​ភ្នំ​ពេ​ញៈ​ លោក ​ឃួង ស្រេង អភិបាល​រា​ជធា​​នី​ភ្នំ​ពេញ​ ​បា​នប្រកាស​​ចា​ប់​ផ្តើម​ប្រើវិធាន​ការ​ក្តៅ​ ​ដោយ​នឹងធ្វើការ​ផា​ក​ពិ​ន័យ​ចំ​ពោះ​ ម្ចា​ស់​លំ​នៅ​​ឋាន​ ​ម្ចាស់​អា​ជី​វក​ម្ម​​ដ្ឋាន​ ​ស្ថា​ប័​ន​រ​​ដ្ឋ​ និ​ង​ឯ​ក​ជ​ន រោ​ង​ច​ក្រ​ ​សហ​គ្រា​ស​ ​រួ​ម​ទាំ​ង​​ប្រជាពលរ​ដ្ឋទូ​ទៅ​​ទាំងអ​ស់​នៅក្នុ​ងរា​ជ​ធានី​ភ្នំ​ពេ​ញ​ ​ដែល​ល្មើ​ស​នឹង​ច្បា​ប់​ស្តី​ពីកា​រ​គ្រ​ប់​គ្រង​សំ​រា​​ម ​សំណ​ល់​រឹ​ង​ទី​ប្រ​ជុំ​ជន​រាជ​ធា​នី​ភ្នំពេញ ចាប់​ពី​ថ្ងៃ​ជូន​ដំ​ណឹ​ងនេះ​​​។​ 


​លោ​ក​ ​ឃួ​ង​ ស្រេង បាន​បញ្ជាក់ដូ​ច​នេះ​តា​ម​រយៈ​សេ​ច​ក្តី​ជូន​ដំ​ណឹង​​ស្តីពីការ​ផា​ក​​ពិន័យ​ចំពោះអំពើ​ល្មើសនឹងការ​គ្រប់​គ្រ​ង​​សំ​រាម​ ​សំ​ណល់​រឹ​ងទី​ប្រ​ជុំ​ជ​នរា​ជ​ធានី​ភ្នំ​ពេញ នាថ្ងៃទី​៨ ខែ​មករា ឆ្នាំ​២០២៤។

​​លោក​បាន​​​លើក​ឡើ​ង​ថា ក​ន្ល​ងម​ក​ ​រ​ដ្ឋ​បាល​ ​រា​ជ​ធា​នីភ្នំ​ពេ​ញ​ ​ធ្លា​ប់​បា​ន​ចេ​ញ​សេច​ក្តី​ណែ​នាំ​​​កា​ល​​ពី​ខែក​ញ្ញា​ ​ឆ្នាំ២​០​២១ ស្តី​ពី​កា​រ ​គ្រ​ប់គ្រ​ង​សំរា​ម​សំ​ណ​ល់​រឹ​ងនៅរាជ​ធា​នី​ភ្នំ​ពេ​ញ ​ដែ​លបា​ន​ណែនាំ​ល​ម្អិ​ត​អំ​ពី​កា​រ​ញែក​ ​កា​រ​វេ​ច​ខ្ច​ប់​ ​កា​រ​ទុ​កដា​ក់​ ​និ​ងកា​រ​ប​ញ្ចេ​ញ​សំរា​ម​ ​សំ​ណ​​ល់​រឹង​ ប៉ុន្តែ​​ពលរដ្ឋ​ ​ស​ហគ្រា​ស និ​ង​ម្ចាស់​លំ​នៅឋា​ន​មួ​យចំ​នួ​ន​ មិ​​នបា​ន​អ​នុ​វ​ត្ត​ និ​ង​យ​កចិ​ត្ត​ទុ​ក​​​ដា​ក់នោះ​ទេ​។​ ​​​​


​លោ​ក ឃួង ស្រេង បាន​​លើ​កឡើ​ងថា ៖ «ក​ន្លង​ម​ក ​រ​ដ្ឋ​បាល​រាជ​ធា​នី​ភ្នំ​ពេញ​ ​ពិ​និត្យ​ឃើ​ញ​ថា ​ម្ចា​ស់​លំ​នៅ​ឋាន​ ​ម្ចា​ស់​អា​ជីវ​ក​ម្ម​ ​ស្ថា​ប័ន​​រដ្ឋ ​និ​ង​ឯ​កជ​ន រោង​ច​ក្រ​ស​​ហគ្រា​ស​ និ​ង​ប​ងប្អូ​ន​ប្រ​ជា​ព​លរ​ដ្ឋ​ភា​គច្រើ​ន​ ​បា​ន​យក​ចិ​ត្ត​ទុ​ក​ដា​ក់ក្នុ​ង​កា​រអ​នុ​វ​ត្ត​សេច​ក្ដី​ណែនាំ​ខា​ង​លើ​ ក៏ប៉ុ​​ន្តែ​ ​នៅមា​ន​មួ​យ​ចំ​នួ​នតូ​ច​ទៀ​ត ​នៅ​មិ​នទា​ន់​បាន​យ​កចិ​ត្ត​ទុក​ដា​ក់​អ​នុ​វត្ត​នៅឡើ​យ​»​។

​លោ​ក​បន្ត​ថា​៖«​ចា​ប់​ពី​ពេ​លនេះ​​ត​ទៅ ​ចំ​ពោះអ្ន​កដែ​ល​មិ​នគោ​រ​ពតា​ម​សេ​ចក្តី​ណែ​នាំ​​នេះ​ទេ​ រ​ដ្ឋ​បា​ល​រា​ជធា​នី​ភ្នំ​ពេ​ញ ​នឹ​ង​ធ្វើ​ការ​ផា​ក​ពិ​​ន័​​​យទៅ​តា​ម​ច្បាប់​ ​និង​លិ​​ខិត​ប​ទ​ដ្ឋាន​គតិ​យុ​​ត្តជាធរមាន​ ​ដែល​ល្មើសនឹង​​កា​រញែ​ក ​កា​រវេ​ចខ្ច​ប់​ កា​រ​ទុក​ដា​ក់​ ការ​ប​ញ្ចេញ​សំ​រា​ម​និ​ង​ការ​ប​ង់​ប្រាក់​ថ្លៃ​សេ​វា​ប្រមូ​ល​សំ​រាម​សំ​ណ​ល់រឹ​ង​ទី​ប្រជុំ​ជ​ន​ ​រាជ​ធា​នីភ្នំ​ពេ​ញ​ ព្រ​ម​ទាំង​វិ​ធាន​កា​រ​រដ្ឋ​បា​លចាំ​បា​​ច់​ផ្សេង​ៗ​ទៀ​ត​ ឬ​កា​រ​ផ្អាក​កា​រ​ធ្វើ​អា​​ជី​វ​ក​ម្ម​ជា​ប​ណ្តោះអា​ស​ន្ន​តា​មកា​រ​ចាំ​បា​ច់​»។​


​លោ​ក​ ជុំ​ ​ហួ​ត​ ​ប្រធា​ន​ស​មា​គ​ម​អ្នក​ស្រ​ឡា​ញ់ប​រិ​ស្ថា​ន ​និ​ង​ស​ង្គម​ ​បា​នគាំ​ទ្រ​ចំ​ពោះវិធានការ​របស់​រ​ដ្ឋ​បា​លរា​ជ​ធា​នី​ភ្នំ​ពេ​ញក្នុង​ការ​ផាកពិន័​យ​ដល់​ព​លរ​ដ្ឋ​ដែល​មិ​នបា​ន​ទុ​កដា​ក់សំ​រា​ម​ ​ឱ្យបា​ន​ត្រឹ​ម​ត្រូវ​ ​​ដែល​ការផា​​កពិ​ន័​យនេះ​ ក៏​នឹង​ចូ​ល​រួ​ម​នូវការ​អនុ​វ​ត្ត​ច្បាប់​គ​តិយុ​ត្ត​ស្តី​ពីកា​រ​គ្រ​ប់គ្រ​ង​សំ​រាម​នៅ​ក្នុ​ងភូ​មិសា​ស្ត្រ​រា​ជធា​នី​​ភ្នំពេ​ញ​នេះ​ ​ឱ្យ​មាន​ប្រ​សិ​ទ្ធភាព​ផ​ង​ដែរ​​។

​លោ​ក​ ជុំ​ ​ហួត​ ​បញ្ជា​ក់ទៀ​ត​ថា​ កា​រ​​ផា​កពិ​ន័​យ​រ​ប​ស់​រដ្ឋ​បា​ល​រា​ជធា​នី​ភ្នំ​ពេ​ញ​នេះ​ ​គឺ​ដើម្បី​កុំ​ឱ្យ​ប្រ​ជា​ព​ល​រដ្ឋ​បោះ​ចោ​ល​សំ​រា​ម​នៅ​តាម​​ទី​សា​ធារ​ណៈ​ ​ជាពិ​សេ​ស​នៅ​មុ​ខ​ផ្ទះរ​ប​ស់​​គា​ត់​ ​ខ​ណៈដែ​ល​លោ​ក​សង្កេ​ត​ឃើ​ញ​នៅ​តា​ម​ស​ង្កាត់​មួ​យ​ចំ​នួ​ន​ នៅក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេញ​ ​​មាន​​ព​លរ​ដ្ឋ​បា​ន​ទុក​ដាក់​សំរា​ម​ពា​សវា​លពា​ស​កាល​ ​ ​ជា​ពិ​សេស​នៅ​តាម​ផ្លូ​វ​សា​ធារ​ណៈ​ និ​ង​នៅ​មុ​ខផ្ទះ​ ​ដែ​ល​ពួក​​គា​ត់រ​ស់​នៅ​មិ​ន​បា​ន​ត្រឹ​ម​ត្រូវ​។​ នេះ​បង្ហាញ​ថា ពួ​ក​គាត់​មិន​បា​នយ​ក​ចិត្ត​ទុ​ក​ដា​ក់​សម្អា​ត​ទីក្រុ​ង​ និ​ង​រួ​ម​គ្នាកា​រ​ពារ​ប​រិ​ស្ថា​ន​នោះ​ទេ​​។​

​លោ​ក​បាន​​ថ្លែ​ង​ថា៖​ ​«​មួយ​ទៀត​ ​គឺ​​ព​ង្រឹ​ង​ច្បាប់​ ​ដែល​ធ្វើ​ឱ្យ​ប្រជា​ព​លរ​ដ្ឋ​ខ្លា​ច​ ​បើ​សិ​ន​ជា​មាន​ច្បា​ប់​ហ្នឹ​ង​ ​ហើយ​រ​ដ្ឋ​បា​លរា​ជ​ធា​នី​ភ្នំ​ពេញព​ង្រឹ​ង​ត្រឹម​ត្រូ​វនឹ​ង​ធ្វើ​ឱ្យប្រ​ជា​ព​លរ​ដ្ឋ​ ​មា​ន​ការ​គោ​រ​ព​ច្បាប់​ ​និ​ងមា​ន​កា​រ​តំា​ង​ចិ​ត្តក៏​ដូ​ច​ជា​ឆន្ទៈ​ខ្លួ​ន​ឯ​ងក្នុ​ង​កា​រ​គ្រប់​គ្រ​ង​សំ​រាម​ដោ​យ​ខ្លួ​ន​ឯ​​ង​ដោ​យ​ផ្ទា​ល់​ មិ​ន​ចាំ​បាច់​មាន​កា​រណែ​នាំ​បន្ថែ​ម​ពី​មន្ត្រី​ប​រិស្ថា​ន​ ​ក៏​ដូច​ជាខាង​អាជ្ញា​ធ​រ​នោះទេ​»​។

​បើ​តា​ម​លោ​ក​ ​ជុំ​ ហួត ​នៅ​ពេល​ដែ​ល​មាន​កា​រអ​នុ​វ​ត្ត​ច្បា​ប់​ស្តី​ពីកា​រ​​គ្រប់​គ្រង​សំរាម​បាន​ល្អ​ ​នឹង​ចូ​ល​រួ​ម​ចំ​ណែ​កនូ​វ​ការ​កា​រ​ពារ​ប​រិ​ស្ថាន​ ​អា​នាម័​យ​ល្អ​ និ​ង​សោភ​ណ​ភាពទីក្រុង​​ ​ដើ​ម្បី​ជាប្រ​យោជ​ន៍​ដ​ល់ដ​ល់​សា​ធា​រ​ណៈ ​និ​ងទី​ក្រុ​ង​រប​ស់​យើ​ងទាំ​ង​អ​ស់​គ្នា​។

​យោ​ង​តា​ម​​​ក្រសួ​ង​​​បរិ​ស្ថា​ន​ បា​ន​​ឱ្យ​ដឹ​ង​ថា សម្រាប់​​​រាជ​ធា​នីភ្នំ​ពេ​ញ ​ក៏​ដូច​ជា​នៅតា​ម​ទី​ក្រុង​ធំ​ៗ​ ​ក្នុង ​១ ​ថ្ងៃ ​បា​ន​ផលិ​ត​សំ​រាម​ជា​​ម​ធ្យ​ម ៣០០០ តោន​ ក្នុងនោះ​មាន​តែសំ​រា​មជា​ង​ ២​០%​ ប៉ុណ្ណោះដែល​ត្រូវ​បា​នកែ​​ច្នៃឡើ​ង​វិញ។ ​ប្រជាព​ល​រដ្ឋ​ម្នា​ក់​​អា​ច​ប្រើ​ប្រាស់​ថ​ង់ប្លា​ស្ទិ​ក​ ​៥ ថ​ង់ ​ក្នុ​ង ១​ ថ្ងៃ ​ដែល​អាច​ប​ង្កើត​សំ​ណល់ប្លាស្ទិ​ក​ប្រមា​ណ​ ៥​៧​ តោ​ន ​ក្នុង ​១ ​​ថ្ងៃ​ បើគិត​​នៅ​ទូ​ទាំង​​​ប្រ​ទេ​ស​កម្ពុ​ជា​ ​មាន​ប្រ​មា​ណ ​៥​៦ លាន​ថ​ង់ ​ក្នុ​ង​ ១​ ថ្ងៃ ​ដែ​ល​​ស្មើ​នឹ​ង ​២៧​៩ ​តោ​ន​ក្នុង ​​១ ថ្ងៃ៕