ព្រះវិហារៈ ខេត្ត​ព្រះវិហារ នឹង​មាន​អគារ​ធនាគារ​ឈាម​ជា​លើក​ដំបូង ដែល​មាន​ស្ដង់ដា​គំរូ​ដូច​អគារ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម ដើម្បី​ប្រើ​ប្រាស់​សម្រាប់​ទុក​ដាក់​ឈាម​ជួយ​ស​ង្គ្រោះ​ជីវិត​អ្នក​ជំងឺ និង​ទទួល​ឈាម​ពី​អ្នក​បរិច្ចាគ ដោយ​​អគារ​នេះទទួល​បាន​ថវិកា​ឧបត្ថម្ភ​សាង​សង់​ដោយ​អភិបាល​ខេត្ត​ព្រះវិហារលោក ​គីម រិទ្ធី។


លោក គួង ឡូ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ព្រះវិហារ បានប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃ​ទី​១១ ខែ​កុម្ភៈ​​ថា កន្លង​ម​ក​កន្លែង​ស្ដុ​ក​ទុក​ឈាម ដែល​បាន​មក​ពី​ការ​បរិច្ចាគ​របស់យុ​វជន ប្រជាពលរដ្ឋ​នៅក្នុ​ង​ខេត្ត​​ ​ត្រូវ​រៀប​ចំទុ​ក​ដាក់​នៅក្នុ​ង​មន្ទីរ​ពិសោធន៍ ដែល​មាន​ភាព​ចង្អៀត​ណែន​​។ 

ឥឡូវ​នេះក្រោ​ម​ការ​ឧបត្ថម្ភ​ថវិកា​ពី​អភិបាល​ខេត្ត ​​​​អគារ​ធនាគារ​ឈាមនឹង​ចាប់​ផ្តើមសាងសង់ឡើង​ ដែលអគារនេះ​ស្ថិត​​នៅ​ដាច់​ដោយ​ឡែក​ពី​មន្ទីរ​ពិសោធន៍ ប៉ុន្តែស្ថិ​ត​នៅក្នុ​ង​បរិវេណម​ន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ១៦មករា​​ ជា​មួយ​គ្នា​ដដែល​ ដើម្បី​ឱ្យ​ប្រជាពលរដ្ឋ​នៅពេ​ល​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម គឺ​មាន​កន្លែង​ងាយ​ស្រួល​សម្រាប់​រៀប​ចំ​ទទួលប្រ​ជាព​លរដ្ឋ​ស្ម័គ្រ​ចិត្ត​។ 


អគារ​ធនាគារ​ឈាម ដែល​កំពុង​សាង​សង់​នេះ​មាន​ទំហំ ៨ម៉ែត្រ×១៦ម៉ែត្រ ដោយ​យក​គំរូ​តាម​ប្លង់​អ​គារ​មជ្ឈ​មណ្ឌល​ជាតិ​ផ្ដល់​ឈាម ដែល​មាន​បន្ទប់​សម្រាប់​ស្ដុក​ឈាម មាន​បន្ទប់​រង់ចាំ​​សម្រាប់​ប្រជាព​ល​រដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម ក៏​ដូច​ជាមា​ន​កន្លែងសម្រាប់អ្នកស្ម័គ្រចិត្ត​ផ្តល់ឈាមអាច​​ថត​រូប​ជា​អនុស្សាវរីយ៍ និង​មាន​កន្លែង​សម្រាក ​​ផ្ដល់​អាហារ​សម្រន់​​​ដល់​អ្នក​​បរិច្ចាគ​ឈាម​រួច​រាល់​ហើយ​ផងដែរ​។ 

លោកលោក គួង ឡូ ​បាន​ថ្លែង​បញ្ជាក់​ថា៖ «ធនាគារ​ឈាម ឬ​មជ្ឈ​មណ្ឌលផ្ដ​ល់​ឈាម​ហ្នឹង គឺ​​​​​ជា​កន្លែង​មួយ​ដែល​មាន​សា​រៈ​សំខាន់​សម្រាប់​ស្ដុក​ឈាម​ជួយ​សង្គ្រោះ​អាយុ​ជីវិត​អ្នក​ជំងឺ​ដែល​ត្រូវ​ការ​ឈាម​នៅ​មន្ទីរ​ពេទ្យ ហើយ​និង​មួយ​ទៀត​វា​ជា​កន្លែង​សម្រាប់​ឱ្យ​បង​ប្អូន​ប្រជាពលរដ្ឋ​យើង​ដែល​ស្ម័គ្រ​ចិត្ត​ផ្ដល់​ឈាម ​ពួក​គាត់កាន់តែងាយស្រួល​​​ផ្ដល់​ឈា​ម​នៅ​ទីនោះ​បានទៀត​»​។


​​លោក គួង ឡូ ក៏បាន​លើកឡើងដែរថា​ដោយ​សារ​អគារ​ធនាគារ​ឈាម​ដែល​កំពុង​សាង​សង់​នេះ ស្ថិត​ក្រោ​ម​ការ​ឧបត្ថម្ភ​ថវិកា​​របស់​អភិបាល​ខេត្ត ដូច្នេះ​​លោ​ក​មិន​ទាន់អា​ច​បញ្ជាក់​ពី​ថវិកា​ចំនួន​ប៉ុន្មាន​ដែល​ត្រូវ​ចំ​ណា​យ​​ទេ ក៏​ប៉ុន្តែ​គ្រាន់​តែ​ដឹង​ថា អគារធ​នាគារ​ឈាម​ដែល​កំពុង​សាង​សង់​នេះ តាម​ការ​គ្រោង​ទុក នឹង​ត្រូវ​បញ្ចប់​ការ​សាង​សង់​រួច​រាល់​នៅ​ដើម​ខែឧ​សភា ឆ្នាំ​២០២៤​​។

លោកបា​ន​ប្រាប់​ថា៖ «​ដូច្នេះ​នៅ​ពេលអ​គារ​ធនាគារ​ឈាម​បាន​សាង​សង់​ហើយ ឈាម​ដែល​យើង​ប្រ​មូ​ល​បាន​ពី​អ្នក​ស្ម័គ្រ​ចិត្ត គឺ​នឹង​យក​ទៅ​ទុក​នៅ​ទី​នោះ។ អ៊ីចឹង ​យើង​លែង​បារម្ភ​រឿង​ខ្វះ​ខាត​ឈាម​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​ពលរដ្ឋ​យើង​ទៀត​ហើយ ដោយ​សារ​យើង​មាន​កន្លែង​ទុក​ដាក់​រក្សា​ឈាម​បាន​ត្រឹម​ត្រូវ​»​។

បច្ចុប្បន្ន​នេះ ​ខេត្តព្រះវិហារ​តែង​តែ​ចុះ​ប្រមូល​ឈាម​ពី​យុវជន និង​ប្រជាពលរដ្ឋ​ស្ម័គ្រ​ចិត្ត​នៅ​តាម​ក្រុង​-​ស្រុក​នី​មួយៗ​​នៅ​ទូ​ទាំង​ខេត្ត​ព្រះវិហារ ខណៈ​ដែល​ជា​រៀង​រាល់​ខែ មន្ទីរ​ពេទ្យ​បាន​ទទួល​ឈាម​បរិច្ចាគ​​ពី​យុវជន និង​ប្រជាពលរដ្ឋ​នៅ​តាម​ក្រុង​-​ស្រុក​នីមួយៗ ក្នុង​ទំហំ​ប្រមាណ ១០០​ប្លោក​។ នេះ​​បើតាម​​លោក គួង ឡូ។

សូម​បញ្ជាក់ថា លោក គីម រិទ្ធី អភិបាល​​ខេត្ត​​ព្រះវិហារ​ ជា​មួយ​និង​មន្ត្រី​ថ្នាក់​ក្រោម​ដែល​ពាក់​ព័ន្ធ​ជា​ច្រើន​រូប បាន​រៀប​ចំ​ពិធី​បញ្ចុះ​បឋម​សិលា​សាង​សង់ អគារ​ធនាគារ​ឈាម​ នៃ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត ១៦​មករា កាល​ពីថ្ងៃ​​ទី៥​ ខែ​កុម្ភៈ ឆ្នាំ​២០២៤។

នាយក​ម​ជ្ឈ​មណ្ឌ​ល​ជាតិ​ផ្តល់​ឈា​ម​​លោក​​សុ​ខ ​ប៉ូ​​បា​នលើ​ក​​ឡើង​កា​ល​ពី​​ថ្ងៃទី​៣ ខែកុម្ភៈ ក្នុង​កម្មវិ​ធី​ផ្ត​ល់​ឈា​ម ​ក្រោ​ម​ប្រ​ធា​ន​​ប​ទ ​«ឈា​មខ្ញុំ​​ជារ​ប​ស់អ្ន​ក ​ឈា​ម​អ្ន​ក​​ជារ​ប​ស់ខ្ញុំ​»​ថា​ ​រៀង​រា​​ល់៥​នាទី​ម្តង​​ក​ម្ពុ​​ជាត្រូ​វការឈាម​ ១ប្លោក ក្នុ​ង​នោះនៅ​រា​ជធា​នី​ភ្នំពេ​ញ​​មា​​ន​ត​ម្រូវ​កា​រ​ឈា​ម​​ប្រ​មាណ​ពី​៣០០ទៅ​៤០០ប្លោក ក្នុ​ង​ ១​ថ្ងៃ​​ខណៈតម្រូវ​​កា​រ​ឈា​ម​នេះ​​នៅ​ទូទាំ​ង​ប្រ​ទេ​សមា​ន​ប្រ​មា​​ណ​ ១​៤​ម៉ឺ​ន​ប្លោ​ក​ក្នុ​ង​ ១ឆ្នាំ​។​

​នា​ឱ​កា​សនោះ​ដែ​រ​​លោ​ក​សុ​ខ​ ប៉ូ​បា​ន​អំ​ពា​វនា​វ​ឱ្យ​មា​ន​ការ​ចូ​​ល​រួម​ប​រិ​ច្ចា​គ​ឈា​ម​ឱ្យ​បានគ្រ​ប់​ៗ​​គ្នា​​ព្រោះ​កា​រ​ផ្ត​ល់​​​ឈាម​មិ​ន​មា​ន​គ្រោះ​ថ្នា​ក់​ដល់​សុ​ខ​ភា​ព​ទេ​​តែ​វា​បាន​ផ្ត​ល់​អត្ថ​ប្រ​យោ​ជន៍យ៉ា​ង​ច្រើន​​​ដល់​សុ​ខភា​ពផ្ទា​ល់ខ្លួន​​រប​ស់​​អ្នក​ផ្តល់៕