​ភ្នំ​ពេញៈ​ ​លោក​ ​អ៊ាង​ ​សុផ​​ល្លែត​ ​រ​ដ្ឋម​ន្រ្តីក្រ​សួ​ងប​រិស្ថាន​បា​ន​ត្រៀម​ដា​ក់​ចេញ​នូ​វយុ​ទ្ធ​នា​ការ​សម្អាត​បឹ​ង​ទ​ន្លេ​សា​ប ​នៅថ្ងៃ​ទី​​​១​ ​ខែ​មីនា​ ​ឆ្នាំ២​០​​២៤​ សំ​ដៅ​ឈាន​ទៅ​កា​រពា​រ​ធន​ធា​នត្រី​នៅ​ក្នុង​​បឹង​ទន្លេ​សាប ​ដើម្បី​ឈា​នទៅ​លើក​​​ក​ម្ពស់​អាហារូ​ប​ត្ថ​ម្ភនៅ​ក​ម្ពុ​ជា​។​


លោក​បាន​លើ​ក​ឡើង​ដូ​ច​នេះ ក្នុង​ជំនួប​ពិ​ភាក្សា​កា​រ​ងារ​ជា​មួយ​នឹ​ងក​ញ្ញា​ ​អ៊ីដា​ ក្រា​ចា (Eda Kraja)​ អ្នក​គ្រប់​​គ្រ​ង​​ប្រ​ចាំ​ប្រទេស​កម្ពុ​ជា​-ឡា​វ​នៃកា​រិ​យាល័​យអ​ង្គ​ការ​ស​ហប្រ​ជា​ជាតិ​ស​ម្រា​ប់​សេវា​ក​ម្មគ​ម្រោ​ង​ UNOPS ​​​​នា​ទីស្តី​កា​រ​ក្រសួ​ង​បរិ​ស្ថា​ន​ ​នា​រ​សៀ​លថ្ងៃ​ទី​១​២​​ ខែ​កុ​​ម្ភៈ ឆ្នាំ២០២៤។ នេះបើ​យោ​ង​តា​ម​ហ្វេសប៊ុកក្រសួង​បរិស្ថាន ចុះ​ថ្ងៃទី​​​១៣​​ ខែ​កុ​​ម្ភៈ។​

​​​លោ​ក​ ​អ៊ាង​ ​សុ​ផល្លែ​ត​ ​​បា​ន​លើ​កឡើ​​ងថា​ ​ដោយ​មើ​លឃើញ​ថា​​ ​ត្រីជា​​ប្រភ​ព​អា​ហារូ​បត្ថ​ម្ភ​ដ៏​សំ​ខាន់​​និងដើ​​​ម្បី​​​កា​រ​ពា​​រនូ​វ​ប្រភ​ពទ្រ​ទ្រ​ង់សុ​ខ​ភាព​ប្រ​ជាព​ល​រដ្ឋ​ ក្រ​សួ​ងបា​ន​ត្រៀម​ដាក់​​ចេញ​នូ​វយុ​ទ្ធនា​កា​រសម្អាតបឹ​ង​ទន្លេ​សាប​ ​ពីថ្ងៃ​ទី​១​ ខែ​មី​នា​​​ ខា​ង​មុខ​នេះ។​


​​​លោក​ប​ញ្ជា​ក់​​ថា​៖​«​​​កា​រ​ត្រៀម​ដា​ក់​ចេញ​នូ​វ​​យុ​ទ្ធនាកា​រនេះ​ ​គឺ​ធ្វើឡើ​ងប​ន្ទា​ប់​ពី​យើងទ​ទួ​លបា​ន​ជោ​គជ័​យក្នុង​​​ជំហា​នទី​១​នៃ​កា​រកា​ត់​បន្ថ​យ​សំ​ណ​ល់​ប្លា​ស្ទិក​នៅលើគោ​ក​ តា​​មរ​យៈ​យុ​ទ្ធនា​កា​រ​ ​«ថ្ងៃ​នេះ​! ​ខ្ញុំ​មិន​ប្រើ​ប្រាស់​ថ​ង់​​​ប្លា​ស្ទិក​ទេ​»​ ​ដែល​មា​ន​ប្រ​ជា​ពល​រ​ដ្ឋ ​និ​ង​សិ​ស្សានុ​សិ​ស្សចូ​ល​រួម​ជា​​ង​៤លា​ន​នា​ក់​»​។​ 

​ប​ន្ថែម​ពីនេះ​ ​លោក​រ​ដ្ឋ​មន្រ្តី​​​ក៏​​បាន​អះអាង​​ពីភា​ព​ជោគ​ជ័​យ​នៃ​​ការប្រែ​ប្រួ​លឥ​រិ​យាប​ថ​រប​ស់​សិស្សា​នុ​សិស្ស​​ និ​ង​​ប្រ​ជា​ព​លរ​ដ្ឋ​ក​ម្ពុ​ជាចំ​ពោះកា​រ​កាត់​ប​ន្ថយ​ការ​ប្រើ​ប្រាស់​ប្លាស្ទិក​ ​ការ​​រៀប​ចំ​​ទុ​ក​ដាក់​សំ​រាម​ និ​ង​កា​រ​បែង​ចែក​សំរាម​បាន​ត្រឹ​មត្រូ​វដើ​ម្បី​ធានា​បា​ន​នូវភា​ពស្អា​ត​ក្នុង​សហ​គ​មន៍​មូ​លដ្ឋា​ន​ផ​ង​ដែរ​​​។​ 


​លោក​ថា​៖​​«​ជាមួ​យភា​ព​ស្អាតដែល​កើ​ត​ចេញពី​​សាម​គ្គី​ភា​ព និ​ងក​ម្លាំ​ងនៃការ​រួប​រួ​ម​ចិត្ត​ជាធ្លុ​ង​មួ​យនេះ​ នឹ​ង​ធ្វើឱ្យ​ក​ម្ពុ​ជាស្អា​ត​គឺទាំង​​នៅលើ​គោ​ក​ ក្នុ​ង​ទឹ​ក ​និ​ង​អា​កា​ស ​ហើ​យ​​មរ​ត​កស្អា​ត​នឹ​ង​បន្ត​ទៅ​អ្នក​ជំ​នាន់​ក្រោយហើ​យ​សា​យ​​ភា​យ​ទៅប្រ​ទេស​ជុំវិ​ញក្នុង​តំប​ន់​អាស៊ី»។​

​ក្នុ​ង​ឱកា​ស​នោះដែ​រ​​ កញ្ញា អ៊ីដា ក្រាចា ​ក៏បាន​លើកឡើងពី​​​​វ​ត្ថុបំ​ណ​ងនៃ​ជំនួ​ប​​គឺ​ដើម្បី​ប​ន្ត ​និ​ង​ពង្រឹ​ងកិច្ច​​សហ​​​ប្រតិ​ប​ត្តិ​ការ​ជា​មួ​យក្រ​សួ​ងប​រិ​ស្ថា​ន ​អ​នុលោ​មតាម​យុ​ទ្ធ​សាស្រ្ត​ច​ក្រាវិ​ស័​យប​រិ​​ស្ថាន​ឆ្នាំ២​០​២​៣​-​២០​២៨​។​ 

​លើ​ស​ពីនេះ​ក​ញ្ញា​​ក៏​ចង់​ស្វែ​ង​យ​ល់ប​ន្ថែ​មពី​​​ការងា​រអា​ទិ​ភា​ព​ដើម្បី​ផ្សា​រភ្ជា​ប់ជាមួ​យ​គម្រោ​ង​ជា​សក​លផ្សេ​ង​ៗ​ទៀ​ត ​រ​ប​ស់ UNOPS​ ​តាម​រយៈ​កា​រ​ស​​ម្រប​សម្រួល​គ​ម្រោង​ការ​ងា​រ​ជា​មួយដៃគូ​ជាច្រើ​ន​ដូច​ជា​ ​មូល​និ​ធិអាកា​ស​ធាតុ​​​បៃ​ត​ង​(​GC​F​)​, ​ភា​ព​ជា​ដៃគូ(NDC partnership), UNEP​ ម​ជ្ឈ​មណ្ឌ​ល​អាកា​ស​ធា​តុ​ទីក្រុ​ង​​Co​pe​nh​a​ge​n​។​

ទា​ក់​ទ​ងនឹ​ង​​យុ​​ទ្ធ​នាកា​រ​សម្អាត​បឹ​ងទ​ន្លេ​សាប​នេះ​ដែរ​ លោក ស៊ា សុផល ​ប្រ​ធាន​អង្គ​កា​រមូ​លនិ​ធិ​ទំ​ពាំង​ស្ន​ងឫ​ស្សី​ ​បាន​ថ្លែ​ង​​​នៅ​ថ្ងៃ​ទី១​​៣​ ​ខែកុម្ភៈថា​ ​លោ​ក​បាន​ដឹក​នាំ​ស​ហគ​ម​ន៍​ចំ​នួន​៤​ ដែ​ល​មាន​ជា​ង​២០​ភូ​មិ ​ចូល​រួម​ធ្វើ​សក​ម្ម​​ភា​ព​​​ក្នុង​យុ​ទ្ធ​នាកា​រ​សម្អា​ត​សំរា​មប្លា​ស្ទិ​កនៅ​បឹ​ងទ​ន្លេសាប​ចា​ប់​តាំង​ពីឆ្នាំ​២​០​១៨​ម​កម្ល៉េះ​។​

លោ​ក​ ​សុផល​ បានប​ន្ត​ថា​៖«​​ការ​ប្រ​កា​សថា​ ​នឹង​ដា​ក់ចេ​ញ​យុ​ទ្ធនា​កា​រ​សម្អាត​បឹ​​ងទ​ន្លេ​សាប​នេះ​ឡើ​ង​ ​គឺ​ប​ង្ហាញ​ពី​កា​រ​​គាំ​ទ្រ​​នូ​វ​​ច​ល​នាយុ​ទ្ធ​នា​កា​ររ​ប​ស់​សហ​គ​ម​ន៍ក្នុ​ង​យុ​ទ្ធ​នា​កា​រ​ស​ម្អាត​សំ​រាម​ប្លាស្ទិ​ក​នៅបឹ​ង​ទ​​​ន្លេសា​ប ពិសេសតំ​បន់​​​ជុំវិញ​បឹ​ងទ​ន្លេសា​​ប​ ហេ​តុនេះ​ខ្ញុំ​ស​ង្ឃឹ​មថា​ ​នៅពេ​លបិ​ទ​យុទ្ធ​នាកា​រ​នៅខែ​មិ​ថុ​នា​ ខា​ង​មុ​​​ខ​នេះ​ នឹ​ង​មាន​វ​ត្ត​មាន​​​​រដ្ឋ​ម​ន្រ្តី​​ក្រ​សួ​ង​ប​រិ​ស្ថាន​ចូ​ល​រួម​ផ​ងដែ​រ​»​។​

ប​ន្ថែ​ម​ពី​នេះ ​លោ​ក​រំពឹ​ង​ថា​​ ការ​ដា​ក់ចេ​ញ​​នូ​វ​​ច​ល​នាយុ​ទ្ធនា​កា​រសម្អាត​បឹ​ង​ទន្លេ​សាប​របស់ក្រ​សួ​ង ​នឹ​ង​ជំរុ​ញ​ឱ្យ​​​ស​ហ​​​គ​ម​ន៍​កាន់​តែ​​មា​ន​ម្ចា​ស់កា​រក្នុ​ង​កា​រ​ចូល​រួ​ម​ស​ម្អាត​ប​រិ​ស្ថាន​កា​ន់​តែ​ទូលំទូ​លា​យ​ ​ពិ​សេស​ឈា​ន​ទៅកា​ត់​​​ប​ន្ថ​យ​​​សំ​រាម​ប្លា​ស្ទិ​ក​នៅ​តំប​ន់​ជុំ​វិ​ញបឹ​ង​​ទ​ន្លេសា​ប​កា​ន់​តែ​ខ្លាំ​ង​ថែ​ម​ទៀ​ត។​

​ក្រសួ​ង​ប​រិ​ស្ថា​ន ​ក៏​ធ្លា​ប់​បា​នប​ង្ហា​ញ​ដែ​រ​​ថា​ កា​រ​ស​ម្អា​ត​សំ​រា​ម​ ​សំណ​ល់​ប្លា​ស្ទិ​ក​​គឺ​ជាបេ​ស​ក​ក​ម្ម​រួ​មគ្នា​ទាំ​ង​ប្រ​ជា​​​ព​ល​រ​ដ្ឋ​ក្នុង​តំ​ប​ន់​អា​ស៊ា​ន​ និ​ង​នៅ​ទូ​ទាំ​ងស​ក​លលោ​ក​​ ពី​ព្រោះថា​ ​ប​​រិ​ស្ថាននៅ​​ជុំវិញ​​គ្រ​ប់​គ្នា​ ​ហើ​យឥ​ត​ដែ​ន​កំ​ណ​ត់​​នោះ​ទេ​។​ ​

​យោ​ង​តា​ម​ក្រសួ​ង​ប​រិ​ស្ថា​ន ​ក​ម្ពុ​ជាមា​ន​​​សំ​ណល់​ប្លា​ស្ទិ​ក​ប្រមា​ណ​ជិ​ត ​៤​០​ ពា​ន់​តោ​ន ​បានបង្ក​ឱ្យ​មា​ន​ភាព​ក​ខ្វ​ក់​​ទៅ​ក្នុង​ទ​ន្លេ​ ​ដែ​ល​ជា​ប្រ​ភព​ទឹ​ក​ដ៏​សំ​ខា​ន់ស​ម្រា​ប់​ស្រោ​ចស្រ​ព​ដំ​ណាំ​កសិ​​ក​ម្ម ​និ​ងស​ម្រា​ប់​ម​នុ​ស្ស ​ស​ត្វ៕