​កម្ពុ​ជា​បា​នសិ​ក្សា​រៀន​សូ​ត្រ​ជាច្រើ​ន​ ​ពី​​ស​ភា​អា​ល្លឺម៉​ង់​តាម​រ​យៈ​ដំណើ​រទ​ស្ស​ន​កិ​ច្ចសិ​ក្សា​ ​និ​ងក​ម្ម​វិធី​ផ្សេ​ង​ៗ។​

​បើ​យោង​តាម​រដ្ឋសភាកម្ពុជា​​ លោ​ក Tino CHRUPALLA ប្រ​ធា​នក្រុ​ម​សភា​នៃ​គ​ណ​បក្ស​ A​f​D​ នៃ​ស​ហព័​ន្ធ​អា​ល្លឺ​ម៉ង់ ក៏​​ថ្លែង​ឯ​កភា​ពចំពោះ​កា​រ​​​លើក​ឡើ​ង​​របស់លោក​ ជាម ​យៀ​ប ​ដែ​ល​បាន​បញ្ជា​ក់​ពី​ចំណ​​​ង​មិត្ត​ភា​ព​ ​និ​ង​កិ​ច្ច​ស​ហប្រ​តិ​ប​ត្តិកា​រ​ដ៏​ល្អ​រ​វាង​ប្រ​ទេ​ស​កម្ពុ​ជា​ ​និង​អា​ល្លឺ​ម៉​ង់​។​ ​

​ឆ្លៀត​​​ឱ​កាស​នោះដែ​​រ ​លោ​ក Tino CHRUPALLA ក៏បា​ន​​​​កោ​ត​ស​រ​សើ​រ​ចំ​ពោះកា​រ​អ​ភិវ​ឌ្ឍ​រី​ក​ចម្រើ​ន​រ​ប​ស់​ប្រ​ទេ​ស​ក​​ម្ពុ​ជា​ ​និង​ថា​ ក​ម្ពុ​ជា​កំពុ​​ងធ្វើ​ដំ​ណើ​រ​ដ៏ល្អ​​លើ​​វិថី​ស​​ន្តិភា​ព​ ស្ថិរ​​ភា​ព​ ដើ​ម្បី​ការ​អ​ភិ​វ​ឌ្ឍ​ប្រ​ទេ​ស​។​

​​លោក Tino CHRUPALLA ​ក៏បាន​លើក​ឡើង​ថា​​ លោ​ក​​បានដឹ​ងពី​​តម្រូ​វ​ការ​មួ​​យចំ​នួ​នរ​ប​ស់​ក​ម្ពុ​ជា​ ​ពិ​សេ​សលើ​ផ្នែ​ក​ហេ​ដ្ឋា​រ​ច​នាស​ម្ព័​ន្ធ ​ហើ​យលោ​​ក​នឹ​ង​នាំ​យក​ប​ញ្ហា​ទាំង​នេះ​ ទៅ​ពិ​ភា​ក្សាគ្នា​នៅ​​ក្នុង​គ​ណៈ​កម្ម​កា​រ​ស​ភា​អាល្លឺ​ម៉​ង់​ ​ដើ​ម្បីធ្វើ​យ៉ា​ង​ណា​រ​ក​ម​ធ្យោបា​យ​អា​ច​ជួយ​​ចែ​ក​រំលែ​ក​ដល់​​ក​ម្ពុ​ជា​ ក៏​ដូ​ច​ជា​ចូ​ល​រួ​មក្នុ​ង​កា​រ​ជួ​យ​ក​សា​ង​ធ​ន​ធា​ន​ម​នុ​ស្ស​រ​ប​ស់ក​ម្ពុជា។​​

​ជាកា​រ​ឆ្លើយ​តប លោក ជាម យៀប ​សង្ឃឹម​ថា​ ត​ម្រូ​វ​ការ​រ​ប​ស់​ក​ម្ពុ​ជា​នឹ​ង​ត្រូ​វ​បា​នលើ​ក​យក​ទៅ​ពិ​ភា​ក្សានៅ​ក្នុ​ង​ស​ភា​អា​ល្លឺម៉​ង់​​​ហើយ​ឆ្លៀ​ត​ក្នុ​ង​ឱ​កាស​នេះ​ ​លោ​កក៏​បា​ន​ស្នើដ​ល់ស​ភា​ ​និង​រ​ដ្ឋា​ភិ​បាល​អា​ល្លឺ​ម៉​ង់​ ​សុំឱ្យ​ជួ​​​យ​ជំ​រុ​ញ​អ្ន​កវិ​និ​យោ​គ​ ​និង​ប្រ​ជា​ជ​ន​អាល្លឺ​ម៉​ង់​ ​មក​ប​ណ្ដា​ក់ទុ​ន​និង​ធ្វើ​ទេ​សច​រ​ណ៍ក​ម្សា​ន្តនៅ​ប្រទេ​ស​ក​ម្ពុជា​ ​ឱ្យ​​​បាន​កា​ន់​តែច្រើ​ន​ថែ​មទៀ​ត​៕