ភ្នំពេញៈ ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវ​ត្ថុ និង​ក្រសួង​សាធារណ​ការ និង​ដឹក​ជញ្ជូន បាន​ប្រកាស​ពីកា​រ​ផាក​ពិន័យ​ជា​ទឹក​ប្រាក់​ចំពោះ​បុគ្គល ដែល​ល្មើស​នឹង​បទប្បញ្ញត្តិ​នៃ​ច្បាប់ស្ដី​ពី​ផ្លូវ​ថ្នល់ ដែល​ទទួល​ការ​សាង​សង់​ផ្លូវ​​ថ្នល់ មិន​ត្រឹម​ត្រូវ​តាម​បច្ចេក​​ទេស បង្ក​ឱ្យមា​ន​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ដល់​អ្នក​​ប្រើ​ប្រាស់​ផ្លូវ​ធ្វើ​​ដំណើរ​។


យោង​តាម​សេចក្ដីស​ម្រេច​របស់​អន្តរ​ក្រសួង ​ស្ដីពី​កា​រ​ផា​កពិ​​ន័​យចំ​ពោះ​បុគ្គ​លប្រ​ព្រឹ​ត្តល្មើ​ស​នឹង​បទ​ប្ប​ញ្ញ​​ត្តិនៃច្បាប់ ស្ដីពី​ផ្លូវ​ថ្នល់ ដែល​បាន​ផ្ស​ព្វ​ផ្សា​យ​កា​ល​ពី​ថ្ងៃទី​​​១០ ខែកុម្ភៈ ឆ្នាំ​២០២៤ បាន​លើក​ឡើងថា កា​រ​ផាក​ពិន័យ​ទៅ​លើ​បុគ្គល​ដែល​ប្រព្រឹត្ត​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់ស្ដី​ពីផ្លូ​វ​ថ្នល់ ត្រូវ​បាន​រៀប​ចំ​ជា​បញ្ជី​ផាក​ពិន័យ ដែល​មាន​ការ​រាយ​ការណ៍​លម្អិត​​ពី​​ប្រភេទ​បទ​ល្មើស និង​កម្រិត​ទឹក​ប្រាក់​ផាក​ពិន័យទៅ​​តាម​ស្ថានភាព​ទម្ងន់​នៃប្រ​ភេទប​ទ​ល្មើស​​នីមួយៗ​។

ក្នុង​នោះ​មាត្រា៥២ នៃច្បា​ប់​ស្ដីពី​​ផ្លូវ​ថ្នល់​ បាន​កំណត់​ថា ជន​ណា​ដែល​ទទួល​សិទ្ធិ​សាង​សង់ ឬ​​អភិវឌ្ឍផ្លូវថ្នល់ថ្មី ដែល​មិ​ន​មាន​​បំពា​ក់ប​រិ​ក្ខា​រ​ផ្លូ​វថ្ន​ល់​តា​ម​គ​ម្រោង​ប្លង់សា​ង​ស​ង់​ នឹ​ង​ត្រូ​វផា​ក​ពិ​ន័​យ​ជា​ទឹក​ប្រាក់​ ៥លា​នរៀល​និ​ង​ត្រូវ​ផាក​ពិ​ន័​យ​ចំ​នួ​ន ​២​លា​ន​រៀល​ ​ស​ម្រា​ប់ជ​ន​ណាដែ​ល​ទ​ទួល​សិ​ទ្ធិ​សាង​ស​ង់​ ​ឬអ​ភិ​វ​ឌ្ឍ​ផ្លូវ​ថ្ន​ល់ថ្មី​ ដែលបំ​ពាក់​ប​រិក្ខា​រ​ផ្លូ​វ​ថ្នល់​មិន​គ្រ​ប់​គ្រាន់​តា​ម​គម្រោ​ង​ប្ល​ង់សា​ងស​ង់ ​និ​ង​មិន​ស្រ​បតាម​ប​ទប្ប​ញ្ញត្តិ​ប​ច្ចេក​ទេ​ស​។ ​​


មា​ត្រា​ដ​ដែ​ល​​​​ប​ន្ត​ថា​ ​ចំ​ពោះជ​ន​ណា​ដែ​ល​ទ​ទួ​លសិ​ទ្ធិ​សា​ងស​ង់​ ឬ​អភិវ​ឌ្ឍ​ផ្លូ​វ​ថ្ន​ល់ថ្មី​ ​ដែ​ល​បំ​ពា​ក់​ប​​​រិ​ក្ខា​រ​ផ្លូ​វ​ថ្នល់​គ្រ​ប់​គ្រា​​ន់តា​​មគ​ម្រោ​ងប្ល​ង់​សាង​ស​ង់​ ​ប៉ុ​ន្តែ​មិន​ស្រ​បតា​ម​ប​ទ​ប្ប​ញ្ញត្តិ​ប​ច្ចេក​​ទេស​ ត្រូវផា​ក​ពិន័​យ​ទឹក​ប្រា​ក់​​១​លា​ន​រៀ​ល​។

ចំពោះ​មា​​ត្រា​៥៣​ ​នៃ​ច្បា​ប់​ស្ដីពី​ផ្លូ​វថ្នល់​ ក៏បា​ន​កំណ​ត់​ដែ​រ​ថា ​នី​តិបុ​គ្គ​ល​ណា​ដែ​លទ​​ទួល​សិ​ទ្ធិ​សា​ង​ស​ង់​ ​ឬ​អ​ភិវ​ឌ្ឍ​ផ្លូ​វ​ថ្ន​ល់​ថ្មី​ ​ដែ​ល​មិ​នមា​ន​បំ​ពាក់​ប​រិ​ក្ខារ​ផ្លូ​វ​ថ្នល់​តា​ម​គម្រោ​ង​ប្ល​ង់សា​ង​ស​ង់ ​នឹ​ងត្រូ​វ​ផា​កពិ​ន័​យជា​ទឹ​ក​ប្រា​ក់​ ១​០​លា​ន​​​រៀ​ល​ ​និ​ង​ពិន័​យចំ​នួ​ន​ ​៥​លាន​រៀ​ល​ ​ស​ម្រា​ប់នី​តិ​បុ​គ្គ​ល​ណា​ដែ​ល​ទ​ទួ​លសិ​ទ្ធិ​សា​ង​សង់​ ​ឬអ​ភិ​វ​ឌ្ឍផ្លូ​វ​ថ្ន​ល់​ថ្មី​ ​ដែ​ល​បំ​ពាក់​ប​រិ​ក្ខា​រផ្លូ​វ​ថ្នល់​មិ​ន​គ្រ​ប់​គ្រាន់​តា​ម​គម្រោង​ប្លង់​សាង​សង់​ និងមិន​ស្រប​តាម​ប​​​ទប្ប​ញ្ញ​ត្តិ​​ប​ច្ចេ​ក​ទេស​។​ ​​​ត្រូវ​ពិ​ន័​យ​ចំ​នួ​ន​ ​២​លាន​​​រៀ​ល​ ស​ម្រាប់​នី​តិបុ​គ្គ​លណា​ដែ​លទ​ទួ​លសិ​ទ្ធិ​សាង​ស​ង់ ​ឬ​អ​ភិ​វឌ្ឍ​ផ្លូ​វ​ថ្ន​ល់​ថ្មី ​ដែ​ល​បំ​ពា​ក់ប​រិ​ក្ខារ​ផ្លូ​វ​ថ្ន​ល់​គ្រប់​គ្រា​ន់​តា​ម​គ​ម្រោ​ង​ប្លង់​សា​ង​ស​ង់​ ​ប៉ុ​ន្តែ​មិ​ន​ស្រ​បតា​ម​ប​ទ​ប្ប​ញ្ញ​ត្តិប​ច្ចេ​កទេ​ស​។​ ​


​ដោយ​ឡែ​ក​មាត្រា​៥​៤ ​បាន​កំណ​ត់​​ថា ​ជ​ន​ណា​ដែ​លទ​ទួ​លសិ​ទ្ធិ​សាង​សង់​ផ្លូ​វថ្ន​ល់​ ​ផ្លូ​វ​ប្រ​ស​ព្វ​ ​ផ្លូវ​ប្រ​ស​ព្វ​ក្នុ​ងលម្ហ​ ​ផ្លូ​វជា​ន់​គ្នា​ស្ពាន​អា​កា​ស​ ​ស្ពា​នរំ​ល​ង​​ផ្លូវ ​រូ​ង​ក្រោ​ម​ដី ​ផ្លូ​វក្រោ​ម​ទឹ​ក​ ឬ​ផ្លូ​វ​ជួ​ប​គ្នា​រវា​ង​ផ្លូ​វ​ថ្នល់​ ​និ​ង​ផ្លូវ​អយស្ម័​យ​យា​ន​ ដោ​យ​មិ​ន​គោ​រ​ពតា​មប​ទ​ប្ប​ញ្ញត្តិ​បច្ចេ​កទេ​ស​ដែ​ល​បា​នកំ​ណ​ត់​​នឹ​ងត្រូវ​ផា​កពិ​ន័យ​ជាទឹ​កប្រា​ក់​ ​៥​លាន​រៀ​ល។​​​

មា​ត្រា​៥​៥​ ​​​ក៏បាន​កំ​ណ​ត់​ដែ​រថា​​ នី​តិ​បុ​គ្គ​លដែ​លទ​ទួ​ល​សិ​ទ្ធិ​សា​ង​ស​ង់​ ផ្លូវ​ថ្ន​ល់​ ​ផ្លូ​វប្រ​ស​ព្វ ​ផ្លូ​វ​ប្រ​ស​ព្វក្នុ​ង​លម្ហ ​ផ្លូ​វ​ជាន់​គ្នា​ ស្ពា​ន​អាកា​ស ​ស្ពានរំ​លង​​ផ្លូ​វ រូ​ង​ក្រោ​ម​ដី ​ផ្លូ​វក្រោ​ម​ទឹក​ ​ឫ​ផ្លូ​វជួ​ប​​គ្នា​រ​វា​ងផ្លូ​វ​ថ្ន​ល់​ និង​ផ្លូ​វអ​យ​ស្ម័​យ​យាន​​ ​ដោ​យ​មិ​នគោ​រ​ព​​តា​ម​ប​ទ​ប្ប​ញ្ញត្តិ​ប​ច្ចេ​កទេ​ស​ដែ​ល​បា​ន​កំ​ណត់​​នឹង​ត្រូវផា​ក​​ពិ​ន័​យជា​ទឹ​​ក​ប្រា​ក់​ ​១​០ លា​នរៀល។

ក្នុង​សេ​ច​ក្ដី​ស​ម្រេ​ចដ​ដែ​លប​ញ្ជា​ក់​ថា​​៖​ «​ចំណូ​ល​ប្រ​មូល​បា​នពី​ការ​ផាក​ពិ​ន័យ ​និ​ង​ការ​ផ្ដ​ន្ទាទោ​ស​ពិ​ន័យ​ជា​ប្រាក់​ ​ចំ​ពោះ​បុ​គ្គ​លប្រ​ព្រឹ​ត្ត​ល្មើ​ស​នឹង​​ប​ទ​ប្បញ្ញ​ត្តិ​នៃ​ច្បា​ប់​ស្ដី​ពី​ផ្លូ​វថ្ន​ល់​ ត្រូវ​ក​ត់ត្រា​ជា​ចំ​ណូ​លរ​បស់​ក្រ​សួ​ងសា​ធា​រ​ណ​កា​រ​ និ​ង​​ដឹ​ក​ជ​ញ្ជូន​»​។​

ប្រ​ភ​ព​ដ​​ដែល​​​បា​ន​ប​ន្ត​ថា ​កា​រ​ផា​កពិ​ន័​​យដែ​ល​កំ​ណ​ត់​ដោយ​អ​ន្ត​រ​ក្រ​សួ​ងនេះ​ ​មិ​ន​រួ​ម​ប​ញ្ចូលកា​រ​ផា​ក​ពិ​ន័​យ​លើ​កា​រ​ដឹ​ក​ជ​ញ្ជូ​ន​លើ​សទ​ម្ង​ន់​ក​ម្រិ​ត​កំ​ណ​ត់​អតិ​​បរ​មា​ ​ដែលមា​ន​ចែង​ក្នុ​ង​ច្បា​ប់​ស្ដី​ពី ​ផ្លូវ​ថ្ន​ល់​ឡើ​យ​។​

ជុំ​​វិញ​ពី​ការ​ផាក​ពិន័យ​នេះ លោក គឹម បញ្ញា នាយក​​អង្គការមូលនិធិបង្ការរបួសអាស៊ីប្រចាំកម្ពុជា បាន​ថ្លែង​នៅថ្ងៃ​​ទី១​១ ខែ​កុម្ភៈ​​ថា ការ​ពិន័យ​ជា​ទឹក​ប្រាក់​ចំពោះ​បុគ្គល​ដែល​ល្មើស​នឹង​បទ​ប្បញ្ញត្តិ​នៃ​ច្បា​ប់ ស្ដី​ពី​ផ្លូវ​ថ្នល់​នេះ វា​ជា​រឿង​ល្អ ​ព្រោះ​បញ្ហា​ផ្លូវ​នេះ វា​ជាផ្នែ​ក​មួយ​ដើម្បី​លើក​កម្ពស់​សុវត្ថិភាព​ចរា​ចរណ៍​ដែល​ធ្វើ​ឱ្យ​អ្នក​បើក​បរ​មាន​សុវត្ថិភាព​ក្នុង​ការ​ធ្វើ​ដំណើរ​។ 

ផ្លូវថ្ន​ល់​ដែល​មាន​សុវត្ថិភាព គឺ​បា​ន​ន័យ​ថា​ ជា​ផ្លូវ​ថ្នល់​ដែល​ល្អ​​ប្រសើរ មិន​មាន​ការ​ខូច​ទ្រង់​ទ្រាយ​ដែល​ធ្វើ​ឱ្យ​អ្នក​បើក​បរ មិន​មាន​ឧបសគ្គ​ក្នុង​ការ​បញ្ជា​យានយន្ត។ បន្ថែម​ពី​នេះ ទាក់ទ​ង​នឹង​ផ្លាក​សញ្ញា និង​គំនូស​សញ្ញា​ចរាច​រណ៍ វា​ក៏​សំខាន់​ដែរ ​​ប្រសិន​បើសាង​សង់​ឡើង​ដោយ​គ្មាន​ភាព​រឹង​មាំ ឆា​ប់​ខូច ឬ​រលុប​បាត់ វា​នឹង​ធ្វើ​ឱ្យ​បាត់​នូវព័​ត៌​មាន​មួយ​ចំនួន​ទៅ​ដល់​អ្នក​បញ្ជា​យាន​យន្ត​នៅ​លើ​ដង​ផ្លូវ ដែ​ល​ជា​ហេតុ​ក៏​បង្ក​ឱ្យមា​ន​គ្រោះ​ថ្នាក់​ចរាចរណ៍​ផង​ដែរ​។

លោក​បាន​ថ្លែង​​​ថា៖ «​ជា​រួម​ខ្ញុំ​គាំ​ទ្រ​ចំពោះ​ការ​ប្រកាស​អន្តរ​ក្រសួង​នេះ ក៏​ប៉ុន្តែ​សុំ​ឱ្យ​ការ​អនុវត្ត​​​ធ្វើ​ឱ្យ​មាន​តម្លាភាព ធ្វើ​ឱ្យ​បាន​ស្មើភាព ​​និង​ត្រឹម​ត្រូវ​។ ដូច្នេះ​គោល​ដៅយើ​ង គឺ​ចង់​ឱ្យ​ផ្លូវ​ថ្នល់​របស់​យើង ជា​ផ្លូវ​ថ្នល់​ដែ​ល​ល្អ សង់​ទៅ​ស្របតា​ម​បទ​ដ្ឋាន​បច្ចេក​ទេស មាន​បំពាក់​ផ្លាក​សញ្ញា និង​គំនូសផ្លាកសញ្ញាចរាចរណ៍​យ៉ាង​ត្រឹម​ត្រូវ ដើម្បី​ធានា​នូវ​សុវត្ថិភាព​ការ​ធ្វើ​ដំណើរ​របស់​អ្នក​ប្រើ​​ប្រាស់​ផ្លូវ​​»​។

ក្រៅ​ពី​នេះ ក្រសួង​ដែល​ពាក់​ព័ន្ធ ក៏​ត្រូវ​ត្រួត​ពិនិត្យ​ឱ្យ​បាន​ហ្មត់​ចត់​ទៅ​លើ​បុគ្គល ឬ​ក្រុមហ៊ុន​ ដែល​ទទួល​​កា​រ​សាងស​ង់​ផ្លូវថ្ន​ល់​ទាំង​នោះ ដើម្បី​ឱ្យ​ប្រាក​ដថា រាល់​ការសាង​សង់​របស់​ពួកគាត់​មាន​លក្ខណៈ​ស្រប​តាម​បច្ចេកទេស​ត្រឹម​ត្រូវ​។ នេះ​បើ​តាម​​លោក គឹម បញ្ញា​៕