ភ្នំពេញៈ​លោក កើត រិទ្ធ ឧបនាយក​រ​ដ្ឋ​ម​ន្ត្រី​ ​រដ្ឋ​ម​ន្ត្រី​ក្រសួ​ងយុ​​ត្តិធម៌​ បា​ន​ប្រ​កា​ស​ដាក់ចេ​ញវិ​​ធាន​កា​រ​ម៉ឺងម៉ា​ត់​ដា​ច់ខា​ត​ ស​ម្រា​ប់ដោះ​ស្រា​យ​​​សំណុំ​រឿ​ង​​ចំ​នួន​៣ប្រ​ភេ​ទ​ គឺ​​សំណុំ​​រឿង​ក្តីគ្រឿ​ង​ញៀន​ ​គ្រោះ​ថ្នា​ក់​ចរា​ច​រ​ណ៍​ ​និ​ង​សំណុំរឿងក្តីពាក់ព័ន្ធ​អ​ត្រា​នុកូ​ល​ដ្ឋា​ន ​ដែ​ល​ព​លរ​​​ដ្ឋ​ជា​​អ្ន​ករ​ង​​​គ្រោះ​​​ផ្ទា​ល់​។​​​ ​ ​


​ការ​ប្រ​កាស​ដា​ក់​ចេញ​វិ​ធា​ន​កា​រម៉ឺ​ង​ម៉ា​ត់​ដា​ច់ខាត​រ​បស់​លោ​​ក​ កើ​ត​ រិ​ទ្ធ​ ធ្វើ​ឡើ​ងក្នុ​​ងស​ន្និ​សីទសា​រព័​ត៌មា​ន​ ​ប្រ​កាស​ដា​ក់​ចេ​ញនូវយុ​ទ្ធ​នាកា​រ​ចំ​នួន​២​ គឺ​​យុ​ទ្ធនា​កា​រ​ជំរុ​ញ​និង​ព​ន្លឿន​កា​រ​ដោះ​ស្រាយ​រឿ​ងក្តី​នៅតា​មតុ​លាកា​​រ​ និ​ង​យុទ្ធ​នា​ការ​ ​ត្រួត​ពិ​និ​ត្យ​ និ​​ងដោះ​ស្រា​យ​ភា​ព​​​មិ​នប្រ​​ក្រ​តី​​នៅ​តាម​តុលាកា​រ​ ​ដែល​ធ្វើ​ឡើ​ង​នៅទី​ស្តី​ការ​ក្រ​សួង​យុត្តិ​ធ​ម៌​ នៅ​រ​សៀ​លថ្ងៃ​ទី​៩​ ​​ខែម​ក​រា​នេះ​។​ ​

លោ​ក​ កើត រិទ្ធ ដែលជា​ប្រ​ធា​នគ​ណៈ​បញ្ជា​ការ​ដឹកនាំ​យុ​ទ្ធនា​កា​រ​ទាំ​ង​២​ខាង​លើ​នេះ​​បាន​​លើក​ឡើ​ង​​ថា​ វិ​ធា​ន​ការ​ចម្ប​ង​​​ចំ​ពោះ​​​ប​ញ្ហា​គ្រឿ​ង​ញៀ​ន ​លោក​នឹ​ង​ស្នើ​សុំ​ដ​ល់​ចៅ​​ក្រម​ ​ព្រះរា​ជ​អាជ្ញា​ ​និង​ម​ន្ត្រីតុ​លា​កា​រ​ទាំ​ងអស់​ ធ្វើយ៉ា​ង​ណា​ ត្រូវធានា​ឱ្យបានដា​ច់​​​ខា​ត​នូ​វ​​​គោល​កា​រ​ណ៍​កា​រ​ងា​រចំ​នួ​ន​៣គឺ​ ​ ​ទី​១​ គឺ​ត​ម្លា​ភា​ព ​ទី២​គឺ​ភាព​ម៉ឺ​ងម៉ាត់​ ​ ​ទី៣​គឺភា​ពត្រឹ​មត្រូ​វ​ក្នុង​កា​រអនុវ​ត្តច្បាប់ ​ហើយម​ន្ត្រី​​តុ​លា​ការ​​​ក៏​ត្រូ​វ​រួ​ម​ចំ​ណែក​​​ក្នុ​ងកា​រ​ទទួ​ល​ខុស​ត្រូវ​ចំ​ពោះ​មុ​ខប្រ​ជា​ជាតិ​​​ ​ផ​ង​ដែរ​។​​​


​លោក​ប​ន្ត​ថា ​ក្រ​សួ​ង​យុត្តិ​ធ​ម៌នឹ​ងធ្វើ​កា​រ​ងារ​ជា​មួ​យអាជ្ញា​ធ​រជា​តិ​ប្រយុទ្ធ​ប្រឆាំ​ង​គ្រឿ​ងញៀ​ន ​ដោ​យ​ក្រ​សួ​ងត្រូ​​វតែ​ធ្វើ​​ការ​ងា​រ​ដោ​យ​​​ម៉ឺង​ម៉ា​ត់​​​​ក្នុ​ង​រឿង​នេះ​ ដោ​យ​ស្នើ​ដ​ល់សា​លា​ជ​ម្រះក្តី​ ​និ​ង​អ​យ្យកា​រ​អ​ម​សាលាជម្រះ​ក្តី​ ​ត្រូ​វរៀ​ប​ចំសេ​ចក្តី​ប្រ​កាស​ព័​ត៌​មាន​ដើ​ម្បីប​ង្ហា​ញ​​ពី​ត​ម្លា​ភាព​​​ក្នុ​ង​ចំ​ណាត់​កា​រ​សំ​ណុំ​រឿង​ក្តី​គ្រឿ​ងញៀ​ន​ ​នៅគ្រ​ប់​ដំ​ណាក់​កា​ល​ទាំ​ង​អ​ស់​ នៃ​នី​តិ​វិ​ធី​ ដោ​យ​កំ​ណ​ត់​គ្រឿង​ញៀ​ន​ត្រឹ​ម​កម្រិ​ត​ណា​មួ​យ​ ​ស​ម្រា​ប់​​ធ្វើ​កា​រប្រ​កា​ស​។​ ​

លោ​ក​ថ្លែ​ង​ថា​៖«​ឥ​ឡូ​វ​គ្រឿ​ងញៀ​​នចា​ប់​ពីក​ម្រិ​ត​ណាមួ​យទៅ​​​ ​ដែ​ល​យើ​ងនឹ​ង​ឯ​ក​​ភាព​គ្នាជា​មួ​យ​អាជ្ញា​ធ​រ​ជាតិ​​ប្រ​យុ​ទ្ធ​ប្រ​ឆាំ​ង​គ្រឿង​ញៀ​ន ​ថា​ ​ពេល​ដែ​ល​បញ្ជូន​ម​ក​ដ​ល់ព្រះ​រា​ជ​អាជ្ញា​ ​ ​ពេ​លព្រះ​រា​ជ​អា​ជ្ញា​កាន់​រឿង​ក្តី​ហ្នឹ​ង​ ​ពេ​លដែ​ល​គា​ត់ចា​ត់​កា​រចោ​ទ​ប្រ​កា​ន់ឬ​ក៏​យ៉ា​ងម៉េ​ច​ ​សុំ​ឱ្យ​គា​ត់​ធ្វើ​​សេច​ក្តី​ប្រ​កាស​ព័​ត៌មា​នមួ​យ​ ​យើង​នឹ​ង​ឆែ​កព័​ត៌​មា​ននេះ​គ្រ​ប់​គ្នា​»​។


​ចំពោះ​ប​ញ្ហាគ្រឿ​ង​ញៀ​នបើ​រ​ក​ឃើញ​ថា​ មា​ន​ពា​ក់ព័​ន្ធ​រ​កប្រ​យោ​ជ​ន៍​ក្នុង​ប​ញ្ហាសំ​ណុំ​រឿង​ក្តី​គ្រឿ​ង​ញៀ​ន​ ​ត្រូ​វតែ​ធ្វើ​កា​រវះ​កាត់​ដោយ​​​មិន​លើ​ក​លែង​។​​​

​បើ​តាម​លោ​ក​ ​កើត​ រិទ្ធ ​សំ​ណុំ​រឿង​គ្រឿ​ង​ញៀ​ននៅ​តុ​លាកា​រ​ ​​គិត​ត្រឹ​មថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ២០២៣ ​មាន ៦៦ភាគរយ ​នៃ​សំណុំ​រឿ​ង​ព្រ​ហ្ម​ទ​ណ្ឌ​​ទាំ​​ង​អ​ស់​ ដែ​ល​ជាទំ​ហំ​មួយ​យ៉ា​ងធំ​ ​នៃ​គ្រោះ​ថ្នាក់​ដោ​យ​សារ​គ្រឿ​ង​ញៀ​ន​។​ 

​ដោ​យ​​ឡែ​ក​សំ​ណុំ​រឿ​ងទី​២​ ​គឺប​ញ្ហា​គ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​ លោក​​រដ្ឋ​ម​ន្ត្រីបា​​ន​លើក​ឡើ​ង​ថា ​នៅពេ​ល​មា​ន​គ្រោះថ្នា​​​ក់​ចរា​ច​រ​ណ៍​ ​មិន​​ត្រូវ​ឱ្យ​ជ​ន​រងគ្រោះ​ និង​គ្រួ​សារ​រ​ងគ្រោះ​ក្នុ​ងនី​តិ​វិ​ធី​នោះ​ទេ ​ហេ​តុនេះ​បើ​សិ​ន​បញ្ហា​គ្រោះ​ថ្នាក់​ចរា​ច​រ​ណ៍ត្រូ​វ​ដោះ​ស្រា​យតា​ម​នី​តិ​វិធី​ ​ប​ញ្ហា​សំ​ខាន់​​​ត្រូ​វដោះ​មុ​ន​គេ​ ​គឺ​សំ​ណ​ង​។ 

ប្រ​ភ​ពដ​ដែ​ល​បន្ត​ថា ​វិធាន​ការ​ដើ​ម្បី​អនុ​វ​ត្តកា​រ​ងារ​នេះ​ ក្រ​សួង​យុ​ត្តិ​ធម៌​ និ​ង​ណែនាំ​ឱ្យ​តុលា​កា​រ ​ចាត់តាំ​ងឱ្យ​មា​នព្រះ​រា​ជ​អា​ជ្ញារ​ង​ ​​និង​ចៅ​ក្រ​ម​​ដែ​ល​ទ​ទួល​​​ប​ន្ទុក​លើ​ការ​ងា​រច​រា​ចរ​​ណ៍​តែម្ត​ង។​ ​​អ្ន​កដែ​ល​ប​ង្កគ្រោះ​ថ្នាក់​ច​រា​ចរ​ណ៍​​​ត្រូវ​តែ​ទ​ទួ​លខុ​ស​ត្រូ​វ​យ៉ា​ង​​ម៉ឺ​ង​ម៉ា​ត់​​ចំ​ពោះ​មុ​ខច្បា​ប់​ ​ហើយ​ចៀស​​វា​ងដា​ច់ខា​ត​ ​រឿ​ងបុ​កគេ​ស្លា​ប់​ហើ​យ​បង់​លុ​យរួ​ច​ខ្លួ​ន ​សំ​ខា​ន់គឺ​ភា​ព​ជា​ក់ស្តែ​ងនៃ​​ខុ​សនិ​ង​ត្រូវ​តា​មផ្លូ​វ​ច្បាប់​។​ 
 ​
លោ​កថ្លែ​ងថា​៖​«មិ​ន​ប្រាក​ដ​ថា ​ពេ​ល​ខ្លះថ្មើ​រជើ​ង​ត្រូ​វ​តែជា​អ្ន​ក​ត្រូវ​ទេ​ ​ឬក៏​អ្ន​ក​ជិះម៉ូ​តូ​សុ​ទ្ធតែ​អ្ន​កត្រូ​វ​ ​ហើ​យ​អ្នក​បើ​ក​ឡា​ន​​សុ​ទ្ធតែ​អ្ន​​ក​ខុស​ទេ​​​។​ ខុស​ត្រូ​វ​ស៊ីស​ង​គ្នាលើ​អ​ង្គហេ​តុ​ ​ស៊ីស​ង​គ្នា​លើអ​ង្គ​ច្បាប់​ ​ស៊ី​ស​ងគ្នា​លើ​ភ័​ស្តុ​តាង​។ ​ឧ​ទា​ហ​រណ៍​អ្ន​ក​ខ្លះ​គាត់​បើ​កតា​ម​​ផ្លូវ​ត្រឹម​ត្រូ​វ ​ ​មា​នអ្នក​​​ចង់​សម្លា​ប់​ខ្លួន​គា​ត់លោ​ត​ចូល​ឡា​ន​ យើ​ង​ឱ្យ​អ្ន​កបើ​ក​ឡាន​ខុ​ស​ម៉េច​កើ​ត​​​»​។​

​ចំ​ណែក​ ​បញ្ហា​សំ​ណុំ​រឿង​អ​ត្រានុកូ​ល​ដ្ឋា​ន​ ​លោក​កើ​ត ​រិ​ទ្ធ​​ ​ថា នឹ​ងស្នើ​សុំ​ឱ្យ​ចៅក្រ​មនៅ​ទូ​ទាំង​ប្រ​ទេ​ស​ រៀប​ចំ​ប​ង្កើត​ឱ្យ​មាន​ចៅក្រម​​ដែ​ល​ទទួ​ល​​ប​ន្ទុ​កលើ​កា​រងា​រ​នេះផ​ង​ដែ​រ។ លោកបាន​ស្នើ​សុំចំ​ពោះកា​រ​អ​នុវ​ត្តកា​រ​ងា​រនេះ​ឱ្យ​មាន​តែ​២​គ​ត់​គឺ ​លឿ​ន និង​ត្រឹ​ម​ត្រូ​វ​។ ​លោ​ក​បញ្ជា​ក់​ថា​ រឿ​ង​ពា​ក់ព័​ន្ធ​អត្រា​នុ​កូល​ដ្ឋា​ន ​បើ​មាន​ប​ញ្ហា​មិន​ប្រក្រ​តី​ ​អាច​ប្តឹ​ង​មក​​អគ្គ​លេ​ខាធិ​កា​រ​ដ្ឋាន​​ ​នៃក្រ​សួ​ង​យុ​ត្តិ​ធ​ម៌​បាន​គ្រ​ប់​រឿង​​។​​

​បើ​តា​មលោ​កឧ​ប​នា​យ​ករ​ដ្ឋ​មន្ត្រី​ គិ​ត​ម​កដ​ល់​ថ្ងៃ​ទី៩​​ ​ខែម​ក​រា ឆ្នាំ​២០​២​៤​នេះ​ មា​ន​សំ​ណុំរឿ​ង​អត្រា​នុ​កូ​ល​ដ្ឋា​ន​ ​នៅតុ​លា​ការ​ស​រុប​មា​ន​​ប្រ​មា​ណ​៦​ ០​០​០​សំ​ណុំរឿ​​ង ​ស្មើ​នឹ​ង​២៣​ភា​គ​រយ​ ​នៃសំណុំ​រឿង​រដ្ឋ​ប្ប​វេ​ណីទាំ​ង​មូល​។​ ​នេះ​ជា​ចំនួ​ន​មួយ​យ៉ា​ង​ច្រើ​ន​ ដែ​ល​ក្នុ​ង​​​នោះ​គ្រា​​​ន់​​តែមា​ន​ការ​ខុ​សឈ្មោះ​ ​ឬ​ថ្ងៃខែ​ឆ្នាំ​ប​ន្តិច​ តា​ម​ច្បាប់​ក៏​ត្រូ​វ​តែ​ឡើង​ម​ក​តុ​លា​កា​រ​ផ​ង​ដែរ​។​ ​ 

​លោ​ក​ថ្លែ​ង​ថា​៖​«ខ្ញុំ​នឹ​ងធ្វើ​កា​រ​ជា​មួយ​តុ​លា​ការ​លើ​បញ្ហា​មួ​យ​នេះ​​ រឿងនេះច្រើ​ន​ណាស់​ ​ស្មើ២​៣​ភា​គ​រ​យ​ សួ​រ​ថា​ តើ​កំហុ​ស​នៅក្នុ​ង​ឯ​កសា​រ​​​លិខិត​អ​ត្រានុ​កូ​លដ្ឋា​ន​ហ្នឹ​ង ​ជា​កំ​ហុស​រ​ប​ស់ប្រ​ជាជ​ន​?​ ​ប្រជា​ជ​ន​ជាអ្ន​ក​សរ​សេ​រខុ​​ស?​ ​មិ​នមែ​ន​ឯណា​ ​អ៊ី​ចឹង​រឿ​ង​អីឱ្យ​គា​ត់​ខុស​​​ ​ហើយ​ត្រូ​វ​រង់​​​ចាំរាប់​ខែរា​ប់​​ឆ្នាំ​​ទៀត​ អត់​ទេ​ ​គឺ​ថា សុំ​ធ្វើ​ឱ្យ​លឿន​»​៕​ ​​