ក្រចេះៈ​រដ្ឋបាល​ខេត្ត​ក្រចេះ ​និង​បណ្តា​ខេត្ត​មួយ​ចំនួន​ទៀត​ បាន​​ចេញ​សេចក្តី​ណែនាំ​ដល់​អាជ្ញា​ធរ ក៏​ដូច​ជា​ប្រ​ជាព​លរដ្ឋឱ្យ​ចូល​រួម​បង្ការ​ និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ផ្តាសា​យប​ក្សីប្រភេទ​ H5N1 ​ដោយ​អនុវត្ត​តាម​វិធាន​ការ​របស់​ក្រសួង​សុខាភិ​បាល​។​


​​ការ​ណែ​នាំ​នេះ​បន្ទាប់​ពីថ្មីៗ​នេះ​មាន​កុមារា​អាយុ​៩​ឆ្នាំ​ម្នាក់​នៅ​ខេត្ត​ក្រចេះ បាន​បាត់​បង់​ជីវិត​ ដោយ​សារ​មាន​វីរុស​ផ្ដា​សាយ​បក្សី ​(H5N1) បណ្ដាល​មក​ពី​ការ​បរិ​ភោគ​សត្វ​បក្សី​ដែល​ងាប់​។​

​លោក ​វ៉ា ថន អភិ​បាល​ខេត្ត​ក្រចេះ ​បាន​ចេញ​សេចក្ដី​ណែ​នាំ​ដល់​អាជ្ញា​ធរ និង​ប្រជា​ពលរដ្ឋ​ឱ្យ​បង្ការ ​និង​ទប់​ស្កាត់​ការ​ឆ្លង​រាល​ដាល​នៃ​ជំងឺ​ផ្តាសា​យប​ក្សី (H5N1) ពី​បក្សី​ទៅ​បក្សី​ និង​ពី​បក្សី​ទៅ​មនុស្សដើម្បី​​ការពា​រ​អាយុ​ជីវិត​របស់​ប្រជា​ពល​រដ្ឋ ការ​ពារ​សុខ​ភាព​សា​ធា​រណៈ និង​សណ្តាប់​ធ្នាប់​សង្គម​។​


​លោក​បាន​លើក​ឡើង​តាម​រយៈ​សេ​ចក្តី​ណែនាំ​ថា៖ «​ត្រូវ​ចូល​រួម​អនុវត្ត​វិធាន​ការ​ការពារ​ដោយ​បង្កើន​ការ​អប់​រំ និង​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំ​ទូលាយ​ដល់​ប្រជា​ពល​រដ្ឋ​ កសិករ​ចិញ្ចឹម​បក្សី ​ម្ចាស់​កសិ​ដ្ឋាន​ចិញ្ចឹម​បក្សី ​ម្ចាស់​សត្ត​ឃាត​ដ្ឋាន​បក្សី ​អាជីវ​កម្ម​ទិញ​-​លក់​បក្សី ​និង​ផលិត​ផល​ពី​បក្សី ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​អនា​ម័យ​បាញ់​ថ្នាំ​សម្លាប់​មេរោគ និង​អនុវត្ត​វិធាន​ការ​ជីវ​សុវត្ថិ​ភាព​ក្នុង​ការ​ចិញ្ចឹម​បក្សី ​នៅពេ​ល​ចរាចរ​ណ៍​ដឹក​ជញ្ជូន​បក្សី ​និង​ផលិត​ផល​ពី​បក្សី​។

​ក្រៅ​ពីនេះ​ លោក​ក៏បាន​ណែ​នាំឱ្យ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​ ត្រូវ​បង្កើន​ការ​ត្រួត​ពិនិត្យ​ចរាចរណ៍​សត្វ ​និង​ផលិត​ផល​សត្វ​បន្ថែម​ពី​តំបន់​ដែល​មាន​ផ្ទុះ​ជំងឺ​ផ្តាសាយ​បក្សីឬ​សង្ស័យ​មាន​ជំងឺ​ផ្តាសាយ​បក្សី​ដោយ​សហ​ការ​ជា​មួយ​អាជ្ញា​ធរ​មូល​ដ្ឋាន​គ្រប់​ថ្នាក់ ​និង​សមត្ថ​កិច្ច​ពាក់​ព័ន្ធ​។ 

​លោក​វ៉ា ថន បាន​បញ្ជាក់​ថា​ ៖ «​ត្រូវ​ពង្រឹង​ការ​ទប់ស្កា​ត់​ការ​នាំ​ចូល​បក្សី និ​ង​ផលិត​ផល​ពី​បក្សី​ខុស​ច្បាប់​ដែល​ឆ្លង​កាត់​តាម​ច្រក​ទ្វារ​ព្រំដែន ​និង​នាំ​ចេញ​-​ចូល​ទាំង​ក្រៅ​ខេត្ត ​និង​ក្នុង​ខេត្ត​ ឬ​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ​ ដោយ​សហ​ការ​ជាមួយ​អាជ្ញាធ​រ​មូល​ដ្ឋាន​ ពិសេស​សមត្ថ​កិច្ច​ច្រក​ចេញ​-​ចូល​តាម​ព្រំដែន​»​។​


​ដោយ​ឡែក ​លោក ​ម៉ែន គុង អ្នក​នាំពា​ក្យ​សាលា​ខេត្ត​ស្ទឹង​ត្រែងបាន​ប្រាប់​នៅ​ថ្ងៃទី​១១ ​ខែកុម្ភៈ​ ដែរ​ថា​ តាម​រយៈ​ផែន​ការ​របស់​ថ្នាក់​ដឹក​នាំ​ខេត្ត គឺ​បាន​រៀប​ចំ​ផ្សព្វ​ផ្សាយ​រាល់​សេចក្ដី​ណែ​នាំ​របស់​ក្រសួង​សុខាភិ​បាល​ទៅ​កាន់​អាជ្ញា​ធរ​ ក៏​ដូច​ជា​ប្រជា​ពលរដ្ឋ​នៅ​តាម​មូល​ដ្ឋាន​ក្នុង​ខេត្ត​ស្ទឹង​ត្រែង ចំពោះ​បញ្ហា​ប្រឈម​ និង​ការ​ទប់​ស្កាត់​ការ​ឆ្លង​រីក​រាល​ដាល​នៃ​ជំងឺ​ផ្តា​សាយ​បក្សី​នេះ​។​

​លោក​បាន​​បញ្ជាក់​ថា​៖«​យើង​បាន​ប្រជុំនិង​ធ្វើការ​ផ្សព្វ​ផ្សាយ​នូវ​គោល​ការណ៍​ណែនាំ​​ដែល​បានដា​ក់​ចេញរួច​មក​ហើ​យ​របស់​ក្រសួង​សុខា​ភិបា​ល​។ ក្រៅ​ពីនោះ​យើង​បាន​ណែ​នាំ​ឱ្យ​មន្ត្រី​សុខាភិបា​លខិ​តខំ​ប្រឹង​ប្រែង​អនុវត្ត​ជាប្រ​ចាំ​ទាំង​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ មណ្ឌល​សុខ​ភាព និង​ប៉ុស្តិ៍​សុខ​ភាព​នៅ​ទូទាំង​ខេត្ត ​រួម​ទាំង​អាជ្ញា​ធរ​ថ្នាក់​មូលដ្ឋា​ន ត្រូវ​មាន​ការ​ចុះ​ណែនាំ​ប្រជា​ពលរដ្ឋ​ចិញ្ចឹម​សត្វ​ទាំង​អស់​នោះ ​ឱ្យមាន​ការ​ពារ និង​អនា​ម័យ​នៅ​ពេល​ប៉ះ​ពាល់​បក្សី​»​។​

​ទន្ទឹម​នេះ ​ថ្នាក់​ដឹក​នាំ​ខេត្ត ​ក៏បាន​អំពាវ​នាវ​ឱ្យ​ប្រជា​ពលរដ្ឋ​ដែលមា​ន​កសិដ្ឋា​ន​ចិញ្ចឹមស​ត្វនៅពេល​មាន​ករណី​សត្វ​ចិញ្ចឹម​របស់ខ្លួ​ន​ឈឺឬ​ក៏​ងាប់​និង​សង្ស័យ​ថា​មាន​រោគ​សញ្ញា​ជំងឺ​ផ្ដាសាយ​បក្សី​ត្រូវ​រាយកា​រណ៍​ជា​បន្ទាន់​ទៅ​កាន់​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​ដើម្បី​ឱ្យ​ខាង​អាជ្ញា​ធរ​ចុះ​អន្ត​រាគមន៍​ឆ្លើយត​ប​ចំពោះ​បញ្ហា​នេះ​ទាន់​ពេល​វេលា​។ នេះ​បើ​តាម​ការ​បន្ថែម​របស់​លោក ​ម៉ែន គុង​។​

​ចំណែក​លោក ​ជាក់ ម៉េង​ហ៊ាង អភិ​បាល​រង​ខេត្ត​មណ្ឌល​គិរី បាន​ឱ្យដឹង​ដែរ​ថា ជា​ទូទៅ​​ រាល់​ពេល​មាន​បញ្ហា​ជំងឺ​ឆ្លង​កើត​ឡើង​ អាជ្ញា​ធរ​គ្រប់លំ​ដាប់​ថ្នាក់​តែង​តែ​ប្រជុំ​គ្នា​ ដើម្បី​រក​វិធាន​ការ​ទប់​ស្កាត់​ និង​បង្ក្រាប​លើ​ករណី​ផ្ទុះឡើ​ង​នៃ​ជំងឺ​ឆ្លង​ទាំង​នោះ​ជា​មុន​សិន​។​

​លោក​បន្តថា​ បន្ទាប់​ពី​ប្រជុំគ្នា​រួចហើ​យ ​អាជ្ញា​ធរ​គ្រប់​លំដាប់​ថ្នាក់​ទាំង​អស់​នឹង​បន្ត​សកម្ម​ភាព​ចុះ​ផ្សព្វ​ផ្សាយ​ទៅ​កាន់​ប្រជា​ពលរដ្ឋ​អំពី​វិធានកា​រ​ការពា​រ​ខ្លួន ​និង​ទប់​ស្កាត់​ពី​ជំងឺ​ឆ្លង​ទាំង​នោះ ​តាមរយៈ​ការ​អនុវត្ត​សេចក្ដី​ណែនាំ​របស់​ក្រសួង​សុខា​ភិបា​ល​។​

​លោក​បាន​បញ្ជាក់​ថា​៖ «​ខេត្ត​របស់​យើង​ឆ្ងាយ​នៅ​តំបន់​ដាច់​ស្រ​យាល ​អ៊ីចឹង ​មិន​សូវ​រង​ហានិ​ភ័យ​នៃ​ជំងឺ​ឆ្លង​ហ្នឹង​ទេ ​ប៉ុន្តែ​ទោះ​បី​មិន​ស្ថិត​ក្នុង​ស្ថាន​ភាព​ងាយ​ផ្ទុះ​ឡើង​ជំងឺ​ផ្ដាសាយប​ក្សី​នេះ​ក៏ដោយ ​ទាំង​ថ្នាក់​ដឹក​នាំ​ខេត្ត ​ក៏ដូច​ជា​អាជ្ញា​ធរ​នៅ​តាម​មូល​ដ្ឋាន​ទាំង​អស់គឺ​នៅតែ​បន្ត​សកម្ម​ភាព​ចុះ​ផ្សព្វ​ផ្សាយ​រាល់​សេច​ក្ដីណែ​នាំ​របស់​ក្រសួង​សុខាភិ​បាល​ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​យើង​ផង​ដែរ​»​។​

​សូមប​ញ្ជាក់​ថា កា​លពី​ចុងឆ្នាំ​២០២៣​ កន្លង​មក ​​មាន​កុមារី​អាយុ២​ឆ្នាំ​ម្នា​ក់នៅ​ខេត្តព្រៃវែ​ងក៏បា​ន​ស្លាប់​ដោយ​សារ​ជំងឺ​ផ្តា​សាយ​បក្សី​ប្រភេទ​ H5N1 ផង​ដែរ​៕