ភ្នំពេញៈ អគ្គស្នង​ការ​នគរ​បាល​ជាតិ​នៅ​ថ្ងៃ​ព្រហស្បតិ៍ ​ទី​១៧​ ខែ​តុលា​នេះ​បាន​ចេញ​សេចក្តី​សម្រេច​លុប​ទិន្នន័​យាន​យន្ត​ជិត​២​ពាន់​គ្រឿង​ចេញ​ពី​បញ្ជី​គ្រប់​គ្រង​យាន​យន្ត ​ដែល​បំពាក់​ផ្លាក​លេខ​នគរ​បាលជាតិ​ ក្នុង​ដំណាក់​កាល​ទី​១​ ក្រោយ​ពី​ប្រ​មុ​ខរ​ដ្ឋា​ភិបាល​បាន​ណែនាំ​ឱ្យ​ពង្រឹង​ប្រសិទ្ធិភាព​ក្នុង​ការ​គ្រប់​គ្រង​ផ្លាក​លេខ «ន.ប» និង «ខ.ម»​ ឱ្យ​បាន​ត្រឹម​ត្រូវ។ 


សេចក្តី​សម្រេច​ ស្តី​ពី​ការ​លុប​ទិន្នន័យ​ចេញ​ពី​បញ្ជី​គ្រប់​គ្រង​យាន​យន្ត​នគរបា​ល​ជាតិ​ ដែល​ចុះហត្ថ​លេខា​ដោយ ​លោក​នាយ​ឧត្តមសេនីយ៍ ​ស ថេត ​អគ្គស្នង​ការ​នគរបាល​ជាតិ​បាន​សម្រេច​លុប​ទិន្នន័​យាន​យន្ត​ចំនួន​១ ៩៤៧គ្រឿង ចេញ​ពី​បញ្ជី​គ្រប់​គ្រង​យាន​យន្ត ​ដែល​បំពាក់​ផ្លាក​លេខ​នគរបាល​ជាតិ។ ក្នុង​នោះរួម​មាន​រថយន្ត​ទេសចរណ៍ ​១ ១៣៩​គ្រឿង រថយន្ត​ដឹក​ទំនិញ​ធុន​ស្រាល ​១៦២​គ្រឿង ​និង​ទោច​ក្រយាន​យន្ត ​៦៤៦​គ្រឿង​ផង​ដែរ។ 

យាន​យន្ត​ទាំង​នេះ​ មាន​នៅ​ក្នុង​បញ្ជី​តារាង​ឧប​សម្ព័ន្ធ​លេខ​៦៦៧ ​ចុះថ្ងៃ​ទី០២​ ខែ​កញ្ញា ​ឆ្នាំ​២០២៤ ​របស់​នាយកដ្ឋានន​គរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ។


ក្នុង​ពិធី​អបអរ​សាទរ​ខួប​អនុស្សាវរីយ៍ ​៣០​ឆ្នាំ​ ថ្ងៃ​បង្កើត​កង​ពល​តូច​លេខ​៧០ ​នៃ​កង​ទ័ព​ជើង​គោ​ក​នា​ថ្ងៃ​អង្គារ ​ទី​១៥​ ខែ​តុលា​នេះ ​លោក​នាយករដ្ឋមន្រ្តី​ហ៊ុន​ ម៉ាណែត​បា​នធ្វើ​ការ​ណែនាំ​ឱ្យក្រសួង​ការពារជាតិ ​និង​ក្រសួងម​ហាផ្ទៃ​ធ្វើកា​រគ្រប់​គ្រង​ឱ្យ​បាន​ត្រឹម​ត្រូវ ​ដើម្បី​ទប់​ស្កាត់​ការ​បង្ក​បញ្ហា​ចរាចរណ៍ក្នុ​ងស​ង្គម។ 

ប្រមុខ​រ​ដ្ឋាភិបាល​បាន​ប្រកាស​ថា ​ចាប់​ពីពេ​លនេះ​ទៅ ​មាន​តែនា​យទា​ហាន​ជាន់​ខ្ពស់​ប៉ុណ្ណោះ​ដែល​មាន​សិទ្ធិប្រើ​ប្រាស់​ផ្លាក​លេខ​ ខ ​ម​នេះ។ 


លោក​នាយក​រដ្ឋ​មន្រ្តី​បាន​ណែ​នាំ​ថា៖«សូមគ្រប់​គ្រង​ឱ្យ​បាន ​ទាំង​ការ​ចេញ​លេខ​ឱ្យ​ទាំង​ការ​ប្រើ​ប្រាស់។ ឥលូវ​ចាប់​ពីពេ​ល​នេះ​ទៅគឺ​ប្រើប្រាស់​ឱ្យ​ចំ​គោលដៅ ​គឺ​តែ​នាយទា​ហាន​ជាន់​ខ្ពស់ ​ដែលត្រូ​វ ប្រើ​ខ ម។ អញ្ជឹង ​អ្នក​ផ្សេង​ជិះលេ​ខ​ខ្មៅ​ទៅមិ​នអី​ទេ។ អត់​មាន​ពី​ណាម​ក​ធ្វើ​ឃាត​ទេ»។ 

លោក​បញ្ជា​ក់ថា​៖«បើ​សិន​ជា​មាន​ហានិភ័យ​លេខ​ឡាន​ក៏ជួយ​មិន​រួច​ដែរ​ តែ​ផ្ទុយ​ទៅវិញ ​វាធ្វើ​ឱ្យច្រ​បូក​ច្រ​បល់។ ​អ្នក​បើក​មិន​ពិត​ប្រាកដ។ ជួន​កាល​បើក​សាហា​វជា​ង​អ្នក​ពិប្រាកដ​ ដល់អ​ញ្ជឹង​ដ​ល់អ្នក​ពិត​ប្រាក​ដទៅខូ​ច​ឈ្មោះ។ នេះ​គឺជា​បញ្ហា។ គឺ​សុំ​យក​ចិត្ត​ទុក​ដា​ក់គ្រប់​គ្រង​ទៅ​លើកិ​ច្ច​ការងា​រនេះ»។ 

ទាក់​ទង​ទៅ​នឹង​រឿ​ងច​រាចរ​ណ៍​នេះ​ដែរ​ គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រាជ​ធា​នីភ្នំពេញ​ កាលពី​ខែក​ញ្ញាក​ន្លងមក​កើត​មាន​ចំនួន ៧២​ករណី ​ដែល​បាន​បណ្តាល​ឱ្យ​មាន​ជន​រងគ្រោះ​១២៤​នាក់​។ ក្នុងនោះ ស្លា​ប់ចំ​នួន​២៩​នាក់ និង​របួស​៩៥នា​ក់ ​និង ​ខូច​ខាត​មធ្យោបាយ​ចំនួ​ន១​៣​១គ្រឿ​ងផ​ង​ដែរ។ នេះ​បើ​យោង​តាមស្នង​ការ​ដ្ឋានន​គរ​បាល​រាជ​ធានី​ភ្នំពេញ។​

បើ​ប្រៀប​ធៀប​ទៅ​នឹង​ខែ​សីហា​ គ្រោះថ្នា​ក់ចរា​ចរណ៍​មាន​ការ​ថ​យចុះ​៩ករណី ​ស្មើនឹ​ង​១១​ភាគរយ​ តែ ​អត្រា​អ្នក​ស្លាប់​កើន​ឡើ​ង​៨នា​ក់ ​ស្មើនឹ​ង​៣​៨ភា​គ​រយ។ រីឯ​ ចំនួ​ន​អ្នក​រ​បួ​សថ​យចុះ​១៤​នាក់ ស្មើ​នឹង​១៣​ភាគរយ។
 
មូល​ហេតុ​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នា​ក់ច​រាចណ៍​ រួម​មាន​បើក​បរលឿន​២៥​លើក ​បើក​បរ​មិនគោរព​សិទ្ធិអាទិភាព​២១​លើក បើក​ប​រវា​រ​ជែង​៧លើក ​បើក​បរធ្វេសប្រ​ហែស​៦លើក​ បើក​បរ​មិនប្រ​កាន់ស្តាំ៤​លើក ​និង​បើកបរស្រវឹង​៣លើកជា​ដើម។​ នគ​រ​បាល​បាន​អ​នុវ​ត្តនីតិ​វិធី​ ដោយ​បាន​កសាង​សំណុំរឿ​ងគ្រោះ​ថ្នាក់​ចរា​ច​រណ៍នេះ​បញ្ជូនទៅ​តុលាការចំ​នួន៤៧ ករណី ផង​ដែរ៕