ពោធិ៍សាត់ៈ អង្គភាព​ស៊ីម៉ាក់ បាន​ចុះ​បើក​ផ្លូវ​សុវត្ថិភាព​នៅ​តំបន់​ដែល​ប្រជាពលរដ្ឋ​​ខេ​ត្ត​ពោធិ៍សាត់ គ្រោង​សាង​សង់​លំនៅ​ឋាន ដោយ​បាន​រកឃើញ​​គ្រាប់​មីន​ជិត ១០០ គ្រាប់ ខណៈ​​ស៊ី​ម៉ាក់ នឹង​បន្ត​ប្រតិបត្តិ​ការ​របស់​ខ្លួន ​ដោយ​ធ្វើ​ការ​បោស​សម្អាត​គ្រាប់​មីន​ចេញ​ពី​ដី​ទាំង​នោះ និងបាន​ណែនាំ​ឱ្យ​ពលរដ្ឋ​ផ្អាក​ដំណើរ​ការ​សាង​សង់​ជាបណ្តោះ​អាសន្ន។


លោក ហេង រតនា អគ្គនាយក​​មជ្ឈ​​មណ្ឌល​​សកម្មភាព​​កំចាត់​មីន​កម្ពុជា (CMAC) បាន​ប្រាប់​ឱ្យ​ដឹង​នៅថ្ងៃ​​ទី១ ខែ​កុម្ភៈ​​ថា ក្រោយ​ពី​មាន​ករណីផ្ទុះ​គ្រា​ប់​មីន​នៅ​តំបន់​អូរ​​កង​​ឈ្លប​ក្នុងខេ​ត្ត​ពោធិ៍​សាត់​ថ្មីៗ​នេះ កង​កម្លាំង​ជំនាញអ​ង្គភាព​ស៊ី​ម៉ាក់ បាន​ចុះទៅ​បើ​ក​ផ្លូវ​សុវត្ថិភាព​ជុំវិ​ញ​តំបន់​នោះ ដោយ​យក​ឡាន និង​ជម្លៀស​កម្មករ​ដែល​ធ្វើ​ការ​ឆ្លង​កាត់​នៅ​តំបន់​ផ្ទុះ​មីន​នេះ ចេញ​ពី​ទីតាំង​កើត​ហេតុ​។ ​មក​ដល់​ពេល​នេះ កម្លាំង​ជំនាញ​ស៊ី​ម៉ាក់ បាន​ឆែក និង​រាវ​រក​តំបន់​ក្បែរៗ​គ្នា​នេះ រក​ឃើញ​គ្រាប់​មីន​ជិត ១០០​ គ្រាប់ ក្នុង​ទំហំ​ដីដ៏​​តូច​មួយ ដូច្នេះ​តំបន់​នោះ អាច​ចាត់ទុ​ក​ជាតំ​បន់​ចម្ការមី​ន​ហើយ ខណៈ​ដែល​ប្រជាពលរដ្ឋ មាន​បំណង​ចង់​អភិវឌ្ឍសា​ង​ស​ង់​លំនៅ​ឋាន​​លើ​ដី​ដែល​ផ្ទុះ​មីន​ថ្មីៗ​នេះ​។

លោក​បាន​ថ្លែង​ថា៖ «ឥឡូវ​នេះ យើង​កំពុង​រុំ​ព័ទ្ធដា​ក់​ផ្លាក ដោយ​ធ្វើតា​ម​នីតិ​វិធី​យើង​សិន ពីព្រោះ​ធម្មតា​យើង​មិនអា​ច​ចូល​ទៅ​ដោះ​បែប​នេះ​បាន​ទេ ដោយ​សារ​តំបន់​ហ្នឹង​ជា​កន្លែង​ចម្ការ​មីន​ធំ​មួយ អ៊ីចឹង​យើង​ទាល់​តែ​មាន​ការ​ដាក់​ផ្លាក​បើក​ផ្លូវ​សុវត្ថិភាព​ហើយ ទើប​អាច​ចាប់​ផ្ដើម​បោស​សម្អាត​»​។


បើ​តាមលោ​ក ហេង រតនា ក្រោយ​ពីបា​ន​ចាត់​ទុក​តំបន់​នោះ ជា​តំបន់​ចម្ការ​មីន​ហើយ ​ទាំង​អង្គភាព​ស៊ីម៉ាក់ ក៏​ដូច​ជា​អាជ្ញាធរ​ខេត្ត បាន​ពិភាក្សា​គ្នា ដើម្បី​ហាម​ឃាត់​ប្រជាពលរដ្ឋ​មិន​ឱ្យមា​ន​ដំណើរ​ការ​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​អ្វី​ឡើយ ស្រប​ពេល​​តំបន់​នោះ​មិន​ទាន់​មាន​ការ​បោស​សម្អាត​យក​គ្រាប់មី​នចេ​ញ​។
លោក​ថ្លែង​​បញ្ជាក់​ថា៖ «ការ​អភិវឌ្ឍ​ក្នុង​តំបន់​ចម្ការ​មីន ឬ​តំបន់​សង្ស័យ​មាន​មីន​ឬ​សំណល់​​យុទ្ធភណ្ឌ​ពី​សង្គ្រាម  ត្រូវ​តែ​ធ្វើ​ការ​បោស​សម្អា​តគ្រាប់​មីននិងសំ​ណល់​ជាតិ​ផ្ទុះជា​​មុន  ដើម្បី​ធានា​សុខ​សុវត្ថិ​ភាព និងអ​នុ​លោម​តាម​ច្បាប់​រដ្ឋ​»​។

លោក​ហេង រតនា លើកឡើង​ថា ហេតុ​នេះ​ប្រសិន​បើមា​ន​ការ​អភិវឌ្ឍ​ក្នុង​ចម្ការ​មីនដោយ​គ្មាន​ការ​បោសស​ម្អាត​មីន​ជា​មុន  នោះ​វានឹ​ង​ធ្វើឱ្យ​​មាន​មនុស្សស្លា​ប់ និង​របួស ជា​ពិសេស​វាអា​ចប​ង្ក​គ្រោះ​ថ្នាក់​គ្រប់​ពេល​វេលា​ទាំង​កំពុង​អភិវឌ្ឍ និង​ការ​ប្រើ​ប្រាស់​ដីតំ​បន់​នោះ​យូរ​អង្វែង​ត​ទៅ​ថ្ងៃ​មុខ​​ផង​ដែរ​។ 


សូម​រំឭក​ផង​ដែរ​ថា កាលពី​ថ្ងៃទី​​៣០​ ​ខែម​ករា​ ឆ្នាំ២​០​២​៤​កន្ល​ងម​ក​នេះ ​មាន​ក​រណី​ផ្ទុះ​មី​ន​ បណ្ដាល​​​ឱ្យ​​ពលរដ្ឋ ១​នាក់​ ​រង​រ​បួ​សធ្ង​​ន់ ​និង​ព​ល​រ​ដ្ឋ ​២​នា​ក់​ទៀ​ត​បាន​រង​របួស​​ស្រាល​។ ក​​រ​ណីផ្ទុះ​​មី​ន​នេះ​ ​គឺ​បា​ន​កើត​ឡើ​ង​ដោយ​សា​រ​ជន​រង​គ្រោះ ជញ្ជូនឥ​ដ្ឋ​ពីរ​ថយន្ត​ហើយ​ទម្លាក់​ចំលើ​​គ្រាប់​មីន​បណ្តាល​ឱ្យ​ផ្ទុះនៅ​ចំណុច​អូរ​កង​ឈ្លបស្ថិត​នៅភូ​មិស​ង្គម​ថ្មី ឃុំ​ថ្ម​ដា ស្រុក​វាល​វែង ខេត្ត​ពោធិ៍សាត់​។

យោង​តា​ម​រ​បា​យ​ការ​ណ៍​​រប​ស់អាជ្ញា​ធ​​រ​មី​ន​ កាល​ឆ្នាំ​២០២៣​កន្លង​មក​ បា​ន​ប​ង្ហា​ញថា​ ​ជន​រង​គ្រោះ​ថ្នាក់​ដោយ​សារ​មីន​ និ​ង​សំណ​ល់​ជាតិ​ផ្ទុះពី​​​សង្គ្រាម​មាន​ចំនួន ៣២នា​ក់​ ​ក្នុងនោះ​មាន​អ្ន​កស្លា​ប់​​ចំនួន​ ​៤នាក់​ រ​ង​របួ​ស​ ១​៨នា​ក់​ ​និង​ពិកា​​រ​អវ​យ​វៈ ១០នាក់។ ​ជ​នរ​ង​គ្រោះខា​ងលើ​នេះ​ ​ភាគ​​​ច្រើ​ន​បា​ន​កើត​ឡើង​​នៅ​ក្នុង​ខេត្ត​បន្ទាយ​​មា​នជ័​យ​ខេត្ត​​ឧត្តរ​មាន​ជ័យ ​ខេត្ត​បាត់ដំប​ង​ ​និ​ង​ខេត្ត​រតន​គិរី។

តួ​លេខ​ជន​រង​គ្រោះ​ឆ្នាំ​២​០​២៣​ ក​ន្លង​មក​​នេះ មាន​ការ​ថ​យចុះ​ ២​២ភា​គរ​យ បើ​​ប្រៀ​ប​ធៀប​នឹង​ឆ្នាំ​២០២២ ដែល​មា​នជ​ន​រង​គ្រោះ​ចំ​នួន ៤១​នាក់៕