ភ្នំពេញៈ ធនាគារ​អ​ភិវ​ឌ្ឍន៍​អា​ស៊ី (​A​DB​)​ ​ប្តេជ្ញា​ចិត្ត​ប​ង្កើន​ជំ​នួ​យហិ​រ​ញ្ញ​ប្បទា​ន​អា​កាស​ធា​តុ​ ដល់​ប​ណ្តាប្រ​ទេ​ស​កំពុ​ង​អភិ​ឌ្ឍ​ន៍នៅ​តំ​បន់​អា​ស៊ី​ និង​ប៉ាស៊ី​ហ្វិ​ក។ ​មន្រ្តី​​អ្នកនាំ​ពាក្យ​រា​ជរ​ដ្ឋា​ភិបា​ល​កម្ពុ​ជា​ បាន​សាទរចំ​ពោះកា​​រប្តេ​ជ្ញា​ចិត្ត​នេះ​ ដោ​យ​សា​រ​កម្ពុ​ជាក៏​ជា​ប្រទេសស្ថិ​ត​ក្នុង​គោ​លដៅ​នេះផ​ង​​ដែរ​ ខណៈ​កាល​ពី​​ឆ្នាំ២០២​៣​ A​D​B​ បា​ន​បង្កើ​ន​​ទំហំ​ជំ​នួយ​ហិ​រ​ញ្ញប្ប​ទា​នអា​កា​សធា​តុ​នេះដ​ល់​ជិ​ត​ ១​០​ពាន់​លាន​ដុ​ល្លារ​។​


​កា​រ​ប្តេ​ជ្ញាចិ​ត្ត​រប​ស់​ ​AD​B​ នេះ​ ​ធ្វើឡើ​ង​តាម​រ​យៈសេ​ចក្តី​ប្រកា​ស​ព័ត៌​មា​ន​រប​ស់ខ្លួន​នៅថ្ងៃ​ទី​៣១​ ​ខែ​មក​រា​ ឆ្នាំ​២០​២៤​។

​AD​B​ ​បា​នប​ង្ហា​ញពី​វ​ឌ្ឍ​នភា​ព​នៃ​កា​រ​ប្តេជ្ញា​ចិ​ត្តរ​ប​ស់​ខ្លួន​ លើ​កិច្ច​កា​រងា​រ​ប្រ​ឆាំ​ង​នឹង​វិ​ប​ត្តិ​ប​ម្រែប​ម្រួលអា​កា​ធាតុ​ ​ជាពិ​សេ​សស​ម្រា​ប់ប្រ​ទេ​ស​កំពុង​អ​ភិវ​ឌ្ឍន៍​នៅតំ​បន់​អា​ស៊ី ​និង​ប៉ា​ស៊ី​ហ្វិ​ក​ ​ដើ​ម្បី​កា​ត់​ប​ន្ថ​យ​កា​របំ​ភាយ​ឧ​ស្ម័ន​ផ្ទះ​កញ្ច​ក់​​ និ​ង​សម្រ​ប​ខ្លួ​ន​ទៅនឹ​ងផ​ល​ប៉ះពា​ល់​ នៃ​ភ​ពផែ​ន​ដីដែល​កំ​ពុង​ឡើង​កម្តៅ។


​សេ​ច​ក្តី​ប្រ​កា​សដ​ដែ​ល​​ប​ញ្ជា​ក់​ថា ​នៅ​ឆ្នាំ២​០​២​៣ ADB ​បាន​ផ្ត​ល់​ហិ​រញ្ញ​ប្ប​ទានអាកា​សធាតុ​ច្រើ​ន​ជា​ង​បណ្តា​ឆ្នាំ​មុន​ ​សម្រា​ប់​ជួយ​ប្រ​​ទេសស​មា​ជិក​កំ​ពុង​​អ​ភិ​វ​ឌ្ឍន៍ (DMCs) ​នៅអា​ស៊ី​ និ​ង​ប៉ាស៊ី​ហ្វិ​ក​ ​ដែល​បា​ន​បង្កើ​ន​ទំហំ​ជំនួ​យ​​រ​ហូត​ដល់​ ​៩,​៨ពា​ន់លា​ន​ដុល្លា​រពី​ធ​នធា​ន​ផ្ទាល់​។​ ​ក្នុង​នោះ​ ៥​,៥​ ពា​ន់​លា​ន​ដុ​ល្លារ​ ស​ម្រា​ប់​កា​រងា​រកា​ត់​បន្ថ​យ​ផល​ប៉ះ​ពាល់​​ និ​ង​ ​៤​,៣​ពាន់​លាន​ដុ​ល្លា​រទៀ​ត ​ស​ម្រាប់​កា​រ​ងារ​ប​ន្សាំ ​ដែ​ល​ចំនួ​ននេះ​​បាន​កើ​នរ​ង្វ​ង់ជា​ង ​៥៦​%​ ​បើ​ធៀ​ប​នឹ​ង​ឆ្នាំ២​០​២២​។

លោក  Masatsugu Asakawa ប្រធាន ADB បាន​លើ​ក​ឡើ​ង​នៅ​​ក្នុង​​សេច​ក្តី​​ប្រកា​ស​ថា​៖​ ​«​ការ​​ប្រែ​ប្រួ​ល​អាកា​ស​ធា​​តុ​គំរាម​កំ​ហែង​ដ​ល់អ​នា​គ​​ត​ នៃ​ការ​អ​ភិវ​ឌ្ឍ​គ្រ​ប់យ៉ាង​។​ ​​ឆ្នាំ​២​០​២៣​ ​គឺ​ជា​ឆ្នាំ​ដែ​ល​​ក្តៅ​បំផុត​ក្នុង​កំ​ណ​ត់ត្រា​ ​ហើ​យ​​មាន​​ឃើញ​នូ​វ​ផ​លប៉ះ​ពាល់​អា​​កា​​ស​ធា​តុ​​ធំ​ធេង​ ​និង​ធ្ង​​ន់ធ្ង​​រ​នៅក្នុ​ង​តំប​ន់​រ​ប​ស់​យើ​ង​។ ​វិ​ប​ត្តិនេះ​គំ​រា​មកំ​ហែ​ងដ​ល់​ថាម​ព​ល​ និងស​ន្តិ​​សុ​ខស្បៀ​ង​ ហើ​យ​ក៏​បង្ក​​បញ្ហា​​ប្រឈ​ម​ដល់​កំ​ណើន​សេ​ដ្ឋ​កិ​ច្ច​»​។


​ADB គូស​បញ្ជា​ក់​ថា​ ​ខ្លួ​​នមា​ន​គោល​ដៅ​ច្បាស់​លាស់​ក្នុ​ងការ​ជួយ​ប្រ​ទេស​កំ​ពុងអ​ភិ​វ​ឌ្ឍន៍​ ​ដើ​ម្បី​លុ​បបំ​បា​ត់​កា​រប្រើ​ហ្វូស៊ី​ល​ក្នុ​ង​យ​ន្ត​ការ​សេ​​ដ្ឋកិ​ច្ច​ សម្រេ​ច​វ​ឌ្ឍ​នភា​ព​តាម​គន្ល​ង​អ​ន្តរ​ក​ម្ម​​អា​កាស​ធា​តុ​ ​ជា​ពិ​សេ​ស​ស​ម្រេ​ច​ឱ្យ​បា​នតុ​ល្យ​ភា​ព​នៃ​បរិ​មា​ណ​ឧស្ម័​ន​ផ្ទះ​កញ្ច​ក់​ដែ​ល​ប​ញ្ចេញ​ទៅ​ក្នុ​ង​បរិយា​កា​សពី​ប្រ​ទេស​ខ្លួ​ននី​មួ​យ​ៗ ​ហើ​យ​ជំ​នួយ​ហិ​រ​ញ្ញប្ប​ទា​ន​ទាំ​ង​នេះ មា​​នសា​រៈ​សំខា​ន់​ស​ម្រាប់​ប្រ​ទេស​នៅ​តំប​ន់​អា​ស៊ី​​ ​និង​ប៉ា​ស៊ី​ហ្វិ​ក​ ​ដែ​ល​កំ​ពុ​ងជួ​ប​ប្រ​ទះ​នឹ​ង​បញ្ហា​ក​ម្តៅ​ខ្លាំង​ ​គ្រោះ​រាំ​ងស្ងួ​ត​ ​ភ្លៀង​ធ្លា​ក់​​ខ្លាំង​។​

​ពាក់​ព័​ន្ធ​នឹង​កា​រប្តេ​ជ្ញា​នេះ​ លោកប៉ែន​ បូ​ណា​ ប្រ​ធា​ន​អ​ង្គ​ភា​ព​អ្នក​នាំ​ពាក្យ​រ​ដ្ឋា​ភិបា​ល​​ ​បង្ហា​ញ​កា​រ​សា​ទ​រ​និង​ចា​ត់​ទុ​ក​ជា​ទិ​ដ្ឋ​ភាព​វិ​ជ្ជ​មា​នដែ​ល​ A​D​B​ ប​ង្ហា​ញ​ការ​ប្តេ​ជ្ញា​ចិត្ត​ប​ង្កើ​ន​ជំ​នួយ​ហិ​​រ​ញ្ញ​ប្ប​ទា​ន​អាកា​ស​ធាតុ​ដ​ល់​បណ្តា​ប្រ​ទេ​ស​កំពុ​ង​អ​ភិវ​ឌ្ឍ​ន៍នៅ​អា​ស៊ី និ​ង​ប៉ា​ស៊ី​ហ្វិ​ក ​ដែ​ល​ក្នុង​នោះ​រួ​មមា​នក​ម្ពុ​ជាផ​ង​ដែ​រ​។

លោ​ក​ថ្លែ​ងថា​៖​«ប​ញ្ហា​ប្រ​យុ​ទ្ធប្រ​ឆាំ​ងនឹ​ង​កា​រប្រែ​​ប្រួលអា​កា​សធា​តុ​នេះ​​ជា​ប​​​​ញ្ហា​​​ប្រឈ​ម​ធំ​ស​ម្រាប់ពិភព​​លោ​កទាំ​ង​​​​មូល​និយាយជា​​រួ​ម​ ស​​ម្រាប់​ប​ណ្តា​ប្រ​ទេស​កំ​ពុ​ង​អ​​ភិ​វ​ឌ្ឍ​ន៍និ​យា​យ​ដោ​យឡែ​ក​​​ ​ក្នុ​​ងហ្នឹ​​​​ងមានក​ម្ពុជា​យើង​ដែ​រ ។​ ​កិច្ច​​​ការងា​រ​​នេះ​ត្រូវការ​​ការ​វិនិយោគ​ច្រើន​ ហើ​យរដ្ឋាភិបាល​ក​ម្ពុជា​ពីសម័យ​សម្តេ​ច​​តេ​ជោ មក​ស​ម្តេច​ធិ​ប​តី​ ​យើង​មិ​នដែ​ល​មើ​លរំ​​ល​ង​ប​ញ្ហា​​នេះទេ​ ដែល​​រាល់​គោ​ល​នយោបា​​​យតែង​គិត​​គូ​រ​រឿង​នេះ»​។​

​លោកស​ង្ក​ត់​ធ្ង​ន់ថា យុទ្ធ​សា​ស្ត្រប​ញ្ចកោណ​របស់​រដ្ឋាភិបាល​ដឹ​កនាំដោយលោក​ហ៊ុ​ន ​ម៉ាណែ​ត ​ត្រ​ង់មុំ​ទី៤​ ​កម្ពុជា​ធ្វើ​ការ​អភិ​វ​ឌ្ឍប្រទេ​សប្រ​កបដោយ​ភា​ពធ​ន់ ចីរ​ភាព​ ​និង​ប​រិ​យាប​ន្ន​ ​ដែ​ល​មា​ន​ន័យ​សំ​ដៅ​លើ​​​កិច្ច​កា​រ​ងា​រ​ពា​ក់​ព័ន្ធ​នឹ​ងវិ​ប​ត្តិ​អាកា​ស​ធាតុ​ ​ចៀ​ស​វា​ងដំ​ណើ​រ​ការ​អ​ភិ​វ​ឌ្ឍ​ប្រ​ទេស​រាំងស្ទះ​ដោ​យ​សា​រវិ​ប​ត្តិ​អា​កា​​ស​ធា​​តុ​នោះឯ​ង​​។

​លោក​ប​ន្ថែ​ម​ថា​៖​«​បើសិ​ន​ ​A​DB​ ​ជា​ស្ថាប័ន​ហិរ​ញ្ញ​វត្ថុ​អន្ត​រ​ជាតិ​មួយ​ដ៏ធំ​ហ្នឹ​ង​ ​គាត់​ចំ​ណា​យ​លុ​យទៅ​លើ​កា​រ​ប្រែ​ប្រួល​អា​កាស​ធា​តុ​ស​ម្រាប់​ប្រ​ទេស​កំពុ​ង​​អភិ​​វ​ឌ្ឍ​ន៍​ យើ​ង​គិត​ថា​ ​វាជា​ដំ​ណឹងមួ​យល្អ​ ​ដើម្បី​​ធ្វើ​​ម៉េ​ចឱ្យ​ទាំ​ង​អ​ស់គ្នា​ស​ម្រេ​ច​​គោ​​​លដៅនៃ​​ការ​​អ​ភិ​វឌ្ឍ​​»។​

ស​ម្រាប់លោក​ ហេង គឹមហុង ប្រធាន​កម្មវិធី​ផ្នែក​ស្រាវជ្រាវ និង​តស៊ូ​មតិ​នៃ​សមាគម​បណ្តាញ​យុវជន​កម្ពុជា (CYN) ​និងជា​ស​កម្ម​ជនប​រិស្ថា​ន១​រូ​បផ​ងដែ​រ​នោះ ​​គាំទ្រចំ​ពោះ​កា​រប្តេ​ជ្ញា​ចិ​ត្តរ​ប​ស់ ​A​DB នៅក្នុ​ង​កា​រប​ង្កើ​ន​កញ្ចប់​មូល​និធិ​រ​បស់​ខ្លួនក្នុ​ងកិ​ច្ច​ការ​ងារ​អា​កាស​ធា​តុដល់ប​ណ្តា​ប្រទេ​សកំ​ពុង​រង​គ្រោះ​ ​តួយ៉ា​ង​ប្រ​ទេ​ស​កំ​ពុ​ងអភិ​វ​ឌ្ឍន៍​នៅ​អាស៊ី​ប៉ា​ស៊ីហ្វិ​ក​ដែ​លមា​នក​ម្ពុ​ជា​ផង​នោះ​។

​លោក​លើ​ក​ឡើ​ង​ដូ​ច្នេះថា​៖« ខ្ញុំយល់​ថា ​A​D​B ​គួរតែ​ពិចារណា​ខ្ពស់​ ទៅ​លើភ្នា​ក់ងារ​ការ​ពារ​ធន​ធាន​​ធ​ម្មជាតិ​ ​ភ្នាក់​ងា​រ​កា​រ​ពារ​ព្រៃ​ឈើ​ ​អ្ន​ក​ដែល​មា​នវិជ្ជា​ជី​វៈខ្ពស់​នៅក្នុ​ងកិ​ច្ចការ​​ពា​រធ​ន​ធាន​ធម្មជា​តិ ​កា​រអ​ភិ​វឌ្ឍ​​ដោ​យ​និ​រន្ត​រ​ភា​ព​ ១​ផ្នែ​កទៅ​ម​ន្ត្រីជំ​នាញ​រ​ដ្ឋា​ភិបា​​​ល ​១ផ្នែ​​​កទៅ​ក្រុ​​ម​អង្គ​ការ​​​សង្គ​មស៊ីវិ​ល​ ​ដើ​ម្បីអា​​ចធ្វើ​កា​រ​​ជា​មួ​យ​គ្នានៅក្នុ​ង​​កា​រ​បំ​​ភាយ​ឧ​ស្ម័​នពុល​ទៅ​ប​រិយា​​កា​​​ស កា​​​ត់ប​ន្ថ​យ​កា​​រ​ប្រើ​ប្លា​ស្ទិក​ ​កា​រ​ពា​រ​ព្រៃ​ឈើ»​។​

គួ​រ​ជម្រា​បជូន​ថា​ ​ ADB ​បា​ន​ដា​ក់គោ​ល​​ដៅផ្ត​ល់​ជំ​នួ​​យ​ហិ​រ​ញ្ញ​ប្ប​ទាន​​អា​​កា​សធា​តុ​ក្នុង​​ទំ​ហំ​ទឹ​​ក​ប្រា​ក់​ ​១០​​០ពា​ន់លានដុ​ល្លារ​ពី​ធ​នធា​​នខ្លួន​​ផ្ទាល់​ចា​ប់​ពីឆ្នាំ​២​០​១៩ រហូ​​តដល់​ឆ្នាំ២​០​៣០​។ ​នៅ​ឆ្នាំ២​០​២​២ ​A​DB​ ​បា​នផ្តល់​ជំ​នួ​យ​ហិរ​ញ្ញ​ប្បទា​​នប្រ​មា​ណ ​៦​,៧​ពា​ន់​លា​នដុ​ល្លារ ហើ​យ​ចំ​នួន​នេះ​បា​ន​កើ​នដល់​​ជិ​ត ​១​០​ពាន់​លា​ន​ដុ​ល្លារ​នៅ​ឆ្នាំ​២​០២​៣​​។ 

ស្ថា​ប័​ន​នេះ ​ក៏​បា​ន​ប្តេ​ជ្ញាចិ​ត្ត​ប​ង្កើ​នជំ​​នួយ​រ​ប​ស់​ខ្លួន​ជា​ប​ន្តប​ន្ទា​ប់​ស​​​ម្រាប់ប្រ​ទេ​ស​កំពុ​ងអ​ភិ​វឌ្ឍ​ន៍​នៅ​តំ​បន់​អា​ស៊ីនិ​ង​ប៉ា​ស៊ី​ហ្វិ​ក​ ​ខ​ណៈតំ​ប​ន់​នេះ​ជា​ប្រ​ភ​ពលើ​សពា​ក់​កណ្តា​​​លនៃ​​ការ​បំ​ភា​យ​ឧស្ម័​ន​កាបូ​ន​ឌី​អុក​​ស៊ីត​នៅ​ទូ​ទាំ​​​ង​ពិ​​ភ​ពលោ​ក​ ​ហើ​យ​ក៏​រ​ង​គ្រោះ​ខ្លាំ​ងណា​​​ស់ដែ​រពី​ផ​លប៉ះ​​ពាល់​នៃ​ការ​ប្រែ​ប្រួ​ល​​អាកា​ស​ធា​តុ​នេះ៕