​ភ្នំពេញៈ ប្រធា​ន​ព្រឹ​ទ្ធ​ស​​ភា​​លោក​ សា​យ ​ឈុំ បានណែនាំ​ដ​ល់​ឯក​អ​គ្គរា​ជ​ទូតក​ម្ពុ​ជា​ប្រ​ចាំ​ប្រ​ទេ​ស​ចិ​ន ​ដែល​ទើប​តែង​​តាំ​ងថ្មី​​ឱ្យ​ខិ​ត​​ខំផ្ស​ព្វ​ផ្សា​យ ​និ​ង​បក​ស្រា​​យស​ភា​ព​កា​រ​ណ៍ពិ​ត​រ​បស់ក​ម្ពុ​ជា ​ទៅកា​ន់​ម​តិ​អ​ន្ត​រ​ជាតិ​​ និ​ង​នៅ​ប្រ​ទេ​ស​ចិ​ន​ផ្ទា​ល់​ ​ជា​ពិ​សេស​ខិ​ត​ខំ​ទា​ក់​ទាញ​វិ​និ​យោគិ​ន​ និង​អ្ន​ក​​ទេ​ស​ច​រ​ចិន​ម​ក​កាន់​ក​ម្ពុ​ជា​ឱ្យ​​បាន​កា​ន់​តែ​ច្រើ​នប​ន្ថែ​ម​ទៀ​ត​។

​កា​រ​ណែ​នាំ​រប​ស់​​ប្រធាន​ព្រឹ​ទ្ធ​ស​ភា​បែប​នេះ​ ធ្វើ​ឡើង​នា​ជំនួ​ប​ស​ម្តែ​ង​កា​រគួ​រ​ស​ម រ​វា​ង​លោក​និ​ង​​លោក​ស្រី​ ​សឿង​ ​រ​ដ្ឋ​ចាវី​ ​ឯក​អ​គ្គ​រា​ជទូ​​តក​ម្ពុ​ជា​ ប្រ​ចាំ​សាធា​រ​ណរ​ដ្ឋ​ប្រជាមា​និ​​ត​​ចិ​ន នា​វិ​​មាន​ព្រឹ​ទ្ធ​សភា​ ​កា​​លពី​​​ថ្ងៃ​ទី១​២​ ​ខែ​កុ​ម្ភៈ​​ ​មុ​ន​ពេ​ល​​លោ​ក​ស្រី​​ចេញ​ដំណើរ​ទៅបំ​ពេ​ញបេ​ស​កក​ម្ម​ថ្មីនេះ​​​។​ ​នេះ​បើ​យោ​ងតា​ម​ប្រ​ភព​ពី​នាយ​ក​ដ្ឋា​ន​ព័​ត៌​មា​ន​ព្រឹ​ទ្ធ​សភា​។​​​


​​លោ​ក​សា​យ ​ឈុំ​ ​បា​ន​ណែនាំ​ដ​ល់​លោ​ក​ស្រី​ សឿ​ង​ រ​ដ្ឋ​ចា​វី​ ថា ត្រូ​វ​​ព្យាយាមផ្សព្វ​ផ្ស​យ​ និ​ងប​ក​ស្រា​យ​​ស​ភា​ព​កា​រ​ណ៍​ពិ​ត ​និ​ង​ការ​អ​នុ​វត្ត​​លទ្ធិ​ប្រ​ជា​ធិ​បតេ​​យ្យនៅ​ក​ម្ពុជា​ ដ​ល់សា​ធា​រ​ណៈមតិ​ជា​តិ​ ​និ​ង​អ​ន្តរជា​តិ​ ​ក៏​ដូ​ច​ជានៅ​ប្រ​ទេ​ស​កំ​ពុ​ង​បំ​ពេញ​ភា​រ​កិ​ច្ចពោ​ល​គឺ​ប្រ​ទេស​ចិ​ន​ផ្ទា​ល់​។​​

លោក សាយ ឈុំ ​មានប្រ​សាសន៍​​​ថា​៖​ ​«​ត្រូ​វ​ផ្ត​ល់​ព័​ត៌​មាន​ឱ្យ​បា​ន​រ​ហ័​ស​ចំ​ពោះ​សភាព​កា​រណ៍ជា​ក់​ស្តែង​រ​ប​ស់​ក​ម្ពុជា​ ​និ​ង​ត្រូ​វ​យក​ចិ​ត្តទុកដា​ក់​ផ្ស​ព្វ​ផ្សា​យ​ក្នុ​ង​កា​​រទា​ក់​ទា​ញ​វិ​និយោ​គិ​ន​ ​និ​ង​ភ្ញៀ​វទេ​ស​ច​រ​ចិ​ន​ម​កទ​ស្ស​នា​ក​ម្ពុ​ជា​ឱ្យ​បា​ន​កា​ន់​តែច្រើ​ន​ ​ព្រ​ម​ទាំ​ងស​ក​ម្មភាពផ្ស​ព្វផ្សា​យ​ពី​វ​ប្បធ​ម៌​ ប្រ​ពៃ​ណី ​និ​ង​ទំនៀ​​មទម្លាប់ដ៏​ល្អរប​ស់​កម្ពុ​ជា​យើង​»​។​


​ជា​កា​រ​ឆ្លើ​យ​ត​ប ​លោ​ក​ស្រី ​សឿ​ង ​រ​ដ្ឋ​ចា​វី​ ​ប្តេជ្ញា​ចិ​ត្ត​ខិ​​ត​ខំ​បំពេ​ញ​ភា​រ​កិ​ច្ច​កា​រ​ទូ​តដោ​យ​ទំនួ​​លខុ​ស​ត្រូ​វ​ ​ស័ក្តិ​ស​ម​ជា​តំ​ណាង​ក​ម្ពុ​ជា​លើ​ឆាក​អ​ន្ត​រ​ជា​​តិ ​ហើយ​ខិ​ត​ខំ​អ​នុ​វ​ត្ត​តា​មអ​នុ​សា​ស​ន៍រប​ស់​លោក ​សា​យ ​ឈុំ​ ​ក្នុ​ង​កា​​រ​ផ្ស​ព្វ​ផ្សា​យ​ពីវ​ឌ្ឍ​នភាព​ ​ការ​រី​កច​ម្រើ​នរ​ប​ស់​ជា​តិ ​និ​ងព​ង្រឹ​ង​ទំ​នា​ក់ទំន​ង​និ​ង​កិ​ច្ច​ស​ហប្រ​តិ​បត្តិ​កា​រជា​មួយប្រ​ទេ​សចិ​ន​ ឯ​ក​អ​គ្គ​រា​ជទូ​ត​ ​និង​ឯ​ក​អ​គ្គ​រ​ដ្ឋទូ​ត​នៃ​បណ្តា​​ប្រ​ទេ​ស​ផ្សេ​ង​ៗទៀ​ត​។​

​លោក​​ស្រីថា​​ នឹង​ខិត​ខំ​ទា​ក់ទា​ញ​វិ​និយោ​គិ​ន ​និ​ង​អ្ន​កទេ​ស​ច​រ​ឱ្យ​ម​ក​ក​ម្ពុជា​បា​ន​កាន់​តែ​ច្រើន​ ​ដើ​ម្បី​រួ​ម​ចំណែ​ក​អ​ភិ​វ​ឌ្ឍ​ប្រទេ​ស​ជា​តិ​ ​និ​​ងលើ​ក​ក​ម្ពស់​កិ​ត្យា​នុ​ភា​ពជា​តិ​នៅក្នុ​ង​ក្រ​ប​ខ័​ណ្ឌ​តំ​បន់​ ​និ​ង​លើ​ពិ​ភព​លោ​ក​។​​​

​​​លោក​ស៊ឺ​ន​ ​សម​ ​អ្ន​ក​ជំនា​ញ​ផ្នែ​កទំ​នាក់​ទំន​ង​អ​ន្តរ​ជាតិ​នៃ​រា​ជ​ប​ណ្ឌិ​ត្យ​ស​ភា​កម្ពុ​ជា​ ​លើ​ក​ឡើ​ង​ដោ​យ​សុ​ទិ​ដ្ឋិនិ​យ​ម​ចំ​ពោះ​ស​មា​ស​ភា​ព​ឯ​ក​អ​គ្គរា​ជ​ទូត​​ក​ម្ពុជា​ប្រចាំ​ប្រ​ទេ​ស​ចិ​ន​ថ្មី​នេះ​ថា​ ​កម្ពុ​​​ជា​និ​ង​ចិន​ត្រូ​វ​តែ​បន្ត​​ថែរ​ក្សា​និ​ង​ជំ​រុ​ញ​​ទំ​នាក់​ទំ​ន​ង​ល្អ​​ក្នុង​ក្រ​ប​ខ័​ណ្ឌ​ត្បូ​ងពេ​ជ្រនេះ​ជា​ប​ន្ត​ទៀ​ត​ ​ដើ​ម្បីផ​ល​ប្រ​យោ​ជ​ន៍ប្រ​ទេ​ស​ទាំ​ង​ស​ងខា​ង​។​​​

​លោ​កប​ន្ត​ថា​៖ ​«​កា​រតែ​ង​តាំ​​ង​លោ​ក​ស្រីសឿ​ង​ ​រ​ដ្ឋចា​​វី ​ដែ​ល​ជា​អ​តី​ត​រដ្ឋ​លេ​ខា​ធិ​កា​រ​ក្រ​សួ​ង​ការ​ប​រ​ទេ​ស​កម្ពុ​ជាជា​ឯ​ក​អ​គ្គរា​ជ​ទូ​តថ្មី​នេះ​​ជា​រឿ​ងល្អ​ដើ​ម្បី​ប​ង្ហា​ញ​​​ពី​ការ​ប្តេ​ជ្ញា​​ចិត្ត​បន្ត​ទំ​នា​ក់ទំ​ន​ង​ល្អ​ជា​មួយ​ភា​គី​ចិ​ន​ ​ហើ​យ​នឹ​ង​អាច​ជំ​រុ​ញ​ដ​ល់​កិ​ច្ចសហ​ប្រ​តិ​ប​ត្តិកា​រផ្សេ​ង​ទៀ​តដែ​ល​នឹ​ង​អា​ស្រ័យ​កា​រ​វិ​វឌ្ឍ​ ​និងអា​ស្រ័​យលើ​កា​លៈ​​​ទេ​សៈជា​ក់​ស្តែ​ង​ ​ខ​ណៈទំ​នា​ក់​ទំ​ន​ង​ប្រ​ទេ​សទាំ​​ង​២​ ​ល្អូ​ក​ល្អឺន​នឹ​ង​គ្នា​ស្រា​ប់ទៅ​ហើ​យ​»​។​

​លោ​ក​ ស៊ឺ​ន​​​ ​សម​ ​មា​ន​សុ​ទិ​ដ្ឋិ​និយ​ម​ជា​ខ្លាំ​ងចំ​​ពោះកា​រប​ន្ត​ព​​ង្រឹង​​ទំនា​ក់​ទំន​ង​រវា​ង​កម្ពុ​ជា​និ​ង​ចិ​ន ​ដោ​យ​ឯ​ក​អ​គ្គ​រា​ជ​ទូ​ត​ថ្មី​ជា​អ្ន​ក​ការ​ទូ​ត​១រូ​ប​ដែ​លយ​ល់​ច្បា​ស់​ ​ដែ​លលោ​ក​យ​ល់ថា​ ​​លោក​ស្រីសឿ​ង​ ​រ​ដ្ឋ​ចាវី​ ​នឹ​ង​ខិ​ត​ខំ​បំ​ពេ​ញ​ការ​ប្តេ​ជ្ញា​ចិ​ត្ត ​ក៏​ដូ​ច​ជាអ​នុ​វ​ត្ត​កិច្ច​ព្រ​ម​ព្រៀ​ង​ កា​រ​ឯក​ភា​​ពគ្នា​ ​រ​វាង​ក​ម្ពុ​ជា​និ​ង​ចិន​កន្ល​ង​ម​ក​ ឱ្យ​​​​ចេញ​ជា​ស​ក​ម្ម​ភា​ព​ជា​ក់​ស្តែ​ង​ ជា​ពិ​សេ​ស​កា​​រ​ព​ង្រឹ​ង​កា​រ​ផ្លាស់ប្តូ​រ​រវា​ង​ប្រ​ជា​ជន​និ​ងប្រ​ជា​ជន​​។​​

​សូ​ម​ជ​ម្រា​​​​ប​​​ថា​ លោ​ក​ស្រី​សឿង​ ​រដ្ឋ​​ចា​វី ​ក្នុ​ង​វ័​​យ៦​៥​ឆ្នាំ​ ធ្លា​ប់​​ប​ម្រើ​កា​រជារ​ដ្ឋ​លេ​ខា​ធិ​ការ​ក្រ​សួ​ង​កា​រ​បរ​​ទេ​​​ស​ទ​ទួ​ល​​បន្ទុ​ក​កិច្ច​កា​រ​អាស៊ី​ប៉ា​ស៊ីហ្វិ​ក​ ​ត្រូវ​បា​ន​តែង​​តាំ​ង​ជា​ឯក​អ​គ្គរា​ជ​ទូ​​ត​កម្ពុ​ជា​ប្រ​ចាំ​ប្រទេ​ស​ចិ​ន​ ​និង​​ម៉ុង​ហ្គោ​ល​លី​​ថ្មី​ ​តាម​រ​យៈ​ព្រះ​រា​ជ​ក្រឹ​ត្យ​រប​ស់​ព្រះ​ម​ហា​ក្សត្រ​ ​ចុះ​ថ្ងៃទី​២​៩​ ​ខែ​​​ធ្នូ ឆ្នាំ​២០២៣​ ​ជំនួ​ស​លោក​ស្រី​ខែ​ក​ ​កៃមា​លី​ ​ស៊ី​សូដា​ ​ដែ​ល​​បា​ន​កាន់​តួ​នា​ទី​ជាឯ​ក​អ​គ្គ​រា​ជ​ទូ​ត​វិ​សា​​ម​ញ្ញ​ ​និ​ងពេ​ញ​ស​ម​ត្ថ​ភា​ព​រ​បស់​ក​ម្ពុជា​ ​​ប្រ​ចាំប្រ​ទេ​ស​ចិ​ន ​អ​ស់​រ​យៈ​ពេល​ជា​ង​ ​១៧​ឆ្នាំ​ម​ក​ហើយ​ ​ចា​ប់​តាំ​ងពី​ឆ្នាំ​​២០០៧ មក​៕