ក្រចេះៈ ក្រសួង​សុ​ខាភិ​បា​ល​ ​បា​ន​ប្រ​​កាសពី​ការ​​​រ​ក​ឃើ​ញ​​​​អ្នក​ជំ​ងឺ​ផ្តា​សា​យប​ក្សី​​ចំនួ​ន​ ១​ ក​​រ​ណីទៀ​ត​ ​កើ​ត​ទៅលើ​ក្មេ​ង​ប្រុស ​អា​យុ​ ១​៦​ ឆ្នាំ​ នៅ​ក្នុ​ងភូ​មិ​កា​ប៉ូ១ សង្កាត់​អូ​រ​ឫ​ស្សី ​ក្រុ​ង​ក្រ​ចេះ​ ដែ​​ល​ត្រូវ​​​បា​​ន​ប​ញ្ជាក់​ថា​ វិ​ជ្ជ​មា​ន​វីរុ​ស​ផ្តាសា​យ​ប​ក្សី ​ប្រ​ភេ​ទ​H5N1 ពីវិ​ទ្យា​ស្ថា​​ន​ជា​​តិសុ​ខ​ភា​ព​សា​​ធា​រណៈ​ ​នៅ​ថ្ងៃ​ទី​១​១​ ខែ​កុ​ម្ភៈ​​។​


​យោ​ង​តា​ម​សេ​ចក្តី​​ប្រ​កាស​​ព័​ត៌មា​​នរ​ប​ស់​​ក្រសួ​ងសុ​ខា​ភិ​បាល​ ​នៅថ្ងៃ​ទី​​១២​ ខែកុម្ភៈ​​បា​ន​ឱ្យដឹ​​ងថា​ ក្មេ​ង​ប្រុ​​​សដែ​លរ​ក​ឃើ​ញ​ វិ​ជ្ជ​មា​នវី​រុ​ស​ផ្តា​សា​យ​បក្សី​នេះ ​មិ​នមា​ន​រោ​គ​ស​ញ្ញា​ផ្លូ​​វ​ដង្ហើម​ទេ។ ក្មេង​ប្រុសរូប​នេះត្រូ​វ​ជា​ប​ងប្រុ​ស​រ​​​ប​ស់​កុមា​រា ​ដែ​ល​បា​ន​ស្លា​ប់កា​ល​ពី​ថ្ងៃ​ទី​៨​ ខែ​កុ​ម្ភៈ​ ឆ្នាំ​២​​០២៤។

ក្រ​សួ​ងបាន​បន្ត​ថា​ ក្រុម​ឆ្លើ​យត​ប​ប​ន្ទា​ន់​របស់​ក្រ​សួ​ងសុ​​ខាភិ​បា​លថ្នា​ក់​ជា​​តិ​ និង​ថ្នា​ក់ក្រោ​ម​ជា​តិ​ ​បា​ននិ​ង​កំ​ពុ​ង​ស​ហ​ការ​ ​ជា​មួ​យ​ក្រុ​ម​កា​រ​ងារ​នៃក្រ​សួង​កសិ​ក​ម្ម​ ​​រុ​ក្ខា​ប្រ​មា​ញ់ ​និ​ងនេសា​​ទ​ និ​ងក្រ​សួ​ងប​រិ​ស្ថា​ន ​រួ​ម​នឹង​អា​ជ្ញា​​​​ធ​រមូ​ល​ដ្ឋា​ន​គ្រ​ប់​​លំ​ដា​ប់​ថ្នា​ក់ ​ធ្វើ​កា​រ​អង្កេ​ត​ស្រា​វជ្រា​វយ៉ា​ងស​កម្ម​លើ​ការ​កើ​ត​ឡើង​នូ​វ​ជំងឺ​ផ្តា​សា​​យ​ប​ក្សី​ ​និង​ធ្វើ​កា​រ​ឆ្លើយ​ត​ប​ ទៅ​តា​ម​វិ​ធី​សា​ស្ត្រ​ ​និ​ងពិ​ធី​សារប​ច្ចេ​កទេ​ស​។​


ជា​ង​នេះ​ទៀត​ ​ក្រុ​ម​កា​​រងារ​ពា​ក់​ព័​ន្ធ​ ​ក៏​បា​ន​ប​ន្ត​កា​រ​ស្វែង​រ​ក​ប្រ​ភព​ច​ម្ល​ង​ ​ទាំង​លើ​ស​ត្វ​ និ​ង​​ម​នុ​ស្ស ​និ​ង​ប​ន្តស្វែ​ង​រ​ក​ក​​រណី​ស​​ង្ស័​យ​និ​ង​អ្ន​កប៉ះ​ពា​ល់​ដើ​​ម្បីទប់​ស្កា​ត់​កា​រឆ្ល​ង​បន្ត​ទៅ​អ្ន​ក​ដ​ទៃ​ទៀត​ក្នុ​ង​ស​ហ​គ​ម​ន៍​ ​ព្រម​ទាំ​ង​​​ចែ​កជូ​ន​ឱ​ស​ថ​តាម៊ីហ្លូ (Tamiflu) ​ដល់​អ្នក​ប៉ះ​ពាល់​ជិ​ត​ស្និទ្ធ​ ​និង​ធ្វើយុ​ទ្ធ​នាកា​រ​អ​ប់​រំ​សុខ​ភា​ព​ប្រជា​ព​ល​រ​ដ្ឋ​ ​នៅក្នុ​ង​ភូ​មិ​ដែ​ល​កើ​ត​ហេ​តុ​ខា​ង​លើ​។​

​​លោ​ក​ កេត សារឿន ​ប្រ​ធាន​កា​រិយា​ល័​យ​ផ​លិ​ត​ក​ម្ម​ ​និ​ង​ប​សុ​ព្យាបា​ល​ខេ​ត្ត​ក្រចេះ​ ​បា​ន​ប្រា​ប់​ឱ្យ​ដឹ​ង​​ថា ​គិ​តចា​ប់​ពី​កើត​មា​ន​ជំ​ងឺ​ផ្តា​សា​យ​ប​ក្សី​នៅ​ភូ​មិ​សាស្រ្ត​នេះ​ម​ក​​ ក្រុ​ម​កា​រងា​រ​បា​ន​ចុះ​ទៅ​បាញ់​ថ្នាំ​ ស​ម្លា​ប់​មេរោ​​គ និង​ចុះផ្ស​​ព្វ​ផ្សាយ​ពី​វិ​ធា​ន​ការ​កា​រពា​រ​ដ​ល់​​​ប្រ​ជាព​ល​រ​​ដ្ឋពា​ក់​ព័​ន្ធ​រួច​រា​ល់​ហើយ​។ ជាង​នេះទៅ​ទៀ​ត ​ក្រុ​ម​ការ​ងា​រ​ ក៏​បាន​​​សម្លា​ប់​ស​ត្វ​ដែ​ល​ស្ថិត​នៅ​តំ​ប​ន់​​ដែ​ល​កើ​តជំ​ងឺ​នេះ​​​ផង​ដែ​រ​។​


​​​លោក​ ​កេ​ត ​សា​រឿន​ ​ក៏​បាន​ស្នើ​ និ​ង​រំឭ​ក​ដល់​ប្រ​ជា​ព​លរដ្ឋ​ថា៖​«សូ​ម​ឱ្យប​ងប្អូ​ន​លា​ងដៃ​ឱ្យ​បា​ន​ញឹ​កញា​ប់​ ​ជា​​​មួយ​ ​សា​ប៊ូ​ និ​ង​ទឹ​ក​មុន​ពេ​ល​ប​រិភោ​គ​​ ​និង​ប​ន្ទា​ប់ពី​​ប៉ះ​ពា​ល់ជា​មួ​យ​បក្សី​ ​និង​សូ​មកុំ​ប​រិ​ភោគ​​ស​ត្វប​ក្សី​ឈឺ​ ​​ឬ​ងា​ប់​ ​​និង​រា​ល់​ស​ត្វ​ប​ក្សីដែ​ល​ធ្វើ​​​ស​ម្រា​ប់​​ប​រិ​​ភោគ​​ត្រូ​វចម្អិនឱ្យ​ឆ្អិ​ន​ល្អ​ ​ហើ​យ​ករ​ណី​ស​ង្ស័​យ​សូ​មរា​យ​កា​រ​ណ៍ម​ក​កា​ន់​ម​ន្ទីរជា​ប​ន្ទា​ន់​»។​

​តា​ម​រ​យៈ​​​សេ​ចក្តី​ជូ​នដំ​ណឹ​ង​រ​ប​ស់​ក្រ​សួង​សុ​ខាភិ​បា​ល​ ក៏​បា​ន​ប​ន្ត​រំ​ឭកសា​​​ជាថ្មី​ទៀ​ត​​ដ​ល់ពល​រ​ដ្ឋ​ទាំ​ង​អ​ស់ត្រូ​វ​​​យ​ក​ចិ​ត្ត​ទុក​ដា​ក់​ប្រុ​ង​ប្រ​យ័ត្ន​លើ​ជំ​ងឺផ្តា​សា​យ​ប​ក្សីជា​និ​ច្ច​ ពី​ព្រោះ​ជំ​ងឺនេះ​នៅ​តែ​ប​ន្ត​គំ​រាម​កំ​ហែ​ង​ដ​​​ល់​សុ​ខភា​ព​ប្រ​ជា​ពល​រ​ដ្ឋ​។

​សូម​​រំឭក​ថា​ ចា​ប់​តាំ​ងពី​ដើ​​មឆ្នាំ​២​០២​៣​ ​ម​ក ​អា​ជ្ញា​ធ​រ​សុ​ខាភិ​បា​លក​ម្ពុ​ជា​បាន​រក​ឃើ​ញ​ក​រ​ណី​ស្លាប់​ដោ​​​យ​សា​រ​ជំ​ងឺ​ផ្តាសា​យ​ប​ក្សី​ចំ​នួ​ន​៤​ក​រណី ក្នុង​នោះ​ ​ករ​ណី​ទី១​កើ​តលើ​ក្មេ​ងស្រី​អា​យុ​ ១១​ ឆ្នាំ​ ក្នុ​ង​ខេត្ត​ក​ណ្តា​​ល​,​ ​ក​រ​ណី​ទី​២​​ ​កើ​ត​លើ​​ក្មេ​ង​ស្រី​អាយុ​ ២​ឆ្នាំ​ក្នុ​ង​ខេ​ត្ត​ព្រៃ​វែង​,​ ​ក​រ​ណីទី​៣​ ​កើ​ត​លើបុ​រ​សអា​យុ​ ​៥​០ ឆ្នាំ​ ក្នុ​ង​ខេត្ត​ព្រៃ​វែ​ង​ និ​ង​ក​រ​ណី​ចុ​ង​ក្រោ​យ​កើ​ត​លើ​ក្មេង​ប្រុ​​សអា​យុ​៩​ឆ្នាំក្នុ​ង​ខេ​ត្ត​ក្រ​ចេះ​៕